អំពើ​ហិង្សា និង​ការចាប់ខ្លួន បាន​កើតឡើង ក្នុង​បាតុកម្ម​របស់​សម្ព័ន្ធ​សហជីព និង​សមាគម​កម្មករ​និយោជិត នៅ​ភ្នំពេញ

ថ្ងៃ អាទិត្យ 26 មករា 2014
ដោយ ឯម មាឃ
RFI

បាតុកម្ម​របស់​សម្ព័ន្ធ​សហជីព និង​សមាគម​កម្មករ​និយោជិត នៅ​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បាន​​ប្រព្រឹត្ត​ទៅ ក្នុង​ស្ថានភាព​តាន​តឹង ដោយសារ​​កម្លាំង​​មាន​​សមត្ថកិច្ច​​របស់​​រដ្ឋាភិបាល​ជិត១ពាន់​នាក់​មិន​​អនុញ្ញាត​​ឱ្យ​​បាតុករ​​ប្រហែល​៣ពាន់​​នាក់​​ចូល​​ទៅ​​លើ​​ទីលាន​​ប្រជា​ធិប​តេយ្យ។ ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​បាន​កើត​ឡើង មួយ​ស្របក់ ដោយ​​បណ្តាល​​ឱ្យ​​របួស​មនុស្ស​​ជាង​១០នាក់ ហើយ​​មនុស្ស​​២នាក់​​ត្រូវ​​បាន​​ចាប់​​ខ្លួន ដោយសារ​​បាន​​បង្ក​​អំពើ​ហិង្សា។ ក្នុង​​ឱកាស​​នេះ​​ដែរ សមាជិក​​សមាគម​​អ្នក​​ប្រជា​ធិប​តេយ្យ សមាជិក​​និង​​អ្នក​​គាំ​ទ្រ​​គណបក្ស​សង្គ្រោះ​ជាតិ ក៏​​មាន​​វត្ត​​មាន​​នៅ​​ក្នុង​​បាតុ​កម្ម ព្រឹក​មិញ​ដែរ។

កងកម្លាំងសមត្ថកិច្ច​របស់រដ្ឋាភិបា​ល កំពុងព្យាយាមទប់ស្កាត់ពលរដ្ឋ​មិនឱ្យចូលទៅទីលាន ប្រជាធិបតេយ្យ។ @RFI/ siv channa


សេចក្ដីរាយការណ៍របស់​ ឯម មាឃ

(02:53)


ដូច​ការគ្រោងទុក​មែន អាជ្ញាធរ​ពិតជា​បាន​ពង្រាយ​កម្លាំងប្រដាប់អាវុធ​ចាំ​ទប់​បាតុកម្ម​របស់​សម្ព័ន្ធ​សហជីព និង​សមាគម​កម្មករនិយោជិត ដែល​ត្រូវបានធ្វើ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ។ កម្លាំង​មាន​សមត្ថកិច្ច​ជិត១ពាន់​នាក់ ស្ថិតនៅលើ​និង​នៅ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ​រួចជាស្រេច មុន​ការមកដល់​របស់​បាតុករ ដែលមាន​គ្នា​ប្រហែល៣ពាន់​នាក់។ ដូច្នេះ អ្នកធ្វើ​បាតុកម្ម​មិនអាច​ឈានទៅដល់​គោលដៅ​របស់ខ្លួន​ឡើយ នៅ​ព្រឹក​មិញ។

 
ការប្រឈមមុខ​ដាក់គ្នា​បានចាប់ផ្តើម​តាំងពី​ម៉ោងជាង។ ម្ខាង​គឺ​កម្លាំងចម្រុះ ក្នុងនោះ​មាន​នគរបាល អាវុធហត្ថ កងសន្តិសុខ និង​តម្រួត​ចរាចរណ៍ ស្ថិតនៅលើ​ទីលាន​ប្រជាធិបតេយ្យ និង​នៅលើ​វិថី​នានា ជុំវិញ​ទីលាន​នោះ។ ម្ខាង​ទៀត ស្ថិត​នៅឯ​ស្ពាន​នាគ​ខាងត្បូង​វត្តភ្នំ គឺ​បាតុករ ដែលជា​សមាជិក និង​អ្នកគាំទ្រ សម្ព័ន្ធ​សហជីព​កម្មករ និង​សមាគម​និយោជិត ទាំង។ ក្នុងចំណោម​បាតុករ និង​អ្នកគាំទ្រ​បាតុកម្ម គេ​ឃើញ​មាន​សមាជិក និង​អ្នកគាំទ្រ​គណបក្សប្រឆាំង និង​សមាគម​អ្នកប្រជាធិបតេយ្យ​ផងដែរ។
 
ការដណ្តើម​កាន់កាប់​ទីលាន​ប្រជាធិបតេយ្យ​បាន​បង្ក​អំពើហិង្សា​ឡើង។ នៅ​ម៉ោង៩និង​២០នាទី កម្លាំង​សន្តិសុខ​បាន​ដេញ​វាយ​មនុស្ស​នៅ​ខាង​បាតុករ ដោយសារ​ពួកគេ​បាន​ស្រែកជេរ និង​គប់​ដប​ទឹក​សុទ្ធ មួកសុវត្ថិភាព និង​ដុំថ្ម ទៅលើ​កម្លាំង​មាន​សម្ថ​កិច្ច។ កង​សន្តិសុខ​​បាន​វាយ​អ្នក​ទាំងនោះ​រហូតដល់​បាក់​ដំបង​ជ័រ រីឯ​បាតុករ​បាន​រុះរើ​របាំង​ដែក​របស់​សមត្ថកិច្ច ដែល​ស្ថិតនៅ​ក្បាលស្ពាន​នាគ រប៉ាត់រប៉ាយអស់។ ក្នុង​រយៈពេល​ប្រហែល៥នាទី​នៃ​ការប៉ះទង្គិច​នោះ មនុស្ស​ជាង១០នាក់​បាន​របួស ក្នុងនោះ​មាន​លោក យឹម សុវណ្ណ តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ​ផង។ ទន្ទឹមនឹង​នេះដែរ មនុស្ស២នាក់ ដែលមាន​ជំ​ពាម និង​គ្រាប់ឃ្លី​ដែក និង​ដែល​បាន​ចោល​របស់​រឹង​ទៅលើ​សមត្ថកិច្ច ត្រូវបាន​ចាប់ខ្លួន ប្រគល់ឱ្យ​សមត្ថកិច្ច។ អ្នក​ទាំងពីរ ម្នាក់​មាន​អាយុ​ប្រហែល១៧ឆ្នាំ និង​ម្នាក់ទៀត​ប្រហែល២០ទៅ៣០ឆ្នាំ ត្រូវបាន​បាតុករ​ចោទថា ជា​ជន​ទី​បី។
 
រហូតមកដល់​ពេលនេះ ទីលាន​ប្រជាធិបតេយ្យ​នៅតែ​ស្ថិតក្រោម​ការកាន់កាប់រ​បស់​កម្លាំង​រដ្ឋាភិបាល ដែល​បាន​ហាម​បាតុករ​មិនឱ្យ​ប្រមូល​ផ្តុំគ្នា​មួយរយៈ រហូត​ទាល់តែ​សភាពការណ៍​មាន​ប្រក្រតីភាព​ឡើងវិញ។ ប៉ុន្តែ មេដឹកនាំ​សហជីព​កម្មករ និង​សមាគម​និយោជិត​ទាំងអស់ សុទ្ធតែ​បានប្រកាស​អំពី​ការធ្វើបាតុកម្ម​បន្តទៀត រហូត​ទាល់តែ​ពួកគេ​ទទួលបាន​ដំណោះ​ស្រាយ​​តាម​ការទាមទារ។ ការទាមទារ​របស់​ពួកគេ​គឺ​ការដោះលែង​មនុស្ស២៣នាក់ ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ការដំឡើង​ប្រាក់ខែ​អប្បបរមា​សម្រាប់​កម្មក​រ​និយោជិត​​ឱ្យដល់១៦០ដុល្លារ និង​វែកមុខ​អ្នកបញ្ជា និង​ជនដៃដល់ ដែល​បាន​បាញ់​បាតុករ​ឱ្យស្លាប់ និង​របួស​នៅលើ​មហាវិថី​វេ​ង​ស្រេង កាលពី​ដើមខែ។ 
 

គួរ​បញ្ជាក់ថា នៅ​ព្រឹក​មិញ គេ​ឃើញ​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រឆាំង​ខ្លះទៀត ដូចជា​ជំទាវ មួរ សុខ​ហួរ និង​លោក ហូរ វ៉ាន់ ជាដើម នៅ​ជាមួយ​លោក ម៉ម សូណង់ដូរ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​សមាគម​អ្នកប្រជាធិបតេយ្យ​ដែរ។ លោក ម៉ម សូណង់ដូរ បានប្រកាស នៅ​ពេល​​បាតុកម្ម​នោះ​ថា ថ្ងៃស្អែក​ជា​វេន​របស់គាត់​ដឹកនាំ​បាតុកម្ម​ដើម្បី​ទាមទារ​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​សំបុក​ឃ្មុំ និង​សុំ​ដំឡើង​ទូរទស្សន៍ វិញម្តង៕

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

6 Responses to "អំពើ​ហិង្សា និង​ការចាប់ខ្លួន បាន​កើតឡើង ក្នុង​បាតុកម្ម​របស់​សម្ព័ន្ធ​សហជីព និង​សមាគម​កម្មករ​និយោជិត នៅ​ភ្នំពេញ"

  1. Anonymous says:

    The most respected and beloved demonstrators worked hard to get freedom and prosperty for Cambodia when the fucking policemen and PM agree to work as the BULL DOGS and bite their cambodian fellows. They are the real FUCKING BULL DOGS. Not forget to act as BULL DOGS and guard your houses when come back home.

  2. Terminator III says:

    The situation is in the state of alert and will not going back to normal any times soon, unless people have reached the real solution. The treacherous government is coming under fire both from internal political turmoil and international pressure.

  3. Terminator III says:

    The barbaric acts and atrocity against peaceful demonstrators is clearly showing that a vicious dictator has no alternative route to resolve the issues, but using deadly forces to protect his absolute power which came from the electoral fraudulent. This unconstitutional government will soon be toppled by the people’s power with greater supports from the free western world.

  4. ម៉ែនសូក says:

    នែ ! កូនមីសំផឹងកន្ដួហើមប៉ុនត្រឡោកពួកប៉េអឹមអាក្ចាស់ ហ៊ុន សែន
    កូនមីសំផឹងពួកអ្ហែងមានមុខមាត់ណាស់ដើរវាយប្រជាជនយ៉ាងអនាធិបតេយ្យចឹងឬ?
    រក្សាសន្ដាប់ធ្នាប់ចុយម៉ែពួកអាប៉េអឹមអ្ហែងដើរវាយប្រជាជនបែបណឹងឬ?

  5. កងឃាតកឆ្កែអាវុធហត្ថរក្សាអំណាចអាសែនផ្ដាច់ការ says:

    អាចុយម៉ាយ ហ៊ុន សែន កំពុងតែដាំក្បាលចុះចូលក្នុងរណ្ដៅផ្ដាច់ការឱ្យបរទេសបានឃើញច្បាស់
    មែនទែនហើយ នាំគ្នាក្រោកឈរធ្វើបាតុកម្មឱ្យបានច្រើនថែមទៀតបងប្អូនប្រជាជនខ្មែរទាំងអស់គ្នា ។

  6. bol says:

    រដ្ឋាភិបាល ត្រូវតែធ្វើយ៉ាងណា ដើម្បីធានាសណ្តាប់ធ្នាប់ របៀបរៀបរយ សន្តិសុខរបស់ប្រជាជនរាប់លាននាក់ក្នុងរាជធានី និងប្រទេសទាំងមូល។ រដ្ឋាភិបាលមិនត្រូវបណ្តោយឲ្យពួកនេះក្រឡុកបានតាមចិត្តទេ។

    រដ្ឋាភិបាលត្រូវតែដឹងថា គ្មានពេលណាដែលរដ្ឋាភិបាលទទួលបានឈ្មោះល្អពីពួកដែលចាំតែវាប្រហារយើង នោះទេ។
    ដូចនេះ ត្រូវតែសុខចិត្តឲ្យមានឈ្មោះអាក្រក់សំរាប់ពួកមួយក្តាប់តូច តែរដ្ឋាភិបាលនឹងទទួលបានការសរសើរ និងអរគុណពីមនុស្សរាប់លាននាក់។