អាជ្ញាធររាជធានី​ភ្នំពេញ​មិន​​អនុញ្ញាត​​ឲ្យ​​អង្គការ​ស​មាគ​ម​៩​ជួបជុំ​ធ្វើ​បាតុកម្ម​នៅ​​ថ្ងៃ​​អាទិត្យ​​ទេ​

ថ្ងៃ ព្រហស្បតិ៍ 23 មករា 2014
ដោយ លី ម៉េងហួរ
RFI

​បន្ទាប់ពី​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣​មករា​រួចមក អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ បានសម្រេច មិន​អនុញ្ញាត​ឲ្យ​អង្គការស​មាគ​ម​ចំនួន ៩ ជួបជុំ ធ្វើបាតុកម្ម នៅ​ថ្ងៃ​អាទិត្យ ទី​២៦​មករា នៅ​ទីលាន​ប្រជាធិបតេយ្យ​ឡើយ​។ មូលហេតុ មកពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ សំអាង​លើ​បទបញ្ជា​ដែល​ក្រសួងមហាផ្ទៃ និង​សាលា​រាជធានី​ភ្នំពេញ ហាមឃាត់ មិន​ឲ្យមាន​ការជួបជុំ​ប្រមូលផ្តុំ​ធ្វើបាតុកម្ម ដោយសារតែ​សភាពការណ៍​តានតឹង និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​។ ប៉ុន្តែ​អង្គការ​សមាគម​ទាំង ៩ ដែល​មាន​សហជីព​កម្ម​ក​រ និង​សមាគម​របស់​លោក​វន​ពៅ​ផង ប្រកាស​រក្សា​ជំហរ និង​ជួបជុំ​គ្នា ធ្វើបាតុកម្ម​ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃអាទិត្យ ទៅ​ទីលាន​ប្រជាធិបតេយ្យ​។​

ក្រុមប្រជាពលរដ្ឋធ្វើបាតុកម្មបិទផ្លូវ នៅមុខសាលារាជធានីភ្នំពេញ នា​ពេល​កន្លង​មក RFI/Im Rachna


សេចក្ដី​រាយការណ៍​របស់ លី ម៉េងហួរ

(02:56)


​តាមរយៈ​កិច្ចប្រជុំ​រយៈពេល ២ ម៉ោង រវាង​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ និង​តំណាង​សមាគម​អង្គការ​ចំនួន ៩ នៅ​ព្រឹក​ថ្ងៃទី​២៣​មករា​នេះ គឺ​អាជ្ញាធរ បាន​សម្រេច​ថា មិន​អនុញ្ញាត​ឲ្យ​អង្គការស​មាគ​ម​ទាំង ៩​នោះ ជួបជុំ ធ្វើបាតុកម្ម នៅ​ទីលាន​ប្រជាធិបតេយ្យ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​២៦​មករា​ឡើយ​។

មូលហេតុ ដែល​អាជ្ញាធរ​សម្រេច មិនឲ្យ​មាន​បាតុកម្ម ត្រូវបាន​លោក ឡុង ឌី​ម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា កន្លងមក យើង​បាន​អនុញ្ញាត​ឲ្យមាន​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ បង្ក​បញ្ហា​ក្នុង​សង្គម រហូតដល់​មាន​មនុស្ស​ស្លាប់ និង​របួស​មួយចំនួន​។ ដូច្នេះ​បានជា​សាលាក្រុង បាន​ជូនដំណឹង​ដល់​សាធារណៈ និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ឲ្យ​ផ្អាក​ការជួបជុំ នៅ​ទីតាំង​ណាមួយ ដោយ​រង់ចាំ​សភាពការណ៍​ឲ្យ​វិល​មក​សភាព​ធម្មតា​ឡើងវិញ​។​

​លោក ឡុង ឌី​ម៉ង់ បានបញ្ជាក់​ថា “​ចំពោះ​ការស្នើសុំ​ឲ្យមាន​ការលើ​កលែង​ទោស​ដល់​ជន​អាណាធិបតេយ្យ ដែល​បង្ក​ឲ្យមាន​អំពើហិង្សា ប៉ុន្មាន​នាក់​នោះ មិនមែនជា សមត្ថកិច្ច​របស់​សាលា​រាជធានី​ភ្នំពេញ យើង​ទេ​។ ដូច្នេះ​យើង​ស្នើ​ឲ្យ​សហព័ន្ធ​សហជីព​ទាំង​៩​របស់​គាត់​នឹង បង្វែរ​ពី​ការតវ៉ា មក​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​វិញ​”​។​
 
​កាលពី​ថ្ងៃ​ទី​២០​មករា អង្គការ​សមាគម​ចំនួន ៩ បាន​សរសេរ​លិខិត​រួមគ្នា ដាក់​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជូន​ដំណឹង​អំពី​គម្រោង​បាតុកម្ម​របស់​ពួកគេ​។ លិខិត​លើកឡើងថា បាតុកម្ម​នោះ គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ ដើម្បី​ទាមទារ ឲ្យ​ដោះលែង​សកម្មជន ២៣ នាក់ ដែល​ត្រូវបាន​អាជ្ញាធរ​ចាប់ឃុំខ្លួន​ក្នុង​ពន្ធនាគារ និង​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​កម្មករ​ចំនួន ១៦០ ដុល្លារ​ក្នុង​មួយខែ​។​
 
​យ៉ាងណាក៏ដោយ បន្ទាប់ពី​កិច្ចប្រជុំ លោក ស ម៉ូ​រ៉ា ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា បានបញ្ជាក់​ថា សហជីព​សមាគម និង​អង្គការ​ទាំង ៩ នៅ​តែ​រក្សា​គម្រោង​ជួបជុំ​មនុស្ស ១​ម៉ឺន​នាក់ ដើម្បី​ធ្វើ​បាតុកម្ម នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៦​មករា នៅ​ទីលាន​ប្រជាធិបតេយ្យ​ដដែល​។
 
​លោក ស ម៉ូ​រ៉ា បាន​លើកឡើង​ថា “​យើង​នៅ​តែ​រក្សា​ជំហរ​ក្នុង​ការជួបជុំ​ដដែល ហើយ​យើង​សង្ឃឹមថា ក្រសួងមហាផ្ទៃ តាមរយៈ​ការស្នើ​របស់​សាលា​រាជធានី​ភ្នំពេញ នឹង​អនុញ្ញាត​ឲ្យ​យើង​ជួបជុំ​។ តែ​បើសិនជា មិន​អនុញ្ញាត​ឲ្យ​យើង​ជួបជុំ បានន័យថា សិទ្ធិ​របស់​យើង ក្នុង​ការជួបជុំ សិទ្ធិ​របស់​យើង​ដែលមាន​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​ត្រូវបាន​រំលោភ ហើយ​អាជ្ញាធរ​រដ្ឋ គឺ​អសមត្ថភាព​ក្នុង​ការការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ក្នុង​ការបញ្ចេញមតិ​”​។​
 
​ជា​ការកត់សម្គាល់ កាលពី​ថ្ងៃអាទិត្យ ទី​១៩​មករា ក្រុម​សមាគម​របស់​លោក​វន​ពៅ បាន​ជួបជុំ បួងសួង​នៅមុខ​ព្រះអង្គ​ដង្កើ មុខ​ព្រះបរមរាជវាំង​។ ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​សមត្ថកិច្ច រារាំង បំបែក និង​ចាប់ខ្លួន​តំណាង​ម្នាក់​។ អាជ្ញាធរ​សំអាងថា ការជួប​ជុំនោះ មិន​បាន​ជូនដំណឹង និង​សុំ​ច្បាប់​ពី​អាជ្ញាធរ​។ ចុះ​ពេលនេះ នៅពេល​សមាគម​អង្គការ​ទាំង ៩ បាន​ជូនដំណឹង និង​សុំ​ច្បាប់ ជួបជុំ ធ្វើបាតុកម្ម នៅ​ទីលាន​ប្រជាធិបតេយ្យ បែរជា​អាជ្ញាធរ បដិសេធ និង​មិន​អនុញ្ញាត​ឲ្យ​ជួបជុំ​ដោយ​សន្តិវិធី​ទៅវិញ​?



ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

4 Responses to "អាជ្ញាធររាជធានី​ភ្នំពេញ​មិន​​អនុញ្ញាត​​ឲ្យ​​អង្គការ​ស​មាគ​ម​៩​ជួបជុំ​ធ្វើ​បាតុកម្ម​នៅ​​ថ្ងៃ​​អាទិត្យ​​ទេ​"

  1. អ្នកធ្វើស្រែ says:

    ភ្នំពេញចង្អៀតណាស់ ។ សូមអញ្ជើញនាំគ្នាមកធ្វើបាតុកម្ម,កុប្បកម្មនិងការបះបោរនៅវាលស្រែខ្ញុំវិញល្អជាង «វាលស្រីស្រណោះ» មានFreeបំពាក់ជូនខ្នោះដៃ អាល័យស្នេហ៍ម្នាក់មួយៗ ដោយឥតគិតថ្លៃ!!សូមអញ្ជើញ!សូមអញ្ជើញ!

  2. NEW YEAR2014 says:

    thank u to keep the city safe + organizes
    i’m so grateful to security forces to keep lawless peoples under control …

  3. I,Khmer says:

    Thank you , for selling Olympic stadium and kept all the money to your fucking self!!! Mother fucker…….Paid me $160 a month so i can live, you Khmer nation traitor fuck former Khmer Rouge!!!
    I want to eat your hippatitis C liver so much …..like I used too eat in 1974………when some of your fuck Khmer Rouge tried to blown PeamSetha bridge on route 5 to Oudong…..I cut all your five khmer rouge heads and displayed there on the bridge……you liver was cook with lemon grass and chilly …..its jump from the pan when it cooked…….its deliciouse , check it in the Internet mother fucker. It’s could be your fucking friend or maybe your idiot khmer rouge father…….sorry ….but, it’s tast so good with rice wine…….ha….ha….ha

  4. 12345 says:

    Fuck-off – I,Khmer.. U wanger..