វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ ហៅថា អាយ.អ.អាយ (IRI) របស់សហរដ្ឋអាមេរិក បានរកឃើញថា ទស្សនៈពលរដ្ឋថារដ្ឋាភិបាលកម្ពុជា ដើរលើផ្លូវត្រូវនោះ បានធ្លាក់ចុះ និងគាំទ្រយ៉ាងមុតមាំ អោយមានកំណែទម្រង់ប្រជាធិបតេយ្យ។
ដោយ សុ ជីវី
2014-01-24
RFA

២៤-មករា-២០១៤៖ ក្រាហ្វិករបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ អាយ.អ.អាយ (IRI) បង្ហាញពីទស្សនៈពលរដ្ឋកម្ពុជា ថាតើកម្ពុជា ដើរលើផ្លូវត្រូវឬខុស។ IRI Report
របាយការណ៍ស្ដីពីការស្ទង់មតិពលរដ្ឋ ដែលមានកម្រាស់ ៤៦ទំព័រ ចេញផ្សាយសម្រាប់ខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០១៣ គឺបន្ទាប់ពីបានសាកសួរពលរដ្ឋពេញវ័យចំនួន ២ពាន់នាក់ នៅទូទាំងប្រទេស។ អាយ.អ.អាយ បង្ហាញថា មានការធ្លាក់ចុះយ៉ាងគំហុកនៃសុទិដ្ឋិនិយមចំពោះការដឹកនាំប្រទេសក្នុងពេលបច្ចុប្បន្ន។ ខណៈដែល ៥៥% នៃអ្នកឆ្លើយសំណួរនៅតែគិតថា ការដឹកនាំប្រទេសកំពុងដើរលើផ្លូវត្រូវ ប៉ុន្តែ ចំនួននេះបង្ហាញថា ធ្លាក់ចុះ ២៤% បើប្រៀបធៀបនឹងមួយឆ្នាំកន្លងទៅ ដែលកាលណោះអ្នកឆ្លើយសំណួរមានចំនួន ៧៩% ថា ការដឹកនាំប្រទេសកំពុងដើរលើផ្លូវត្រូវ។
ការស្ទង់មតិក៏បានបង្ហាញដែរថា ក្នុងចំណោមកត្តាសំខាន់ជាច្រើនក្នុងការសម្រេចចិត្តបោះឆ្នោតអោយគណបក្សនយោបាយមួយ កាលពីខែកក្កដា ឆ្នាំ២០១៣ អ្នកបោះឆ្នោតបានបង្ហាញហេតុផលថា ពួកគេត្រូវការផ្លាស់ប្ដូរ។
ចំពោះពលរដ្ឋដែលគិតថា ប្រទេសរបស់គេកំពុងធ្វើដំណើរលើផ្លូវខុស បានសំអាងហេតុផលអំពើពុករលួយ បក្ខពួកនិយម និងការបំផ្លាញបរិស្ថាន។ ចំពោះអ្នកយល់ថា កម្ពុជា កំពុងធ្វើដំណើរលើផ្លូវត្រូវ គឺសំអាងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងវត្តវ៉ាជាដើម។
ការស្ទង់មតិដដែលក៏បង្ហាញដែរថា ពលរដ្ឋចំនួន ៨៣% នៃអ្នកឆ្លើយសំណួរបានគាំទ្រអោយកែទម្រង់ប្រជាធិបតេយ្យ រួមមានការបោះឆ្នោតជ្រើសរើសមេភូមិ មានប្រព័ន្ធយុត្តិធម៌ឯករាជ្យ និងការពារសិទ្ធិសេរីភាពបញ្ចេញមតិ។
ស្របគ្នានេះ គណបក្សប្រជាជនកម្ពុជា ត្រូវគេមើលឃើញថា មានការគាំទ្រពីពលរដ្ឋផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ ការប្រឆាំងបទល្មើស និងគ្រឿងញៀន និងការការពាររបបរាជានិយម។ អ្នកឆ្លើយសំណួរទុកចិត្តគណបក្សសង្គ្រោះជាតិ ទាក់ទងនឹងបញ្ហាសេរីភាព សិទ្ធិកម្មករ និងតម្លៃម្ហូបអាហារ។ និយាយអំពីការការពារសិទ្ធិបញ្ចេញមតិ ៤៩% នៃអ្នកឆ្លើយសំណួរ គាំទ្រគណបក្សសង្គ្រោះជាតិ ខណៈដែល ៣៥% គាំទ្រគណបក្សប្រជាជនកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិលរិះគន់ការបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវការកែទម្រង់ការបោះឆ្នោត
- អ្នកវិនិយោគ៖ នយោបាយជាប់គាំងរំខានដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា
- ប្រធានបក្សសង្គ្រោះជាតិចេញទៅកៀរគរការគាំទ្រពីសហគមន៍អន្តរជាតិជាថ្មី
- បទវិភាគ៖ តើគណបក្សមួយណាដែលប្រើយុទ្ធសាស្ត្រហិង្សា?
- តុលាការក្រុងបដិសេធសំណើបក្សប្រឆាំងសុំជួបសួរសុខទុក្ខជនជាប់ចោទ២៣នាក់
- ខ្មែរនៅបរទេសជំរុញឲ្យលោក អូបាម៉ា ជួយអន្តរាគមន៍វិបត្តិនយោបាយនៅកម្ពុជា
- មេបក្សប្រឆាំងអះអាងថាមានកម្លាំងបង្កប់រំខានដល់គម្រោងជួបអ្នកគាំទ្រនៅខេត្តកណ្ដាល
- HRW៖ ការបោះឆ្នោតមិនត្រឹមត្រូវនៅកម្ពុជាជំរុញឲ្យមានការតវ៉ាមកទល់ថ្ងៃនេះ
- លោក កឹម សុខា៖ មេធាវីអន្តរជាតិកំពុងពន្លឿនសំណុំរឿងឃាតកម្មទៅ ICC
This survey is showing that the dictatorial government is slipping down in the wrong direction. The decline is worry some for their leadership, and will continue to encounter with greater barrier and challenge for a long run. What is going up is always coming down ! it is the law of nature…
Obama favorable rate raked 68% after the first election. Now he is under 50% approval rate as of the end of 12/2013. The rate is up and down based on people’s mood swing. When things calm down, so the approval of government is changed as well.
នេះលទ្ធផលIRI ស្ទង់ទេ បើយោបល់ខ្ញុំវិញ ខ្ញុំថាខុស១០០%តាំងពីប្រជុំសភាដំបូងនិងក្រោយប្រកាសលទ្ធផលឆ្នោតម្ល៉េះ…ព្រោះ :
1-លួចនិងប្លន់ឆ្នោតគេហ្នឹង វាខុសរួចទៅហើយ
2-បើកសភាដំបូង វាខុសមួយទៀតហើយ គឺធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ណ…យើងក្រលេកមើលទៅ ប្រទេសសេរី ពិសេស USA , EU …គេមានទាន់ទទួលស្គាល់ឋណា?លើកលែងតែប្រទេសកុម្មុយនីស្ត និងសេរីខ្លះដែលបំផ្លាញសេដ្ឋកិច្ចខ្មែរហ្នឹង វានៅគាំទ្រព្រោះវាបានប្រយោជន៍ពីយើង…!
3-ដើរលើផ្លូវខុសទាំងស្រុង លើការបាញ់សំលាប់កម្មករ,ដេញរាស្រ្តចេញពីផ្ទះសំបែង,អំពើពុករលួយ….នៅមានរឿងច្រើនទៀត រាប់មិនទាន់អស់ទេ…!
លើកនេះដូចជាអត់ឮបក្សប្រជាជនពិសេសហ៊ុនសែនយកទិន្នន័យរបស់ IRI ទៅដើរអួតប្រាប់គេឯង ដូចមុនទៀត។ ល្អរដែរកាលពីដើរលើផ្លូវត្រូវមានអ្នកគាំទ្រ៤៣% តែឥឡូវកំពុងតែដើរលើផ្លូវខុស បានធ្លាក់កាគាំទ្ររហូតដល់៥៥% នេះហ៊ុនសែនមិនទាន់ខំប្រឹងប្រើរបបផ្តាច់ការពេញលេញផង ទំរាំ ប្រើរបបផ្តាច់ការពេញលេញទៀតនោះប្រហែលជាធ្លាក់ការគាំទ្ររហូតដល់៩០%ផងក៍មិនដឹង។
Cambodia is one of the poorest nation in the world, and is being rampaged by the former communist dictators can not be compared to a leader of the super power nation. Without financial support from the free world, this most repressive government will go bankruptcy soon after, for instance, anything like blockade or embargo that might occur due to the non-compliance of an intense pressure from the international communities.
A most ferocious and uneducated leader like Hun Xen is not even equivalent to a strain of pubic hair of our U.S. president in comparison ! . Go to hell, dumb head ! people are getting sick of your absolute power.
ចេះតែថា!!!