អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថ្កោល​ទោស​កម្ពុជា​ថា​រំលោភ​សិទ្ធិ​មនុស្ស

ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​បាតុករ​និង​អាជ្ញាធរ​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មករា ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន ២​នាក់ និង​របួស​ជាង ១០​នាក់ ត្រូវ​បាន​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថ្កោល​ទោស​រដ្ឋាភិបាល​ថា បាន​រំលោភ​សិទ្ធិ​មនុស្ស។

ដោយ ឡេង ម៉ាលី
2014-01-26
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ប៉ះ​ទង្គិច ទីលាន​ប្រជាធិបតេយ្យ ៦១០
កម្លាំង​អាជ្ញាធរ​ប៉ះទង្គិច​ជាមួយ​ក្រុម​អ្នក​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​២៦ មករា ឆ្នាំ​២០១៤។ RFA/Van Vichar

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី ឬ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ មាន​ប្រតិកម្ម​នឹង​ការ​ប្រើ​ហិង្សា​របស់​អាជ្ញាធរ​រដ្ឋាភិបាល​ប្រឆាំង​អ្នក​តវ៉ា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មករា ថា ជា​ការ​រំលោភ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ។

តំណាង​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ដែល​មាន​ការិយាល័យ​នៅ​ក្រុង​បាងកក ប្រទេស​ថៃ គឺ​លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) ថ្កោលទោស​អាជ្ញាធរ​រដ្ឋាភិបាល​ថា បាន​រំលោភ​សិទ្ធិ​មនុស្ស​​ពីរ​យ៉ាង គឺ​ទី​មួយ រំលោភ​ដោយ​ការ​ហាម​មិន​ឱ្យ​ពលរដ្ឋ​ជួប​ជុំ​គ្នា ហើយ​មិន​ឱ្យ​ចូល​ទៅ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ និង​ទី​ពីរ ការ​ប្រើ​កម្លាំង​ហួស​ពី​ការ​ចាំបាច់ និង​ហិង្សា​ប្រឆាំង​បាតុករ។

លោក​បញ្ជាក់​ទៀត​ថា ការ​ប្រើ​កម្លាំង​ហួស​ពី​ការ​ចាំបាច់​នេះ គឺ​រំលោភ​លើ​បទដ្ឋាន​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រើប្រាស់​កម្លាំង​និង​អាវុធ ដោយ​មន្ត្រី​ប្រតិបត្តិ​ច្បាប់៖ «ការ​ប្រើ​កម្លាំង​ហួស​ពី​ការ​ចាំបាច់​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស។ ប៉ុន្តែ​ចេតនា​ប្រើ​កម្លាំង​របស់​រដ្ឋាភិបាល​នេះ គឺ​ចង់​បំភ័យ​ពលរដ្ឋ​កុំ​ឱ្យ​តវ៉ា​តទៅ​ទៀត។ ទាំង​នេះ គឺ​ធ្វើ​ដើម្បី​បំបិទ​មាត់​ពលរដ្ឋ​ក្នុង​ស្ថានភាព​មួយ ដែល​រដ្ឋាភិបាល​សងសឹក​វិញ និង​ប្រើ​កម្លាំង​នេះ ក៏​ដើម្បី​បិទ​មាត់​ពលរដ្ឋ កុំ​ឱ្យ​សួរ​ដេញដោល​ពី​រឿង​បំបែក​ការ​តវ៉ា និង​រឿង​ចាប់​ខ្លួន​តំណាង​អ្នក​តវ៉ា​របស់​គេ»

លោក ហ្វីល រ៉ូប៊ើតសុន ផ្ដល់​អនុសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​អនុវត្តន៍​តាម​កាតព្វកិច្ច​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែល​ខ្លួន​បាន​ផ្ដល់​សច្ចាប័ន។ វា​ជា​កាតព្វកិច្ច​មិន​មែន​ជា​ជម្រើស​ដែល​រដ្ឋាភិបាល​ចង់​ធ្វើ​ក៏​បាន ឬ​មិន​ចង់​ធ្វើ​ក៏​បាន​នោះ​ទេ៖ «អនុសាសន៍​របស់​យើង គឺ​មិន​មែន​សំដៅ​តែ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ទេ គឺ​យើង​សំដៅ​ទៅ​ភ្នាក់ងារ​អន្តរជាតិ​ជា​ច្រើន​ទៀត​ដែរ ដែល​ផ្ដល់​ជំនួយ​ថវិកា​ជាង ៥០% ដល់​រដ្ឋាភិបាល​កម្ពុជា ដូច​ជា អង្គការ​សហប្រជាជាតិ ម្ចាស់​ជំនួយ​ទ្វេភាគី ត្រូវ​តែ​និយាយ​ឡើង ពេល​ឃើញ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​នេះ ដែល​ជា​ការ​គំរាម​កំហែង​អភិបាលកិច្ច​ល្អ និង​សកម្មភាព​របស់​រដ្ឋាភិបាល​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន»

លោក​មាន​ប្រសាសន៍​​បន្ត​ថា សហគមន៍​អន្តរជាតិ គឺ​រដ្ឋាភិបាល​នានា ដូច​ជា ទូត​នៅ​ភ្នំពេញ ត្រូវ​តែ​លើក​ការ​ព្រួយ​បារម្ភ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​មិន​គោរព​សិទ្ធិមនុស្ស ដើម្បី​ធ្វើ​ឱ្យ​សិទ្ធិ​ជួបជុំ និង​បញ្ចេញ​មតិ​សន្តិវិធី​មាន​ឡើង​វិញ។

ចំណែក​តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាង ហៀលី (Wang Hea-Lee) ថ្លែង​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ មករា​ថា ការ​កើត​មាន​ហិង្សា​នៅ​ក្នុង​ពេល​ធ្វើ​បាតុកម្ម​នោះ ជា​ការ​ដើរ​ថយ​ក្រោយ៖ «ខ្ញុំ​សោក​ស្ដាយ​ចំពោះ​ការ​ដើរ​ថយ​ក្រោយ ដែល​បាន​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​នេះ។ ខ្ញុំ​សង្ឃឹម​ថា សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​នេះ នឹង​ត្រូវ​ធ្វើ​ឲ្យ​មាន​វិញ​យ៉ាង​ឆាប់​ដែល​អាច​ធ្វើ​ទៅ​បាន។ ខ្ញុំ​សូម​បញ្ជាក់​ថា សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​នេះ ត្រូវ​បាន​ធានា ទាំង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​អន្តរជាតិ។ ខ្ញុំ​សោក​ស្ដាយ​ដែរ ដែល​មាន​អ្នក​របួស​មួយ​ចំនួន ហើយ​សង្ឃឹម​ថា អ្នក​ទាំង​នោះ​នឹង​បាន​ជា​សះ​ស្បើយ​វិញ​ឆាប់ៗ។ ចំពោះ​អ្នក​ដែល​នគរបាល​ចាប់​យក​ទៅ​សាកសួរ​នោះ អ្នកស្រី​សង្ឃឹម​ថា នគរបាល​នឹង​អនុវត្តន៍​តាម​នីតិវិធី​ត្រឹមត្រូវ។ ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​អ្នក​ពាក់ព័ន្ធ​ទាំង​អស់ ទាំង​អាជ្ញាធរ និង​បាតុករ ធានា​ឱ្យ​បាន​នូវ​សន្តិភាព»

វិទ្យុ​អាស៊ីសេរី​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​របស់​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​ចំពោះ​ការ​ថ្លែង​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២៦ មករា។ ក៏​ប៉ុន្តែ កាល​ពី​ថ្ងៃ​អង្គារ សប្ដាហ៍​មុន មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ពាក់ព័ន្ធ​នឹង​អង្គការ​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ថា លោក​មិន​ចម្លែក ឬ​ភ្ញាក់​ផ្អើល​នឹង​ពាក្យ​សម្ដី​របស់​អង្គការ​ យូមែន រ៉ៃត៍ វ៉ច្ឆ ទេ ហើយ​ថា អង្គការ​នេះ​មាន​ទិសដៅ​ផ្ទុយ​ពី​រដ្ឋាភិបាល​ដែល​កំពុង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ដោះស្រាយ​តាម​ច្បាប់ និង​នីតិរដ្ឋ​ដែល​មាន​ដើម្បី​ឱ្យ​ស្ថិរភាព សណ្ដាប់​ធ្នាប់​សាធារណៈ​នៅ​ទីក្រុង​ភ្នំពេញ វិល​មក​ធម្មតា​វិញ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ទាំង​អ្នកស្រី វ៉ាង ហៀលី តំណាង​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា និង​លោក ហ្វីល រ៉ូប៊ើតសុន តំណាង​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ការ​សម្ដែង​មតិ និង​ជួបជុំ​គ្នា​ដោយ​សន្តិវិធី ដែល​កម្ពុជា​ធ្លាប់​មាន​ពេល​បោះឆ្នោត មាន​ជា​បន្ត​ទៀត​ឱ្យ​បាន​ឆាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

6 Responses to "អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថ្កោល​ទោស​កម្ពុជា​ថា​រំលោភ​សិទ្ធិ​មនុស្ស"

  1. bol says:

    ដល់ពេលវេលាដែលអ្នកគាំទ្រគណបក្សប្រជាជន គេទ្រាំលែងបានជាមួយនឹងល្បែងអនាធិបតេយ្យរបស់សម រង្ស៊ី និង កឹម សុខា ក៏ដូចជាពួកអាជំនួញបាតុកម្មប៉ុន្មានក្បាលនោះហើយ។

  2. 12345 says:

    ថ្កល់ទោស-ម៉ែហែងអី…ពួកហែងនិយាយ

  3. Anonymous says:

    You the stupid group that called yourself Human Right Watch is getting involved with Khmer politics ,don’t seem to understand a bout the problem that the anarchists are creating the Chaos in Cambodia. The Majority of the Khmer People don’t want this group to violate our right !
    For the past 5 months we have been enduring this senseless demonstrations that disrupting our lives. We need the authority to take our city and our streets back and maintain law and order.
    The Khmer people are sick and tired of this stupid demonstrations everyday.
    You guys are defending the criminals you stupid dogs!

  4. Anonymous says:

    This one for Phil Robertson. I want to see your reaction if this lawless group block your streets , make a big mess in your city and burn down your mother ‘s house, do you still defend them?
    You are defending the criminals you stupid idiot! Go to hell Phil Robertson!

  5. ម៉ែនសូក says:

    ថ្កោលទោសកូនមីសំផឹងកងអាវុធហត្ថ កន្ដួយម៉ែវាហើមប៉ុនត្រឡោកមន្រ្តីបក្សអាចុយម៉ែវាហ៊ុន សែន ឱណាណីទៅ
    អាចុយម្រ៉ាយហ៊ុនសែនមីសំផឹងកាដួយម៉ែវាស្អុយប៉ុនរ៉ានីនិងពួកកូនមីឆ្កែអត់ពូជមេប៉ូលិសមេប៉េអឹមអាចុយម្រ៉ាយ
    អាវុធហត្ថ ពួកអ្ហែងខឹងប្រជាជឈប់គាំទ្រ ដើរវាយដើរបាញ់គេអនាធិបតេយ្យបែបនេះឬ ?ពួកកូនមីកាដួយស្អុយ
    អត់ពូជ !

  6. ម៉ែនសូក says:

    អាជ្ញាធរកន្ដួយម៉ែអាកញ្ចាស់ ហ៊ុន សែន ថោកទាប ឃោរឃៅព្រៃផ្សៃចុយម៉ែចុយយាយវាណាស់
    សុំបងប្អូនខ្មែរចំណាំមុខកូនមីសំផឹងចុយម៉ែវាវាយគេឯង ហើយតាមឱ្យដល់ផ្ទះវា ពេលទៅ
    ដល់ផ្ទះវាកាត់ជើងវាមួយចំហៀងឬកាត់ដៃវាទាំងពីរឱ្យឆ្កែស៊ីទៅកុំឱ្យវាដើរវាយគេទៀតថ្ងៃក្រោយ ។