អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិចំនួន​ពីរ​ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិមនុស្ស

ដោយ៖​ ឡាយ សាមាន​
ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014
http://vodhotnews.com

រូបអ្នកជាប់ឃុំទាំង២៣​នាក់នៅពន្ធនាគារ​ត្រពាំងផ្លុង ខេត្តកំពង់ចាម (រូបថត តាត ឧត្តម៌

​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ចំនួន​ពីរ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស បន្ទាប់ពី​មាន​ការបង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​សមត្ថកិច្ច និង​ដក​បម្រាម​ការប្រមូលផ្តុំ​លើសពី​១០​នាក់​ឡើងទៅ ព្រមទាំង​ដោះលែង​ជន​ដែល​ជាប់​ឃុំ​ទាំង​២៣​នាក់​។​

​សេចក្តីថ្លែងការណ៍​រប​ស់ស​ហប​ព័ន្ធ​សិទ្ធិមនុស្ស​អន្តជាតិ និង​អង្គការ​ពិភពលោក ប្រឆាំង​នឹង​ការធ្វើ​ទារុណកម្ម ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៣ ខែ​មករា​នេះ ឲ្យ​ស្រង់​សម្តី​ប្រធាន​សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ លោក ការី​ម ឡា​ហីដ​ជិ ឲ្យដឹងថា រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​គោរព​តាម​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​ច្បាប់​អន្តរជាតិ និង​ត្រូវ​ធានាឲ្យបាន​នូវ​ការគោរព​សិទ្ធិម​នុស្ស និង​លុបបំបាត់​ការប្រើ​ហិង្សា​ដោយ​ខុសច្បាប់ ទៅលើ​ក្រុមអ្នកតវ៉ា​។ លោក​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​នូវ​រាល់​ការប្រើប្រាស់​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ និង​ដោះលែង​សកម្មជន​ការពារ​សិទ្ធិមនុស្ស ដីធ្លី និង​កម្មករ​ទាំង ២៣​នាក់ ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​នៅ​មណ្ឌល​កែប្រែ ម​៣ ត្រពាំង​ផ្លុង ខេត្ត​កំពង់​ចាម​។

​ចំណែក​លោក ជឺ​រាល់ ស្ទេប​ប័រ​រ៉ុក អគ្គលេខាធិការ​អង្គការ​ពិភពលោក ប្រឆាំង​ការធ្វើ​ទារុណកម្ម មានប្រសាសន៍​នៅក្នុង​សេចក្តីថ្លែងការណ៍​នោះ​ដែរ​ថា ពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការជួប​ប្រជុំ ហើយ​ការបង្ក្រាប​ទៅ លើ​អ្នក​តវ៉ា មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ មាន​តែ​ធ្វើឲ្យ​ស្ថានភាព​កាន់តែ​តានតឹង ដែល​ករណី​នេះ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំង​ពីរ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដក​បម្រាម​ការប្រមូលផ្តុំ​លើសពី ១០​នាក់​ឡើង​ទៅ​ចេញ ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការប្រមូលផ្តុំ​។​

​ការអំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់​ពី​សហគមន៍​អន្តរជាតិ និង​សង្គម​ស៊ីវិល​ជាង ១៨០​ស្ថាប័ន បាន​ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា បន្ទាប់​​ពី​មាន​ការបង្ក្រាប​ដោយ​កងកម្លាំង​សមត្ថកិច្ច​ប្រដាប់អាវុធ ទៅលើ​ក្រុម​កម្មករ ដែល​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​អប្បបរមា ១៦០​ដុល្លារ កាលពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ ខែ​មករា នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​តាម​បណ្តោយ​ផ្លូវវេង​ស្រេង មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ បណ្តាលឲ្យ​កម្មករ​៥​នាក់​ស្លាប់ មនុស្ស​ជាង ៤០​នាក់​រងរបួស និង​២៣​នាក់​ត្រូវបាន​ឃុំខ្លួន​៕

​សរសេរ​មកកាន់ លោក ឡាយ សា​មាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

5 Responses to "អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិចំនួន​ពីរ​ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិមនុស្ស"

  1. សួរស្តី ពួកអាផ្កាប់មុខទាំងឡាយ សុខសប្បាយអត់ បែកគ្នាម៉ារយៈនេះ ? អញរវល់បន្តិចហើយ គឺរវល់រៀបចំក្រុមបង្រ្កាប ដើម្បីស្តារមកវិញ នូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមឡើងវិញ ក្រោយពីបណ្តែតបណ្តោយអោយពួកអាមេរោគសង្គម ឬ ពួកអាជំងឺសង្គម ធ្វើភ្លៀង ធ្វើផ្គរមួយរយៈនេះ ហាស ហាស ហា ដល់ពេលអញចេញធ្វើការបោសសំអាតហើយ ពីព្រោះបើទុកអាពួកអស់ឯងទៀត ប្រជាពលរដ្ឋ និងប្រទេសជាតិ នឹងពុំមានសេចក្តីសុខទេ ប្រទេសជាតិនឹងជួបតែភាពវុឹកវរ ជ្រួលច្របល់ អសន្តិសុខ អស្ថិរភាព ហើយឈាមខ្មែរនៅតែហូរ បើសិនជានៅមានអាពួកជំងឺសង្គមបន្តរស់នៅលើទឹកដីខ្មែរទៀត

  2. NEW YEAR2014 says:

    thanks to security forces to keep the city safe including all good Khmer citizen’s
    ——-
    human rights activist will not protect my daily life… from lawless peoples,,
    plz stop barking again n again…

  3. Nary says:

    Thank unit state help khmer and un too also ICC caming soon.

  4. Nary says:

    Yu can lie to your family but can’t lie to human rights.

  5. Nary says:

    Khmer people do everything thing about khmer country first.