មនុស្ស​យ៉ាង​ហោចណាស់​ ៨នាក់​រងរបួស នៅក្នុង​ការប៉ះទង្គិច​គ្នា​ក្បែរ​ស្ពាន​នាគ ជិត​ទីលានប្រជាធិបតេយ្យ​​

ដោយ៖​ ណាត សុភាព​
ថ្ងៃអាទិត្យ ទី26 ខែមករា ឆ្នាំ2014
http://vodhotnews.com

(រូបភាពដោយ ណាត សុភាព)

មនុស្ស​យ៉ាង​ណាស់ ៨​នាក់ ក្នុងនោះ​មាន​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ​ម្នាក់ បាន​រងរបួសធ្ងន់​ និងស្រាល ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​សន្តិសុខ និង​ប្រជា​ពលរដ្ឋ​​​ដែល​ប្រមូលផ្តុំ​គ្នា​នៅ​ក្បែរ​ស្ពាន​នាគ សង្កាត់​វត្តភ្នំ ជិត​ទីលាន​ប្រជាធិបតេយ្យ នៅព្រឹកថ្ងៃអាទិត្យ​នេះ។​

​នៅ​ម៉ោង​ប្រមាណជាង​​៩​ព្រឹក​នេះ មាន​ការប៉ះទង្គិច​គ្នា​មួយ រវាង​សន្តិសុខ​មួយ​ក្រុម ដែល​ត្រូវបាន​​រាយការណ៍​មក​ថា ជា​ក្រុម​សន្តិសុខ​សាលាខណ្ឌ​ដូន​ពេញ និង​​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​​នាក់ ដែល​ឈរ​ប្រមូលផ្តុំ​នៅ​មុខ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ បណ្តាលឲ្យ​មនុស្ស​៧​​នាក់ រង​របួស​ធ្ងន់​​និង​ស្រាល។

ជាមួយ​គ្នា​នោះដែរ ​សន្តិសុខ​ម្នាក់ ក៏ត្រូវ​បានពលរដ្ឋ​វាយ​ឲ្យ​រង​របួស​ធ្ងន់ផង​ដែរ នៅពេល​ប៉ះទង្គិច​គ្នា​នោះ ហើយពេល​នេះ សន្តិ​សុខ​រូប​នោះ ត្រូវ​​បានគេ​​បញ្ជូនទៅ​កាន់​មន្ទីរពេទ្យ ដើម្បីព្យាបាល។

សេចក្តីរាយការណ៍​ពី​ទីលាន​ប្រជាធិបតេយ្យ ឲ្យដឹងថា ក្រុម​សន្តិសុខ​ទាំងនោះ បាន​ប្រើ​ដំបង​វាយ​ទៅលើ​ពលរដ្ឋ​ពីរ​នាក់ បណ្តាល​ឲ្យ​រង​បួស​ ខណៈ​ដែល​​ពួកគេ​ប៉ះ​ពាក្យ​សម្តី​គ្នា។ សេចក្តីរាយការណ៍​បន្ត​ថា នៅពេល​ដែល​ឃើញ​សន្តិសុខ​ប្រើប្រាស់​ហិង្សា​ទៅ​លើ​ពលរដ្ឋ​នោះ ពលរដ្ឋ​ផ្សេង​​ទៀត និង​អ្នក​ដំណើរ​​ដែល​ឆ្លងកាត់​ទីនោះ​បាន​ប្រើ​ដុំថ្ម គប់​ទៅលើ​ក្រុម​សន្តិសុខ​ទាំងនោះ​វិញ​។​

តែទោះជាយ៉ាងណា នៅម៉ោងប្រមាណ​១០​ព្រឹក​នេះ ស្ថាន​​ការណ៍នៅទីលាន​ប្រជា​ធិបតេយ្យ បាន​ស្ងប់ស្ងាត់វិញបន្តិច​ហើយ។

លោក ឡុង ឌី​ម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បដិសេធ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ ដោយ​ប្រាប់ថា កំពុង​តាមដាន​លើ​ករណី​នេះ​។​

ចំណែក លោក​​ចាន់ សុ​វ៉េ​ត អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក ដែល​ឃ្លាំមើល​ហេតុការណ៍​នេះ បានចាត់ទុក​ក្រុម​សន្តិសុខ​ដែល​បំបែក​ការ​​ប្រមូល​ផ្តុំ​​ទៅ​លើ​​ពលរដ្ឋ ថា​ជា​បាតដៃ​ទី​បី ដែល​បង្ក​ការ​ចលាចល​ក្នុង​សង្គម និង​ធ្វើឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុ​ជា​ដើរ​ថយក្រោយ។ លោក​ថា រដ្ឋាភិបាល​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ហេតុការណ៍​នេះ ព្រោះ​ក្រុម​សន្តិសុខ​ទាំងនោះ ជាអ្នក​ដែល​​​អាជ្ញាធរ​រាជធានីភ្នំពេញ​​ដាក់​​សម្រាប់​ការពារ​ប្រជា​ពលរដ្ឋ តែ​​បែរជា​ប្រើប្រាស់​ហិង្សា​​​ទៅ​លើ​ប្រជាពលរដ្ឋ​ទៅវិញ​ ដែល​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ទៅ​វិញ។​

ការប៉ះទង្គិច​គ្នា​នេះ បាន​កើតឡើង​នៅ​ពេល​ដែល​ក្រុម​សហជីព កម្មករ និង​ប្រជាពលរដ្ឋ គ្រោង​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ដោះ​លែង​សកម្មជន​សិទ្ធិមនុស្ស ដីធ្លី និង​កម្មករ​២៣​នាក់ និង​ដំ​ទ្បើង​ប្រាក់​ឈ្នួល​កម្មករ​គ្រប់​វិស័យ​យ៉ាងតិច​១៦០​ដុល្លារ​ក្នុង​មួយខែ ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​​រារាំង ដោយ​ដាក់​កម្លាំង​ជាច្រើន​រយ​​នាក់ បិទផ្លូវ និងដាក់​កម្លាំង​​បំបែក​នូវ​រាល់​ការប្រមូលផ្តុំ​នៅក្បែរនោះ​៕

សរសេរមកកាន់​លោក ណាត​ សុភាព​ តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

8 Responses to "មនុស្ស​យ៉ាង​ហោចណាស់​ ៨នាក់​រងរបួស នៅក្នុង​ការប៉ះទង្គិច​គ្នា​ក្បែរ​ស្ពាន​នាគ ជិត​ទីលានប្រជាធិបតេយ្យ​​"

  1. កម្មករ កសិករ says:

    ,,,,,,,,,,,, សន្តិសុខ សាលាខណ្ឌដូនពេញ , ជា ឆ្កែ បំរើ ពួក ពុករលួយ  , !!!!!!!!!!!!!!!!!!!

  2. ង្វៀង ធីទ័រ says:

    នេះក៏ដោយសារការដឹកនាំរបស់ អាខ្វាក់ ហុ៊ន សែន ដែលធ្វើអោយឈាមខ្មែរនៅហូរគ្មានស្រាកស្រាន្ត…!

  3. នៅពេល​ដែល​ឃើញ​សន្តិសុខ​ប្រើប្រាស់​ហិង្សា​ទៅ​លើ​ពលរដ្ឋ​នោះ ពលរដ្ឋ​ផ្សេង​​ទៀតនិង​អ្នក​ដំណើរ​​

    ដែល​ឆ្លងកាត់​ទីនោះ​បាន​ប្រើ​ដុំថ្ម គប់​ទៅលើ​ក្រុម​សន្តិសុខ​ទាំងនោះ​វិញ​។​ យើងសង្កេតឃើញថា អ្នក

    ចូលរួមជួបជុំ ស្លូតត្រង់ មិនហ៊ានតដៃ ប៉ុន្តែប្រជាពលរដ្ឋខ្មែរជាទូទៅភាគច្រើនកំពុងស្អប់ខ្ពើមអ្នកដឹក

    នាំកាន់អំណាច ដូចសព្វថ្ងៃនេះខ្លាំងណាស់។ វាជាបច្ចុប្បន្នភាពខ្លីៗ។

  4. red tiger says:

    Every day clashs show to the world how Cambodia’s situation has been.

  5. Banh Bev says:

    The CPP should not fall into the CNRP’s trap!!!

  6. Terminator III says:

    The more oppression is being enforced, the stronger reaction from ordinary people. There will be no peace and stability without liberty and justice. We strongly condemn the barbaric acts under the order of the dictatorial government.

  7. កងឃាតកឆ្កែអាវុធហត្ថរក្សាអំណាចអាសែនផ្ដាច់ការ says:

    អាចុយម៉ាយ ហ៊ុន សែន កំពុងតែដំក្បាលចុះចូលក្នុងរណ្ដៅឱ្យបរទេសបានឃើញពីអំពើផ្ដាច់ការរបស់ពួកវា
    មែនទែនហើយ នាំគ្នាក្រោកឈរធ្វើបាតុកម្មឱ្យបានច្រើនថែមទៀតបងប្អូនប្រជាជនខ្មែរទាំងអស់គ្នា ។

  8. ម៉ែនសូក says:

    នែ ! កូនមីសំផឹងកន្ដួហើមប៉ុនត្រឡោកពួកប៉េអឹមអាក្ចាស់ ហ៊ុន សែន
    កូនមីសំផឹងពួកអ្ហែងមានមុខមាត់ណាស់ដើរវាប្រជាជនយ៉ាងអនាធិបតេយ្យចឹងឬ?