ដោយ៖ ឡាយ សាមាន
ថ្ងៃអាទិត្យ ទី26 ខែមករា ឆ្នាំ2014
http://vodhotnews.com
ការប៉ះទង្គិចគ្នានៅទីលានប្រជាធិបតេយ្យ ថ្ងៃទី២៦ខែមករា (រូបថត តាត ឧត្តម)
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អំពាវនាវឲ្យសហព័ន្ធសហជីព និងសមាគមទាំង៩ ដែលដឹកនាំកម្មករធ្វើបាតុកម្ម មេត្តាយោគយល់បឈ្ឈប់បាតុកម្មនៅទីលានប្រជាធិបតេយ្យ រង់ចាំស្ថានភាពស្ងប់ស្ងាត់ឡើងវិញ។
ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សាមួយបានកើតឡើង នៅព្រឹកនៅថ្ងៃអាទិត្យនេះ រវាងសន្តិសុខមួយក្រុម ដែលត្រូវបានរាយការណ៍មកថា ជាក្រុមសន្តិសុខសាលាខណ្ឌដូនពេញ និងប្រជាពលរដ្ឋប្រមាណជាង១ពាន់នាក់ ដែលឈរប្រមូលផ្តុំនៅមុខស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ បណ្តាលឲ្យមនុស្ស៨នាក់ រងរបួសធ្ងន់និងស្រាល ក្នុងនោះសន្តិសុខសាលាខណ្ឌដូនពេញម្នាក់ ក៏ត្រូវបានពលរដ្ឋវាយឲ្យរងរបួសធ្ងន់ផងដែរ ហើយត្រូវបានគេបញ្ជូនទៅព្យាបាលមន្ទីរពេទ្យ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់ VOD ថា អាជ្ញាធរបានជូនដំណឹងរួចហើយ ពីការមិនអនុញ្ញាតឲ្យធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យនេះ តែទោះជាយ៉ាងណា លោកអំពាវនាវដល់ថ្នាក់ដឹកនាំសហព័ន្ធសហជីព និងសមាគមទាំងនោះ មេត្តាយោគយល់ និងបញ្ឈប់នូវការធ្វើបាតុកម្មនេះ រងចាំដល់ស្ថានភាពស្ងប់ស្ងាត់ឡើងវិញសិន។ លោកថា ប្រសិនបើថ្នាក់ដឹកនាំសហជីព និងកម្មករ នៅតែរឹងទទឹងធ្វើបាតុកម្ម សមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់។
កាលពីថ្ងៃម្សិលមិញ សាលារាជធានីភ្នំពេញ ក៏បានផ្ញើលិខិតមួយទៅប្រធានសហព័ន្ធសហជីព និងសមាគមទាំង៩នោះ មិនអនុញ្ញាតឲ្យធ្វើបាតុកម្មនេះទេ ហើយព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើថ្នាក់ដឹកនាំសហជីពទាំងនោះ ប្រសិនបើបាតុកម្ម និងការដង្ហែក្បួនណាមួយ ធ្វើប៉ះពាល់ដល់សណ្តាប់ ធ្នាប់សង្គម និងមានការប៉ះទង្គិច។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា សហជីពទាំងអស់នៅតែប្រកាន់ជំហរតស៊ូមតិ ទាមទារឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស ដីធ្លី និងកម្មករ២៣នាក់ និងទាមទារដំទ្បើងប្រាក់ឈ្នួលកម្មករគ្រប់វិស័យ យ៉ាងតិច ១៦០ដុល្លារអាមេរិក។ លោកចាត់ទុកទង្វើបង្ក្រាបរបស់អាជ្ញាធរខណ្ឌដូនពេញនៅព្រឹកនេះ ថាជាការរំលោភសិទ្ធិមនុស្ស និងឈានទៅរករបបផ្តាច់ការ។
កាលពីថ្ងៃទី២០ខែមករា សហព័ន្ធសហជីព និងសមាគមចំនួន៩ ដែលធ្វើការជាមួយកម្មករជាច្រើនវិស័យ បានជូនដំណឹងជាលាយលក្ខណ៍អក្សរ ទៅសាលារាជធានីភ្នំពេញ ពីគម្រោងធ្វើបាតុកម្ម នៅថ្ងៃអាទិត្យ ទី២៦ ខែមករានេះ នៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស ដីធ្លី និងកម្មករ២៣នាក់ និងដំទ្បើងប្រាក់ឈ្នួលកម្មករគ្រប់វិស័យយ៉ាងតិច១៦០ដុល្លារអាមេរិក។ ប៉ុន្តែត្រូវបានក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យធ្វើបាតុកម្មនេះទេ ហើយនិងបានព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើប្រធានសហព័ន្ធសហជីព និងសមាគមទាំង៩នោះ បើនៅតែប្រកាន់ជំហរប្រមូលផ្តុំគ្នាដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម និងមានការប៉ះទង្គិចណាមួយនោះ៕
សរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
thanks to security forces to keep the city in organizes ,,
and to protect innocense peoples, from the outlaw.,
រំលឹកឲ្យបានញឹកញាប់គឺជាការល្អណាស់។ពេលនេះយើងវែកមុខឲ្យច្បាស់ទាញកំប៉ោយសក់អូសក្បាល អាជនទំនើងពើងទ្រូងគ្មានដឹងច្បាប់ទម្លាប់ឬក៍សំពងក្បាលវាឲ្យពកប៉ុនផ្លែភ្នៅគ្រប់ក្បាលទាំងអស់។
Why Yim Sovann was there.
អាចុយម៉ាយ ហ៊ុន សែន កំពុងតែដាំក្បាលចុះចូលក្នុងរណ្ដៅផ្ដាច់ការឱ្យបរទេសបានឃើញច្បាស់
មែនទែនហើយ នាំគ្នាក្រោកឈរធ្វើបាតុកម្មឱ្យបានច្រើនថែមទៀតបងប្អូនប្រជាជនខ្មែរទាំងអស់គ្នា ។
មានសិទ្ធិដូចគ្នា! ល្មមដល់ពេល បក្សប្រជាជនប្រើសិទ្ធិ ហើយ។
អ្នកណា បក្សណា ក៏មានសិទ្ធិប្រមូលកម្លាំងបាន ដូចគ្នា។
ត្រូវបង្រៀនពួកនេះ ឲ្យវាដឹងថា កុំឃើញគេនៅស្ងៀម ថា គេនេះវាអន់។
ប្រទេសត្រូវការភាពស្ងប់ស្ងាត់ ដើម្បីប្រជាពលរដ្ឋ គេរកស៊ី។
យ៉ាងម៉េច ចង់រៀនតាមពួក ស៊ូថេប ឬអី? សាកល៎មើល? ចង់បិទផ្លូវ ឬក៏បិទក្រសួង ឬចង់បិទព្រលានយន្តហោះ? កម្ពុជាណា !! ចាំ ពួកឯងកាន់អំណាច សឹម ធ្វើអីក៏ធ្វើទៅ! ដល់ពេលនោះ បើមានបាតុកម្ម នាំគ្នា បណ្តោយឲ្យបាតុករធើម៉ាឆ្អែត ធើម៉ាស្រឡាញ់តាមពាក្យអួតរបស់ពួកឯងចុះ!