សាលា​ក្រុង​ហាម​ក្រុម​សហជីព​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៦​មករា

អាជ្ញាធរ​រាជធានី​ភ្នំពេញ ហាម​ឃាត់​មិន​ឲ្យ​ក្រុម​សហជីព​ជួប​ជុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា នោះ​ទេ។ លិខិត​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ហត្ថលេខា​ដោយ​អភិបាល​រង​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង នៅ​ថ្ងៃ​ទី​២៥ ខែ​មករា បញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​សហព័ន្ធ​សហជីព និង​សមាគម​ទាំង​៩ ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែល​គ្រោង​ថា​នឹង​មាន​មនុស្ស​ចូល​រួម​ជាង ១​ម៉ឺន​នាក់​នោះ​ទេ។

ដោយ វណ្ណ វិចារ
2014-01-25
RFA

កម្មករ បាតុកម្ម ៦១០
កម្មករ​បើក​បដា​ទាមទារ​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នៅ​ក្បែរ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៣០ ធ្នូ ឆ្នាំ​២០១៣។ RFA/Mom Sophon

លិខិត​បន្ត​ថា សំណើ​ដែល​កម្មករ​ស្នើ​ឡើង​ទាំងអស់ បាន​ត្រូវ​រដ្ឋាភិបាល​កំពុង​ពិនិត្យ​ស្រាវជ្រាវ ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ។ ហេតុ​ដូច​នេះ ក្រុម​សង្គម​ស៊ីវិល ត្រូវ​តែ​អត់ធ្មត់ ដើម្បី​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ឲ្យ​បាន​ល្អ​ប្រសើរ ជៀសវាង​បង្ក​អសន្តិសុខ​សង្គម។

នៅ​ចុង​បញ្ចប់​នៃ​សេចក្តី​ជូន​ដំណឹង សាលា​រាជធានី​ភ្នំពេញ បាន​ព្រមាន​ថា បើ​សិន​មាន​ការ​ប៉ះ​ទង្គិច​ណា​មួយ​នោះ ក្រុម​សង្គម​ស៊ីវិល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន។ ទោះ​យ៉ាង​ណា​ក៏ដោយ សង្គម​ស៊ីវិល​បញ្ជាក់​ថា បាតុកម្ម​នៅ​តែ​មាន​ដដែល​តាម​ការ​គ្រោង​ទុក។

សហព័ន្ធ​សហជីព និង​សមាគម​ចំនួន​៩ បាន​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​កាន់​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ដើម្បី​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​មនុស្ស​ចំនួន ២៣​នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ និង​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​កម្មករ​ឲ្យ​បាន​ចំនួន ១៦០​ដុល្លារ​ក្នុង​១​ខែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "សាលា​ក្រុង​ហាម​ក្រុម​សហជីព​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៦​មករា"

  1. Anonymous says:

    ហេតុអ្វីក៍សំដាច់ម៍យកចិត្ដទុកដាក់ជាមួយឧកញ៉ាអវិជ្ជាហើយអោយងារជាព្រឹទ្ធសភាទៀតអញ្ចឹង?…….
    ហ៊ឺ!គួរអាណឹតនិស្សឹតខ្មែរណាស់ ខំរៀនតែរកការងារធ្វើមិនបាន តើនេះជាកំហុសនរណា?…………
    តើត្រូវតែផ្លាស់ប្ដូរអ្នកដឹកនាំមែនទេ?…….
    កុំទុកអោយភាពអយុត្ដិធម៌នៅជិះជាន់ប្រជាពលនឹងគ្រប់ស្ថាប័នទូទាំងប្រទេសយើងតទៅទៀត។

  2. 12345 says:

    សមាគម​ទាំង​៩ ម៉ែហែងអី..ពួកអាចង្រៃសាងគ្រោះជាតិ…