លោក ម៉ម សូណង់ដូ នៅ​តែ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ស្អែក​ទោះបី​សាលា​រាជធានី​ហាម

សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាស​ហាម​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ដឹក​នាំ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៧ មករា ដែល​គ្រោង​ហែ​ក្បួន​ពី​ទីលាន​ប្រជាធិបតេយ្យ​ទៅ​តវ៉ា​មុខ​ក្រសួង​ព័ត៌មាន ដើម្បី​ទាមទារ​បើក​ស្ថានីយ​វិទ្យុ​ផ្សាយ​បន្ត​តាម​ខេត្ត​នានា និង​សុំ​បើក​ប៉ុស្តិ៍​ទូរទស្សន៍​មួយ។

ដោយ វោហារ ជាតិ
2014-01-26
RFA

ម៉ម​ សូណង់ដូ ៦១០
ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ មករា ឆ្នាំ​២០១៤។ RFA/Sek Bandith

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២៥ មករា បាន​ព្រមាន​ថា បើ​សិន​ជា​លោក ម៉ម សូណង់ដូ នៅ​តែ​ចចេស​ធ្វើ​បាតុកម្ម​តាម​ការ​គ្រោង​ទុក លោក​ត្រូវ​ទទួល​ខុស​ត្រូវ​មុខ​ច្បាប់៖ “បើ​មាន​ការ​ជួបជុំ​ដង្ហែ​ក្បួន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​នូវ​សន្តិសុខ សុវត្ថិភាព និង​របៀប​រៀបរយ​សាធារណៈ និង​មាន​ការ​ប៉ះ​ទង្គិច​ណា​មួយ​នោះ លោក​ប្រធាន​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់”

ទោះ​យ៉ាង​ណា លោក ម៉ម សូណង់ដូ បាន​បញ្ជាក់​​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ មករា ថា ជំហរ​ជា​ចុង​ក្រោយ​របស់​លោក​មិន​ផ្លាស់​ប្ដូរ​ទេ ទោះ​បី​ជា​មាន​ការ​រារាំង​នៅ​ថ្ងៃ​ស្អែក​នេះ​យ៉ាង​ណា​ក៏ដោយ។ លោក​បន្ត​បែប​អន់​ចិត្ត​ចំពោះ​រដ្ឋាភិបាល​ថា ការ​ធ្វើ​បាតុកម្ម​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​​ចែង​ក្នុង​​ច្បាប់​រដ្ឋធម្មនុញ្ញ ហើយ​លោក​ធ្វើ​បាតុកម្ម​ដូច្នេះ ព្រោះ​លោក​បាន​ទាមទារ​សុំ​បើក​ស្ថានីយ​វិទ្យុ​ផ្សាយ​បន្ត​តាម​ខេត្ត​និង​សុំ​បើក​ប៉ុស្តិ៍​ទូរទស្សន៍​នេះ​ជាង ១៥​ឆ្នាំ​ហើយ តែ​រដ្ឋាភិបាល​នៅ​តែ​មិន​ព្រម​ឲ្យ។

លោក​ថា​ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​បែរ​​ឲ្យ​អ្នក​ផ្សេងៗ​ទៅ​វិញ៖ «ប្រកាស​អី​ប្រកាស​ទៅ! ស្អែក​ត្រូវ​តែ​ធ្វើ វា​ជា​កាតព្វកិច្ច​ក្នុង​ក្នុង​នាម​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ដែល​ចង់​ស្ដាប់​វិទ្យុ​សំបុក​ឃ្មុំ»

ការ​ប្រកាស​ធ្វើ​បាតុកម្ម​របស់​លោក ម៉ម សូណង់ដូ នៅ​ថ្ងៃ​ទី​២៧ មករា ស្អែក​នេះ ធ្វើ​ឡើង​​បន្ទាប់​ពី​ក្រុម​បាតុករ​​ជាង ១០​នាក់​រង​របួស​ដោយ​ប៉ះទង្គិច​គ្នា​ជាមួយ​កង​សន្តិសុខ​នៅ​ថ្ងៃ​ទី​២៦ មករា ដែល​កង​កម្លាំង​សន្តិសុខ​ព្យាយាម​បំបែក​ក្រុម​បាតុករ​មិន​ឲ្យ​ប្រមូល​ផ្ដុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល។

រហូត​មក​ទល់​ល្ងាច​ថ្ងៃ​ទី​២៦ មករា កងកម្លាំង​សន្តិសុខ​នៅ​គ្រប់​គ្រង​ទីលាន​ប្រជាធិបតេយ្យ​ទាំង​ស្រុង​នៅ​ឡើយ ដែល​គេ​សង្ស័យ​ថា ក្រុម​បាតុករ​លោក ម៉ម សូណង់ដូ នឹង​មិន​អាច​ប្រមូល​ផ្ដុំ​គ្នា​បាន​​នៅ​ទីលាន​ប្រជាធិបតេយ្យ​​នៅ​ថ្ងៃ​ស្អែក ហើយ​នឹង​​បរាជ័យ​ដូច​ក្រុម​បាតុករ​ព្យាយាម​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ទី​២៦ មករា នេះ ដោយ​កង​សន្តិសុខ​បំបែក​ដោយ​ប្រើ​ហិង្សា​ដូច​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

13 Responses to "លោក ម៉ម សូណង់ដូ នៅ​តែ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ស្អែក​ទោះបី​សាលា​រាជធានី​ហាម"

  1. I,Khmer says:

    Thumb up for you Mr. Sonondo, keep up your good work …… Show it to all the dumb CPP monkey fucker can see how big the sky is!!?..???

    TAKE OFF YOUR BLACK HELMET…..MOTHER FUCKER!!???

  2. Sva watpnom says:

    សូមអោយការប្រឹងប្រែងរបស់លោកបានសំរេចជាយថាហេតុ។សូមអោយហ្វូងឃ្មុំរបស់លោកដេញទេចពួក
    អាក្របីខ្វាក់កុំអោយសល់ម្នាក់។

  3. NEW YEAR2014 says:

    old school guy want to be a hero again, defiant the authority,,,

  4. បរិមី ព្រ:វិហារ says:

    តែប៉ុន្មានអ្នកទេ ប្រមូលពួកនេះចូលលាសាក្រោលគោតែម្តងទៅ កុំពិបាកគិតឈឺក្បាលពេក បើអ្នកចូលមកនិយាយពីវិធានការរបស់យើងតឹងរឹងពេកជាដើម ឱយពយកវាមើលគំរូ ប្រទេសថៃ អ៊ុយក្រែន អេហ្សិប ជាដើម។ល។ គ្មានអាមេរិក អឺរ៉ុបណាមួយជួយបានទេ ។ ចាប់ខ្លួន កឹម សុខា ម៉ម គ្មានអីដូ សម រង្សី. ណិងសហជីព រកអង្កច្រកឆ្នាំងមិនបាន បួនដប់នឹងវាធូររឿងហើយ ។ នេះជាឳកាសបង្រាបវា ឱយរាបដល់ដីម្តងុមើល !?

  5. កំលាកញីណាស់រដ្ឋាភិបាលដឹកនាំដោយលោកហ៊ុនសែន គ្រាន់តែវិទ្យុនិងទូរទស្សន៍សោះ ក៍ខ្លាចមិនហ៊ានដែរ ហើយនៅហួតថាខ្លួនឯងខ្លាំងទៀត
    ម្យ៉ាងលោកម្នាក់ឈ្មោះ បរិមី ព្រះវិហារ កុំគិតថាកូនចៅលោកឯងមានឱកាសមានការងារនិងទទួលលាភសក្ករៈដូចលោកអោយសោះណា បើមិនដូចមែនខ្ញុំជួយអរ

  6. 23 October says:

    The Khmer Rouge court please carry out the 004 case and continuous for the current Cambodia leaders. I hope in the future Hun Sen will have a fortune like the KHMER ROUGE LEADERS WHO ARE CURRENTLY IN THE JAIL

  7. bol says:

    ដើម្បីបានក្លាយខ្លួនជាវរបុរស គេត្រូវហ៊ានពលិកម្ម។
    ប៉ុន្តែកុំច្រឡំឲ្យសោះថា រាល់ពលិកម្មរបស់យើងសុទ្ធតែបានរួមចំណែកដើម្បីជាតិ ។ ពលិកម្មរបស់ ពួកមនុស្សប្រភេទ ម៉ម សូណង់ដូ នេះ បានត្រឹមតែបនរជាជនជេរ ប្រវត្តិសាស្ត្រចារថា ជាពួកបំផ្លាញជាតិ ដូចប៉ុលពត អញ្ចឹង!
    ចាំមើលតែដល់ថ្ងៃស្លាប់ ទើបដឹងថា គេដុតនៅទីណា។

  8. ប្រជាពលរដ្ឋ says:

    ,,,,, ភាសារ យោបល់ បរមី ព្រះវិហារ គឺ ជា របប កុម្មុយនីស្តផ្តាច់ការ ,ប៉ុល ពត ទី 2 , !!!!!!!

  9. បរមី៧មករា says:

    To bol and បរិមី ព្រ:វិហារ you like to watch CTN CNC and my TV, these TV always promote Beer and lie product. You like បេះដូងខ្មែរ Cambodia Beer, get the world’s 3rd place reward for poisoning people people everyday. I thinks all 80% of Cambodian men are drunkard including you guys. That’s why you don’t have good brain with good conscience. When I listen to FM 105 I never hear any beer and health harming promotion. You oppose ម៉ម សូណង់ដូ good deed because you are evil you like to see good people dying. May be you are not Khmer, so you must be Vietnamese.

  10. Anonymous says:

    បរមី ព្រះវិហា, you should have taken International Economics to understand why trade is important to feed the nation as a whole. Assuming no international buyers placed an order from Cambodia producers, in fact, is because those buyers cannot accept what has been going on in the country, do you think it is worth to arrest the opposition? To that extent, arresting the opposition will never change the buyers’ mind at all.

    Should a negotition between the two parties take place soon to end the dispute? Negotiation leads to a peaceful result I believe.

  11. bol says:

    ដល់ពេលវេលាដែលអ្នកគាំទ្រគណបក្សប្រជាជន គេទ្រាំលែងបានជាមួយនឹងល្បែងអនាធិបតេយ្យរបស់សម រង្ស៊ី និង កឹម សុខា ក៏ដូចជាពួកអាជំនួញបាតុកម្មប៉ុន្មានក្បាលនោះហើយ។

  12. bol says:

    បរមីព្រះវិហារនិងបុលនិយាយត្រូវ!សូមគាំទ្រ!អញស្តីអោយម៉ែឪអញរាល់ថ្ងៃថាកុំអោយរឹងក្បាលចូលរួមសោះ ស្អីចង់គិតរឿងជាតិ។អញប្រាប់ពួកម៉ាកអញនៅក្នុងក្រុមបង្រ្កាបហ្នឹងហើយ បើឃើញពួកគាត់ចូលរួម ត្រូវសំពងក្បាលគាត់កុំបន្ធូដៃអោយសោះ សំពងទៅ មិនបាច់តេប្រាប់អញទេ។អត់អីទេ ម៉ែឪសំលាញ់ក៏ដោយ ចាំអញប្រាប់ពួកម៉ក អោយតែឃើញដាក់ទៅ។

  13. ipad5 says:

    this guy is running for his life, coward , LOL