​មន្ដ្រី​អង្គការ​ពីររូប នៅ​សៀមរាប ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនពី​បទ​កំហែង​យកប្រាក់​​

ដោយ៖​ បូ សាវី​
ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មន្រ្តីអង្គការពីររូប ត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទកំហែងយកប្រាក់ពីអ្នកដឹកឈើនៅខេត្ត សៀម រាប (រូបថតដោយ បូ សាវី)

​មន្ដ្រី​អង្គការ​ការពារ និង​អភិរក្ស​ព្រៃឈើ និង​ជលផល​កម្ពុជា ចំនួន​២​រូប ត្រូវបាន​សមត្ថកិច្ច​នគ​រ​បាល ស្រុក​ស្វាយ​លើ ខេត្ដ​សៀមរាប ចាប់ខ្លួនបញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ដោយ​ចោទ​ពី​បទ​កំហែង​យកប្រាក់។​

​ករណីនេះកើតឡើង បន្ទាប់​ពីក្រុម​អ្នកដឹកឈើ​តាម​រ៉ឺម៉ក​ខុសច្បាប់ ប្រមាណ​៥​នាក់ ប្ដឹង​ទៅ​សមត្ថកិច្ច និង​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ដ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដោយ​ចោទ​ថា គំរាមកំហែង​ទារលុយ ពី​ពួកគេ ជិត​៤០​ម៉ឺន​រៀល​ក្នុង​ម្នាក់ ជា​ថ្នូរ​និង​ការមិន​ឃាត់ខ្លួន​តាម​ផ្លូវច្បាប់​។​

​អធិការនគរបាល ស្រុក​ស្វាយ​លើ លោក វ៉ន គា ប្រាប់​VOD នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា ក្រុមមន្ដ្រី​អង្គការ​ទាំង​ពីរ​រូប​នោះមាន លោក សុខ វិចិត្រ ជា​ប្រធាន​ការិយាល័យ និងលោក សាន ភារុណ ជា​អនុប្រធាន​សាខា ប្រចាំ​ស្រុក​វ៉ារិន ពួកគេ​ទាំង​ពីរ​រូប ជា​បុគ្គលិក​អង្គការ​ការពារ និង​អភិរក្ស​ព្រៃឈើ​និង​ជលផល​កម្ពុជា មាន​ស្នាក់ការ​នៅ​ខេត្ដ​សៀមរាប។ លោក​បន្ដថា ជន​ត្រូវ​ចោទ​ទាំង​ពីរ​រូប បានដាក់​កុងត្រូល ដោយ​មិន​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ចាំ​ស្ទាក់​ក្រុម​អ្នក​រកស៊ី​ឈើ យកលុយនៅ​តំបន់​នោះ ដែល​លោក​ថា ជា​ករណី​ខុសច្បាប់​ «​យើង​លុបបំបាត់​ការដាក់​ប៉ុស្ដិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ​ដែល​អត់​មាន​មក​សហការ​ជាមួយ​អាជ្ញាធរ ធ្វើ​នៅក្នុង​ដែនដី​ហ្នឹង​ត្រូវបាន​គេ​លុបបំបាត់​ហើយ តែ​កុងត្រូល​នៅក្នុង​ស្រុក​ស្វាយរិន​ត្រូវបាន​លុបបំបាត់ ទើបតែ​ឃើញ​មក​ធ្វើ​សកម្មភាព​បី​ថ្ងៃ​ហ្នឹង​ទៀត រៀបចំ​សំណុំរឿង​ទៅកាន់​ស្នងការ បាទ​ព្រះរាជអាជ្ញា​គេ​ឲ្យ​ចាត់ការ​»​។​

​ប្រធាន​អង្គការការពារ និង​អភិរក្ស​ព្រៃឈើ និង​ជលផល​កម្ពុជា ប្រចាំ​តំបន់​ខេត្ដ​សៀមរាប លោក ចាន់ វណ្ណ​សុង មានប្រសាសន៍ថា មន្ដ្រី​ទាំង​ពីរ​នាក់​នោះ ពិត​ជា​បុគ្គលិក​អង្គការ​នេះ​មែន ប៉ុន្ដែ​មិន​ទាន់​ដឹង​ពី​ករណី​ចាប់ខ្លួន មាន​ជាប់​ពាក់ព័ន្ធ​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ «​បុគ្គលិក​ខ្ញុំ មន្ដ្រី​ខ្ញុំ ចាំ​មើល​ពួក​គាត់​សិន​ប្រហែល​ថ្ងៃ​គេ​យក​មក​ហើយ ដើម្បី​ខ្ញុំ​ចុះ​ទៅ​រៀបចំ​កន្លែង ជួប​អភិបាលស្រុក​អី ប៉ុន្ដែ​មិនដឹងថា រឿង​ហ្នឹង​វា​កើត​ហេតុ​យ៉ាងម៉េច​»​។​

​ស្នងការ​ប៉ូលីសខេត្ដ​សៀមរាប លោក ស​ត ណា​ឌី មានប្រសាសន៍ថា លោក​មិន​ទាន់​ទទួល​ព័ត៌មាន​នេះ​នៅឡើយ​ទេ​។​

VOD​មិនអាច​ទាក់ទង​អយ្យការ អម​សាលាដំបូង ខេត្ដ​សៀមរាប លោក ទី សុវណ្ណ​ថាល់ ដើម្បី​បំភ្លឺ​បន្ថែម​ពី​ករណីនេះបាន​ឡើយ​ទេ​។​

បើ​តាម​ពលរដ្ឋ ឲ្យដឹងថា មន្ដ្រីនគរបាល និង​មន្ដ្រី​កងរាជអាវុធហត្ថ និង​បុគ្គលិក អង្គការ​ផ្នែក​បរិស្ថាន​មួយចំនួន នៅ​ស្រុក​ស្វាយ​លើ បាន​យក​តួនាទី​របស់​ខ្លួន ប្រព្រឹត្ដ​ខុសច្បាប់ ដោយ​ធ្វើ​ជា​ឈ្មួញ​រកស៊ី​ឈើ និង​ចាប់​ឈើ​ផង ប៉ុន្ដែ​ត្រូវ​សមត្ថកិច្ច​ទាំងនោះ​បដិសេធ​៕

សូមសរសេរមកកាន់លោក បូ សាវី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles

2 Responses to "​មន្ដ្រី​អង្គការ​ពីររូប នៅ​សៀមរាប ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនពី​បទ​កំហែង​យកប្រាក់​​"

  1. អ្នកតាដោះក្រមុំ says:

    សមមុខមន្រ្តីអង្គការអនាធិបតេយ្យទាំងនេះហើយ ត្រូវដាក់ទោសទណ្ឌអោយធ្ងន់​។​កុំអោយខូចឈ្មោះដល់អង្គការគេល្អៗ​ត្រូវសិក្សាត្រូវប្រភពនិងអនុពា្ញតបង្កើតអង្គការនេះ ព្រោះអង្គការនេះមាននៅគ្រប់តំបន់ដែលសម្បូរធនធានធម្មជាតិ​និងបទល្មើស។គ្រប់ស្នាក់ការរបស់វាច្រើនស្អេកស្កះតាមឃុំស្រុកក្នុងខេត្តនានាមិនដែលឃើញមានបុគ្គលិកប្រចាំការ។ ជួនកាលនៅលើកផ្លាកយីហោខាងមុខផ្ទះគេបោះបង់ចោល​ហើយដើរតែរកលុយពីអ្នកិបំផ្លាញធនធានធម្មជាតិ​មិនដែលអប់រំពលរដ្ធនិងមន្រ្តីល្មើសនឹងធនធានធម្មជាតិនានាកុំអោយបន្តបំផ្លាញធនធានឡើយ។ បើមិនជឿអ្នកតាដោះក្រមុំ អញ្ជើញដើរមើលក្នុងខេត្តមណ្ឌលគិរីនឹងបានដឹងហើយ។​គ្មានឃើញអាជ្ញាធរណាឈឺក្បាលដឹងឭបើកភ្នែកមើលអង្គការនេះម្តងណាទេ។​ប្រហែលមន្រ្តីថ្នាក់ខេត្តក្រុមណាមួយបានភាគហ៌ុនពីការជំរិតលុយបទល្មើជាមួយក្រុមអង្គការនេះហើយមើលទៅ​ព្រោះពត៌មានខ្លះថាអង្គការនេះបង្កើតនិងទទួលស្គាល់ត្រឹមថ្នាក់ខេត្ត។​អ្នកតាយើងក្រសួងមហាផែ្ទសើបមើលផង ថាតើបេសកកម្មរបស់អង្គការមួយនេះដើរដាក់កុងត្រូលជំរិតលុយបែបនេះប្ញក៌ក្រសួងអនុញាតដូចនេះមែន?

  2. អ្កកមែន says: