សមាជិក​សភា​សហភាព​អឺរ៉ុប នឹង​ធ្វើ​សន្និសីទកាសែត​អំពី​យុទ្ធនាការ​លុបបំបាត់​ស្ករ​ប្រឡាក់​ឈាម​​

ដោយ៖​ ណុល ដារ៉ា​
ថ្ងៃព្រហស្បតិ៍ ទី30 ខែមករា ឆ្នាំ2014
http://vodhotnews.com

​តំណាងរាស្ត្រ​សហគមន៍​អឺរ៉ុប លោក ប៉ា​ទ្រី​ក ទី​រ៉ូ​ឡែន នឹង​ធ្វើ​សន្និសីទកាសែត​អំពី​យុទ្ធនាការ​លុបបំបាត់​ស្ករ​ប្រឡាក់​ឈាម ក្នុង​កំឡុង​បេសកម្ម​របស់​លោក​នៅ​កម្ពុជា ដើម្បី​ស្វែងរក​ការពិត​។​

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ អង្គការ​សមធម៌​កម្ពុជា ឲ្យដឹងថា សន្និសីទ​នឹង​រៀបចំ​នៅ​ក្លិប​អ្នកកាសែត​បរទេស ប្រចាំ​ក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៣១ ខែ​មករា​ស្អែក​នេះ វេលា​ម៉ោង​១០ ដល់​១១ និង​៣០​នាទី​។​

​លោក ប៉ា​ទ្រី​ក បាន​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា​នៅក្នុង​សប្ដាហ៍​នេះ ដើម្បី​តាមដាន​សេចក្ដីសម្រេច​ពីរ​របស់​សភា​សហគម​ន៍​អឺរ៉ុប ដែល​អំពាវនាវ​ឲ្យមាន​ការស៊ើបអង្កេត លើ​ករណី​រំលោភ​សិទ្ធិមនុស្ស ដោយ​ក្រុមហ៊ុន​កសិឧស្សាហកម្ម ដែល​បាន​ទទួល​ផលប្រយោជន៍​ពី​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​សហគម​ន៍​អឺរ៉ុប ដែល​ទទួល​ទិញ​អ្វីៗ​ទាំង​អស់​ពី​ប្រទេស​ក្រីក្រ លើកលែង​តែ​សព្វាវុធ​។ លោក ប៉ា​ទ្រី​ក បាន​ទៅ​ទស្សនកិច្ច​នៅ​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​កំពង់ស្ពឺ កន្លែង​ដែល​មាន​ការបណ្ដេញចេញ​ដោយ​បង្ខំ ដោយ​ក្រុមហ៊ុន​ស្ករ​អំពៅ បាន​ជួបពិភាក្សា​ជាមួយ​តំណាង​ក្រុមហ៊ុន តំណាង​អង្គការ​សង្គម​ស៊ីវិល បេសក​ជន​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​សមាជិក​បក្ស​ប្រឆាំង​។ ប៉ុន្តែ​លោក​មិនបាន​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​នោះ​ទេ​។​

​កាលពី​ចុងឆ្នាំ​២០១២ សភា​សហគមន៍​អឺរ៉ុប​បាន​អនុ​មត្តិ​សេចក្ដីសម្រេ​ចមួយ អំពាវនាវ​ឲ្យ​គណៈកម្មាធិការ​សហគម​ន៍​អឺរ៉ុប ធ្វើការ​ស៊ើបអង្កេត​ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​កាន់តែ​រីកធំឡើងៗ ដោយ​ការបណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅដ្ឋាន ពី​សំណាក់​ក្រុមហ៊ុន​អភិវឌ្ឍន៍​កសិឧស្សាហកម្ម ដែល​នាំ​ទំនិញ​កសិកម្ម​ទៅ​សហគមន៍​អឺរ៉ុប​៕

សូមសរសេរមកកាន់ លោក ​ណុល ដា​រ៉ា​ តាមរយៈ dara@vodhotnews.com

What Next?

Recent Articles

One Response to "សមាជិក​សភា​សហភាព​អឺរ៉ុប នឹង​ធ្វើ​សន្និសីទកាសែត​អំពី​យុទ្ធនាការ​លុបបំបាត់​ស្ករ​ប្រឡាក់​ឈាម​​"

  1. Banh Bev says:

    ជយោ អុងយ៉ា លីយុងផាត់!!!ជយោ ជយោ ជយោ!!!!!!!!!