CCHR ផ្អាក​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត តើ​នរណា​សម្លាប់​លោក ជា វិជ្ជា​នៅ​ល្ងាច​នេះ​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014
http://vodhotnews.com

​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR នៅ​ថ្ងៃ​សុក្រ​នេះ បាន​ពន្យារ​ពេល​សម្រាប់​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ ដែល​មាន​ចំណងជើង​ថា តើ​នរណា​សម្លាប់ ជា វិជ្ជា ដោយ​សា​រ​​មានការ​ហាមប្រាម​ពី​មន្ត្រី​រដ្ឋាភិបាល។​

​ការពន្យារពេល​នេះ ធ្វើឡើង​បន្ទាប់​ពី អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន​ ​ព្រមាន​ថា ប្រសិនបើ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នៅ​រឹងទទឹង​ចាក់​បញ្ចាំង​ខ្សែភាព​យន្ត​​ឯកសារ​នេះ ពួកគេ​នឹង​ប្រឈម​ការ​រ​និរទេស​ភ្លាមៗ​សម្រាប់​ជនបរទេស ហើយ​ប្រជាជន​ខ្មែរ​វិញ​ប្រឈម​នឹង​ការជាប់​ពន្ធា​គារ​។​

​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អូ វីរៈ ប្រាប់ VOD ថា លោក ផ្អាក​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​នេះ ជា​បណ្តោះអាសន្ន​សិន ដោយ​មាន​ការព្រមាន​ពី​មន្ត្រី​រដ្ឋាភិបាល និង​ខ្លាច​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​បុគ្គលិក​របស់​ខ្លួន​ ខណៈ​លោក​កំពុងស្ថិត​នៅ​បរទេស​។ លោក​បន្តថា  ការ​ហាម​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​នេះ គឺជា​ការ​កំហិត​មួយ​នៃ​ការបិទ​សេរីភាព​ក្នុង​ការបញ្ចេញមតិ​។

​តាមរយៈ​កាសែត​ខេ​ម​បូឌា ដេលី  ឲ្យដឹងថា អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផា​ន  បញ្ជាក់ថា ខ្សែភាពយន្ត​ឯកសារ​នេះ ត្រូវ​បាន​ហាម​ចាក់​បញ្ចាំង​តាំងពី​ឆ្នាំ​២០០៧​។ លោក​ថា​បន្តថា រដ្ឋាភិបាល​ព្រួយបារម្ភ​ចំពោះ​ភាពយន្ត​ឯកសារ ដែល​គេ​អាច​បើក​មើល​យ៉ាង​ទូលំទូលាយ​នៅក្នុង​គេហទំព័រ យូ​ធូប នឹង​មាន​ឥទ្ធិពល​លើ​ទស្សនៈ​របស់ សាធារណៈ​ជន​​។​

VOD មិនទាន់​អាច​សុំ​ការអត្ថាធិបាយ​ពី​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន បាន​នៅឡើយ​ទេ​។​

​ប្រធាន​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក នី ចរិយា យល់ថា ការហាមឃាត់​នេះ​ឆ្លុះបញ្ចាំង​ពី​ការបិទ​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​។ លោក ថា ការហាម​ឃាត់​​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​បាន លុះណាតែ​ខ្សែភាពយន្ត​កែឆ្នៃ ឬ​ជា​រឿង​ប្រឌិត ដែល​បណ្តាលឲ្យ​មានអ​សន្តិសុ​ខ​សង្គម ឬ​មាន​សង្គ្រាម​។

​ខ្សែភាពយន្ត​ឯកសារ តើ​នរណា​សម្លាប់​ជា វិជ្ជា មួយ​នេះ ធ្លាប់​បាន​ទទួលពានរ​ង្វាន់ និង​ទទួលបាន​ការកោតសរសើ​រ​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ និង​ជនបរទេស​។

​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា វិជ្ជា ត្រូវបាន​ខ្មាន់កាំភ្លើង មិន​ស្គាល់​មុខ​បាញ់​ចំនួន​បី​គ្រាប់ បណ្តាលឲ្យ​ដាច់​ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ ខណៈពេលដែល​លោក​កំពុងឤ​ន​កាសែត នៅ​មុខ​តូប​លក់​កាសែត​មួយ ជាប់​នឹង​របង​វត្ត​លង្ការ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី ២២ ខែ​មករា ឆ្នាំ​២០០៤​។

​បន្ទាប់ពី​បាញ់​សម្លាប់​លោក ជា វិជ្ជា សមត្ថកិច្ច​បាន​ចាប់​កាត់ទោស​មនុស្ស​ពីរ​នាក់ គឺ​លោក សុខ សំអឿន និង​លោក ប៊​ន សំណាង ដាក់គុក​អស់​រយៈពេល​ជិត​១០​ឆ្នាំ តាម​អំណាច​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​២០​ឆ្នាំ​។ ប៉ុន្តែ​ក្រោយមក​តុលាការ​កំពូល​បាន​លើកលែង​ការចោទប្រកាន់​អ្នក​ទាំង​ពីរ​នាក់​នោះ​ជា​ស្ថាពរ​វិញ ដោយសារ​រក​មិនឃើញ​មាន​ពិរុទ្ធភាព​៕

​សរសេរ​មកកាន់​លោក ឡាយ សា​មាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

10 Responses to "CCHR ផ្អាក​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត តើ​នរណា​សម្លាប់​លោក ជា វិជ្ជា​នៅ​ល្ងាច​នេះ​"

  1. កុនខ្មែរ says:

    គ្រាន់តែចាក់បញ្ចាំងខ្សែភាពយន្តសោះក៏មិនអោយគេចាក់បញ្ចាំងដែល
    ធ្វើដូច្នេះដូចជាខ្លាចជ្រុលពេកហើយលោកកុម្មយនិសហើយកុំផ្តាច់ការពេក
    ប្រយត្ន័ប្រជាជនទ្រាំមមិនបានទៅ។

  2. Bakan says:

    ហេតុអ្វីបានជា ខ្លាចម្ឡេះ? តើបានធ្វើរឿងខុស?

  3. សំលេងរាស្រ្ត says:

    គោដំបៅខ្នង ក្អែកហើររំលងរំសាចកន្ទុយ។ មនុស្សដែលមានខ្លួនគឹខ្លាចអញ្ជឹងហើយ។

  4. កូនឪ says:

    ហេតុម្តេចបានជារដ្ឋាភិបាលហាមប្រាម ។ រដ្ឋាភិបាលមានអ្វីពាក់ព័ន្ធនឹងឃាតកម្មនោះមែនទេ?

  5. កូនឪ says:

    បើចឹង រដ្ឋាភិបាលមិនចាំបាច់ស្រាវជ្រាវរកឃាតករទេ គឺរដ្ឋាភិបាលនេះឯង ។

  6. Anonymous says:

    គោដំបៅខ្នងក្អែកហើររំលង។ម្តេចបានហាមចាក់បញ្ចាំង??ចឹងមានតែរដ្ផាភិបាលជាប់ពាក់ពន្ធ័????
    បើដូច្នេះមែនគេមិនដឹងហៅរដ្ផាភិបាលស្តីទេ???

  7. កម្មករ កសិករ says:

    អាផៃ ស៊ីផាន ​ជាអ្នកការពារ ឃាតករហើយ , បានជាហាមឃាត់មិនអោយមជ្ឃមណ្ឌលសិទ្ធមនុស្ស

    កម្ពុជា បញ្ចាំងខ្សែភាពយន្ត តើនរណាសម្លាប់ លោក ជា វិជ្ជា  !

  8. I,Khmer says:

    Phai Siphann, if fucking Yi Sithea again ……I’m gonna tell her husband!!?

  9. ស្រីឆ្នាស់ says:

    អាផៃស៊ីផានវាច្បាស់ជាវាស់ដៃដើរហើយពេលនេះ។ បងប្អូនទាំងអស់បើឃើញអាចោរក្បត់ជាតិ

    មួយនេះទៅដល់ទីណាសូមជួយនាំផ្លូវវាទៅកានឋាននរកផង!

  10. Sva watpnom says:

    កុំខឹងនឹងផៃសុីផោម ព្រោះគាត់ធ្វើតាមតែជនពិការ១នោះអែង។ភ្នែកដែលនៅសល់កំពុងឡើងឈាមខ្លាំង
    បន្តិចទៀតក៏នឹងផ្ទុះខ្វាក់ម្ខាងទៀតមិនខាន។