ការផ្ទេរអំណាចរបស់ក្រុមមេដឹកនាំដែលញៀនអំណាចលើពិភពលោក តែងមានការតឹងតែងខណៈអំណាច ទ្រព្យសម្បត្តិ និងកម្លាំងប្រដាប់អាវុធ ស្ថិតក្នុងកណ្ដាប់ដៃមនុស្សតែម្នាក់។ ប៉ុន្តែ ភាពរឹងរូសក្រាញអំណាចនេះ តែងបរាជ័យទៅវិញ ហើយវាសនារបស់មេដឹកនាំទាំងនោះមិនដែលបានទទួលការកោតសរសើរទៅទៀត។
ដោយ តាំង សារ៉ាដា
2014-01-25
RFA

ពលរដ្ឋនៅសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ឈរតម្រង់ជួរដើម្បីចូលបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ Photo: RFA
តើក្រុមមេដឹកនាំដែលក្រាញអំណាចយូរឆ្នាំ នៅក្រាញរហូតដល់មានការវាយរំលំពីប្រជាពលរដ្ឋរបស់ខ្លួន ឬរហូតដល់មានការជ្រៀតជ្រែកពីបរទេសនោះ?
អ្នកវិទ្យាសាស្ត្រនយោបាយខ្លះអោយនិយមន័យថា អំណាច គឺជាលទ្ធភាព ឬសមត្ថភាពដែលគេប្រើប្រាស់ជាឥទ្ធិពលទៅលើមនុស្សដែលទន់ខ្សោយ។ សម្រាប់ការគ្រប់គ្រងប្រទេសវិញ អ្នកដឹកនាំបានបង្កើតពាក្យថ្មីមួយទៀត គឺ «អាជ្ញាធរ» ជាពាក្យគន្លឹះខាងផ្លូវច្បាប់មួយ មានន័យស្មើគ្នានឹងពាក្យថា អំណាច។
អំណាច អាចមានរិទ្ធិដូចបិសាចដែលអាចធ្វើឲ្យមេដឹកនាំលើពិភពលោកជាច្រើន ស្រេកឃ្លានក្តោបក្តាប់ដោយការត្រេកត្រអាលញៀនហួសព្រំដែនមិនចង់បាត់បង់។ ហើយអំណាចនេះក៏អាចធ្វើមនុស្សជាច្រើនធ្លាក់ខ្លួនឆ្កួតលីលា ភ្លេចបង ភ្លេចប្អូន ភ្លេចមនុស្សដែលខ្លួនស្រឡាញ់ ភ្លេចអនុស្សាវរីយដ៏ផ្អែមល្ហែម និងគ្រាកម្សត់។
ប៉ុន្តែ អំណាចក៏ជាដុំពេជ្រមួយដែលអាចធ្វើឲ្យមនុស្សមានភាពសុខដុមរមនា ហើយប្រទេសជាតិមានការរីកចម្រើនទៅមុខ ដោយសារការសម្រេចចិត្ត និងការដឹកនាំរបស់អ្នកគ្រប់គ្រងប្រទេសប្រកបដោយសុឆន្ទៈ និងទសពិធរាជធម៌។
ម្យ៉ាងទៀត អ្នកដឹកនាំក៏ហ៊ានលះបង់អំណាចដែលខ្លួនមាន ប្រកបដោយសន្តិភាព សម្រាប់បូជាដល់ភាពសុខសាន្ត កិត្តិយស សេចក្តីថ្លៃថ្នូរ និងភាពជឿនលឿនរបស់ប្រជាជាតិ។ ដូច្នេះ ប្រសិនបើយើងក្រឡេកទៅមើលបណ្ដាប្រទេសជាច្រើន ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងបណ្ដាប្រទេសនៅសហគមន៍អឺរ៉ុបខាងលិច ដូចជាប្រទេស ស៊ុយអែត ហ្វាំងឡង់ ប្រទេសន័រវេសន៍ អង់គ្លេស និងបារាំង ជាដើម ដែលភាគច្រើនមេដឹកនាំនៃបណ្ដាប្រទេសទាំងនោះដឹកនាំប្រទេសតែពីរអាណត្តិយ៉ាងយូរ តែងធ្វើការផ្ទេរអំណាចដោយសន្តិវិធី និងតាមរយៈការបោះឆ្នោតចេញពីការជ្រើសរើសរបស់ពលរដ្ឋ។
ជាលទ្ធផល ប្រទេសទាំងនោះជាប្រទេសដែលមានការរីកចម្រើនលើគ្រប់វិស័យ និងមានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ថាជាប្រទេសដែលមានអរិយធម៌ជឿនលឿនខាងការបញ្ចេញមតិ លទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ច ការអប់រំ និងសេដ្ឋកិច្ចរីកចម្រើន។ ការផ្ទេរអំណាចដោយសន្តិភាព និងអាចទទួលយកបានពីសំឡេងភាគច្រើន ដូច្នេះហាក់មានការលំបាកបន្តិចសម្រាប់ក្រុមមេដឹកនាំជាច្រើននៅទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា និងនៅអាស៊ី ដោយសារប្រទេសមួយភាគធំនៃបណ្ដាទ្វីបទាំងនោះ តែងមានការផ្ទេរអំណាចតាមរយៈចុងកាណុង និងកម្លាំងបាយ។
ក្រុមអ្នកស្រាវជ្រាវខាងវិទ្យាសាស្ត្រនយោបាយ បានរកឃើញថា ការផ្ទេរអំណាចដោយសង្គ្រាមប្រដាប់អាវុធបង្ហូរឈាម ដើម្បីដំណោះស្រាយ ភាគច្រើនមេដឹកនាំនៃប្រទេសទាំងនោះតែងយកទម្លាប់របស់មេដឹកនាំដែលខ្លួនបានផ្ដួលរំលំមកអនុវត្តដដែលៗ ហើយសង្គ្រាមនៅតែបន្តកើតមានមិនចេះចប់។
ជាក់ស្ដែង ដូចជានៅតាមបណ្ដាប្រទេសក្នុងទ្វីបអាហ្វ្រិក រួមមាន Mali, Kenya, Madagascar, Zimbabwe និងបណ្ដាប្រទេសមួយចំនួនទៀតនៅមជ្ឈិមបូព៌ា រួមមានប្រទេស Tunisia, Yemen ហើយអាស៊ី វិញ មានប្រទេសសិរីលង្កា និងកម្ពុជា តែម្តង ដោយសារប្រទេសទាំងនោះសុទ្ធតែមានជំងឺពុករលួយ ការរំលោភ អំណាច ខ្វះយុត្តិធម៌ ខ្វះតម្លាភាព គ្មានប្រព័ន្ធគ្រប់គ្រងរដ្ឋច្បាស់លាស់ និងអវត្តមានលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសសឹងប្រហាក់ប្រហែលគ្នា។
ចាប់តាំងពីទសវត្សឆ្នាំ១៩៧០ មក វាសនារបស់កម្ពុជា តែងជួបប្រទះនូវភ្លើងសង្គ្រាម បណ្ដាលឲ្យមនុស្សរាប់លាននាក់បាត់បង់ជីវិត។ មេដឹកនាំពីសម័យមួយទៅសម័យមួយ តែងឡើងកាន់អំណាចដោយប្រដាប់អាវុធ។
លោកសេនាប្រមុខ លន់ ណុល បានធ្វើរដ្ឋប្រហារយោធាទម្លាក់ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ក្រោយមកក្រុមឧទ្ទាមខ្មែរក្រហម បានផ្ដួលរំលំរបប លន់ ណុល វិញ ដោយការបង្ហូរឈាមពាសប្រថពី បណ្ដាលឲ្យមនុស្សជិត ២លាននាក់បាត់បង់ជីវិត។ មិនយូរប៉ុន្មាន របបនេះក៏ត្រូវបានកងទ័ពវៀតណាម វាយឈ្លានពានផ្ដួលរំលំ។ ក្រោយមកទៀត របបរាជានិយមក៏បានចាប់បដិសន្ធិជាថ្មី ក្រោយពេលរបបនេះអវត្តមានពីកម្ពុជា អស់រយៈពេលជាង ២០ឆ្នាំ ហើយមិនយូរប៉ុន្មាន មេដឹកនាំរាជានិយមក៏ត្រូវបានផ្ដួលរំលំតាមរយៈការធ្វើរដ្ឋប្រហារបង្ហូរឈាមពាសប្រថពីម្តងទៀត។
អ្នកឃ្លាំមើលនិយាយថា កត្តាប្រាំយ៉ាងដែលធ្វើឲ្យមេដឹកនាំនៃប្រទេសមួយអាចផ្លាស់ប្ដូរការដឹកនាំរបស់ខ្លួនដោយសន្តិវិធីបាន គឺត្រូវពឹងផ្អែកលើកត្តាវប្បធម៌ ការយល់ដឹងប្រព័ន្ធច្បាប់ ប្រព័ន្ធសហគមន៍ កត្តាជីវភាព និងភូមិសាស្ត្រអំណោយផល។ ហើយជាពិសេសទៅទៀត គឺសុឆន្ទៈខ្ពស់របស់មេដឹកនាំតែម្តង។
ប៉ុន្តែ សម្រាប់បរិបទកម្ពុជា វិញ ក្នុងកាលៈទេសៈសព្វថ្ងៃទំនងជាដើរខុសទិសដៅប្រជាធិបតេយ្យឆ្ងាយ ហើយអាចផុងខ្លួនចូលក្នុងរបត់នៃការគ្រប់គ្រងអំណាចរបស់ក្រុមមេដឹកនាំផ្តាច់ការមួយចំនួន ដូចជា មេដឹកនាំកូរ៉េខាងជើង ប្រទេសភូមា អេហ្សីប យេម៉ែន និងមេដឹកនាំប្រទេសលីប៊ី កន្លងមក។
សហគមន៍អន្តរជាតិវាយតម្លៃថា ការដឹកនាំរបស់ លោក ហ៊ុន សែន ក្នុងរយៈពេល ២៨ឆ្នាំមកនេះ បានទាញទម្លាក់ប្រជាធិបតេយ្យចេញពីគន្លងនីតិរដ្ឋ។ មានភស្តុតាងមួយចំនួនបង្ហាញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាបិទផ្លូវក្រវាត់ក្រុងជាច្រើន ហើយបញ្ជាឲ្យមានការចល័តរថក្រោះរថពាសដែក និងកងកម្លាំងប្រដាប់អាវុធចូលក្នុងទីក្រុងភ្នំពេញ នៅថ្ងៃប្រកាសលទ្ធផលឆ្នោត។ ក្រុមអ្នករិះគន់និយាយថា លោក ហ៊ុន សែន បានធ្វើរដ្ឋប្រហារជាលើកទីពីរ គឺពេលនេះជារដ្ឋប្រហារសន្លឹកឆ្នោតតែម្តង។
លើសពីនេះទៅទៀត កងកម្លាំងរបស់ លោក ហ៊ុន សែន មានកងរាជអាវុធហត្ថ ប៉ូលិស និងទាហានប្រដាប់ដោយកាំភ្លើង ខែល ដំបង និងបំពង់ទីប បានបាញ់ និងវាយទៅលើកម្មករដែលប្រើដុំថ្មជាអាវុធតបតប្រឆាំងនឹងកម្លាំងអាជ្ញាធរ កាលពីថ្ងៃទី២-៣ មករា បណ្ដាលឲ្យមនុស្ស ៥នាក់ស្លាប់ និងរបួសជិត ៤០នាក់ លើផ្លូវវ៉េងស្រេង ដោយសារការទាមទារប្រាក់ខែគោល ១៦០ដុល្លារ។ កងកម្លាំងរបស់រដ្ឋាភិបាល លោក ហ៊ុន សែន ក៏បានចាប់ខ្លួនមនុស្សចំនួន ២៣នាក់ ពីបទបង្កហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា ក្នុងនោះមានអ្នកការពារសិទ្ធិមនុស្សចំនួន ៣នាក់ គឺលោក វន់ ពៅ លោក ថេង សាវឿន និងលោក ច័ន្ទ ពុទ្ធិស័ក ដែលរហូតមកទល់ពេលនេះគ្មានការដោះលែងទៅទៀត។
មនុស្សសឹងជាងពាក់កណ្ដាលនគរទៅហើយ បានទាមទារឲ្យ លោក ហ៊ុន សែន ចុះចេញពីអំណាចក្នុងក្តីសង្ឃឹមថា នឹងអាចកែប្រែមុខមាត់កម្ពុជា ជាថ្មី។
ទោះបីជាមានការទាមទាររបស់មហាជនភាគច្រើនឲ្យ លោក ហ៊ុន សែន ចុះចេញពីអំណាចដោយសន្តិវិធីក៏ដោយ ក៏ លោក ហ៊ុន សែន កាលពីពាក់កណ្ដាលខែមករា បានប្រកាសដាច់អហង្ការថា គ្មានផ្លូវដែលលោកលាឈប់ពីតួនាទីជានាយករដ្ឋមន្ត្រីទេ។
អ្នកវិភាគឯករាជ្យ លោក កែម ឡី មានប្រសាសន៍ថា រដ្ឋាភិបាលរបស់ លោក ហ៊ុន សែន កំពុងបើកឡានបែកកង់ ហើយបោះពួយចូលរណ្ដៅដ៏សែនជ្រៅ តាមរយៈការទទួលកាតលឿងពីសហគមន៍អឺរ៉ុប ពីក្រុមប្រទេសអ្នកបញ្ជាទិញផលិតផលសម្លៀកបំពាក់ ពីការផ្តាច់ជំនួយរបស់សហរដ្ឋអាមេរិក និងការទទួលបានកាតក្រហមពីប្រជាពលរដ្ឋប្រមាណពាក់កណ្ដាលប្រទេសថែមទៀត។
វាសនារបស់កម្ពុជា ក្នុងស្ថានភាពនេះ ហាក់ធ្លាក់ខ្លួនជាងភូមា ទៅទៀត ហើយលទ្ធិប្រជាធិបតេយ្យបានធ្លាក់ស្រុតចុះយ៉ាងខ្លាំង ក្រោយពីមានការបង្ក្រាបបង្ហូរឈាមជាច្រើនលើកច្រើនសាទៅលើក្រុមអ្នកតវ៉ា និងការបិទសិទ្ធិតវ៉ារបស់ក្រុមបក្សប្រឆាំង។
ចំណែកវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) របស់សហរដ្ឋអាមេរិក ដែលរដ្ឋាភិបាលកម្ពុជា តែងអួតថា សំឡេងមហាជនជាង ៨០% គាំទ្រការដឹកនាំរបស់ លោក ហ៊ុន សែន ដែលដើរលើផ្លូវត្រូវនោះ ឥឡូវនេះបានវាយតម្លៃថា ការដឹកនាំរបស់ លោក ហ៊ុន សែន បានធ្វើឲ្យសង្គមធ្លាក់ចុះ។ ការស្ទង់មតិរបស់ IRI ក៏បានបង្ហាញដែរថា ទស្សនៈរបស់ពលរដ្ឋចំនួន ៨៣% នៃអ្នកឆ្លើយសំណួរ បានគាំទ្រអោយកែទម្រង់ប្រជាធិបតេយ្យ រួមមានការបោះឆ្នោតជ្រើសរើសមេភូមិ មានប្រព័ន្ធតុលាការឯករាជ្យ និងការពារសិទ្ធិសេរីភាពបញ្ចេញមតិ។
អ្នកវិភាគឯករាជ្យជាច្រើន លើកឡើងថា នៅខណៈដែលសំឡេងមហាជនបដិសេធការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នដូច្នេះ នោះកម្ពុជា គួរមានការផ្ទេរអំណាចប្រកបដោយសន្តិវិធី ដើម្បីជៀសវាងភាពវឹកវរជ្រួលច្របល់ពាសពេញប្រទេស នៅគ្រាដែលមហាជនកាន់តែងើបតវ៉ា ហើយរដ្ឋាភិបាលកាន់តែប្រើកម្លាំងប្រដាប់អាវុធបង្ក្រាប។
ប៉ុន្តែ ប្រសិនបើជាហេតុការណ៍ដូច្នេះកើតឡើងមែននោះ ក៏ជាពេលមួយដែលរដ្ឋាភិបាលកម្ពុជា ត្រូវទទួលរងនូវការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបណ្ដាប្រទេសមហាអំណាច និងអាចមានការបញ្ជូននូវក្រុមអ្នកអង្កេតការណ៍របស់សហគមន៍អន្តរជាតិ ឬអង្គការសហប្រជាជាតិ ចុះមកកម្ពុជា។
រហូតមកទល់ពេលនេះ កម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយអន្តរជាតិច្រើនណាស់ តាំងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រមទាំងសន្ធិសញ្ញា អនុសញ្ញា និងកតិកាសញ្ញារាប់ផ្លូន។ ដូច្នេះ កម្ពុជា មិនអាចដោះចំណងអាពាហ៍ពិពាហ៍ជាមួយអន្តរជាតិបាននោះទេ។ ហើយប្រសិនបើកម្ពុជា នៅតែមានអំពើហិង្សាបាញ់សម្លាប់ជនស្លូតត្រង់ និងការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរទៅៗ នោះនឹងអាចមានយន្តការរបស់អង្គការសហប្រជាជាតិ ដើម្បីអន្តរាគមន៍ខាងផ្នែកយោធា ដូចបណ្ដាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា និងនៅទ្វីបអាហ្វ្រិក ជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- IRI៖ ចំនួនពលរដ្ឋថាកម្ពុជាដើរលើផ្លូវត្រូវបានធ្លាក់ចុះ
- សង្គមស៊ីវិលរិះគន់ការបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវការកែទម្រង់ការបោះឆ្នោត
- អ្នកវិនិយោគ៖ នយោបាយជាប់គាំងរំខានដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា
- ប្រធានបក្សសង្គ្រោះជាតិចេញទៅកៀរគរការគាំទ្រពីសហគមន៍អន្តរជាតិជាថ្មី
- បទវិភាគ៖ តើគណបក្សមួយណាដែលប្រើយុទ្ធសាស្ត្រហិង្សា?
- តុលាការក្រុងបដិសេធសំណើបក្សប្រឆាំងសុំជួបសួរសុខទុក្ខជនជាប់ចោទ២៣នាក់
- ខ្មែរនៅបរទេសជំរុញឲ្យលោក អូបាម៉ា ជួយអន្តរាគមន៍វិបត្តិនយោបាយនៅកម្ពុជា
- មេបក្សប្រឆាំងអះអាងថាមានកម្លាំងបង្កប់រំខានដល់គម្រោងជួបអ្នកគាំទ្រនៅខេត្តកណ្ដាល
- HRW៖ ការបោះឆ្នោតមិនត្រឹមត្រូវនៅកម្ពុជាជំរុញឲ្យមានការតវ៉ាមកទល់ថ្ងៃនេះ
This analysis really makes sense and I hope our leaders especially Samdach Hun Sen take it to his account and make the right decision right away before it’s too late. All CPP’s advisors should consider this carefully and bring the right advice to your PM if you really love and care about him.
អ្នកដឹកនាំតែងមានល្អនិងអាក្រក់ យ៉ាងណាក៏ដោយគាត់ជាមនុស្សបាន សាងគុណសម្បត្តិ និងគុណវិបត្តិជូនជាតិ ។ គួបង្កើតច្បាប់ការពារពួកគាត់ ក្រោយពាលចាកចេញអំណាចទាំងស្រុង ។
Whoever has armed forces will be the Leaders of Cambodia!
យើងត្រូវការសម្ដេច ហ៊ុន សែន ១៥ ឆ្នាំទៀត!!!
All CAMBODIAN very much wanted to know who was the real genocide leader in CAMBODIA. from 1970 up until now Khmer Rue curt in PHNOM PENH still can not convict KHEIV SAMPHON and NOUN CHEA as genocide. my question was why………………………….. in every CANBODIAN mind still wonder what going on some people are just forget about it. for me I still keep my research on this cases . I want to know the true of what happened to my families at that time. I’m very much though to CPP because they said their party was born in 1951 that mean it was be for the killing field. and right now we can see more evidence that CPP that rule by Mr HUN SEN. was and still holding communist HOCHIMIN from VEITNAM. all Cambodian knew for century that VEITNAME policy are trying to eliminated this nation. this is the main problem in CAMBODIA. the big question is who is the real killer of this nation. the blame game from HUN SEN was very hard for me to believe him. because in his ruling for many years I saw so many un acceptable acted from this government. my last question is ???? is majority of CAMBODIAN willing to join white UNITED ENDOCHEN that HUN SEN boos very much wanted to happen in the nearest future. thank you for reading my comment and Peace for all CAMBODIAN
Phoung Tran
January 25, 2014 at 5:57 pm
យើងត្រូវការសម្ដេច ហ៊ុន សែន ១៥ ឆ្នាំទៀត!!!
……………………………………………………………………………………………………………………..
១៥ឆ្នាំទៀតអស់ល្មម….ហាហាហាហាហាហាហាហ….
The CPP will lead Cambodia for centuries because it has armed forces while the opposition parties have sticks and stones!!!Hahahahahah………..