លីកាដូ​ថា បរិយាកាស​ថ្ងៃ​អាទិត្យ​អាប់អួរ សមត្ថកិច្ចថារក្សា​សណ្តាប់ធ្នាប់

ថ្ងៃ អាទិត្យ 26 មករា 2014
ដោយ លាង ដឺលុច
RFI

នៅ​ថ្ងៃ​អាទិត្យនេះ ភាព​តានតឹង​បាន​កើត​មាន​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យផង និងនៅ​ក្នុងទីក្រុង​កំពង់ចាម​ផង។ អ្នកនាំពាក្យអគ្គស្នងការ​នគរបាលជាតិ​បាន​អះអាងថា ករណី​នៅ​ភ្នំពេញ សមត្ថកិច្ច​គ្រាន់តែ​អនុវត្តតាម​ច្បាប់ និង​នៅ​ក្រុ​ង​កំពង់ចាម​ សមត្ថកិច្ច​បង្ហាញ​ខ្លួន​ដើម្បីអន្តរគមន៍​មិនឱ្យ​មាន​ហិង្សា​រវាង​អ្នកគាំទ្រ​គណបក្ស​ទាំងពីរ។ មន្ត្រីស៊ើបអង្កេត​របស់​អង្គការ​លីកាដូ​បាន​វាយតម្លៃថា ទិដ្ឋភាព​នយោបាយ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កំពុងអាប់អួរ។

លោក សុន ឆ័យ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ដៃ​ជា​មួយ​ស្នង​ការ​ខេត្ត​កំពង់​ចាម កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៤។ @facebook


សេចក្តីរាយការណ៍របស់​ លាង ដឺលុច

(01:32)


ទិដ្ឋភាព​នយោបាយ និង​ទិដ្ឋភាពនៃ​ការ​គោរព​សិទ្ធិមនុស្សកាន់តែ​អាប់អួរ​ទៅ គួរ​អោយ​ព្រួយ​បារម្ភ នេះ​បើតាម​ការ​វាយតម្លៃរបស់​លោកអំ សំអាត ប្រធាន​ក្រុម​បច្ចេកទេសនៃ​អង្គការ​សិទ្ធិមនុស្សលីកាដូនៅ​ថ្ងៃ​អាទិត្យ​នេះ។ ការ​អត្ថាធិប្បាយរបស់​មន្ត្រី​លីកាដូ​ត្រូវបាន​ធ្វើ​ឡើង ក្នុងពេល​ដែល​ស្ថានភាព​តានតឹងបាន​កើតឡើង​ស្រប​ពេល​ជាមួយ​គ្នា​ ទាក់នឹង​ហាមឃាត់ ការ​ជួប​ជុំ​របស់​ក្រុម​សហជីព​នៅ​លើទីលាន​ប្រជាធិបតេយ្យ​នៅ​ភ្នំពេញ និង​ការរំខាន​​ជួបជុំ​របស់លោកកឹម សុខានៅ​ទីស្នាក់ការគណបក្ស​សង្គ្រោះជាតិ​ក្នុងក្រុ​ង​កំពង់ចាម។

 
មន្ត្រី​ជាន់ខ្ពស់​អង្គការ​លីកាដូ លោកអំ សំអាត​បាន​បញ្ជាក់ថា ទិដ្ឋភាព​នៅ​ថ្ងៃ​នេះ​បាន​បង្ហាញ​អំពី​ដំណើរ​ដើរ​បញ្ច្រាស​ក្តី​សង្ឃឹម​របស់ពលរដ្ឋ​ដែល​ថា ទំនាស់នយោបាយ​ទំនង​ជា​នឹង​អាច​ដោះស្រាយ​បាន​ឆាប់ៗ ហើយ​ថា​ករណី​នៅ​លើទីលាន​ប្រជាធិបតេយ្យ អាជ្ញាធរ​បាន​ភ្ជាប់​បញ្ហា​កម្មករទៅនឹង​បញ្ហា​នយោបាយ។
 
អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាលជាតិ លោក​ឧត្តម​សេនីយឯក​គៀត​ ច័ន្ទ​ថារិទ្ធ​ក៏​បាន​អត្ថាធិប្បាយ​ផ្តល់​មូលហេតុ​នៃ​វត្តមាន​របស់​កំលាំង​សមត្ថកិច្ច​ក្នុង​ករណីទាំងពីរ​នេះ​ដែរ។ ចំពោះអ្នកនាំពាក្យ​នគរបាលជាតិ សមត្ថកិច្ច​អនុវត្ត​តាម​បទបញ្ជារបស់សាលារាជធានីភ្នំពេញ​ដែល​មិន​បាន​អនុញ្ញាត​អោយមាន​ការ​ជួបជុំនៅ​លើទីលាន​ប្រជាធិបតេយ្យ​នោះ។ ចំណែក​ឯ​ករណី​ក្រុង​កំពង់ចាម​វិញ ដោយសារតែ​ការ​ចេញ​មុខ​ជួបជុំ​របស់​ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ អ្នកនាំពាក្យ​នគរបាលជាតិ​អះអាងថា កំលាំងសមត្ថកិច្ច​ត្រូវ​ចេញ​មុខ​អន្តរគមន៍ ដោយ​បារម្ភ​ខ្លាច​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​អ្នកគាំទ្រ​គណបក្ស​ទាំង​ពីរ។
 
ប៉ុន្តែ​គណបក្ស​សង្គ្រោះជាតិ​បាន​ចាត់ទុក​វត្តមាន​របស់​កងកម្លាំង​ប្រដាប់អាវុធរបស់​រដ្ឋាភិបាល​ដែល​ដឹកនាំដោយគណបក្ស​ប្រជាជនកម្ពុជា ថា​ជាការ​គំរាម​កំហែង​ទៅ​លើ​គណបក្ស​សង្គ្រោះជាតិ៕



ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

4 Responses to "លីកាដូ​ថា បរិយាកាស​ថ្ងៃ​អាទិត្យ​អាប់អួរ សមត្ថកិច្ចថារក្សា​សណ្តាប់ធ្នាប់"

  1. ម៉ែនសូក says:

    នែ ! កូនមីសំផឹងកន្ដួហើមប៉ុនត្រឡោកពួកប៉េអឹមអាក្ចាស់ ហ៊ុន សែន
    កូនមីសំផឹងពួកអ្ហែងមានមុខមាត់ណាស់ដើរវាប្រជាជនយ៉ាងអនាធិបតេយ្យចឹងឬ?
    រក្សាសន្ដាប់ធ្នាប់ចុយម៉ែពួកអាប៉េអឹមអ្ហែងដើរវាយប្រជាជនបែបណឹងឬ?

  2. ម៉ែនសូក says:

    នែ ! កូនមីសំផឹងកន្ដួហើមប៉ុនត្រឡោកពួកប៉េអឹមអាក្ចាស់ ហ៊ុន សែន
    កូនមីសំផឹងពួកអ្ហែងមានមុខមាត់ណាស់ដើរវាយប្រជាជនយ៉ាងអនាធិបតេយ្យចឹងឬ?
    រក្សាសន្ដាប់ធ្នាប់ចុយម៉ែពួកអាប៉េអឹមអ្ហែងដើរវាយប្រជាជនបែបណឹងឬ?

  3. កងឃាតកឆ្កែអាវុធហត្ថរក្សាអំណាចអាសែនផ្ដាច់ការ says:

    អាចុយម៉ាយ ហ៊ុន សែន កំពុងតែដាំក្បាលចុះចូលក្នុងរណ្ដៅផ្ដាច់ការឱ្យបរទេសបានឃើញច្បាស់
    មែនទែនហើយ នាំគ្នាក្រោកឈរធ្វើបាតុកម្មឱ្យបានច្រើនថែមទៀតបងប្អូនប្រជាជនខ្មែរទាំងអស់គ្នា ។

  4. bol says:

    មានសិទ្ធិដូចគ្នា! ល្មមដល់ពេល បក្សប្រជាជនប្រើសិទ្ធិ ហើយ។
    អ្នកណា បក្សណា ក៏មានសិទ្ធិប្រមូលកម្លាំងបាន ដូចគ្នា។
    ត្រូវបង្រៀនពួកនេះ ឲ្យវាដឹងថា កុំឃើញគេនៅស្ងៀម ថា គេនេះវាអន់។
    ប្រទេសត្រូវការភាពស្ងប់ស្ងាត់ ដើម្បីប្រជាពលរដ្ឋ គេរកស៊ី។
    យ៉ាងម៉េច ចង់រៀនតាមពួក ស៊ូថេប ឬអី? សាកល៎មើល? ចង់បិទផ្លូវ ឬក៏បិទក្រសួង ឬចង់បិទព្រលានយន្តហោះ? កម្ពុជាណា !! ចាំ ពួកឯងកាន់អំណាច សឹម ធ្វើអីក៏ធ្វើទៅ! ដល់ពេលនោះ បើមានបាតុកម្ម នាំគ្នា បណ្តោយឲ្យបាតុករធើម៉ាឆ្អែត ធើម៉ាស្រឡាញ់តាមពាក្យអួតរបស់ពួកឯងចុះ!