ដោយ៖ ឡាយ សាមាន
ថ្ងៃអាទិត្យ ទី26 ខែមករា ឆ្នាំ2014
http://vodhotnews.com
ក្រុមសហជីពកម្មករ និងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃអាទិត្យនេះ បានចាប់ខ្លូនមនុស្យពីរនាក់ ដែលកាន់ជំពាមកៅស៊ូគ្រាប់ដែក និងស្នាប់ដៃ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងបាតុករ និងកម្លាំងសមត្ថកិច្ច នៅទីលានប្រជាធិបតេយ្យ។
គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) ឲ្យដឹងថា លោក ផេង ផា និងលោក ហាំ ហ៊ុត ដែលត្រូវបានចាប់ខ្លួន បានព្យាយាមបង្កហិង្សាទៅលើក្រុមបាតុករ។ អ្នកទាំងពីរត្រូវបានបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់VOD ថា សមត្ថកិច្ចកំពុងសាកសួរ និងធ្វើរបាយការណ៍ពីករណីនេះ ប៉ុន្តែលោកមិនទាន់ដឹងថា អ្នកទាំងពីរនាក់នេះមកពីក្រុមណាទេ។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា លោក ស ម៉ូរ៉ា ឲ្យថា សមាជិកសហជីពលោក និងបាតុករ សុទ្ធតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌អហិង្សា មិនមានអ្នកប្រដាប់អាវុធអ្វីឡើយ។ លោកគិតថា ជនទាំងពីរនាក់ គឺជាក្រុមបាតដៃទី៣ ដែលត្រូវបានចាត់តាំងឡើង ដើម្បីបង្កចលាចលក្នុងហេតុការណ៍នោះ។
CHRAC បន្តថា ការប៉ះទង្គិចគ្នារវាងក្រុមសន្តិសុខរបស់សាលាខណ្ឌដូនពេញ និងបាតុករ ដែលឈរប្រមូលផ្តុំនៅមុខស្ពាននាគ ជិតទីលានប្រជាធិបតេយ្យ បណ្តាលឲ្យមនុស្សរបួសធ្ងន់ និងស្រាលប្រមាណជា ១០ នាក់ ដោយរួមទាំងបុគ្គលិកអង្គការ Comfrel ម្នាក់ បុគ្គលិកសារព័ត៌មាន The Cambodia Daily ម្នាក់ អ្នកកាសែតក្មេងវត្តស្ថាបនាម្នាក់ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញ លោក យឹម សុវណ្ណ និងសន្តិសុខរបស់សាលាខណ្ឌដូនពេញចំនួនម្នាក់ផងដែរ។ CHRAC បញ្ជាក់ថា សន្តិសុខសាលាខណ្ឌដូនពេញ បានប្រើដំបងឆក់ និងហក់ទៅវាយដំធាក់ ទៅលើស្ត្រីម្នាក់ ទើបបណ្តាលឲ្យមានហិង្សាកើតឡើង។ អំពើហិង្សាមានដូចជា ការវាយតប់ ការគប់មួកការពារសុវត្ថិភាព ស្បែកជើង ដបទឹកសុទ្ធ បោះរនាំងដែកការពារ និងបាញ់ជំពាមគ្រាប់ដែក និងដំថ្មផងដែរ៕
ការប៉ះទង្គិចគ្នានេះ បានកើតឡើងនៅពេលដែលក្រុមសហជីពកម្មករ និងប្រជាពលរដ្ឋ គ្រោងធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស ដីធ្លី និងកម្មករ ចំនួន ២៣ នាក់ និងដំទ្បើងប្រាក់ឈ្នួលគោលកម្មករគ្រប់វិស័យ ១៦០ ដុល្លារអាមេរិក ក្នុងមួយខែ ប៉ុន្តែត្រូវបានសមត្ថកិច្ចរារាំង ដោយដាក់កម្លាំងប្រមាណជា ៣០០នាក់ បិទផ្លូវ និងមិនឲ្យចូលទៅក្នុងទីលានប្រជាធិបតេយ្យបាន។ បាតុករមានប្រមាណជា ៨០០នាក់៕
សូមសរសេរមកកាន់ លោក ទ្បាយ សាមាន តាមរយៈ samean@vodhotnews.com
ចាប់បានបាញ់ចោលទៅ….ទុកនាំតែបំបង់បាយ…ពួកអាសាងគ្រោះជាតិ..
………………………… មតិ យោបល់ , 12345 ជាមនុស្ស អាក្រក់ ជួរ ជាតិ . !!!!!!!!!!!!!!!!!
អាបិសាចលើកជើង
សូទ្ធតែពួកអាក្របីខ្វាក់ ហារឡើងសូទ្ធតែបាញ់,បាញ់ កើតពីពោះម៉ែវាមកស្ពាយកាំភ្លើងមកជាមួយ ចំជាតិរិច្ឆានមែនពូជវាសុទ្ធតែខ្វាក់។
រដ្ឋាភិបាល ត្រូវតែធ្វើយ៉ាងណា ដើម្បីធានាសណ្តាប់ធ្នាប់ របៀបរៀបរយ សន្តិសុខរបស់ប្រជាជនរាប់លាននាក់ក្នុងរាជធានី និងប្រទេសទាំងមូល។ រដ្ឋាភិបាលមិនត្រូវបណ្តោយឲ្យពួកនេះក្រឡុកបានតាមចិត្តទេ។
រដ្ឋាភិបាលត្រូវតែដឹងថា គ្មានពេលណាដែលរដ្ឋាភិបាលទទួលបានឈ្មោះល្អពីពួកដែលចាំតែវាប្រហារយើង នោះទេ។
ដូចនេះ ត្រូវតែសុខចិត្តឲ្យមានឈ្មោះអាក្រក់សំរាប់ពួកមួយក្តាប់តូច តែរដ្ឋាភិបាលនឹងទទួលបានការសរសើរ និងអរគុណពីមនុស្សរាប់លាននាក់។