លោក សម រង្ស៊ី ប្រកាស​ពី​ជោគជ័យ​តាម​រយៈ​អ្នកគាំទ្រ​នៅលើ​ហ្វេ​សប៊ុក​​

ដោយ៖​ អ៊ឹង ប៊ុនថន​
ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014
http://vodhotnews.com

លោក សម រង្ស៊ី ពេលដឹកនាំបាតុកម្ម​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ ​(រូបភាពដោយ កែវ រតនៈ)​

លោក សម រង្ស៊ី ពេលដឹកនាំបាតុកម្ម​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ ​(រូបភាពដោយ កែវ រតនៈ)​

​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាស​ពី​ជោគជ័យ តាមរយៈ​អ្នកគាំទ្រ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក ដែល​លោក អះអាងថា  ចំនួន​អ្នក​ចុច likes ចូលចិត្ត​ខ្ពស់​ជាងគេ​នោះ គឺ​បាន​កើនឡើង​ដល់៤​សែន​នាក់​ហើយ​។​

​លោក សម រង្ស៊ី សរសេរថា «​ថ្ងៃនេះ​ទំព័រ ហ្វេ​សប៊ុក (Facebook) របស់ខ្ញុំ បានទទួល សែសិប​ម៉ឺន “Likes” (400,000 “​ចូលចិត្ត​” )​។ នេះ​ជា​ដំណាក់កាល​មួយ គួរឲ្យកត់សម្គាល់ ដែល បញ្ជាក់ អំពី​តួនាទី នៃ​បច្ចេកវិទ្យា​ទំនើប ក្នុង​វិធីសាស្ត្រ​នយោបាយ នៅ​ប្រទេស​កម្ពុជា​»​។ លោក បន្តថា «​ពេល​ទំព័រ ហ្វេ​ក​ប៊ុក នេះ​បាន​ត្រូវបង្កើត នៅ​ថ្ងៃ​២៣ ខែ​មេសា ឆ្នាំ ២០១៣ ហើយរ​យៈ​ពេលនោះ មាន​អ្នក​ចូល​ចិត្ត​តែ មួយ​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ ជូន​ចំពោះ​យុវជន ជំនាន់​ហ្វេ​សប៊ុក​ដែល​បាន​គាំទ្រ​ការងារ​របស់​ខ្ញុំ»

​កាលពីមុន​បោះឆ្នោត អ្នកលេង​ហ្វេ​សប៊ុក បាន​ហៅ លោក សម រង្ស៊ី ជា​នាយករដ្ឋមន្ត្រី ហ្វេ​សប៊ុក ដោយ​សំអាង​លើ​ការគាំទ្រ​លោក នៅតាម​បណ្តាញ​សង្គម​មួយ​នេះ មាន​ចំនួន​ច្រើន​​ជាង​លោក ហ៊ុន សែន​។​

​ប៉ុន្តែ​នៅពេល​នេះ​លោក សម រង្ស៊ី មិន​បាន​ប្រៀបធៀប​ចំនួន​អ្នកគាំទ្រ​លោក នៅលើ​ហ្វេ​ស​ប៊ុកនេះ ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ទេ​។ តែ​យ៉ាងនេះក្តី នៅលើ​ហ្វេ​សប៊ុក​ដែល​មានឈ្មោះ Samdech Hun Sen, Cambodian Prime Minister មាន​អ្នកគាំទ្រ ឬ​ចុច 170,177 likes ពោល​តិចជាង​ហ្វេ​សប៊ុក​របស់លោក សម រង្ស៊ី និង​លោក កឹម សុខា ​(266,658 likes)​។​

​លោក សម រង្ស៊ី បាន​លើកឡើង​ទៀត​ថា «​មាន​អ្នកតាមដាន និង​ចូលរួម​កាន់តែ​ច្រើនឡើងៗ ទូទាំង​ប្រទេស ចំពោះ​ទំព័រ​ហ្វេ​សប៊ុក គ្រប់គ្រង​ដោយ​អ្នកនយោបាយ ដែល​មាន​គំនិត​ជឿនលឿន ដូចជា លោក កឹម សុខា (266,658 likes) ផងដែរ និង​ដោយ​យុវជន បញ្ញវន្ត និង​សកម្មជន​សិទ្ឋិ​មនុស្ស​។ ការតាមដាន និង​ចូលរួម​នេះ ជា​ភស្តុតាង ដែល​បង្ហាញ​ថា​លោក ហ៊ុន សែន មិន​អាច​ត្រួតត្រា​ពលរដ្ឋ​បាន​ទៀត​ទេ តាមរយៈ​ការគំរាមកំហែង»។​

​លោក សម រង្ស៊ី បញ្ជាក់ថា ប្រព័ន្ឋ​ហ្វេស​ប៊ុក បាន​រួមចំណែក​យ៉ាង​ខ្លាំង ក្នុង​ការជំរុញ​ឲ្យ​លទ្ឋិប្រជាធិបតេយ្យ ឈាន​ទៅ​មុខ នៅ​ប្រទេស​កម្ពុជា​។ លោក​បន្តថា«​ជា​លើកទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ ប្រទេស​កម្ពុជា ហ្វេ​សប៊ុក​បាន នាំមក​នូវ​ការផ្លាស់ប្តូរ ក្នុង​ល្បែង​នយោបាយ ដោយ​បញ្ចប់​សិទ្ឋិ​ផ្តាច់មុខ របស់​គណបក្ស​ប្រជាជន​កម្ពុជា លើ​ប្រព័ន្ឋ​សារព័ត៌មាន អេឡិចត្រូនិច electronic (​វិទ្យុ ទូរទស្សន៍ និង Internet) ដោយ​បញ្ចៀស ការផ្សព្វផ្សាយ​ព័ត៌មាន ពី​ការត្រួតត្រា​របស់​លោក ហ៊ុន សែន និង​ដោយ​ប្រគល់​សង​អំណាច​ជូន​ប្រជារាស្ត្រ​វិញ»។​

​កាលពីមុន​បោះឆ្នោត មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន បានបញ្ជាក់​ថា បើ​ទោះជា​គណបក្ស​កាន់​អំណាច​នេះ មាន វិទ្យុ និង​ទូរទស្សន៍​ច្រើន​ក៏​ដោយ ប៉ុន្តែ​ក៏​បាន​ប្រើ​យុទ្ធសាស្ត្រ​ទាក់ទាញ​អ្នកគាំទ្រ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​នេះ​ផង​ដែរ​៕

សូមសរសេរមកកាន់ លោក ​អ៊ឹង ​ប៊ុនថន​ តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

13 Responses to "លោក សម រង្ស៊ី ប្រកាស​ពី​ជោគជ័យ​តាម​រយៈ​អ្នកគាំទ្រ​នៅលើ​ហ្វេ​សប៊ុក​​"

  1. សួរស្តី ពួកអាផ្កាប់មុខទាំងឡាយ សុខសប្បាយអត់ បែកគ្នាម៉ារយៈនេះ ? អញរវល់បន្តិចហើយ គឺរវល់រៀបចំក្រុមបង្រ្កាប ដើម្បីស្តារមកវិញ នូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមឡើងវិញ ក្រោយពីបណ្តែតបណ្តោយអោយពួកអាមេរោគសង្គម ឬ ពួកអាជំងឺសង្គម ធ្វើភ្លៀង ធ្វើផ្គរមួយរយៈនេះ ហាស ហាស ហា ដល់ពេលអញចេញធ្វើការបោសសំអាតហើយ ពីព្រោះបើទុកអាពួកអស់ឯងទៀត ប្រជាពលរដ្ឋ និងប្រទេសជាតិ នឹងពុំមានសេចក្តីសុខទេ ប្រទេសជាតិនឹងជួបតែភាពវុឹកវរ ជ្រួលច្របល់ អសន្តិសុខ អស្ថិរភាព ហើយឈាមខ្មែរនៅតែហូរ បើសិនជានៅមានអាពួកជំងឺសង្គមបន្តរស់នៅលើទឹកដីខ្មែរទៀត

  2. ង្វៀង ធីទ័រ says:

    @ អាអ្នកមែន: ហ្អែងបោសសំអាតខ្មែរអោយអស់ទៅ រួចយកចៅហ្វាយហ្អែងមកដាក់អោយអស់ទៅ…! កុំភ្លេច បោសសំអាតទាំងម៉ែឱ និងក្រុមគ្រួសារ ញាតិផៅសន្តានហ្អែងមកទាំងអស់ផង…ចុងក្រោយ ចៅហ្វាយហ្អែងនិងចាប់បញ្ជូនហ្អែងទៅICC ជំនួសវាហើយ ហ្អែងប្រឹងអោយបានច្រើនជាងនេះយកលេខ១ទៅ អាឡឺកឺ មានខួរដែរតែមិនចេះគិតពិចារណា…អាខួរបង្កង…!?

  3. 12345 says:

    គាំទ្រ អ្នកគាំទ្រ​នៅលើ​ហ្វេ​សប៊ុក​​ ម៉ែហែងអី..ឃើញដើរជេរតែគេ..ពួកអាកូនអាវាសែ.អាវាសែទាំងមេ,,អាវាសែទៃង-មេ..

  4. អង្គរធំ says:

    Verry Good Ngieng Thytor

  5. អ្នកធ្វើស្រែ says:

    សូមដំណើរការងាររបស់លោកសមរង្ស៊ីនៅបរទេស​ បានទៅកាន់សុគតិភពនាឋានបរលោក កុំបីអាក់ខានឡើយ!

  6. បរិមី ព្រ:វិហារ says:

    ម្យ៉ាងដែរ ដូចនេះសម រង្សីុ អាចដឹកនាំfb ហើយហ៊ុន សែនដឹកនាំប្រទេសទៅ! នាំគ្នាជេរគ្នាតាមfbឱយបានច្រើន ព្រោះសង្គមងងឹតfbកំពុងរីកចំរើនខ្លាំងណាស់ ។ យើងសប្បាយចិត្ត ឃើញសម រង្សីុរឹករាយជាមួយ fb តែតាមខ្ញុំដឹងគ្មានហេតុផលអីថា ចុច like ថាគេគាំទ្រខ្លួនទេ ។ ថ្ងៃមុនកូនក្មេងអាយុ2ឆ្នាំវាកាន់ទូរសព្ទឪពុកវាលេងចេះតែចុចៗទៅក៍ចំកន្លែង like នៅទំពរ័សម រង្សី ឳពុកវាចង់ខឹងកូនដែលមិនដឹងអីនោះទៀតណា!មើលយូរទៅមនុស្សចំណាស់ អាយុ60-70ឆ្នាំនៅតែ មានអំនួតនិងមោទនះភាព តែបើស្រាតមើលខ្លួនឯងបានដឹងថា យាដល់កំរិតណា!?

  7. Banh Bev says:

    Wow! FB addicted?

  8. ខ្មែរស្នេហាជាតិ says:

    អ្នកមែន

    អញដូចជាជ្រេញអាហែងដល់ហើយ ព្រោះអញមើលមួយណាក៏ហែងនិយាយអញ្ចឹង តើហែងមិនចេះ

    អាណិតខ្មែរគ្នាអែងទេឬ សង្សយ័តែហែងខ្លួនខ្មែរខួរយួនហើយមិនដឹង​?

  9. លោកសេរី says:

    សូមគាំទ្រដំណើរចេញក្រៅប្រទេសរបស់លោកសមរង្ស៊ី។សូមលោកបានទៅចាប់បដិសន្ធិក្នុង សុគតិភពនាឋានបរលោកក្នុងពេលឆាប់ៗនេះកុំបីអាក់ខានឡើយ។

  10. Anonymous says:

    Sam Rainsy never grows up both personal and political life!
    At lease Hun Sen is more mature than Sam Rainsy.
    ធុំ េហឹយ អត់ ដិង អឹ!

  11. X.O. says:

    លោកសមរង្ស៊ីចេញទៅក្រៅប្រទេសអាចរស់បានយូរ។ព្រោះនៅក្នុងស្រុកខ្មែរគ្រាន់តែគេជេរគាត់ខឹង អាចនឹងដាច់សរសៃឈាមស្លាប់ជាមិនខាន។

  12. Anonymous says:

    I like somrengsi so much somuch,but I hate hun sen so much very much…..very hate……