បក្ស​ប្រឆាំង​នឹង​សុំ​ឲ្យ​អង់គ្លេស​ជំរុញ​បក្ស​ប្រជាជន​ដោះស្រាយ​បញ្ហា​នយោបាយ

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​នឹង​ពិភាក្សា​ជា​មួយ​ថ្នាក់​ដឹកនាំ​ចក្រភព​អង់គ្លេស​ដែល​កំពុង​ទស្សនកិច្ច​នៅ​កម្ពុជា ឲ្យ​ជួយ​ជំរុញ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ឬ​ថ្នាក់​ដឹកនាំ​បក្ស​ប្រជាជន​កម្ពុជា ​ឲ្យ​ទទួល​យក​ការ​បោះ​ឆ្នោត​ឡើង​វិញ តាម​ការ​ទាមទារ​របស់​បក្ស​សង្គ្រោះ​ជាតិ ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ដែល​កំពុង​ជាប់​គាំង​សព្វថ្ងៃ។

ដោយ វោហារ ជាតិ
2014-01-30
RFA

អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចក្រភព​អង់គ្លេស លោក ហ៊ូហ្គោ ស្វៃវអ៍ (Hugo Swire) កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈ​ពេល ២​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី ៣០ ដល់ ៣១ ខែ​មករា​នេះ។

ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ លោក​អនុរដ្ឋមន្ត្រី​នឹង​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក​រដ្ឋមន្ត្រី​ការបរទេស ហោ ណាំហុង និង​មេ​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ ដើម្បី​ពិភាក្សា​គ្នា​អំពី​បញ្ហា​នយោបាយ​បច្ចុប្បន្ន​នេះ ក្រៅ​ពី​ពិភាក្សា​លើ​បញ្ហា​ផ្សេងៗ​ទៀត។

បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​បក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ អះអាង​នៅ​ថ្ងៃ​ទី​៣០ មករា ថា លោក​និង​ថ្នាក់​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ នឹង​សុំ​ឲ្យ​លោក ហ៊ូហ្គោ ស្វៃវអ៍ ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គោរព​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឲ្យ​មានការ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស​ដែល​លោក​ថា បញ្ហា​ទាំង​នេះ​ហើយ​ដែល​បាន​ធ្វើ​មាន​បញ្ហា និង​ជម្លោះ​រ៉ាំរ៉ៃ​នៅ​ក្នុង​សង្គម​ខ្មែរ​មក​ទល់​ពេល​នេះ។

លោក សុន ឆ័យ អះអាង​ថា៖ «ថ្នាក់​ដឹក​នាំ​របស់​យើង​មិន​បាន​អូស​បន្លាយ​ពេល​​ហួស​កំណត់​ទេ​ក្នុង​ការ​រៀបចំ​ដោះស្រាយ (បញ្ហា​ជាប់​គាំង​នយោបាយ) ទេ។ តែ​បក្ស​ប្រជាជន​នៅ​តែ​មិន​ព្រម​បោះ​ឆ្នោត​ឡើង​វិញ។ យើង​មិន​មាន​អី​លាក់លៀម​អី​ទេ…»

ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​នេះ មន្ត្រី​តំណាង​រដ្ឋាភិបាល​គឺ​រដ្ឋលេខាធិការ និង​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់​ថា កម្ពុជា​មាន​ភាព​ចាស់​ទុំ​នយោបាយ​​ច្រើន​ណាស់​ហើយ មិន​ចាំបាច់​ពឹង​ពាក់​បរទេស​ឲ្យ​មក​ជួយ​ដោះ​ស្រាយ​ទំនាស់​ផ្ទៃ​ក្នុង​កម្ពុជា​ទេ។

លោក ផៃ ស៊ីផាន បន្ត​ថា៖ «នេះ​ជា​ទំនាស់​នៃ​លទ្ធផល​បោះ​ឆ្នោត មិន​មែន​ជា​ទំនាស់​នយោបាយ​ទេ កម្ពុជា​មាន​យន្តការ​ដោះស្រាយ​ទំនាស់​ដោយ​ខ្លួន​ឯង​បាន»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

9 Responses to "បក្ស​ប្រឆាំង​នឹង​សុំ​ឲ្យ​អង់គ្លេស​ជំរុញ​បក្ស​ប្រជាជន​ដោះស្រាយ​បញ្ហា​នយោបាយ"

  1. sok says:

    ចាស់ទុំខាងនយោបាយអ្នកណាក៏ដឺងដែរ​ ផៃ​ស៊ីផាន​អើយ តែចាស់ពួកស៊ីផោមឯង​វាពួកខូចចចចចចចពេក ណាសសសសសស់

  2. sok says:

    ចាស់ទុំខាងនយោបាយអ្នកណាក៏ដឺងដែរ​ ផៃ​ស៊ីផាន​អើយ តែចាស់ពួកស៊ីផោមឯង​វាពួកខូចចចចចចចពេក ណាសសសសសស់

  3. នៅចំពោះមុខនេះ ពិភពលោកត្រូវតែបង្ខំអោយធ្វើ នូវអ្វីៗ គ្រប់យ៉ាងដែលត្រូវតែឡោមព័ទ្ធដាក់

    ទណ្ឌកម្មទៅលើប្រទេសវៀតណាម ឲ្យបានខ្លាំងក្លាអំពីការរំលោភសិទ្ធិមនុស្ស។ លទ្ធិប្រជាធិប

    តេយ្យនៅក្នុងប្រទេសកម្ពុជា កំពុងបានបើកការឆ្លងដែននយោបាយទៅវិញទៅមកជាមួយនឹង

    ប្រទេសវៀតណាម។ នេះជានយោបាយ  សំពងប្រទេសវៀតណាម  បង្ក្រាបប្រទេសកម្ពុជា ជា

    សារដ៏សំខាន់ផ្ញើជូនទៅដល់អ្នកដឹកនាំប្រទេសមានសម្ព័ន្ធភាពលទ្ធិប្រជាធិបតេយ្យ សេរីនិយម

    ពហុបក្ស ដើម្បីចៀសវាងពីការបង្ខិតបង្ខំរំសាយចោលដោយមធ្យោបាយសង្គ្រាមសព្វាវុធ ដែល

    វាជាជម្រើស យ៉ាងចាំបាច់នៅនាទីចុងក្រោយ។

  4. បរិមី ព្រ:វិហារ says:

    ខ្ញុំថាបើបក្សប្រឆាំងនិយាយរបៀបនេះគឺខ្វះឆន្ទះជាតិខ្លួនឯងវិញនោះទេ បក្សប្រឆាំងគួរនិយាយថា “បក្សប្រឆាំងនឹងដាក់សុំការពិភាក្សាជាមួយបក្សប្រជាជនដើម្បីស្វែងរកដំណោះស្រាយនយោបាយ ” និងសុំឱយអង់គ្លេសជួយគាំទ្រនិងសហការល្អក្នុងការកសាងធនធានមនុស្សនិងសេដ្ឋកិច្ចកម្ពុជាផង ។ កុំពូកែសុំអន្តរាគមន៍ពីបរទេស តែគ្មានអ្នកអនុវត្តនោះ គ្មានចេញលទ្ធផលអ្វីឡើយ!

  5. Sen says:

    អាងាប់ព្រះវិហារអាប្រកាច់គ្មានដឹងខ្យល់អីអញចង់ចុុយក្តិកម៉ែអាហាងណាស់តើកណ្តួយ មីងាប់អស់ទឹកហើយនៅ?ចាំអញដាក់ទឹកnumber1ចូលណា

  6. ស្រីនោ says:

    លោក ផៃ សុីផាន ឯងថាស្រុកខ្មែរចាស់ទុំនយោបាយ ដោយមិនបាច់អោយគេជួយដោះស្រាយទេ?ចុះហេតុអ្វីមិនព្រមដោះស្រាយបញ្ហាជាប់គាំងទៅ រឺមួយសព្វថ្ងៃនេះ លោកឯងអោយនយោបាយស្រុកខ្មែរជាប់គាំងរឺ បានជាលោកឯងនិយាយអញ្ចឹង។

  7. I,Khmer says:

    Phai Siphann ……when you go back to Long Beach……Asian Boyz will kill you like…Ngor Samnang………,!!?

  8. .. says:

    ស្អីគេ!ឣាកិតឣាចម៍មើល! ស្អីគេប្រើពាក្យ«សំពង»បើ«សុំទ្រពង»ដូចជាត្រូវសមហេតុផលជាង
    បើប្រើពាក្យ«សំពង»វាសមដែរបើដាក់ថា«សំពងក្បាលឣាសង្កេតមើលនិងឣាបនប្រឆាំង»រីឯ
    ពាក្យបង្រា្កបវាមានរួចហើយ គឺ «បង្រ្កាបបនឣាប្រឆាំងឣានាធិបតេយ្យ»បែកក្បាលរាល់លើក
    ហើយពីឥឡូវនេះទៅ ពួកឣាឆ្កែឆ្កួតគេមិនប្រើសីលធម៌ជាមួយទេ ប្រទេសឣង់គ្លេសចង់បង្កបញ្ហា
    ជាមួយឣាស៊ីទៀតផងឬ?ដូចមិនទំនងសោះ។

  9. ម្លប់េពាធិ says:

    កម្ពុជាចាស់ទុំខាងនយោបាយ គឺកម្ពុជាមិនដែសដោះស្រាយ
    នយោបាយអោយទាន់ពេលវេលានោះទេ គឺទុកទាល់តែទុំជ្រុះ
    អស់ប្រជាជនពីប្រទេស ទើបបានដោះស្រាយ
    មើលអោយច្បាស់ទៅ កាលពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៩១
    តើប្រជាជនបានស្លាប់ដោយសារចាស់ទុំនយោបាយមាន
    ប៉ុន្មានលានអ្នកហើយ នៅមឹនដឹងខ្លួនទៀត យ៉ាប់ហ្មង់ហ្អា