អ្នកបឹងកក់ និងសហគមន៍មានបញ្ហាដីធ្លីនៅរាជធានីភ្នំពេញ ប្រមាណ ១០០នាក់ នៅព្រឹកថ្ងៃសុក្រ នេះ បានប្រមូលផ្ដុំនៅមុខស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា។ ពួកគេបានដាក់លិខិតមួយទៅស្ថានទូតនេះ ដែលជាការថ្លែងអំណរគុណដល់សភាអាមេរិក ក្នុងការជួយជំរុញឲ្យមានដំណោះស្រាយករណីជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅតំបន់បឹងកក់។
ដោយ អ៊ួន ឈិន
2014-01-23
RFA

អ្នកបឹងកក់ និងសហគមន៍មានបញ្ហាដីធ្លីនៅរាជធានីភ្នំពេញ លើកបង្ហាញបដា និងទង់ជាតិសហរដ្ឋអាមេរិក ចំនួន៥២ ថ្លែងអំណរគុណដល់សភាអាមេរិក នាមុខស្ថានទូតសហរដ្ឋអាមេរិក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤។ RFA/Uon Chhin
ក្នុងពេលជួបប្រជុំ ពួកគាត់បានលើកបង្ហាញបដា និងទង់ជាតិសហរដ្ឋអាមេរិក ចំនួន៥២ ដែលតំណាងរដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក និងទង់សាសនាខ្លះផង។
តំណាងអ្នកបឹងកក់ អ្នកស្រី ទេព វន្នី បានថ្លែងនៅខាងមុខស្ថានទូតថា ពួកគាត់អរគុណដល់សភាសហរដ្ឋអាមេរិក ដែលបានអនុម័តច្បាប់ថវិកា ដោយមានលក្ខខណ្ឌរួមបញ្ចូល ក្នុងនោះតម្រូវឲ្យធនាគារពិភពលោក (World) ជួយដោះស្រាយជូនអ្នកបឹងកក់ ទាំងអ្នកដែលបានចាកចេញ និងអ្នកដែលមិនទាន់បានចាកចេញ។
លិខិតថ្លែងអំណរគុណដែលមានចុះហត្ថលេខា និងស្នាមមេដៃរបស់តំណាងសហគមន៍បឹងកក់ ដែលបានចាកចេញ និងមិនទាន់ចាកចេញ ចំនួន ៩នាក់ ឲ្យដឹងថា សភាអាមេរិក បានស្នើឲ្យធនាគារពិភពលោក ធ្វើរបាយការណ៍ពីការវិវឌ្ឍនៃការដោះស្រាយ និងការរីកចម្រើនរបស់អ្នករស់នៅតំបន់បឹងកក់ រៀងរាល់ ៤៥ថ្ងៃម្តងក្នុងរយៈពេល ៩ខែទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយចាប់ផ្ដើមពីថ្ងៃទី១៣ ខែមករា តទៅ។
រហូតដល់ម៉ោងជិត ៩ព្រឹកនេះ ពុំមានកម្លាំងសមត្ថកិច្ចចុះទៅឃ្លាំមើល ឬបំបែកការប្រមូលផ្ដុំនេះទេ ហើយពួកគាត់ក៏បានរំសាយការជួបជុំ បន្ទាប់មន្ត្រីទូតបានទទួលលិខិតពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ធនាគារANZកំពុងជាប់ពាក់ព័ន្ធនឹងការផ្ដល់ប្រាក់កម្ចីឲ្យលោក លីយ៉ុងផាត់ រកស៊ីមិនគប្បី
- ពលរដ្ឋជាង១០០គ្រួសារនៅកោះកុងតវ៉ាប្រឆាំងនឹងក្រុមហ៊ុនធ្វើរបងព័ទ្ធដីស្រែចម្ការ
- ក្រសួងដែនដីថាបានចេញប័ណ្ណកម្មសិទ្ធិដល់ពលរដ្ឋជាង៧១ម៉ឺនក្បាលដី
- ពលរដ្ឋនៅព្រះវិហារចោទក្រុមហ៊ុនទ្រីភាពថាឈូសបំផ្លាញព្រៃសហគមន៍
- លោក រ៉ុង ឈុន អ្នកស្រី ទេព វន្នី និងមនុស្ស៩នាក់ទៀតត្រូវបានដោះលែង
- ពលរដ្ឋជិត២០០នាក់នៅបន្ទាយមានជ័យបណ្ដេញគ្រឿងចក្រក្រុមហ៊ុនចេញពីដី
- សាលារាជធានីសន្យាសង់ផ្ទះស្នាក់នៅបណ្ដោះអាសន្នឲ្យពលរដ្ឋបុរីកីឡា
- ជម្លោះដីរវាងពលរដ្ឋនៅបន្ទាយមានជ័យជាមួយក្រុមហ៊ុនឯកជន
- ពលរដ្ឋនៅសង្កាត់ព្រែកលៀបតវ៉ាឲ្យក្រុមហ៊ុនឈប់បូមខ្សាច់
very good my people
ពិតជាល្អណាស់ កំលាំងសាមគ្គីពិតជាឈ្នះលើរបបផ្តាច់ការរបស់លោកតេជោរមែន
ចេះរួញកន្ទុយដែរតើ ឯណាពួកអាចុយម្រ៉ាយពូកែព្រុសអាងដីស្រែ អាងត្ពោកម៉ែវ ចង់វាយចង់កាប់នោះ ?
ពេលនេះមេឆ្កែអ្ហែងខ្លាចគេផ្ដាច់ដុល្លា សុំទានគេលែងបានច្រះច្រំ វារួញកន្ទុយខ្លះហើយ ពួកអាចុយម្រ៉ាយ
ដើរសុំទានគេសោះ ចង់វាយឫកអួតធ្វើអ្នកមានកន្ដួយម៉ែពួកអ្ហែងអី ។
Yeah….gooooooooooood……..no more new Range Rover for your corrupted fuck CPP dog!!? ……….give me $160 a month ….mother fucker!!! So I can live, to see how all you fuck die…..