សុខភាព វន់ ពៅ ធ្ងន់​ធ្ងរ​ស្រប​ពេល​ខាង​រោងចក្រ​ដក​បណ្តឹង​រដ្ឋ​ប្បវេណី

Thursday, 30 January 2014
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍

140130_01

កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ត្រូវ​បាន​ដាក់​ពង្រាយ​ខណៈ​សកម្ម​ជន​ប្រមាណ​១០០​នាក់​​​ដើរ​ដាក់​ញត្តិ​តាម​ស្ថាន​ទូត​​សូម​ឲ្យ​ជួយអន្តរា​គមន៍​ដោះ​លែង​​​​មនុស្ស​២៣​នាក់​។ រូបថត ហុង មិនា

ភ្នំពេញៈ មេធាវី​ការពារ​ក្តី​ជន​រងគ្រោះ ១០ នាក់ ដែល​ជា​សកម្មជន​សិទ្ធិ​មនុស្ស ដីធ្លី និង​កម្មករ បាន​អះអាង​ថា ភាគី​រោងចក្រ យ៉ាកជីង បាន​សម្រេច​ដក​ពាក្យ​បណ្តឹង​ទារ​សំណង ពី​ជន​រងគ្រោះ ១០នាក់ ដែល​សមត្ថកិច្ច​បាន​ចាប់​ខ្លួន នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​នៅ​មុខ​រោងចក្រ កាល​ពី​ថ្ងៃ ទី០២ ខែ មករា ខណៈ​ដែល​សុខភាព​លោក វន់ ពៅ ដែល​កំពុង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ ត្រពាំង​ផ្លុង​ទាក់​ទិន​ទៅ​នឹង​បទ​ចោទ​ប្រកាន់​ហិង្សា​ដោយ​ចេតនា និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

លោក ហម ស៊ុនរិទ្ធិ មេធាវី ការពារ​ក្តី​ឲ្យ​ជន​ជាប់​ចោទ​ទាំង ១០នាក់ មក​ពី​អង្គការ លីកាដូ បាន​ឲ្យ​ដឹង​ថា លោក​បាន​ទទួល​ដំណឹង​ពី​ខាង​តុលាការ​ថា ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី បាន​ដក​ពាក្យ​បណ្តឹង​ទារ​សំណង​ពី​ជន​រងគ្រោះ​នោះ​វិញ។ លោក​ឲ្យ​ដឹង​ទៀត​ថា៖ «យើង​កំពុង​តែ​ទាក់ទង​ទៅ​តុលាការ ដើម្បី​មើល​ឯកសារ​ផ្លូវ​ការ។ ប្រសិន​បើ​គេ​ដក​ពាក្យ​បណ្តឹង​ទារ​សំណង​មែន​គឺ​ស្ថានភាព​ជន​ត្រូវ​ចោទ ត្រូវ​បាន​សម្រាល ហើយ​ទំហំ​នៃ​ការ​ខូច​ខាត​ទុក​ជា​អសារបង់ ប៉ុន្តែ​ដំណើរការ​នីតិវិធី​នៃ​បទ​ល្មើស​ព្រហ្មទណ្ឌ​ដែល​បាន​ចោទ​ឡើង​ដោយ​ព្រះ​រាជអាជ្ញា ទៅ​លើ​ជន​ទាំង ១០ នាក់​នោះ នឹង​ត្រូវ​ធ្វើ​បន្ត​ពីព្រោះ​មិន​អាច​យក​សំណង​រដ្ឋ​ប្បវេណី​មក​ទូទាត់​ជាមួយ​បទ​ល្មើស​ព្រហ្មទណ្ឌ​បាន​ទេ»។

អ្នក​ស្រី ប្រាក់ សុវណ្ណារី ភរិយា​របស់​លោក វន់ ពៅ បាន​ឲ្យ​ដឹង​ថា គាត់​មិន​ទាន់​យល់​ច្បាស់​អំពី​ការ​ដក​ពាក្យ​បណ្តឹង​ទាមទារ​ពី​សំណង​ពី ភាគី​រោងចក្រ​ទេ មិន​ដឹង​ថា តើ​វា​អាច​ជួយ​អ្វី​ខ្លះ​ដល់​ស្វាមី​គាត់ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ជា​សញ្ញា​ល្អ​មួយ​ដែរ។ អ្នក​ស្រី​និយាយ​ថា៖ «អ្វី​ដែល​ខ្ញុំ​បារម្ភ​ពេល​នេះ គឺ​សុខភាព​ប្តី​របស់​ខ្ញុំ​កាន់​តែ​ធ្ងន់ធ្ងរ គាត់​ស្ពឹក​ដៃ​ជើង ខ្ញុំ​ខ្លាច​តែ​គាត់​ពិការ»។ អ្នក​ស្រី​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​តុលាការ​ពិចារណា​ឲ្យ​ប្តី​គាត់​អាច​ចេញ មក​នៅ​ក្រៅ​ឃុំ ដើម្បី​ព្យាបាល​ជំងឺ​នៅ​ពេល​សាលា​ឧទ្ធណ៍​នឹង​សម្រេច​នៅ​ថ្ងៃ ទី៣ ខែ កុម្ភៈ ខាង​មុខ​នេះ។ អ្នក​ស្រី​ឲ្យ​ដឹង​ទៀត​ថា៖ «ប្តី​ខ្ញុំ​គាត់​ថា គាត់​ខំ​លាភ​ប្រេង​កូឡា​ពេញ​ខ្លួន​ទៅ​ហើយ តែ​មិន​អាច​ជួយ​អ្វី​គាត់​បាន​ទេ»។

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក​ស្រី សែម សក្តិកូឡា ពុំ​អាច​ទាក់ទង​ដើម្បី​ធ្វើការ​អត្ថាធិប្បាយ​បាន​ទេ។


លោក​ស្រី ពុង ឈីវកេក ប្រធាន​អង្គការ លីកាដូ បាន​ថ្លែង​ថា មុន​សាលា​ឧទ្ធរណ៍​បើក​សវនាការ​សម្រេច​នៅ​ក្រៅ​ឃុំ​របស់​ជន​ទាំង ២៣នាក់ នោះ លោក​ស្រី​នឹង​ដាក់​លិខិត​ដោយ​ឡែក​មួយ​ទៅ​សាលា​ឧទ្ធរណ៍​ដើម្បី​ធានា​លោក វន់ ពៅ ឲ្យ​នៅ​ក្រៅ​ឃុំ ហើយ​ហេតុ​ដែល​គាត់​សម្រេច​ធានា​ឲ្យ​លោក វន់ ពៅ នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ដោយ​សារ លោក វន់ ពៅ ធ្លាប់​ជា​សមាជិក​គណៈកម្មាធិការ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អនុសញ្ញា​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​លើ​ស្ត្រី​ភេទ ហៅ​កាត់ NGO-CEDAW។ ម្យ៉ាង​គាត់​ត្រូវ​ទៅ​ជួប​ពេទ្យ​នៅ​ក្រៅ​ប្រទេស ដើម្បី​ពិនិត្យ​ជំងឺ​មហារីក​របស់​គាត់​នៅ​ថ្ងៃ ទី១៨ ខែ កុម្ភៈ គាត់​នឹង​មិន​ថា គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ទេ។ អ្នក​ស្រី​បន្ត​ថា៖ «ក្នុង​នាម​ខ្ញុំ​ជា​គ្រូពេទ្យ និង​ក្នុង​នាម​មនុស្សធម៌ ខ្ញុំ​ស្ម័គ្រ​ចិត្ត​ថា​ខ្ញុំ​នឹង​ធានា​លោក វន់ ពៅ ព្រោះ​ខ្ញុំ​ដឹង​ថា លោក វន់ ពៅ ជា​មនុស្ស​ត្រឹម​ត្រូវ។ ខ្ញុំ​ប្រាកដ ១០០ ភាគរយ​ថា គាត់​មិន​ចេញ​ពី​ប្រទេស កម្ពុជា អ៊ីចឹង​បាន​ខ្ញុំ​ហ៊ាន​ធានា​ខ្លួន​ខ្ញុំ ចំពោះ​មុខ​ច្បាប់»។

កាល​ពី​ថ្ងៃ​ម្សិលមិញ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចំនួន ១៩៧ ស្ថាប័ន បាន​បន្ដ​យុទ្ធនាការ​ដាក់​ញត្តិ​នៅ​ស្ថានទូត​បរទេស​ចំនួន ៧ ក្នុង​រាជធានី​ភ្នំពេញ និង​ស្នាក់ការ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ កម្ពុជា ដើម្បី​សុំ​ឲ្យ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល កម្ពុជា គោរព​សិទ្ធិ​មនុស្ស និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង ២៣នាក់។

លោក​ស្រី រស់ សុភាព នាយិកា​អង្គការ យេនឌ័រ និង​អភិវឌ្ឍន៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី​និង​អង្គការ​មួយ​ចំនួន​បាន​ដើរ​ដាក់​ញតិ្ត ទៅ​ស្ថានទូត​បរទេស​ចំនួន ៧ នៅ ភ្នំពេញ និង​ស្នាក់ការ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ កម្ពុជា ដើម្បី​ឲ្យ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល កម្ពុជា ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង ២៣នាក់។ អ្នក​ស្រី​បាន​ថ្លែង​ថា៖ «ខ្ញុំ​សង្ឃឹម​ថា​ឯក​អគ្គរាជ​ទូត ចិន នឹង​ពាំនាំ​យក​បញ្ហា​របស់​យើង​ទៅ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី»។

រីឯ​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ក៏​បាន​ដាក់​លិខិត​ស្នើ​ទៅ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សុំ​ចូល​សួរ​សុខ​ទុក្ខ​ពលរដ្ឋ ២៣រូប ដែល​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ត្រពាំង​ផ្លុង នៅ​ថ្ងៃ ទី៤ កុម្ភៈ សប្តាហ៍​ក្រោយ។ ក្នុង​លិខិត​នោះ​លោក​ស្នើ​ថា៖ «ខ្ញុំ​សូម​ជម្រាប​ថា រូប​ខ្ញុំ​នឹង​ដឹក​នាំ​សហការី និង​គ្រួសារ​អ្នក​ជាប់​ឃុំ​ឃាំង​មួយ​ចំនួន ទៅ​សួរ​សុខទុក្ខ​អ្នក​ទាំង ២៣រូប នោះ​ដោយ​សុំ​ឲ្យ​ឯកឧត្តម​ប្រធាន​សាលា​ដំបូង​អនុញ្ញាត​តាម​សំណើ​ផង»។

ជន​ជាប់​ចោទ ១០ នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ត្រពាំង​ផ្លុង ក្រោយ​ពី​កម្លាំង​ឆត្រ​យោង ៩១១ ឃាត់​ខ្លួន​នៅ​ថ្ងៃ ទី២ ខែ មករា ពេល​ដែល​ពួក​គេ​ចូល​រួម​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ ១៦០ ដុល្លារ​ដល់ កម្មករ​នៅ​មុខ​រោងចក្រ យ៉ាកជីង ខណ្ឌ ពោធិ៍​សែន​ជ័យ នោះ មាន​លោក វន់ ពៅ ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ថេង សាវឿន អ្នក​សម្រប​សម្រួល​នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ចាន់ ពុទ្ធីស័ក្តិ សកម្មជន​ដីធ្លី​នៅ​តំបន់ បឹងកក់ និង​កម្មករ ៧ នាក់។ ពួក​គេ​ត្រូវ​សាលា​ដំបូង​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ។

ប្រធាន​មណ្ឌល​អប់រំ​កែប្រែ ទី៣ និង​ខាង​រោងចក្រ យ៉ាកជីង ក៏​ពុំ​អាច​ទាក់​ទង​បាន​ទេ៕


What Next?

Recent Articles

8 Responses to "សុខភាព វន់ ពៅ ធ្ងន់​ធ្ងរ​ស្រប​ពេល​ខាង​រោងចក្រ​ដក​បណ្តឹង​រដ្ឋ​ប្បវេណី"

  1. khmer angkor says:

    look at the picture soldier very strong and brave to hit the unarmpeople,they should be strong and figting with number1 enemy(youn-veit) take tral island from veit but instead hit inocent people who asked for better living.criminal soldiers

  2. 23 october says:

    When there is something to happen with Mr. Von Po, Hun Sen have to be responsible for facing with law.

  3. បរិមី ព្រ:វិហារ says:

    ប្តឹងក៏ចេះតែប្តឹងទៅ តែគ្នាមានអីសងសំណងបើគ្នាយកជីវិតមកធ្វើដើមទន់វិយោគនោះ ត្រូវរកឱយឃើញអ្នកនៅក្រោយវន ពៅ តាមពិតវន ពៅគ្នាស្រែកគ្រាន់បានប្រាក់ខែចិញ្ចឹមជីវិតទេ ! ពួក NGOមួយចំនួនជាអ្នកចិញ្ចឹមចលនានេះផងដែរ ។ ខ្ញុំយល់ថា សមត្ថកិច្ចតុលាការ គួរពន្លឿនល្បឿន កាត់ក្តី និងដោះលែងក្រុមនេះទៅ ហើយចាប់ពួកមេខ្លោងពិតប្រាកដចូលគុកវិញ ។ ពួកខ្លះជាពលទោអភព្វចូលអុកឡុកយ៉ាងសប្បាយ មិនដឹងថាភ្លើងនោះក្តៅប៉ុនណាផង ទេ ។

  4. I,Khmer says:

    You dumb fuck CPP dark skin former Khmer Rouge with long pinky nail…… All you fuck are fucking English illiterate …!! You mother fucker just born, live , and die!!? they sold Olympic stadium, diamond island, Boeung Kok, Angkor Wat, bokor, pulowai island…….ect!!!
    And all you dumb fuck worry about your fucking couldn’t sell you MSG noodle or coffee??! Think….Mother fucker, if someone ripped off you house are you go to Hun Sen or Tep Monny???…..if you can’t live with $95 a month …are you go to Hun Sen or Vorn Pov???!!!!
    Have you fucking dumb monkey ever go to Disney Land??? The best place that all you fuck see are ” Koh Pich” …….too bad, when they finished building it ….they will not let you go in there cause , the Korean company already leased with mr. HunSen for 2 billion dollars for 99 years!!!

  5. newyear2014 says:

    ths guy was a troubled maker, was making troubled in the city, every days
    he was deserved to treat liked this,
    let him die in jail..

  6. I,Khmer says:

    Von Pov = patriot man(sacrify his lifev for the poor)
    HunSen = suck( less IQ pagoda did need alot of corrupted ass kisser counselor for help)
    CPP = Corrupted People Party( dumb old fucking generation that like to keep their pinky nai
    Long, drink beer with Mekong ice, computer illiterate , listen to Sin SinSisamuth song, spitting after eating…….love only virgin girl…..cause they have small dick and big beer belly!!!!!!

  7. ប្រពន្ធ័ព៏តមានក្នុងស្រុកដូចជា: CTN,TV3,TVK9,Bayon,CNC,MyTV,HANG MEAS,APSARA, TV5,ទទក​​ ,កោះសន្តិភាព​,កម្ពុជាថ្មី,ដើមអំពិល។។។។។។។។គឺអាជ័យធ្លាក់ទឹកហៃអើៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ
    អាណាយ៉ាងម៉េចក័យ៉ាងម៉េចទៅអោយតែបានផ្សាយលើកជើងប្រពន្ធដែកជោ​និងដែកជោរទៅបានហើយក្រែងលោបានឡើងជាអាចម៍ឧត្តម​​​​និងគេ​ព្រោះសម័យដែកជោរសំបូរអាចម៏ឧត្តមណាស់កៀរនិងជើងហាសហា!!!!!!!ៗៗៗៗៗៗ
    អាជ័យធ្លាក់ទឹកហៃអើៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ
    នេះបានគេថាប្រពន្ធ័ផ្សព្វផ្សាយមានវិជ្ជាជីវះនិងអព្យាក្រិតសម័យដែកជោរ