អតីត​កំពូល​អ្នក​ជេរ​ប្រមាថ​ថ្ងៃ​៧​មក​រា​ម្នាក់​ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ

Posts by DTN7
January 25, 2014

​ក្រោយ​ការ​ចុះចូល​បម្រើ​ជីវភាព​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ប្រមាណ​៥​ឆ្នាំ​រួច​មក​ អតីត​កំពូល​អ្នក​ជេរ​ប្រមាថ​ និង​រិះគន់​ថ្ងៃ​៧​ មក​រា​ ១៩៧៩​ ដែល​ថា​ជា​"​ថ្ងៃ​យួន​ឈ្លានពាន​កម្ពុជា​"​ម្នាក់​ ត្រូវ​បាន​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ តែងតាំង​ឲ្យ​ធ្វើ​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១៣/១២១៣​ ចុះ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ។​

​អតីត​កំពូល​អ្នក​ជេរ​ប្រមាថ​ និង​រិះគន់​ឥត​សំចៃ​ទៅ​លើ​ថ្ងៃ​៧​ មក​រា​ ១៩៧៩​ ដែល​ទទួល​បានការ​តែងតាំង​ឲ្យ​ធ្វើ​ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​ ក្រោយ​ការ​ចុះចូល​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ដុះ​ស្លែ​នៅ​កម្ពុជា​នោះ​ គឺ​មានឈ្មោះ​ ស៊ុត​ ឌី​ណា​ ហៅ​ម៉ៅ​ មឿង​យ៉ា​ត​ អតីត​ប្រធាន​ក្រុមប្រឹក្សា​រណសិរ្ស​ប្រជាធិបតេយ្យ​និស្សិត​ បញ្ញវន្ត​ខ្មែរ​ (​រប​នប​ខ​)​ និង​ធ្លាប់​បង្កើត​ជា​គណបក្ស​នយោបាយ​មួយ​ឈ្មោះ​គណបក្ស​រណសិរ្ស​ជនជាតិ​ខ្មែរ​ ជា​គណបក្ស​នយោបាយ​ធ្វើ​ជា​ស្ពាន​ចម្លង​ឲ្យ​សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ យាង​បង្កើត​ជា​គណបក្ស​នរោត្តម​ រណឫទ្ធិ​ ។​

​មុន​ពេល​ទទួល​បានការ​តែងតាំង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ ឯកឧត្តម​ ស៊ុត​ ឌី​ណា​ ធ្លាប់​ទទួល​បានការ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នា​អាណត្តិ​ទី​៤​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦០៩/៧០៣​ ចុះ​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០០៩​ និង​ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី​៤​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦០៩/៧០៤​ ចុះ​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០០៩​ ។​

​មិន​ត្រឹមតែ​ឯកឧត្តម​ ស៊ុត​ ឌី​ណា​ ហៅ​ ម៉ៅ​ មឿង​យ៉ា​ត​ ប៉ុណ្ណោះ​ទេ​ដែល​ទទួល​បាន​បុណ្យស័ក្តិ​ និង​លាភសក្ការៈ​ក្រោយ​ការ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ សូ​ម្បី​ភរិយា​របស់​ឯកឧត្តម​ ស៊ុត​ ឌី​ណា​ គឺ​លោក​ជំទាវ​ ស៊ុន​ សុគន្ធ​មាលា​ ក៏​ត្រូវ​បាន​តែងតាំង​ឲ្យ​មានបុណ្យ​ស័ក្តិ​ជា​ "​លោក​ជំទាវ​"​ ផង​ដែរ​ គឺជា​សមាជិក​ក្រុម​សង្កេតការណ៍​សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​វប្បធម៌​ចំណុះ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១០៩/០៣១​ ចុះ​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០០៩​ មុន​ឯកឧត្តម​ ស៊ុត​ ឌី​ណា​ ទៅ​ទៀត​ និង​ក្រោយមក​ នៅ​ពេល​ដែល​ក្រុម​សង្កេតការណ៍​សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​វប្បធម៌​ ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅ​ជា​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​វប្បធម៌​ ហៅ​កាត់​ថា​ "​ក​.​ស​.​វ​"​ ជា​យន្តការ​នៅ​អម​ទីស្តីការគណៈរដ្ឋមន្ត្រី​រួច​មក​ លោក​ជំទាវ​ ស៊ុន​ សុគន្ធ​មាលា​ ត្រូវ​បាន​តែងតាំង​បន្ត​ជា​សមាជិក​អចិន្ត្រៃយ៍​ ក​.​ស​.​វ​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦០៩/៦១៧​ ចុះ​ថ្ងៃ​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០០៩​ ។​

​សូម​រំលឹក​ជូន​ថា​ មុន​ពេល​សម្រប​ខ្លួន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​លោក​ ស៊ុត​ ឌី​ណា​ ហៅ​ ម៉ៅ​ មឿង​យ៉ា​ត​ និង​លោកស្រី​ ស៊ុន​ សុគន្ធ​មាលា​ ជា​ប្តី​-​ប្រពន្ធ​នឹង​គ្នា​នោះ​ ធ្លាប់​បាន​ដើរតួ​ជា​អ្នក​ជេរ​ប្រមាថ​ និង​រិះគន់​ថ្ងៃ​ទី​៧​ មក​រា​ ១៩៧៩​ ដែល​ជា​ជីពចរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ចាស់ដៃ​ កាលពី​ថ្ងៃ​ទី​០៧​ ខែមករា​ ឆ្នាំ​២០០៨​ថា​ ជា​"​ថ្ងៃ​យួន​ឈ្លានពាន​កម្ពុជា​"​ និង​លើស​ពី​នេះ​ លោក​ ស៊ុត​ ឌី​ណា​ ធ្លាប់​បាន​ធ្វើ​លិខិត​គោរព​ជូន​ឯកឧត្តម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ស្នើ​សុំ​បើក​សមាគម​មួយ​ឈ្មោះ​ថា​ "​សមាគម​ខ្មែរ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ និង​ប្រឆាំង​០៧​មក​រា​"​ទៀត​ផង​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ បច្ចុប្បន្ន​នេះ​ លោក​ ស៊ុត​ ឌី​ណា​ ហៅ​ម៉ៅ​ មឿង​យ៉ា​ត​ និង​លោកស្រី​ ស៊ុន​ សុគន្ធ​មាលា​ បាន​ក្លាយជា​ឯកឧត្តម​ ស៊ុត​ ឌី​ណា​ និង​លោក​ជំ​តា​វ​ ស៊ុន​ សុគន្ធ​មាលា​ អស់​ទៅ​ហើយៗ​អ្នក​ទាំង​ពីរ​ក៏​ឈប់​ជេរ​ប្រមាថ​ និង​រិះគន់​ទៅ​លើ​ថ្ងៃ​៧​ មក​រា​ ១៩៧៩​ ថា​ជា​ថ្ងៃ​យួន​ឈ្លានពាន​កម្ពុជា​ទៀត​ដែរ​ ពោល​គឺ​បុណ្យស័ក្តិ​ និង​លាភសក្ការៈ​បាន​កែប្រែ​ឧត្តមគតិ​អ្នក​ទាំង​ពីរ​ឲ្យ​ត្រឡប់​មក​គាំទ្រ​ថ្ងៃ​៧​ មក​រា​ ១៩៧៩​ និង​បន្ទរ​តាម​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ ជា​ថ្ងៃកំណើត​ទី​២​ ជា​ថ្ងៃ​ដឹងគុណ​"​យួន​"​ និង​ថ្ងៃ​ដឹងគុណ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ គ្រាន់តែ​បន្សល់​ទុក​នូវ​ឈ្មោះ​ជា​អតីត​កំពូល​អ្នក​ជេរ​ប្រមាថ​ថ្ងៃ​៧​ មក​រា​ ដើម្បី​បុណ្យស័ក្តិ​ប៉ុណ្ណោះ​ ៕​   
Sut-Dina-Letter
Sut​-DIna-9
Sut-Dina-Letter-1
Sut-Dina-Letter-2
Sut-Dina-Letter-3


What Next?

Recent Articles

17 Responses to "អតីត​កំពូល​អ្នក​ជេរ​ប្រមាថ​ថ្ងៃ​៧​មក​រា​ម្នាក់​ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ"

  1. Communist says:

    ធើនយោបាយត្រូវចេះបត់បែនអាក្អូន!!!កុំងាប់មុខពេក ធើនយោបាយជាមួយសមរង្សុី
    លៀនត្រសាល់គូថឬលៀនភ្នែកដូចក្តាមកមិនបានផលផេះអីដែរ ថ្ងៃណាមួយនឹងងាប់ឈរ
    ដូចក្តាមមិនខាន ហេសហេ ហាស់ហឺយ….,

  2. I,Khmer says:

    …….Useless !!!

  3. ប្រវត្តិសាស្ត្រ says:

    ,,,,,,,,,,,,,,,,,,,, សត្វ តិរិច្ឆាន ​មនុស្ស ក្បត់ឧត្តមគតិ , !!!!!!!!!!!!!!!!!!!!!

  4. ខ្ញុំជាខ្មែរ says:

    មិនមែនជា នយោបាយបត់បែនទេ តែជា នយោបាយទ្រពង ដើម្បីស៊ីម៉ាពោះ រស់ម៉ាគែ របស់ជនឧកាសនិយមតែប៉ុណ្ណោះ

  5. រដ្ឋាភិបាលឆ្កួត says:

    ធ្វើនយោបាយចុងបញ្ចប់កុំអោយមានឈ្មោះជាអ្នកក្បត់ជាតិ
    ជាអ្នកលក់ជាតិ ជាឃាតករបាញ់សំលាបកម្មរជាដើម
    ដូច្នេះធ្វើជាមនុស្សកុំធ្វើដូចជាសត្វអីពីព្រោះសត្វវាមានខួរតែវាមិនចេះគិត
    ដូចមនុស្សទេតែបើមនុស្សមានខួរហើយមិចេះគិតទៀតគឺវាអន់ជាងសត្វទៀត។

  6. Royal says:

    One day when the CRNP won election and became the leader party of the nation, will the CRNP accept this two person back to be the senior position of the new government ?

    Political Game is not easy to predict !!!

  7. ASEAN says:

    ដូច្នេះ លោកអាច់អាដម​ ហៅ ម៉ៅ មឿងយ៉ាត និង​មីនាងអូន ស្អីគេនោះ ហេតុតែបុណ្យសក្តិមានបានផ្ទាល់ខ្លួន​ បានលក់ឧត្តមគតិ និង​ អ្នកដើរតាម អោយទៅយួន ដោយមិនបានដឹងថា ប្រវិត្តិសាស្រ្តនឹងចារទុកក្នុងក្រាំងស្បែកក្រពើ របស់អ្នកសរសេរប្រវត្តិសាស្រ្ត យួនថា ពួកគេបានកំទេចពួកអ្នកការពារជាតិនិងដីខ្មែរបានជាបណ្តើរហើយ និង​មិនលើសពី២០០ឆ្នាំ ជាតិយួន (ដែលមានដើមកំណើតពីជនជាតិភាគតិចចិនហៅ​ថា Nanyue)​ អាចនឹងលេប កម្ពុជាបានទាំងមូល។​

    ប៉ុន្តែមិនប្រកដទេ ជួនកាលលោកអាច់អាដម មឿងនោះនិងប្រពន្ធ នៅតែមានឧត្តមគតិជាតិ ហើយ អាចនឹងជ្រៀតចូល CPP និងរកឃើញ បណ្តាញយួនបង្កប់ ហើយកំទេចCPP និងយួន ពីខាងក្នុងវិញផងក៏មិនដឹង។

    តែក៏កាន់តែមិនប្រាកដទៀតនោះដែរ បែជាCPP និងយួន គាបកាន់តែខ្លាំង និងបង្ខំឲ្យ អាច់អាដម មឿង​ កាន់តែចូលខ្លួនជ្រៅទៅៗ និងថ្ងៃណាមួយពួកគេនឹងកំទេច អាច់អាដម មឿងនោះនិងប្រពន្ធចោលតែម្តង។

    មួយទៀតគេបញ្ជូនអាច់អាដម ទៅកូរ៉េដើម្បី គៀងគរកម្មករខ្មែរនៅកូរ៉េកុំឲ្យគាំទ្របក្សប្រឆាំង។

  8. 18 Mina says:

    ជេរដើម្បីទាក់ម៉ូយ ហើយការលើកបន្តុបនេះក៏ដើម្បីទាក់ម៉ូយដែរ។

  9. o says:

    I AND KHMER PEOPLE ARE HUMEN WE NOT CELEBRETY BUT NOT ANIMAL LIKE YOU TWO , LOK KHOR OY A KVAK PIT JEA ORNN MEINE

  10. Anonymous says:

    មានតែអាល្ងង់ទើបយកពួកមនុស្សបែបនេះមកប្រើ?ព្រោះពពួកអាមនុស្សធន់នេះវារេតាមខ្យល់
    ដូចចុងស្រល់តាមកាលទេសះគ្មានទេភាពស្មោះត្រង់។ស៊ីបានស៊ីក្បត់បានក្បត់??

  11. Anonymous says:

    មនុស្សពីរក្បាលនេះបានលក់ឧត្តមគតិទាំងស្រុងហើយ​បន្ទាប់ពិបានតស៊ូដោយអស់សង្ឃឹម។ឪឡូវចង់ជាតិក្លាយជាស្អីទៅ​ ទៅ វាស់់ំតែម៉ាឆ្អែតទេ!!។ ​ហ៊ិនសែនបានបន្សុតជាយូរឆ្នាំហើយ!

  12. Jaya Warman 7 says:

    សម្រាមវារត់រកធុងសម្រាម!!!!

  13. A mork says:

    អូ!!! នៅមានពាក្យចេរ !!! គេទៀតលោក!!!! មិនសរសើរគេ គេជាម/នពូកែ នឹងជាខែ្មរ ដូចយើង គេធ្វើបាន រីលោកចាំតែ បាញ់គេស្មានតែ គេនឺងជឿលោកទៀតអីសម័យនេះហើយ លោកខំមកបំភ្លែរឿងអាក្រក់់ ឧ្យទៅល្អយ៉ាងណា!!! ក៏បានតែ ហត់ អត់ប្រយោជន៍! ពោលគឺអាក្រក់មិនឈ្នះល្អទេ !!!!! ការពិតក៏ គងតែ ការពិត !!!!!

  14. choirowoon says:

    អូ!!! នៅមានពាក្យជេរ !!! គេទៀតលោក!!!! មិនសរសើរគេ គេជាម/នពូកែ នឹងជាខែ្មរ ដូចយើង គេធ្វើបាន រីលោកចាំតែ បាញ់គេស្មានតែ គេនឺងជឿលោកទៀតអីសម័យនេះហើយ លោកខំមកបំភ្លែរឿងអាក្រក់់ ឧ្យទៅល្អយ៉ាងណា!!! ក៏បានតែ ហត់ អត់ប្រយោជន៍! ពោលគឺអាក្រក់មិនឈ្នះល្អទេ !!!!! ការពិតក៏ គងតែ ការពិត !!!!!

  15. choirowoon says:

    អូ!!! នៅមានពាក្យជេរ !!! គេទៀតលោក!!!! មិនសរសើរគេ ដែលជាម/នពូកែ នឹងជាខែ្មរ ដូចយើង គេធ្វើបាន រីលោកចាំតែ បាញ់គេស្មានតែ គេនឺងជឿលោកទៀតអីសម័យនេះហើយ លោកខំមកបំភ្លែរឿងអាក្រក់់ ឧ្យទៅល្អយ៉ាងណា!!! ក៏បានតែ ហត់ អត់ប្រយោជន៍! ពោលគឺអាក្រក់មិនឈ្នះល្អទេ !!!!! ការពិតក៏ គងតែ ការពិត !!!!!