ប្រជាពលរដ្ឋ​ប្រមាណ​៣០០​នាក់​ប្រមូល​នៅ​ចំណុច​ស្ពាន​នាគ​នៅ​ព្រឹក​នេះ​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃចន្ទ ទី27 ខែមករា ឆ្នាំ2014
http://vodhotnews.com

ពលរដ្ឋ​ឈរ​កាន់​បដា​នៅក្បែរ​ស្ពាន​នាគ ជិត​ទីលានប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ខែ​មករា​នេះ (រូបថត ឡាយ សាមាន)

​ប្រជា​ពល​ដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​មក​ពី​តាម​បណ្តា​ខេត្ត​ប្រមាណ​៣០០​នាក់ ចាប់ផ្តើម​ប្រមូល​នៅ​ចំណុច​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ព្រឹក​នេះ ដើម្បី​ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​លោក ​ម៉ម សូណង់ដូ​។​

​នៅ​ម៉ោង​ប្រមាណ​៨ និង​៣០​នាទី​ព្រឹក​នេះ ប្រជាពលរដ្ឋ​ដែល​ភាគច្រើន​មក​ពី​តាម​បណ្តាល​ខេត្ត​បាន​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ដើម្បី​ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​ លោក ​ម៉ម សូណង់ដូ ដែល​ទាមទា​រ​ពង្រីកា​រផ្សាយវិទ្យុ​សំបុកឃ្មុំ និង​ទាមទារ​សិទ្ធិ​បង្កើត​ទូរទស្សន៍​។ គោលបំណង​របស់​ប្រជា​ពលរដ្ឋ​ គឺ​ពួកគេ​សំដៅទៅ​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ តែ​សមត្ថកិច្ច​ដាក់រ​បាំងបិទ​មិន​ឲ្យចូល​។​

​ខណៈ​ចំនួន​ប្រជាពលរដ្ឋ​ប្រមូលផ្តុំ​ចេះតែ​កើន​ឡើង​នោះ ចំនួន​សមត្ថកិច្ច​ដែល​ដាក់ពង្រាយ​នៅ​តំបន់​ក្បែរៗ​នោះ ប្រមាណ​ពី​៥០​ទៅ​១០០​នាក់ ក៏​ត្រៀម​លក្ខណៈ និង​ដាក់រ​បាំងបិទ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ​ដែរ​។​

​ជុំវិញ​ការធ្វើ​បាតុកម្ម​នេះ សាលា​រាជធានី​ភ្នំពេញ​ប្រកាស​មិន​ឲ្យមាន​ការជួបជុំ​ទេ​។ សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​ព្រមាន​ថា បើ​មាន​ការប៉ះទង្គិច​ណាមួយ​កើតឡើង​នោះ លោក ម៉ម សូណង់ដូ អ្នកដឹកនាំ​បាតុកម្ម​នោះ ជា​អ្នកទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។​

​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​សហជីព និង​កម្មករ ដែល​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យមាន​ការដោះលែង​កម្មករ និង​សកម្មជន​ការពារ​សិទ្ធិ​ចំនួន​២៣​នាក់​នោះ​ក៏​ត្រូវ​សមត្ថកិច្ច​មិន​អនុញ្ញាតឲ្យ​ចូល​ក្នុងប​រិ​វេណ​ទីលាន​ប្រជាធិបតេយ្យ​ដែរ​។ ពេលនោះ មាន​ការប៉ះទង្គិចរ​វា​ង​សមត្ថកិច្ច និង​បាតុករ​ដែល​បណ្តាលឲ្យ​មនុស្ស​ជាង​១០​នាក់​រងរបួស ក្នុងចំណោម​អ្នករងរបួស​ក៏​មាន​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និង មន្ត្រី​សន្តិសុខ​ផងដែរ​៕

សូមសរសេរមកកាន់ លោក ឡាយ សា​មាន​ តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

4 Responses to "ប្រជាពលរដ្ឋ​ប្រមាណ​៣០០​នាក់​ប្រមូល​នៅ​ចំណុច​ស្ពាន​នាគ​នៅ​ព្រឹក​នេះ​​"

  1. ប្រជាពលរដ្ឋ says:

    >>.. សាលា រាជធានី ភ្នំពេញ ប៉ុន្មានថ្ងៃនេះ កំពុងខ្មោច ប៉ុល ពត ចូលខ្លួន , !

  2. bol says:

    ដល់ពេលវេលាដែលអ្នកគាំទ្រគណបក្សប្រជាជន គេទ្រាំលែងបានជាមួយនឹងល្បែងអនាធិបតេយ្យរបស់សម រង្ស៊ី និង កឹម សុខា ក៏ដូចជាពួកអាជំនួញបាតុកម្មប៉ុន្មានក្បាលនោះហើយ។

  3. 12345 says:

    មើល..យាយកញ្ចាស់ម្នាកៗមាឌដូចជ្រូក…..ចង់បានអីទៀតហា់?..បាក់ដៃ..ដាច់ជើង..ឬក៏ចង់បានក្តាម្ឈុស..

  4. ខ្មែរស្លូត says:

    សូម្បីតែមនុស្សចាស់ក៏អាទមិឡមិនលើកលែងដែរ ចាំមើ់លតើពួកវាចុះនរកដោយរបៀបណា?