ដោយ៖ ឡាយ សាមាន
ថ្ងៃអាទិត្យ ទី26 ខែមករា ឆ្នាំ2014
http://vodhotnews.com
បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ បានរងរបួសជើងឆ្វេង នៅពេលចុះអង្កេតការណ៍នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នា រវាងក្រុមសន្តិសុខពាក់មួកខ្មៅ និងប្រជាពលរដ្ឋ នៅក្បែរស្ពាននាគ សង្កាត់វត្តភ្នំ។
លោក យឹម សុវណ្ណ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា លោកបានរងរបួសជើងឆ្វេង នៅពេលលោកចុះអង្កេតការណ៍នៅទីលានប្រជាធិបតេយ្យ ខណៈកើតមានការប្រតាយប្រតប់គ្នា និងការគប់ដុំថ្មដាក់គ្នា រវាងក្រុមសន្តិសុខពាក់មួកខ្មៅ និងក្រុមប្រជាពលរដ្ឋ។ តែទោះយ៉ាងណា លោកមិនបានដឹងថា ជើងរបស់លោករងរបួសដោយសារអ្វីនោះទេ ព្រោះពេលនោះមានការជួ្រលច្របល់ខ្លាំង។
នៅម៉ោងប្រមាណជាង៩ព្រឹកនេះ មានការប៉ះទង្គិចគ្នាដោយហិង្សាមួយបានកើតឡើង រវាងសន្តិសុខមួយក្រុម ដែលត្រូវបានរាយការណ៍មកថា ជាក្រុមសន្តិសុខសាលាខណ្ឌដូនពេញ និងប្រជាពលរដ្ឋប្រមាណជាង១ពាន់នាក់ ដែលឈរប្រមូលផ្តុំនៅមុខស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ បណ្តាលឲ្យមនុស្ស៨នាក់ រងរបួសធ្ងន់និងស្រាល ក្នុងនោះសន្តិសុខសាលាខណ្ឌដូនពេញម្នាក់ ក៏ត្រូវបានពលរដ្ឋវាយឲ្យរងរបួសធ្ងន់ផងដែរ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល៕
សរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
Fuck off my goverment, is it your solutions?
រដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ពីតម្រូវការរបស់ពលរដ្ឋ មិនត្រូវប្រើអំណាចផ្តាច់ការ គាបសង្កត់ បំបិតសិទ្ធិសេរីភាពពលរដ្ឋខ្លួនទេ ព្រោះអំណាចដែលបានមកពីទង្វើអាក្រក់ទាំងនេះ មិនស្ថិតស្ថេរទេ។
យឹម សុវណ្ណភ័យស្លន់ស្លោស្លឈាមរត់ជាន់ដុំថ្មជំពប់ជើងដួលគ្រិចមួយចំហៀង ព្រោះក្មេងហិតកាវដេញ បាញ់នឹងចំពាមកៅស៊ូព្រោះវាខឹងពេកដោយសារបោកប្រាស់វាឲ្យពាក់សក្តិប្រាំ ឥឡូវអត់បានពាក់៕
ចាំបាច់ទៅសង្កេតការណ៍ធ្វើអី? នាំប្រពន្ធ កូនដើរលេងទៅ ថ្ងៃសៅរ៍ អាទិត្យនោះ ។ គួរតែប្រើពេលវេលា ដែលមានបន្តិចបន្តួច ដើម្បីសុភមង្គលគ្រួសារវិញល្អជាង។ សកម្មភាពរបស់ពួកយើងនេះ បានត្រឹមតែម៉ាគេជេរម្រាយទេ!