វិភាគ៖ កាលៈទេសៈ​ណា​ខ្លះ​ដែល​អាច​ចេញ​បម្រាម ហាម​ការប្រមូលផ្តុំ​តវ៉ា​?​

ដោយ៖​ ពៅ មេត្ដា​
ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014
http://vodhotnews.com

សកម្មជនដីធ្លី ក្នុងការដង្ហែញត្តិទៅដាក់នៅស្ថានទូតនានាក្នុងរាជធានីភ្នំពេញ នាពេលកន្លងមក (រូបថត តាត ឧត្តម)

​មន្ត្រី​សង្គម​ស៊ីវិល​ជាតិ និង​សហគមន៍​អន្តរជាតិ​បាន​ថ្កោលទោស​រដ្ឋាភិបាល បន្ទាប់​ចំពោះ​ការប្រកាស​ស​ភាពអាសន្ន​ឬ ហាម​ការប្រមូលផ្តុំ​កាលពី​ថ្ងៃ​ទី​៤​ដោយ​ចោទ​ថា ធ្វើឲ្យប៉ពាល់​ដល់​សិទ្ធិសេរី​ភាព​ប្រជាពលរដ្ឋ​ដែល​មានចែង​ក្នុង​ច្បាប់​។

​បន្ទាប់​ពី​យោធា​បង្ក្រាប​បន្តបន្ទាប់​លើ​បាតុករ​ជា​កម្មករ និង​បាតុករ​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ កាលពី​ថ្ងៃ​ទី​៤​ ខែ​មករា​ ក្រសួងមហាផ្ទៃ​បាន​ចេញ​បញ្ជា​ប្រកាស​ផ្អាក​រាល់​ការហែក្បួន ឬ​ប្រមូលផ្តុំ​ការតវ៉ា​បណ្តោះអាសន្ន ដើម្បី​ធានា​ដល់​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​។ សិទ្ធិសេរីភាព​នោះ​នឹង​ផ្តល់ជូន​ប្រជាពលរដ្ឋ​វិញ​នៅពេល​ស្ថានការណ៍​សន្តិសុខ​វិល​មក​រក​សភាព​ដូចដើម​វិញ​។​

​ជុំវិញ​បទបញ្ជា​នេះ មាន​ការលើកឡើង​ផ្ទុយ​គ្នា​រវាង​មន្ត្រី​រដ្ឋាភិបាល និង មន្ត្រី​សង្គម​ស៊ីវិល​។ ខាង​រដ្ឋាភិបាល​លើកឡើងថា បទបញ្ជា​ដើម្បី​ធានា​ការពារ​ផលប្រយោជន៍ និង​សន្តិសុខ​សង្គម ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង បទបញ្ជា​នោះ​ធ្វើ​ឡើង ​គឺ​រដ្ឋាភិបាល​គេចវេស​ពី​ការទទួលខុសត្រូវ​នៃ​ការដោះស្រាយ​នូវ​តម្រូវការ​ដែល​ប្រជាពលរដ្ឋ​កំពុង​ទាមទារ​។​

​​ការខ្វែងគំនិត​គ្នា​នេះ ខណៈ​កម្ពុជា​មិនទាន់មាន​ច្បាប់​ស្តីពី​ការដាក់​ប្រទេស​ឋិត​ក្នុង​សភាព​អាសន្ន​ទេ​។​

​ដោយ​ប្រទេស​កម្ពុជា​មិនទាន់មាន​ច្បាប់​ប្រកាសអាសន្ន​នោះ សាស្ត្រាចារ្យ​ច្បាប់​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច លោក ប៊ុន សេង ពន្យល់ថា តាម​គោល​​ការ​ច្បាប់​ផ្សេងៗ​នោះ ពេល​ប្រកាស​អាសន្ន​សិទ្ធិសេរីភាព​មួយចំនួន​ត្រូវ​ព្យួរ​ខ្លះ​។​

​លោក​ ប៊ុន សេង ​បន្តថា​ការព្យួរ​សេរីភាព​ខ្លះ ឬ​ប្រកាស​ដាក់​ក្នុង​សភាព​អាសន្ន​នោះ គឺ​ត្រូវ​ស្ថិត​លើ​ការសិក្សា​របស់​សភា និង នាយករដ្ឋមន្ត្រី​។​

​បើ​ទោះជា​កម្ពុជា​មិនទាន់មាន​ច្បាប់​ពិសេស​ចែង​ពី​ការដក​សិទ្ធិ​សេរីភាព​ខ្លះ ឬ​ប្រកាសអាសន្ន តែ​ក្នុង​រដ្ឋធម្មនុញ​ក៏​មាន​លើក​ឡើង​ខ្លះ​ទាក់ទង​ចំណុច​នេះ​ដែរ​។

​មាត្រា​២២​ថ្មី​នៃ​រដ្ឋធម្មនុញ ចែងថា នៅពេល​ប្រជាជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ព្រះមហាក្សត្រ​ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ ដាក់​ប្រទេសជាតិ​ឋិត​នៅក្នុង​ភាពអាសន្ន ក្រោយពី​បាន​មតិ​ឯកភាព​ពី​នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង​ប្រធានព្រឹទ្ធសភា​។​

​ចំណុច​នេះ មេធាវី និង ជា​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​យល់​ឃើញ​ថា បទបញ្ជា​របស់​ក្រសួង​មហាផ្ទៃ​ខុសច្បាប់​ព្រោះ​មិន​បាន​ឆ្លងកាត់​សភា និង នាយករដ្ឋមន្ត្រី ហើយ​ព្រះ​ម​ហត្ស​ត្រមិន​បានប្រកាសដោយ​ផ្ទាល់​ព្រះអង្គ​។ លោក ចរិយា យល់ថា បទ​បញ្ជា​ឬ បម្រាម​របស់​ក្រសួង​មហាផ្ទៃ​នេះ​មិន​មាន​ន័យ​សម្រាប់​ពលរដ្ឋ​អនុវត្តទេ​។​

​តែ​លោក ​ប៊ុន សេង បញ្ជាក់ថា ករណី​មិន​មានច្បាប់​គឺ​អាជ្ញាធរ​អាច​ចេញ​បទបញ្ជា​គ្រប់គ្រង​សភាពការណ៍​បណ្តោះអាសន្ន​ប្រសិនបើ​ករណី​ចាំបាច់​។​

​ក្នុង​សន្និសីទ​កាលពី​ថ្ងៃ​ទី​១៦​ ខែ​មករា ​ពេល​បញ្ចប់​បេស​កម្មក​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​លោក សុរិយា ​ស៊ូ​ប៊ែ​ឌី លើកឡើងថា បម្រាម​នោះ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ​។ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បម្រាម​នោះ ចេញ​ហើយ​ពន្យល់​ពី​ច្បាប់​ពាក់ព័ន្ធ​នៃ​ការ​ដាក់​បម្រាម​នោះ​។​

​ជុំវិញ​បម្រាម​នោះ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ក៏បាន ជំរុញ​ឲ្យ​រដ្ឋាភិបាល​លុបចោល​ជា​បន្ទាន់​ដែរ ដើម្បី​សិទ្ធិសេរីភាព​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ការបញ្ចេញមតិ​ឲ្យបាន​ពេញលេញ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ​។​

​ក្រោយ​ការចេញ​បម្រាម​នោះ មាន​ការឃាត់ខ្លួន​តវ៉ា​ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ទី​៦​ឃាត់​ប្រជា​សហគមន៍​បឹង​ដែល​គ្រោង​តវ៉ា​នៅ​ទូត​បារាំង​។ ថ្ងៃទី​១៩ គាត់​ប្រធានស្តីទី​សមាគម​ប្រជាធិ​បតេ​យ្យ​​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។ នៅ​ថ្ងៃ​ទៅ​២១​ ឃាត់ខ្លួន​មន្ត្រី​សង្ក​ម​ស៊ីវិល​រួម​ទាំង​លោក ​រ៉ុង ឈុន និង​សកម្មជន​ដីធ្លី​សរុប​១១​នាក់ ពេល​ដាក់​ញត្តិ​នៅ​ទូត​អាមេរិក​។​

​មកដល់​ថ្ងៃ​ទី​២៤​ខែ​មករា ក្រសួង​មហាផ្ទៃ​នៅ​មិន​ទាន់​ប្រកាស​ថា បម្រាម​នោះ​នឹង​លុបចោល​នៅពេលណា​ទេ​នៅឡើយ​៕

សូមសរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

7 Responses to "វិភាគ៖ កាលៈទេសៈ​ណា​ខ្លះ​ដែល​អាច​ចេញ​បម្រាម ហាម​ការប្រមូលផ្តុំ​តវ៉ា​?​"

  1. NEW YEAR2014 says:

    plz keep the city safe, included all good Khmer’s citizen

  2. សួរស្តី ពួកអាផ្កាប់មុខទាំងឡាយ សុខសប្បាយអត់ បែកគ្នាម៉ារយៈនេះ ? អញរវល់បន្តិចហើយ គឺរវល់រៀបចំក្រុមបង្រ្កាប ដើម្បីស្តារមកវិញ នូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមឡើងវិញ ក្រោយពីបណ្តែតបណ្តោយអោយពួកអាមេរោគសង្គម ឬ ពួកអាជំងឺសង្គម ធ្វើភ្លៀង ធ្វើផ្គរមួយរយៈនេះ ហាស ហាស ហា ដល់ពេលអញចេញធ្វើការបោសសំអាតហើយ ពីព្រោះបើទុកអាពួកអស់ឯងទៀត ប្រជាពលរដ្ឋ និងប្រទេសជាតិ នឹងពុំមានសេចក្តីសុខទេ ប្រទេសជាតិនឹងជួបតែភាពវុឹកវរ ជ្រួលច្របល់ អសន្តិសុខ អស្ថិរភាព ហើយឈាមខ្មែរនៅតែហូរ បើសិនជានៅមានអាពួកជំងឺសង្គមបន្តរស់នៅលើទឹកដីខ្មែរទៀត

  3. ពិរោះណាស់ says:

    សួរស្តី ពួកអាផ្កាប់មុខទាំងឡាយ សុខសប្បាយអត់ បែកគ្នាម៉ារយៈនេះ ? អញរវល់បន្តិចហើយ គឺរវល់រៀបចំក្រុមបង្រ្កាប ដើម្បីស្តារមកវិញ នូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមឡើងវិញ ក្រោយពីបណ្តែតបណ្តោយអោយពួកអាមេរោគសង្គម ឬ ពួកអាជំងឺសង្គម ធ្វើភ្លៀង ធ្វើផ្គរមួយរយៈនេះ ហាស ហាស ហា ដល់ពេលអញចេញធ្វើការបោសសំអាតហើយ ពីព្រោះបើទុកអាពួកអស់ឯងទៀត ប្រជាពលរដ្ឋ និងប្រទេសជាតិ នឹងពុំមានសេចក្តីសុខទេ ប្រទេសជាតិនឹងជួបតែភាពវុឹកវរ ជ្រួលច្របល់ អសន្តិសុខ អស្ថិរភាព ហើយឈាមខ្មែរនៅតែហូរ បើសិនជានៅមានអាពួកជំងឺសង្គមបន្តរស់នៅលើទឹកដីខ្មែរទៀត

  4. I,Khmer says:

    Kingdom of banana plantation …… for a Bunches of all you dumb monkey conspiracy corrupting the nation. You former Khmer Rouge fuck, I hate you so much!!!….go to hell mother fucker…..

  5. Anonymous says:

    You people the Human Right Groups and NGO still don’t get it. Every country has Its own law to protect the public safety for the general population not just to appease only the particular group that you like. Right now I can see that you people stick your noses into Khmer ‘s Politics.
    Is that your job ? Can you people pause the demonstration for awhile? Can you people live without demonstration?
    You need to be considerate to other people , too. You are crying fool for the right of your ally NRCP what a bout the other people’s right too. Your people had violated the Civil Right of the other people by your mass protest blocking the streets , disrupting people from going and coming from work. Disrupting people from their daily making a living is illegal !
    Al thought I live in the United States , I feel stress and sorry for the Khmer people in Phnom Penh who are enduring the hardships of their lives facing the stupid demonstrations everyday!
    Stop playing politics! The Khmer people are sick and tired of this bullshit! From your stupid groups who don’t do your job that you suppose to do!

    ែខរ រស់េនា់ (Khmer) in Long Beach California U S A

  6. BaBaBoo says:

    Samdech Hun Sen’s government system fully control by criminal background. Like Hok Lundi, Heng Pov, and many more hiding out there. Don’t believe without see action, they well-trained in flip-flop in talking to make people trust and disappoint as they were did during 1975.

    If the government system continue to have such as current officers in duty, Cambodians continue to suffer even more…..Cambodia need change……

  7. ពិរោះណាស់ says:

    Samdech Hun Sen’s government system fully control by criminal background. Like Hok Lundi, Heng Pov, and many more hiding out there. Don’t believe without see action, they well-trained in flip-flop in talking to make people trust and disappoint as they were did during 1975.

    If the government system continue to have such as current officers in duty, Cambodians continue to suffer even more…..Cambodia need change……