ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014
http://vodhotnews.com

ក្រសួងមហាផ្ទៃមិនអនុញ្ញាតឲ្យសហជីពធំៗទាំង៩នៅកម្ពុជា ប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅទីលានប្រជាធិតេយ្យ នាថ្ងៃអាទិត្យចុងសប្តាហ៍នេះនោះទេ ដើម្បីបញ្ចៀសពីភាពអសន្តិសុខណាមួយ ដែលកើតឡើងដោយយថាហេតុនៅរាជធានីភ្នំពេញ។
ការបញ្ជាក់របស់ក្រសួងមហាផ្ទៃនៅពេលនេះ ធ្វើឡើងបន្ទាប់ពីសាលារាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ មិនអនុញ្ញាតឲ្យក្រុមសហជីពទាំង៩ ប្រមូលផ្តុំមនុស្សមួយម៉ឺននាក់ធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស ដីធ្លី និងកម្មករ២៣នាក់ និងទាមទារដំទ្បើងប្រាក់ឈ្នួលកម្មករគ្រប់វិស័យ យ៉ាងតិច ១៦០ដុល្លារអាមេរិក នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះទេ ដោយសំអាងថា រង់ចាំមើលស្ថានភាពប្រទេសជាតិស្ងប់ស្ងាត់ ឬវិលទៅរកសភាពដើមវិញ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ក្រសួងយល់ស្របតាមការសម្រេចរបស់សាលារាជធានីភ្នំពេញ កាលពីរសៀលម្សិលមិញ គឺមិនអនុញ្ញាតឲ្យសហជីពប្រមូលផ្តុំគ្នានៅលើទីលានប្រជាធិតេយ្យ តែអនុញ្ញាតឲ្យចាត់តំណាងយកញត្តិដាក់តាមស្ថាប័ន្ធពាក់ព័ន្ធ។ លោកថា ក្រសួងមហាផ្ទៃនៅតែប្រកាន់គោលការណ៍តាមសេចក្តីប្រកាសព័ត៌មាន របស់ខ្លួនកាលពីថ្ងៃទី៤ ខែមករា។
ស្របពេលដែលកម្លាំងសមត្ថកិច្ច បណ្តេញក្រុមបាតុកររបស់គណបក្សសង្គ្រោះជាតិ ទាំងបង្ខំ ឲ្យចេញពីទីលានប្រជាធិតេយ្យ ដោយចោទថា ការប្រមូលផ្តុំ និងការស្នាក់នៅទីនោះជាការខុសច្បាប់កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤។ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មាន ផ្អាកជាបណ្តោះអាសន្ន រាល់ការធ្វើបាតុកម្ម ការជួបប្រជុំជាសារធារណៈ ឬការដង្ហែរក្បួននានា រហូតដល់សភាពការណ៍សន្តិសុខ ត្រូវបានត្រលប់ទៅរកសភាពប្រក្រតីឡើងវិញ ដើម្បីធានា សន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ និងរបៀបរៀបរយសង្គម។ ទោះជាយ៉ាងណា សង្គមស៊ីវិល និងអ្នកវិភាគនៅកម្ពុជា យល់ឃើញថា បម្រាមនេះមិនអាចធ្វើឲ្យស្ថានភាពនៅកម្ពុជា បានប្រសើរឡើងវិញនោះទេ ផ្ទុះទៅវិញរិតតែធ្វើឲ្យមានភាពអសន្តិសុខសង្គមទៅវិញទេ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា ការធ្វើបាតុកម្ម ដោយជួបប្រជុំគ្នានៅលើទីលានប្រជាធិតេយ្យ គឺមិនខុសច្បាប់នោះទេ ព្រោះក្រុមសហជីពបានជូនដំណឹងរួចហើយ។ លោកថា ក្រុមសហជីពមិនខ្លាចការបង្ក្រាបរបស់ក្រុមសមត្ថកិច្ចនោះទេ។
ក្នុងអំទ្បុងបេសកកម្មលើកទី១០របស់ខ្លួន ក្នុងខែមករានេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌី ទទូចឲ្យអាជ្ញាធរកម្ពុជា ដកចេញបម្រាមការធ្វើបាតុកម្ម ឬជួបប្រជុំ ដែលត្រូវបានដាក់ចេញ ក្រោយពីមានហិង្សារវាងអ្នកតវ៉ាជាមួយសមត្ថកិច្ច នៅតាមផ្លូវវ៉េងស្រេង។ លោកបញ្ជាក់ថា បម្រាមនេះ គឺផ្ទុយនឹងមាត្រា៤នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ៕
សូមសរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
thanks to keep the city safe n organize ,,, good decision ,, appreciated
“ក្រសួងមហាផ្ទៃមិនអនុញ្ញាតឲ្យសហជីពធំៗទាំង៩ធ្វើបាតុកម្មនៅទីលានប្រជាធិតេយ្យទេ..Yes..that’s right…
បើក្រុមអនាធិបតេយ្យស្លឈាមទ្រាំមិនបាន សូមនាំគ្នាមកធ្វើនៅវាលស្រែខ្ញុំវិញ«វាលស្រីស្រណោះ» ខ្ញុំមានខ្នោះដៃអាល័យស្នហ៍ FREE ជូនម្នាក់មួយៗដោយឥតគិតថ្លៃ!សូមអញ្ជើញ!សូមអញ្ជើញ!
ពួកអាឆ្កែខ្លួនខ្មែរ ខួរយួន។
Fuck 1234
លោក ហ៊ុន សែន ធ្វើ នយោបាយ លទ្ធិប្រជាធិបតេយ្យ មិនឈ្នះ ប្រជាពលរដ្ឋខ្មែរ លោក ហ៊ុន សែន
ក៏ កែប្រែ នយោបាយ ចុងកាណុងកាំភ្លើង គំរាមកំហែង មួលបង្កាច់ ចាប់ដាក់គុក វ៉ៃ បាញ់សម្លាប់ !
Yeah…..so all you fuck CPP have more time to corrupt khmer nation …..yeah!!! Kingdom of Fucking ignorance with long pinky nail dumb monkey, former khmer rouge……living in a kingdom of banana plantation …..yeah!!!fuck You…….yeah ….fuck you….