អំពើ​អសីលធម៌​និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​មក​លើ​អ្នក​កាសែត

Thursday, 30 January 2014
ឆាយ សុផល
ភ្នំពេញ ប៉ុស្តិ៍

140130_02

អ្នក​​ថត​​​រូប​​​​ទី​ភ្នាក់ងារ​​ព័ត៌​មាន​បារាំង AFP ត្រូវ​​ប៉េ​អឹម​​ដេញ​វាយ​ពេល​បង្ក្រាប​បាតុកម្ម​ថ្ងៃ​ចន្ទ​។ សហ​ការី

កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ អ្នក​សារព័ត៌មាន​យ៉ាង​ហោច​ណាស់​ពីរ​រូប​ដែល​កំពុង​យក​ព័ត៌មាន​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប្រើ​ដំបង​វាយ​ដំ​ដូច​សត្វ នៅ​ក្នុង​អំឡុង​ពេល​សមត្ថកិច្ច​បង្រ្កាប​ក្រុម​បាតុករ នៅ​មុខ​ក្រសួង ព័ត៌មាន។

នេះ​មិនមែន​ជា​ករណី​លើក​ទី​មួយ​នោះ​ទេ​ដែល​អ្នក​សារព័ត៌មាន​បាន​រង​ការ​វាយ​ប្រហារ​និង​ការ​ប្រមាថ​ពី​សំណាក់​កម្លាំង​ប្រដាប់​អាវុធ បង្រ្កាប​បាតុកម្ម និង​ក្រុម​បាតុករ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ ដោយ​សំអាង​ថា អ្នក​សារព័ត៌មាន​ខ្លះ បាន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក្រុម​បាតុករ ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ទាំង​នោះ​ចូល​យក​ព័ត៌មាន​ឡើយ ហើយ​ពេល​ខ្លះ​បាន​ស្រែក​ជេរ​ប្រមាថ និង​វាយ​ដំ​ឲ្យ​រង​របួស​ទៀត​ផង។ ចំណែក​ឯ​កម្លាំង​សមត្ថកិច្ច​មក​ពី​ក្រសួង ការពារ ជាតិ​របស់​លោក​ឧប​នាយក​រដ្ឋ​មន្រ្តី ទៀ បាញ់ និង​មក​ពី​អគ្គ​ស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួង មហាផ្ទៃ របស់​លោក​ឧប​នាយក​រដ្ឋ​មន្រ្តី ស ខេង ក៏​បាន​ប្រើ​ទាំង​កម្លាំង​បាយ និង អាវុធ វាយ​ប្រហារ​មក​លើ​អ្នក​សារព័ត៌មាន​ដែល​កំពុង​បំពេញ​ភារកិច្ច​ដែរ។

កាល​ពី​ថ្ងៃ ទី១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៣ កន្លង​មក​នេះ លី បេឡា និស្សិត​សារព័ត៌មាន​នៅ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្ធ​ផ្សាយ​និង​សារគមនាគមន៍​នៃ​សាកល​វិទ្យាល័យ ភូមិន្ទ​ភ្នំពេញ និង​ជា​អ្នក​យក​ព័ត៌មាន របស់​សារព័ត៌មាន យុវវ័យ​ថ្មី ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប្រើ​កាំភ្លើង​បង្រ្កាប​បាតុកម្ម​បាញ់​ចំ បញ្ឆិត​ក្បាល​ឲ្យ​រង​របួស​មធ្យម ខណៈ​ដែល​លោក​បាន​ចុះ​យក​ព័ត៌មាន​នៅ​ផ្តុំ​ស្ពាន​អាកាស​ក្បាល​ថ្នល់​ពេល​កំពុង​មាន​បាតុកម្ម​។ បើ​ទោះ​ជា​មាន​ព្រះ​រាជ​ប្រកាស​ពី​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី និង​សម្តេច​ម៉ែ ជា​សាធារណៈ​ថា អ្នក​រង​របួស​ទាំង​អស់​ប្រមាណ ១៥ នាក់​នៅ​យប់​ថ្ងៃ ទី១៥ ខែ វិច្ឆិកា នោះ​នឹង​ទទួល​បាន​ព្រះ​រាជ​អំណោយ​ជា​ប្រាក់​សរុប​ចំនួន ១០០០ ដុល្លារ​ក៏​ដោយ​ក៏ លី បេឡា មិន​ដែល​បាន​ទទួល​មួយ​សេន​ឡើយ។ លី បេឡា បាន​និយាយ​ថា ខ្លួន​មិន​ចង់​បាន​លុយ​នោះ​ទេ គឺ​គ្រាន់​តែ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ព្រះ​រាជ​ប្រកាស​របស់​ព្រះ​មហាក្សត្រ​និង​សម្តេច​ម៉ែ​មិន​បាន​ក្លាយ​ជា​ការ​ពិត សម្រាប់​រូប​លោក បើ​ទោះ​ជា​លោក​បាន​ដាក់​ឯកសារ​ភ័ស្តុតាង​ទៅ​ព្រះ​រាជ​ខុទ្ទកាល័យ​ព្រះ មហាក្សត្យ​ថា ខ្លួន​ពិត​ជា​បាន​រង​របួស​ដោយ​សារ​បាញ់​ប្រហារ​នា​យប់​ថ្ងៃ​នោះ​ក៏​ដោយ។

រឿង​ព្រះរាជ​អំណោយ និង​អំណោយ គឺជា​រឿង​សំខាន់​ហើយ តែ​រឿង​ដ៏​អគតិ​បំផុត​គឺ​អំពើ​អសីលធម៌​ដែល​មិន​អាច​ទទួល​យក​បាន គ្មាន​វិជ្ជាជីវៈ និង​គ្មាន​ការ​យល់​ដឹង​ជា​សកល​របស់​កម្លាំង​សមត្ថកិច្ច និង​ក្រុម​បាតុករ​ពី​តួនាទី​ដ៏​ចម្បង​នៅ​ក្នុង​សង្គម​របស់​អ្នក​សារព័ត៌មាន។

ការ​ប្រើ​កម្លាំង​បាយ​និង​អាវុធ​វាយ​ប្រហារ​មក​លើ​អ្នក​សារព័ត៌មាន​ជា​អំពើ​ដ៏​កំសាក ហើយ​មាន​តែ​មនុស្ស​អាក្រក់ ចោលម្សៀត លួច​ជាតិ និង​ប្រព្រឹត្ត​អំពើ​អាក្រក់ៗ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​និង​មិន​មែន​រដ្ឋ និង​ក្នុង​សង្គម​នោះ​ទេ ដែល​ស្អប់​អ្នក​សារព័ត៌មាន ព្រោះ​អ្នក​សារព័ត៌មាន​តែង​តែ​លើក​ឡើង​ពី​ចំណុច​អាក្រក់ៗ​របស់​ពួក​គេ​ដែល​នាំ​ឲ្យ​មាន​ការ​រំខាន​ដល់​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​របស់​ពួកគេ​នៅ​ក្នុង​អំណាច​និង​តួនាទី​ដែល​ពួក​គេ​កំពុង​មាន។

តួនាទី​របស់​អ្នក​សារព័ត៌មាន បើ​ទោះ​ជា​អ្នក​ខ្លះ មាន​និន្នាការ​នយោបាយ​ផ្សេងៗ​គ្នា​ក៏​ដោយ ក៏​ពួក​គេ​មាន​ភារៈ​នាំ​សារ​ទៅ​វិញ​ទៅ​មក​រវាង​ពលរដ្ឋ​និង​ថ្នាក់​ដឹក​នាំ​ប្រទេស។ ប្រសិន​បើ​បុគ្គល​ណា​ម្នាក់​គិត​ថា ស្ថាប័ន​ព័ត៌មាន​កាសែត វិទ្យុ និង​ទូរទស្សន៍​ណា​ដែល​មិន​មាន​គោល​នយោបាយ​ដូច​ខ្លួន​ទេ នោះ​ខ្លួន​មិន​ចាំ​បាច់​អាន ស្តាប់ និង​ទស្សនា​ព័ត៌មាន​របស់​ស្ថាប័ន​នោះ​ឡើយ។

ការ​ផ្តល់​តម្លៃ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​មួយ​គឺ​មិនមែន​ស្ថិត​លើ​ការ​វាយ​អ្នក​សារព័ត៌មាន​និង បង្ខំ​ឲ្យ​ពួកគេ​ផ្សាយ​ព័ត៌មាន​ល្អៗ​របស់​ខ្លួន​នោះ​ទេ តែ​ការ​ផ្តល់​តម្លៃ​តាម​រយៈ​ការ​អាន ការ​ស្តាប់ និង​ការ​ទស្សនា​របស់​ខ្លួន។ បើ​បុគ្គល​ណា​ម្នាក់ ឬ​ក្រុម​ណា​មួយ​មិន​ពេញ​ចិត្ត​ស្ថាប័ន​ព័ត៌មាន​មួយ នោះ​ខ្លួន​មិន​ចាំ​បាច់​ត្រូវ​ការ​ព័ត៌មាន​ពី​ស្ថាប័ន​នោះ​ឡើយ ព្រោះ​នេះ​ជា​ទីផ្សារ​សេរី ដែល​ជា​ជម្រើស​របស់​មនុស្ស​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ដែល​មាន​អ្នក​គាំទ្រ អ្នក​ប្រឆាំង និង​អ្នក​នៅ​កណ្តាល។

កន្លង​មក​ដោយ​សារ​តែ​អ្នក​សារព័ត៌មាន​ទូរទស្សន៍​ជាតិ​កម្ពុជា​ត្រូវ​បាន​ក្រុម​បាតុករ​វាយ​ធ្វើ​បាប​ក្នុង​ពេល​យក​ព័ត៌មាន​បាតុកម្ម ទើប​លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្រ្តី​ក្រសួង ព័ត៌មាន ឈប់​ឲ្យ​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ជាតិ​កម្ពុជា​ទៅ​យក​ព័ត៌មាន​ក្នុង​ពេល​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង។

នៅ ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ អ្នក​សារព័ត៌មាន​ទាំង​ខ្មែរ​និង​បរទេស​ត្រូវ​បាន​រង​របួស​ដោយ​ការ​បាញ់ នឹង​កាំភ្លើង ការ​បាញ់​នឹង​ចម្ពាម​ជាមួយ​គ្រាប់​ឃ្លី​និង​គ្រាប់​ដែក ការ​វាយ​នឹង​ដំបង​ឆក់ ដំបង​ជ័រ​តាន់ និង​ការ​គប់​ដុំ​ថ្ម ព្រម​ទាំង​ការ​វាយ​តប់​ទាត់​ធាក់​ដែល​ជា​អំពើ​ដ៏​កំសាក​ថោក​ទាប មិន​មាន​សេចក្តី​ថ្លៃ​ថ្នូរ​នៅ​ក្នុង​សង្គម​ស៊ីវិល័យ​នៃ​សម័យកាល​បច្ចេកវិទ្យា​ដ៏​នើប​នេះ។

ជា​ទូទៅ​សារព័ត៌មាន ទោះ​តិច​ឬ​ច្រើន ឬ​មាន​គោល​នយោបាយ​ផ្សេងៗ​គ្នា​ក៏​ដោយ ក៏​ពួក​គេ​បាន​ចូល​រួម​ចំណែក​មិន​តិច​ទេ​ក្នុង​ការ​ជួយ​អប់រំ និង​ការពារ​យុត្តិធម៌​សង្គម ជួយ​កាត់​បន្ថយ​អំពើ​អវិជ្ជមាន​នានា​ដែល​បង្ក​ដោយ​មន្រ្តី​ថ្នាក់​ជាតិ​និង ក្រោម​ជាតិ​ដើម្បី​ឲ្យ​សង្គម​បាន​រីក​ចម្រើន មាន​ប្រជាធិបតេយ្យ គោរព​សិទ្ធិ​មនុស្ស លើក​ស្ទួយ​សិទ្ធិ​និង​តួនាទី​ស្រ្តី កុមារ និង​ផ្តល់​ឱកាស​ឲ្យ​យុវជន​ក្នុង​ការ​ជួយ​ប្រទេស​ជាតិ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​ទទួល​បាន​សេវា​អប់រំ​សេវា​សុខភាព និង​សេវា​សង្គម​ផ្សេងៗ​ទៀត​បាន​ស្មើៗ​គ្នា​ប្រកប​ដោយ​យុត្តិធម៌ មាន​តម្លាភាព និង​ការ​ទទួល​ខុស​ត្រូវ​ពី​សំណាក់​អ្នក​ផ្តល់​សេវា​ទាំង​ស្ថាប័ន​រដ្ឋ​និង​មិន​មែន​រដ្ឋ។

ជា​ការ​ពិត អ្នក​អនុវត្ត​ការងារ​ទាំង​ប្រដាប់​អាវុធ​និង​ស៊ីវិល​គឺ​ទទួល​បញ្ជា​ពី​ថ្នាក់ លើ​របស់​ខ្លួន គឺ​ថា បើ​មិន​មាន​បញ្ជា​ទេ នោះ​ពួក​គេ​មិន​ហ៊ាន​ធ្វើ​អ្វី​ឡើយ ព្រោះ​ពួក​គេ​ខ្លាច​ខុស​ពី​បទ​បញ្ជា។ ឥឡូវ អ្នក​គ្រប់​គ្រង​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​បាន​ធ្វើ​ពហិការ​មិន​ឲ្យ​អ្នក​យក​ព័ត៌មាន​របស់​ខ្លួន​ចេញ​ទៅ​យក​ព័ត៌មាន​បាតុកម្ម​ទេ ព្រោះ​ថា បើ​ទៅ បើ​មិន​ត្រូវ​ថ្មោង​ពី​សំណាក់​ក្រុម​បាតុករ​ទេ ក៏​អាច​រង​របួស​ពី​កម្លាំង​សមត្ថកិច្ច​បង្រ្កាប​បាតុកម្ម​ដែរ។ អ្នក​គ្រប់​គ្រង​ស្ថាប័ន​ព័ត៌មាន​ទាំង​នោះ​និយាយ​ថា បើ​អត់​មាន​ព័ត៌មាន​បាតុកម្ម​ទេ ក៏​មាន​ព័ត៌មាន​សេដ្ឋកិច្ច​និង​សង្គម​ជាច្រើន​ទៀត​យក​មក​ផ្សាយ​ជូន​មិត្ត​អ្នក​អាន អ្នក​ស្តាប់ និង​អ្នក​ទស្សនា​របស់​ខ្លួន​ដែរ។

ខ្ញុំ​ពិត​ជា​គាំទ្រ​ដល់​ក្លិប​អ្នក​កាសែត​កម្ពុជា​ដែល​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ទី ២៨ មករា ដែល​បាន​ថ្កោល​ទោស​ចំពោះ «អ្នក​បង្ក​ហេតុ​វាយ​ដំ​លើ​អ្នក​សារព័ត៌មាន​និង​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ទាំង​អាជ្ញាធរ​និង​បាតុករ សូម​យក​ចិត្ត​ទុក​ដាក់​ដល់​សុវត្ថិភាព​អ្នក​សារព័ត៌មាន​ក្នុង​ពេល ដែល​ពួក​គេ​កំពុង​បំពេញ​បេសកកម្ម​តាម​វិជ្ជាជីវៈ»។

ហេតុ​នេះ ទាំង​លោក ទៀ បាញ់ និង​លោក ស ខេង ដោយ​រួម​ទាំង​លោក ចៅហ្វាយ​ក្រុង ប៉ា សុជាតិវង្ស ផង ត្រូវ​ប្រាប់​មន្រ្តី​ក្រោម​ឱវាទ​របស់​ខ្លួន​ទាំង​ទាហាន កង​រាជ​អាវុធហត្ថ និង​នគរបាល ព្រម​ទាំង​ក្រុម​សន្តិសុខ​ឯកណ្ឋាន​ស៊ីវិល​ពាក់​មួក​ម៉ូតូ​សុវត្ថិភាព មិន​ត្រូវ​ប៉ះពាល់​អ្នក​សារព័ត៌មាន​ដែល​កំពុង​បំពេញ​ភារកិច្ច​យក​ព័ត៌មាន​ឡើយ។ កេរ្តិ៍ឈ្មោះ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា អាច​ធ្លាក់​ចុះ​ក៏​ដោយ​សារ​តែ​ទង្វើ​អសីលធម៌ គ្មាន​សេចក្តី​ថ្លៃ​ថ្នូរ និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​មក​លើ​អ្នក​សារព័ត៌មាន​បែប​នេះ​ដែរ។ ម្យ៉ាង​ទៀត មេ​ដឹក​នាំ​បាតុកម្ម​ទាំង​អស់ ក៏​ត្រូវ​ប្រាប់​សមាជិក​និង​អ្នក​គាំទ្រ​របស់​ខ្លួន មិន​ត្រូវ​ជេរ​ប្រមាថ និង​វាយ​ធ្វើ​បាប​អ្នក​សារព័ត៌មាន​នោះ​ទេ បើ​មិន​ដូច្នោះ​ទេ ប្រជាប្រិយ​របស់​លោក​ក៏​ដាំ​ក្បាល​ចុះ​ដែរ៕

ដោយ ឆាយ សុផល គណៈ​នាយក​ក្លិប​អ្នក​កាសែត កម្ពុជា


What Next?

Recent Articles

17 Responses to "អំពើ​អសីលធម៌​និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​មក​លើ​អ្នក​កាសែត"

  1. ក្បាច់សាមកុក says:

    អាងាប់ បំរើយួនវាយខ្មែរ

  2. ភូមិយើង says:

    ប្រសិនបើពួក​កំលាំងប្រដាប់អាវុធទាំងនោះវាខ្លាំងម្លេះសមនឹងទៅច្បាំងជាមួយប្រទេសដែលឈ្លានពានខ្មែរ​។

    ជយោ​ ជយោ សមេ្តច​ ហ៌ុន​​ សែន មហាអស្ចារ្យ​​

    ជយោ​​ ជយោ​​​វាមិនដែល​រស់នៅ​100ឆំា្នទេ ។

  3. ក្បាច់សាមកុក says:

    ពូកែវាយគេស្តាប់ទៅ ហើយគិតផង
    http://www.youtube.com/watch?v=_QYMmJcYCPk

  4. sarika says:

    Hi, Soldier ,
    Are you human being or animal?
    សួស្ដី ជនប្រដាប់អាវុធ,
    តើអ្នកជាមនុស្ស រឺ ជាសត្វ?

  5. ស្រីនោ says:

    ទាហ៊ានដើរវៃគេវៃឯង ទាហ៊ានឆ្កែឆ្កួត ហេតុតែចង់បានបុណ្យចង់បានសក្ក័ខំប្រឹង ដើរវៃគេវៃឯង គ្មានដឹងខុសត្រូវអ្វីបន្តិចសោះ ពេលគេឃើញអញ្ចឹងគេនិយាយកុំថាគេមើលងាយអោយសោះ។

  6. ម៉ែនសូក says:

    ស្លៀកពាក់ខោអាវប៉ូលិស ប៉េអឹមអាវុធហត្ថដើរវា ដើរបាញ់ប្រជាជននៅឈរស្ចៀមៗអត់តប តដៃ
    ត្រូវអ្នកកាសែតថតបានចុះផ្សាយស្អុយឈ្មោះជាងអាចម៍ទាំង តេជោទមិឡ ទាំងអាម៉ីអាថោងធ្វើឆ្កែ
    ពាក់ឯកសណ្ឋានប៉េអឹមអាវុធហត្ថ ប៉ូលិស ដែលធ្លាប់ទៅហត្ថលុតដំខ្លួនជាមួយគ្រូបង្ហាត់ធ្លាប់បានស្បត់សច្ចា ថា
    មកហត្ថរៀនធ្វើប៉េអឹមកងអាវុធហត្ថ ដើម្បីការជាតិ ការពារប្រជាជន ស្រាប់តែដល់ពេលរៀនចប់
    បែរជានាំមកធ្វើឆ្កែឆ្កួត ឱ្យមេយូកូមបាតផ្សារ មេទមិឡ មេចោរក្បត់ជាតិបង្អៅដេញខាំប្រជាជនទៅវិញ
    ក្លាយខ្លួនជាប៉េអឹមអាវុធហត្ថក្បត់ពាក្យសំបត់ ក្បត់ប្រជាជន អាម៉ាស់មុខតិចអី ចឹងហើយធ្វើឆ្កែ
    ថោកទាបដេញវាយអ្នកកាសែតកុំឱ្យថតផ្សាយរូបខ្លួន ដែលធ្លាប់ទៅរៀនធ្លាប់អួតប្រាប់ដូនតា ឪពុកម្ដាយ
    បងប្អូន មាមីង អុំក្មួយ ថាទៅជួយជាតិ ឯឡូវ ដូនតា ឪពុកម្ដាយ បងប្អូន មាមីង អុំក្មួយ ឃើញមាយាទ
    ពួកវាដូចឆ្កែថោកទាបតាមទូរទស្ស តាមកាសែតអស់ទៅហើយ ហាស់់ ហាស់ ហាស់ ហាស់ ហាស់…

  7. ម៉ែនសូក says:

    ស្លៀកពាក់ខោអាវប៉ូលិស ប៉េអឹមអាវុធហត្ថដើរវាយ ដើរបាញ់ប្រជាជននៅឈរស្ចៀមៗអត់តប តដៃ
    ត្រូវអ្នកកាសែតថតបានចុះផ្សាយស្អុយឈ្មោះជាងអាចម៍ទាំង តេជោទមិឡ ទាំងអាម៉ីអាថោងធ្វើឆ្កែ
    ពាក់ឯកសណ្ឋានប៉េអឹមអាវុធហត្ថ ប៉ូលិស ដែលធ្លាប់ទៅហត្ថលុតដំខ្លួនជាមួយគ្រូបង្ហាត់ធ្លាប់បានស្បត់សច្ចា ថា
    មកហត្ថរៀនធ្វើប៉េអឹមកងអាវុធហត្ថ ដើម្បីការជាតិ ការពារប្រជាជន ស្រាប់តែដល់ពេលរៀនចប់
    បែរជានាំគ្នាមកធ្វើឆ្កែឆ្កួត ឱ្យមេយូកូមបាតផ្សារ មេទមិឡ មេចោរក្បត់ជាតិបង្អៅដេញខាំប្រជាជនទៅវិញ
    ក្លាយខ្លួនជាប៉េអឹមអាវុធហត្ថក្បត់ពាក្យសំបត់ ក្បត់ប្រជាជន អាម៉ាស់មុខតិចអី ចឹងហើយធ្វើឆ្កែ
    ថោកទាបដេញវាយអ្នកកាសែតកុំឱ្យថតផ្សាយរូបខ្លួន ដែលធ្លាប់ទៅរៀនធ្លាប់អួតប្រាប់ដូនតា ឪពុកម្ដាយ
    បងប្អូន មាមីង អុំក្មួយ ថាទៅជួយជាតិ ឥឡូវ ដូនតា ឪពុកម្ដាយ បងប្អូន មាមីង អុំក្មួយ ឃើញមាយាទ
    ពួកវាដូចឆ្កែថោកទាបតាមទូរទស្ស តាមកាសែតអស់ទៅហើយ ហាស់់ ហាស់ ហាស់ ហាស់ ហាស់…

  8. ប្រពន្ធ័ព៏តមានក្នុងស្រុកដូចជា: CTN,TV3,TVK9,Bayon,CNC,MyTV,HANG MEAS,APSARA, TV5,ទទក​​ ,កោះសន្តិភាព​,កម្ពុជាថ្មី,ដើមអំពិល។។។។។។។។គឺអាជ័យធ្លាក់ទឹកហៃអើៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ

  9. ប្រពន្ធ័ព៏តមានក្នុងស្រុកដូចជា: CTN,TV3,TVK9,Bayon,CNC,MyTV,HANG MEAS,APSARA, TV5,ទទក​​ ,កោះសន្តិភាព​,កម្ពុជាថ្មី,ដើមអំពិល។។។។។។។។គឺអាជ័យធ្លាក់ទឹកហៃអើៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ
    អាណាយ៉ាងម៉េចក័យ៉ាងម៉េចទៅអោយតែបានផ្សាយលើកជើងប្រពន្ធដែកជោ​និងដែកជោរទៅបានហើយក្រែងលោបានឡើងជាអាចម៍ឧត្តម​​​​និងគេ​ព្រោះសម័យដែកជោរសំបូរអាចម៏ឧត្តមណាស់កៀរនិងជើងហាសហា!!!!!!!ៗៗៗៗៗៗ
    អាជ័យធ្លាក់ទឹកហៃអើៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ
    នេះបានគេថាប្រពន្ធ័ផ្សព្វផ្សាយមានវិជ្ជាជីវះនិងអព្យាក្រិតសម័យដែកជោរ

  10. .. says:

    បើថាកងប្រដាប់ឣាវុធដែលខំយកជីវិតមកប្តូរដើម្បីប្រទេសជាតិតែត្រូវបានពួកឣាជាតិឆ្កែធុនពួក
    ឣាតិរច្ឆានឣាប៉ុន្មានក្បាលខាងលើមកដៀលត្មិះថាជាឆ្កែឆ្កួតឣញ្ចឹងទៅហើយសូមឣស់លោកដែលខំ
    ដោយគ្មានន័យធ្វើជាឆ្កែឆ្កួតដេញខាំក្បាលពួកឣាជាតិឆ្កែទាំងឡាយដែលវាប្រឹងប្រឆាំងខាំឲ្យពួកវាងាប់តៃហោងឲ្យឣស់ទៅព្រោះពួកជាតិឆ្កែឣត់បានការវាគ្មានចង្កូមឣីមកតតាំងទេ ខាំពួកវាកុំដកមាត់ឲ្យសោះ។

  11. .. says:

    បើថាកងប្រដាប់ឣាវុធដែលខំយកជីវិតមកប្តូរដើម្បីប្រទេសជាតិតែត្រូវបានពួកឣាជាតិឆ្កែធុនពួក
    ឣាតិរច្ឆានឣាប៉ុន្មានក្បាលខាងលើមកដៀលត្មិះថាជាឆ្កែឆ្កួតឣញ្ចឹងទៅហើយសូមឣស់លោកដែលខំ
    ដោយគ្មានន័យធ្វើជាឆ្កែឆ្កួតដេញខាំក្បាលពួកឣាជាតិឆ្កែទាំងឡាយដែលវាប្រឹងប្រឆាំងខាំឲ្យពួកវា
    ងាប់តៃហោងឲ្យឣស់ទៅព្រោះពួកជាតិឆ្កែឣត់បានការវាគ្មានចង្កូមឣីមកតតាំងទេ ខាំពួកវាកុំដកមាត់ឲ្យសោះ។

  12. sarika says:

    មេលោក,..,ថាឧ្យលោកធ្វើជាឆ្កែឆ្កួត។ បើលោកចង់ធ្វើមែនក៍តាមចិត្តចុះ​ តែសូមលោកធ្វើឧ្យសម។ ត្រូវខាំទាំងម្ចាស់ទើបគេហៅថាឆ្កែឆ្កួត។

  13. Anonymous says:

    អា ែម៉នឡប់ ឡប់ េជរ េគតាពាសគង់ៃងណាដាក់ កបលវាដូច អាវុន េពា់
    អានរក ែម៉ន សត េជឹង ពិ់់់រ ងាប់រដាយមាត់ េមឹលងាយប៉ូលឹស!