ដោយ៖ ឡាយ សាមាន
ថ្ងៃសៅរ៍ ទី25 ខែមករា ឆ្នាំ2014
http://vodhotnews.com
អាជ្ញាធរអប្សរាដែលមានភារកិច្ចថែទាំជាប្រចាំតំបន់រមណីយដ្ឋានអង្គរវត្ត អះអាងថា ទឹកនៅកសិណប្រាសាទអង្គរវត្ត គឺនៅមានគុណភាពល្អដដែល ពុំមានជាតិពុលដែលបណ្តាលឲ្យប៉ះពាល់ដល់ជីវិតសត្វ និងរុក្ខជាតិនៅក្នុងកសិណនោះទេ។
សេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរអប្សរា ចេញផ្សាយនៅថ្ងៃទី២៥ ខែមករានេះ ឲ្យដឹងថា ចំពោះករណីដែលថា មានត្រីងាប់ជាបន្តបន្ទាប់ជាងកន្លះខែមកហើយនោះ ពុំមែនជាការពិតទេគ្រាន់តែជាពាក្យចចាមអារ៉ាមនិយាយតៗគ្នាប៉ុណ្ណោះ។
សេចក្តីប្រកាស បន្តថា ក្រោយពីមានពាក្យចចាមអារ៉ាម អាជ្ញាធរអប្សរា បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះកសិណនៅអង្គរវត្ត ព្រមទាំងបានបញ្ជូនមន្ត្រីបច្ចេកទេស ដែលមានជំនាញឲ្យចុះតាមដាន និងបានយកទឹកនោះទៅពិនិត្យ និងពិសោធន៍តាមលក្ខណៈបច្ចេកទេសថា ពិតជាគ្មានជាតិពុលទេ។ សេចក្តីប្រកាស ឲ្យដឹងទៀតថា ការប្រែពណ៌ទឹកនេះ ដោយសារកម្រិត Ph នៅធម្មតា ក៏ប៉ុន្តែប្លង់តុង (Plancton) នៅក្នុងទឹកមានចំនួនច្រើនខុសពីធម្មតា ដែលធ្វើរស្មីជាមួយសំយោគព្រះអាទិត្យបាននាំឲ្យទឹកប្រែពណ៌។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមានពាក្យចចាមអារ៉ាមពីមាត់មួយទៅមាត់មួយ ដែលថា ទឹកនៅកសិណអង្គរវត្ត ប្រែទៅជាពណ៌ក្រហម ហើយមានក្លិនឆ្អេះឆ្អាបខុសពីធម្មតា និងមានត្រីងាប់ជាបន្តបន្ទាប់។
អាជ្ញាធរអប្សរា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភដោយសារពាក្យចចាមអារ៉ាមទាំងនោះ ហើយអាជ្ញាធរអប្សរានៅតែធ្វើការតាមដានដោយយកចិត្តទុកដាក់ជាបន្តទៀត ចំពោះការប្រែប្រួលធម្មជាតិនានានៅរមណីយដ្ឋានអង្គរវត្ត៕
សូមសរសេរមកកាន់ លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

ប្រយត្ន័យួនវាយកថ្នាំមកដាក់ក្នុងទឹកនោះហើយធ្វើឲ្យបាក់រលំអង្គរវត្តអស់ទៅចប់ប៉ាដោយព្រោះតែ កំពុងតែគ្រប់គ្រងដោយក្រុមហ៊ុនយួនសុខគង់ផង។