លោក កឹម សុខា ចោទ​ថា​បក្ស​កាន់​អំណាច​​មាន​បំណង​បង្ក​ហិង្សា

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចោទ​ថា គណបក្ស​កាន់​អំណាច​មាន​បំណង​បង្ក​អំពើ​ហិង្សា​លើ​រូប​លោក។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​សន្និសីទ​កាសែត​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ខែ​មករា នា​ទីស្នាក់ការ​បក្ស​រាជធានី​ភ្នំពេញ បន្ទាប់​ពី​រូប​​លោក​ត្រូវ​បាន​អ្នក​គាំទ្រ​បក្ស​ប្រជាជន​ឡោម​ព័ទ្ធ​នៅ​ខេត្ត​កំពង់ចាម។

2014-01-26
ដោយ វិទ្យុ អាស៊ីសេរី

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

បាតុកម្ម កឹម សុខា កំពង់ចាម ៦១០
អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ចាក់​ធុងបាស​រាំ​នៅ​ខាង​មុខ​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​២៦ មករា ឆ្នាំ​២០១៤។ RFA/Saut Sokprathna

គណបក្ស​ប្រឆាំង​ប្រកាស​ថា លោក កឹម សុខា រួម​នឹង​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូប​ទៀត នឹង​ទៅ​ចូល​រួម​វេទិកា​សំណេះសំណាល​នៅ​ខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មករា។ ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​ ប្ដេជ្ញា​ចិត្ត​ថា នឹង​នៅ​តែ​ចុះ​ជួប​អ្នក​គាំទ្រ​តាម​បណ្ដា​ខេត្ត​ត​ទៅ​ទៀត បើ​ទោះ​ជា​គណបក្ស​កាន់​អំណាច​រៀបចំ​កម្លាំង​រំខាន​វេទិកា​ជួប​ជុំ​ក៏ដោយ​ចុះ។

លោក កឹម សុខា មាន​ប្រសាសន៍​ថា គណបក្ស​កាន់​អំណាច​ចាប់​ផ្ដើម​ប្រើ​យុទ្ធសាស្ត្រ​បន្លា​ជោះ​បន្លា​តាម​សម្ដី​របស់​លោក ហ៊ុន សែន ហើយ​យុទ្ធសាស្ត្រ​បែប​នេះ ជា​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ។ លោក​បន្ត​ថា បក្ស​ប្រជាជន​រួម​ដៃ​ជាមួយ​អាជ្ញាធរ​រំខាន​ការ​ជួបជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ដង​ជា​ពីរ​ដង ក្នុង​គោលបំណង​រារាំង​សកម្មភាព​នយោបាយ និង​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួបជុំ។ លោក កឹម សុខា បាន​ហៅ​ទង្វើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ថា​សាហាវ​ឃោរឃៅ និង​មិន​អាច​អត់​ឱន​ឲ្យ​បាន​ឡើយ។

បក្ស​សង្គ្រោះ​ជាតិ​ចោទ​បក្ស​ប្រជាជន​ថា​បង្ក​ចលាចល​នៅ​កំពង់ចាម

ការិយាល័យ​បក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី​២៦ មករា ថា បក្ស​ប្រជាជន​កម្ពុជា បាន​កេណ្ឌ​ប្រជាពលរដ្ឋ​និង​ចល័ត​កង​កម្លាំង​ប៉ូលិស ទាហាន នៅ​ថ្ងៃ​ទី​២៥ និង​ទី​២៦ មករា បំភិតបំភ័យ​ប្រជាពលរដ្ឋ​មិន​ឲ្យ​​ចូល​រួម​កិច្ច​ប្រជុំ​ជាមួយ​លោក កឹម សុខា បាន។ សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ សរសេរ​ប្ដឹង​ទៅ​ប្រជាពលរដ្ឋ អង្គទូត ព្រមទាំង​​​កាសែត​ជាតិ និង​អន្តរជាតិ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ធ្វើ​ឡើង ស្រប​ពេល​ដែល​​លោក កឹម សុខា ចុះ​ទៅ​ជួប​អ្នក​គាំទ្រ​នៅ​ខេត្តកំពង់ចាម នៅ​ថ្ងៃ​ទី​២៦ មករា នេះ ហើយ​បាន​ប្រឈម​នឹង​ក្រុម​អ្នក​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា រាប់​ពាន់​​នាក់ ​​ប្រមូល​ផ្ដុំ​នៅ​សណ្ឋាគារ​លោក​ស្នាក់​នៅ និង​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ ក្នុង​ខេត្ត​នេះ កាល​ពី​ពេល​ព្រឹក។

អ្នក​គាំទ្រ​បក្ស​ប្រជាជន​មាន​រថយន្ត​​មួយ​បាំង​កន្លះ ខ្លះ​ជិះ​រថយន្ត​ទ្រុង​ផង ពាក់​មួក​គណបក្ស​ប្រជាជន ខ្លះ​កាន់​ដំបង​ឫស្សី ចង​ទង់ជាតិ​គ្រវី​មុខ​សណ្ឋាគារ​ឈ្មោះ លាភ វិរៈសារ ដែល​ជា​សណ្ឋាគារ​លោក កឹម សុខា ស្នាក់​នៅ។

លោក កឹម សុខា បាន​ចាកចេញ​ពី​សណ្ឋាគារ ​លាភ វិរៈសារ​ហើយ​មុន​ថ្ងៃ​ត្រង់​នេះ។ ទោះ​យ៉ាង​ណា មិន​ឃើញ​វត្តមាន​លោក កឹម សុខា នៅ​មន្ទីរ​បក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម នៅ​ឡើយ​ទេ ក្នុង​ពេល​ដែល​ចំនួន​អ្នក​គាំទ្រ​បក្ស​ប្រជាជន នាំ​គ្នា​ប្រមូល​ផ្ដុំ​នៅ​មុខ​មន្ទីរ​បក្ស​សង្គ្រោះ​ជាតិ កាន់​តែ​ច្រើន​ឡើងៗ។

អ្នក​គាំទ្រ​បក្ស​ប្រជាជន​នាំ​គ្នា​ប្រមូល​ផ្ដុំ​នៅ​មុខ​មន្ទីរ​បក្ស​សង្គ្រោះ​ជាតិ ហើយ​ចាក់​ធុង​បាស់ និង​ចាក់​មីក្រូ​តម្រង់​ទៅ​ក្នុង​បក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ចាក់​មីក្រូ​មក​ក្រៅ ជា​ការ​រំខាន។

កិច្ចប្រជុំ​បក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ចាម ត្រូវ​បាន​​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ប្រកាស​រំសាយ​នៅ​ថ្ងៃ​ត្រង់​នេះ ដោយសារ​តែ​អ្នក​គាំទ្រ​បក្ស​ប្រជាជន រាប់​ពាន់​នាក់​រំខាន។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​​របស់​​លោក សូត សុខប្រាថ្នា ពី​ខេត្ត​កំពង់ចាម៖

 

ទាក់ទង​នឹង​ហេតុការណ៍​នេះ​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ លោក​ កឹម​ សុខា​ ចោទ​ថា​ គណបក្ស​កាន់​អំណាច​មាន​បំណងបង្ក​អំពើ​ហិង្សា​លើ​រូប​លោក​។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​សិន្និសីទ​កាសែត​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៦​ ខែ​មករា​ បន្ទាប់​ពី​រូប​លោក​ត្រូវ​បាន​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​ឡោមព័ទ្ធ​ ក្នុង​ពេល​ដែល​លោក​ទៅ​ចូល​រួម​វេទិកា​គណបក្ស​សង្គ្រោះជាតិ​នៅ​ខេត្ត​កំពង់ចាម​។

 

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សកម្មភាព​សកម្មជន​បក្ស​ប្រជាជន ព័ទ្ធ​សណ្ឋាគារ លាភ វិរៈសារ ដែល​លោក កឹម សុខា ស្នាក់​នៅ​ក្នុង​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​២៦ មករា ២០១៣។

សកម្មភាព​សកម្មជន​បក្ស​ប្រជាជន ព័ទ្ធ​សណ្ឋាគារ លាភ វិរៈសារ ដែល​លោក កឹម សុខា ស្នាក់​នៅ​ក្នុង​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​២៦ មករា ២០១៤។។

សកម្មភាព​សកម្មជន​បក្ស​ប្រជាជន ព័ទ្ធ​សណ្ឋាគារ លាភ វិរៈសារ ដែល​លោក កឹម សុខា ស្នាក់​នៅ​ក្នុង​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​២៦ មករា ២០១៤។

សកម្មភាព​សកម្មជន​បក្ស​ប្រជាជន ព័ទ្ធ​សណ្ឋាគារ លាភ វិរៈសារ ដែល​លោក កឹម សុខា ស្នាក់​នៅ​ក្នុង​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​២៦ មករា ២០១៤។

សកម្មភាព​សកម្មជន​បក្ស​ប្រជាជន ព័ទ្ធ​សណ្ឋាគារ លាភ វិរៈសារ ដែល​លោក កឹម សុខា ស្នាក់​នៅ​ក្នុង​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​២៦ មករា ២០១៤។

សកម្មភាព​សកម្មជន​បក្ស​ប្រជាជន ព័ទ្ធ​សណ្ឋាគារ លាភ វិរៈសារ ដែល​លោក កឹម សុខា ស្នាក់​នៅ​ក្នុង​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​២៦ មករា ២០១៤។

សកម្មភាព​សកម្មជន​បក្ស​ប្រជាជន ព័ទ្ធ​សណ្ឋាគារ លាភ វិរៈសារ ដែល​លោក កឹម សុខា ស្នាក់​នៅ​ក្នុង​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​២៦ មករា ២០១៤។

អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា តវ៉ា​នៅ​ខាង​មុខ​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ចាម។

អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា តវ៉ា​នៅ​ខាង​មុខ​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ចាម។

អ្នក​គាំទ្រ​បក្ស​ប្រជាជន ចាក់​ធុងបាស​រាំ​នៅ​ខាង​មុខ​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

21 Responses to "លោក កឹម សុខា ចោទ​ថា​បក្ស​កាន់​អំណាច​​មាន​បំណង​បង្ក​ហិង្សា"

  1. Jambon007 says:

    Why those people no brain which good and bad

  2. តេជោយ៉ត says:

    តំលៃនៃជនជាតិខ្មែរ អត្តសញ្ញាណនៃជនជាតិខ្មែរ ឥរិយាបទ មាយាទ នៃជនជាតិខ្មែរ,…(សម្តីសរជាតិមាយាទសរពូជ)ត្រូវបានបជ្ឈដ្ឋានជាតិសាស្រ្តដ៏ទៃគេដឹងលឺនឹងវាយតំលៃពេលនេះយ៉ាងច្បាស់ថាតើជនជាតិខ្មែរជាជាតិសាស្រ្តអ្វី?ឬខ្មែរគ្រាន់តែជាជាតិសាស្រ្តមួយគ្រាន់តែគេអោយស្រាសរមួយលីតតាំងមកកាប់ចាក់មិនដឹងច្បាប់ទំលាប់ហ្ចឹងឬ?,…

  3. អ្នកកាន់អំណាច អស់ផ្លូវដើរ អស់ជំរើស ដែលនាទីចុងក្រោយនេះ គេហៅថា បន្លាមុត ត្រូវតែយក

    បន្លាទៅជោះ។

  4. ប្រជាពលរដ្ឋ says:

    ពួក ស៊ីឈ្នួល អគតិ អស់នេះ បើមិនមាន កងកាំភ្លើង នៅពីក្រោយជួយការពារ , ក៏ មិនហ៊ាន មកដែរ !

  5. victory says:

    ភាគច្រើនសុទ្ធតែជាកម្លាំងមានសមត្ថកិច្ចស្លៀកខោអាវស៊ីវិលនិងមួយចំនួនទៀតពួក
    មន្រ្តីឃុំសង្កាត់ខាងបក្សប្រជាជននិងគ្រួសារដែលគេជួលមកមិនមែនរាស្រ្តធម្មតាទេ។

  6. តេជោយ៉ត says:

    តោហ៊ានធ្វើ ទៅរួចដោយមិនចេះអៀនខ្មាស់សោះហ្ចឹង!!!អ្នកជាជាតិសាស្រ្តខ្មែរឬសាសាន៌ដ៏ទៃ?

  7. តេជោយ៉ត says:

    កោតតែហ៊ានធ្វើ ទៅរួចដោយមិនចេះអៀនខ្មាស់សោះហ្ចឹង!!!អ្នកជាជាតិសាស្រ្តខ្មែរឬសាសាន៌ដ៏ទៃ?គេធ្វើនៅទីស្នាក់ការគេសោះហ្នឹង

  8. khmer people says:

    CPP never care about people and the nation but money and power .

  9. sambo says:

    ក្រុមអស់នេះសុទ្ឋតែកងកម្លាំងប្រដាប់អាវុធដែលត្រូវមេបញ្ជារឪ្យធ្វើ ឪ្យស្លៀកពាក៉សុីវីលប្រឡំជាប្រ/ជដូចដែលយើងឃើញ គឺមិនសូវមានស្រីទេ ច្រើនតែប្រុសៗ នេះហើយជាល្បិចបន្លារមុតយកបន្លាជួស របស៉ទ្រិស្តីកុម្មុនិស ហុនសែន

  10. I,Khmer says:

    You didnt know how to write…..cause all of you are Ignorant dumb fucking old generation farmer former Khmer Rouge. “WE DO NOT SAM RAINSY, KEM SOKHA” all you fuck are English illiterate fucking second grade student pretend to be doctorate degree, with long pinky nail…………all you monkey are misspelled the word !!!?? All of you fuck are Incompitence…..step down mother fucker….so let the new smart generation take over!!!!…….

  11. កម្មករ កសិករ says:

    > 。ពូក អាមនុស្ស ថោកទាប អគតិ បក្សប្រជាជន ខ្លះ មកឆាឆៅ ស្រែក អាលេ អាលោ នៅផ្ទះ គេ !

    បើ ចង់ស្រែក ទៅ ស្រែក នៅ កន្លែង ផ្សេងទៅ !

    >,, ពួក អាឆ្កែ ជនពាល អស់នេះ មក សុទ្ធតែកាន់ ដំបង ធំៗ !

    ( ថ្ងៃ ណា បាបកម្ម ពៀ រ វេ រា ដល់ ពួក អា ឆ្កួត នេះ ច្បាស់ជា វ៉ៃ ក្បាល ម៉ែ ឪបងប្អូន វា ជា មិនខាន ! )

  12. CHEA says:

    HUN SEN EIY CHOS CHENH TOV KOM KBOT CHEAT KLUN EING EIY. ANET REAS KHMER PHANG. this is your last change Mr HUN SEN we know you very well for what you are doing. stop your evil mind immediately be for it’s too late . you can not win by doing your way of evil. you just about running out of time now. there are no bodies in the world will supporting you Mr peace for all cambodian

  13. red tiger says:

    One day Kem Sokha can go serveral places then all hired Cpp men will unrest, just follow him, so that will show to the world that Cambodia no more stable polictical siuation. Kem Sokha you just release news that the next day you will go some where about ten places then you will see all these unrest authorithy chaos.

  14. red tiger says:

    One day Cnrp members can disguise as ten Kem Sokha and go around then Cpp authorithy can not rest any more.

  15. នាងអយ says:

    ពួកកានជេិងយួនដេាយមិនដឹងខ្លួន

    ពួកល្ងុងយួននេាពេញស្រុកមិនដឹងខ្លួន

  16. វាសនាខ្ញុំ អនាគតខ្ញុំ says:

    មុខពួកអ្នកគាំទ្របក្សប្រជាជនដូចជាគេជួលមកឲ្យអុកឡុកវាទិកាបក្សសង្រ្គោះជាតិ!!ដឹងអីក៏គេដឹង ដែរ ល្បិចកលអាក្រក់នៅលើគោក!!!ខ្មាសគេណាស់????

  17. bol says:

    អាខា កំពុងក្លាយខ្លួនជា ស៊ូថេប ធៀកសុវ៉ាន់ ហើយ។
    អាខាកំពុងបង្កើតកំហុសឲ្យខ្លួនកាន់តែច្រើនទៅៗ ហើយ។

  18. វាសនាខ្ញុំ អនាគតខ្ញុំ says:

    ការដឹកនាំរបស់ លោក ហ៊ុន សែន ក្នុងរយៈពេល ២៨ឆ្នាំមកនេះបានទាញទម្លាក់ប្រជាធិបតេយ្យចេញពីគន្លងនីតិរដ្ឋ។ មានភស្តុតាងមួយចំនួនបង្ហាញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាបិទផ្លូវក្រវាត់ក្រុងជាច្រើន ហើយបញ្ជាឲ្យមានការចល័តរថក្រោះរថពាសដែក និងកងកម្លាំងប្រដាប់អាវុធចូលក្នុងទីក្រុងភ្នំពេញ នៅថ្ងៃប្រកាសលទ្ធផលឆ្នោត។ ក្រុមអ្នករិះគន់និយាយថា លោក ហ៊ុន សែន បានធ្វើរដ្ឋប្រហារជាលើកទីពីរ គឺពេលនេះជារដ្ឋប្រហារសន្លឹកឆ្នោតតែម្តង។លើសពីនេះទៅទៀត កងកម្លាំងរបស់ លោក ហ៊ុន សែន មានកងរាជអាវុធហត្ថ ប៉ូលិស និងទាហានប្រដាប់ដោយកាំភ្លើង ខែល ដំបង និងបំពង់ទីប បានបាញ់ និងវាយទៅលើកម្មករដែលប្រើដុំថ្មជាអាវុធតបតប្រឆាំងនឹងកម្លាំងអាជ្ញាធរ កាលពីថ្ងៃទី២-៣ មករា បណ្ដាលឲ្យមនុស្ស ៥នាក់ស្លាប់ និងរបួសជិត ៤០នាក់ លើផ្លូវវ៉េងស្រេង ដោយសារការទាមទារប្រាក់ខែគោល ១៦០ដុល្លារ។ កងកម្លាំងរបស់រដ្ឋាភិបាល លោក ហ៊ុន សែន ក៏បានចាប់ខ្លួនមនុស្សចំនួន ២៣នាក់ ពីបទបង្កហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា ក្នុងនោះមានអ្នកការពារសិទ្ធិមនុស្សចំនួន ៣នាក់ គឺលោក វន់ ពៅ លោក ថេង សាវឿន និងលោក ច័ន្ទ ពុទ្ធិស័ក ដែលរហូតមកទល់ពេលនេះគ្មានការដោះលែងទៅទៀត។

    .

  19. ប្រជាពលរដ្ឋ says:

    លោក bol ធ្វើ មនុស្សត្រូវ និយាយអោយបានត្រឹមត្រូវ យុត្តិធម៏ កុំមួលបង្កាច់គេ

    នាំអោយអាប់កិត្តិយសខ្លួនអែង ! សូមពិចារណារ !

  20. bol says:

    ដល់ពេលវេលាដែលអ្នកគាំទ្រគណបក្សប្រជាជន គេទ្រាំលែងបានជាមួយនឹងល្បែងអនាធិបតេយ្យរបស់សម រង្ស៊ី និង កឹម សុខា ក៏ដូចជាពួកអាជំនួញបាតុកម្មប៉ុន្មានក្បាលនោះហើយ។

  21. ខ្ញុំជាខ្មែរ says:

    victory
    January 26, 2014 at 2:15 pm

    ភាគច្រើនសុទ្ធតែជាកម្លាំងមានសមត្ថកិច្ចស្លៀកខោអាវស៊ីវិលនិងមួយចំនួនទៀតពួក
    មន្រ្តីឃុំសង្កាត់ខាងបក្សប្រជាជននិងគ្រួសារដែលគេជួលមកមិនមែនរាស្រ្តធម្មតាទេ។
    ========================================================
    យល់ស្រប