ក្រុម​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ត្រូវ​មើល​ឃើញ​ថា​​មិន​ចាំបាច់

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ក្នុង​ពេល​បើក​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​កាល​ពី​ឆ្នាំ​២០១៣។

គង់ សុឋានរិទ្ធ
31 មករា 2014
វីអូអេខ្មែរ

ភ្នំពេញ — មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ជំទាស់​និង​មន្ត្រី​សង្គម​ស៊ីវិល​បាន​បង្ហាញ​ទុទិដ្ឋិនិយម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ចំពោះ​ការ​បង្កើត​ឲ្យ​មាន​ក្រុមត្រួត​ពិនិត្យ​កិច្ច​ការ​នយោ​បាយរបស់​រដ្ឋា​ភិបាល​នៅ​តាមបណ្តា​ខេត្ត ខណៈ​ដែល​មន្ត្រី​រដ្ឋាភិបាល​ចាត់ទុក​ថា ​នេះ​ជា​ផ្នែក​មួយ​នៃ​ផែនការ​កែ​ទម្រង់​នយោបាយ​របស់​រដ្ឋ។

កាល​ពី​ថ្ងៃ​ពុធ​ រាជ​រដ្ឋាភិបាល​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ពិសេសជាច្រើន​ក្រុម​ដើម្បី​ ចុះ​ត្រួត​ពិនិត្យ​ប្រសិទ្ធភាព​នៃការ​អនុវត្ត​កម្មវិធី​នយោបាយតាម​បណ្តា​ខេត្ត​និង​រាជធានី​ទាំង​២៥​នៅ​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី​៥​ដ៏​ប្រទាញ​ប្រទង់​នេះ។

​ក្រុម​ការងារ​របស់​រដ្ឋាភិបាល​នីមួយៗ​មាន​សមាសភាព​មក​ពី​ក្រសួង​ផ្សេងៗ​គ្នា​ហើយ​នឹង​ត្រូវ​ដឹកនាំ​ដោយ​រដ្ឋ​មន្ត្រី​មួយ​រូប​ឬ​ឧបនាយក​រដ្ឋមន្ត្រី​មួយ​រូប​ ទេសរដ្ឋមន្ត្រី​ឬ​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍​ជាន់​ខ្ពស់​យោធា​ឬ​នគរបាល។

លោក ខៀវ កាញ៉ារិទ្ធ អ្នកនាំ​ពាក្យ​រដ្ឋា​ភិបាល​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មានបាន​ឲ្យ​ដឹង​ក្រោយ​ពី​កិច្ចប្រជុំ​គណៈរដ្ឋ​មន្ត្រី​កាល​ពី​ម្សិលមិញ​ថា​ ការ​បង្កើត​ក្រុម​ការងារ​នេះ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​រដ្ឋា​ភិបាលសម្រាប់​តម្រូវ​ចិត្ត​ប្រជា​ពលរដ្ឋនៅ​តាម​មូលដ្ឋាន។

«គឺ​រៀបចំ​ក្រុម​អន្តរក្រសួង​ចុះ​មូលដ្ឋាន​ពីព្រោះ​បើ​ឲ្យ​ខេត្ត​ធ្វើ​តែឯង​មិន​គ្រប់​គ្រាន់​ទេ។ ដើម្បី​ពិនិត្យ​ថា​តើ​គោលនយោបាយ​នោះ​ត្រឹម​ត្រូវ​ឬ​ទេ ​ហើយ​ថា​តើ​ចំណុច​ណា​គេ​ពេញ​ចិត្តឬ​មិន​ពេញ​ចិត្តដោះស្រាយ​គ្នា។ ដូច្នេះ​ហើយ​ទើប​បាន​ដាក់​គ្រប់​ក្រសួង។»

ក្នុង​ចំណោម​ប្រធាន​ក្រុម​ការងារ​ពិសេស​នេះ មាន​លោក​គាត ឈុន ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ នឹង​ត្រូវ​ដឹក​នាំ​ក្រុម​ពិនិត្យ​កិច្ច​ការ​រដ្ឋ​ប្រចាំ​រាជធានី​ភ្នំពេញ។ លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ជា​ប្រធាន​ក្រុម​ប្រចាំ​ខេត្ត​ព្រៃវែង​និង​ខេត្ត​បាត់​ដំបង។ លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​ថាមពល​និង​រ៉ែ​ត្រូវ​ដឹក​នាំ​ក្រុម​ប្រចាំ​ខេត្ត​ពោធិ៍សាត់។

​សម្រាប់​ខេត្ត​សៀមរាប ក្រុម​ការងារ​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក ទៀ បាញ់។ ដោយឡែក​អតីត​អគ្គមេបញ្ជា​ការ​កង​ទ័ព លោក កែ គឹមយ៉ាន បច្ចុប្បន្ន​ជា​ឧបនាយក​រដ្ឋមន្ត្រី ​នឹង​ដឹក​នាំ​ក្រុម​ការ​ងារ​ត្រួត​ពិនិត្យ​កិច្ច​ការ​នយោបាយ​រដ្ឋ​ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ ស្រប​ពេល​ដែល​អគ្គ​មេបញ្ជាការ​កង​ទ័ព​បច្ចុ​ប្បន្ន​លោក​ឧត្តមសេនីយ៍​ប៉ុល សារឿន ត្រូវ​ដឹក​នាំ​ក្រុម​ការងារប្រចាំខេត្ត​ព្រះសីហនុ។ រី​ឯ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ​និងជា​រដ្ឋមន្ត្រី​ប្រចាំ​ទីស្តីការគណៈរដ្ឋ​មន្ត្រី​ត្រូវ​ឃ្លាំ​មើល​ខេត្ត​តាកែវ និង​លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ​ប្រចាំ​ខេត្ត​ក្រចេះ ​ជាដើម។

លោក យ៉ែម ប៉ុញ្ញារិទ្ធ តំណាង​រាស្ដ្រ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​គិត​ថា ការ​បង្កើត​ក្រុម​ការងារ​ត្រួត​ពិនិត្យ​ប្រសិទ្ធភាព​នយោបាយ​រដ្ឋ​នេះមិន​អាច​ផ្តល់​ផ្លែ​ផ្កា​បាន​ទេ ពីព្រោះ​ប្រព័ន្ធ​គ្រប់គ្រងបែប​នេះ​នឹង​បង្កើន​ភាព​ស្មុគ្រស្មាញ​នៅ​ក្នុង​ការ​ដឹក​នាំរដ្ឋ​និង​ការិយាល័យ​និយម។ លោក​ផ្តល់​យោបល់​ថា រដ្ឋា​ភិបាល​គួរ​តែ​ប្រើប្រាស់​ប្រព័ន្ធ​រដ្ឋបាល​ដែល​មាន​ស្រាប់​ទើប​មាន​ប្រសិទ្ធភាព​ជាង។

«ឧទាហរណ៍​គណៈអភិ​បាល​ខេត្ត​និង​ក្រុម​ប្រឹក្សា​ខេត្តត្រូវ​មើល​ឲ្យ​ច្បាស់​លាស់​ពី​តួនាទី​និង​ភារៈកិច្ច​របស់​គាត់។ តើ​គាត់​គ្រប់​គ្រង​បាន​ពេញ​លេញ​ហើយ​ឬ​នៅ? តើ​នៅ​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ បក្ខពួក​នៅ​ក្នុង​ប្រព័ន្ធ​នេះ​ឬទេ? ទាំង​អស់​នេះ​មាន​ខ្សែ​បណ្តោយ​ដែល​អាច​ត្រួត​ពិនិត្យ​មើល​បាន។​ដល់​ពេល​យើង​រៀប​ចំ​ចេះ​តែ​បន្ថែម​ដូច្នេះវា​បង្ក​ភាព​ច្របូល​ច្របល់​ទៅ​វិញ​ទេ​ពីព្រោះ​ស្ថាប័ន​ច្រើន​ពេក​ហើយ​ការងារ​ទៅ​ជាជាន់​គ្នា​ទៅ​វិញ»។

​គេ​សង្កេត​ឃើញប្រធាន​ក្រុម​ការងារ​សម្រាប់​ការ​ត្រួត​ពិនិត្យ​ប្រសិទ្ធភាព​នយោបាយ​រដ្ឋាភិបាលសុទ្ធ​សឹង​ជាប្រធាន​ក្រុម​ការងារ​ពង្រឹង​គណបក្ស​ប្រជា​ជន​កម្ពុជា​ប្រចាំ​ខេត្ត​និមួយៗ។ ជាក់​ស្តែង​ដូច​ជា​លោក ស​ ខេង ជា​ប្រធាន​ក្រុម​ការងារ​បក្ស​ប្រចាំ​ខេត្ត​ព្រៃ​វែង​និង​ខេត្ត​បាត់ដំបង លោក ស៊ុយ សែម ប្រធាន​ក្រុម​ការងារ​បក្ស​ប្រចាំ​ខេត្ត​ពោធិ៍សាត់​ លោក កែ​ គឹមយ៉ាន​ ប្រធាន​ក្រុម​ការងារ​បក្ស​ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ ​លោក អ៊ឹម ​ឈុនលឹម​ ប្រធាន​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្ត​ក្រចេះ​ជាដើម។

​សមាស​ភាព​ក្រុម​ការងារ​ត្រួត​ពិនិត្យ​ប្រសិទ្ធភាព​ការ​អនុវត្ត​គោល​នយោបាយ​របស់​រដ្ឋ​នេះ​មាន​ចំនួន​សរុប​៧៧២​នាក់។
លោក នី ​ចរិយា​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​មាន​ប្រសាសន៍​ថា រចនា​សម្ព័ន្ធ​របស់​រដ្ឋ​មាន​គ្រប់​គ្រាន់​ដល់​មូលដ្ឋាន​រួច​ទៅ​ហើយ។

«ដូច្នេះ​ខ្ញុំ​មិន​ជឿ​ថា​ នេះ​គឺ​ជា​ការងារ​សម្រាប់​ចាត់​ចែង​ការងារ​រដ្ឋ​ទេ។ ខ្ញុំ​គិត​ថាប្រហែល​ជា​រៀបចំ​រចនាសម្ព័ន្ធ​ពង្រឹង​គណបក្ស​ច្រើន​ជាងការ​រៀប​ចំ​ពង្រឹង​ការងារ​រដ្ឋបាល​របស់​រដ្ឋ។ ប្រជា​ពលរដ្ឋ​ប្រហែល​ជាគ្មាន​បាន​ផល​អ្វី​ពី​ការ​កែ​ទម្រង់​នេះ​ទេ»។

ផ្ទុយ​ទៅ​វិញ​លោក​ ខៀវ កាញ៉ារិទ្ធ អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាលបាន​ច្រាន​ចោល​សេចក្តី​អះអាង​ដែល​ថា​ក្រុម​ការងារ​នេះ​ធ្វើ​កិច្ច​ការ​ពង្រឹង​គណបក្ស​កាន់​អំណាច​នោះ។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​ជាង​បី​ទសវត្ស​មក​ហើយ​បាន​ធ្លាក់​សំឡេង​គាំទ្រ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣។ គណបក្ស​នេះ​បាន​បាត់បង់​អសនៈ​ក្នុង​រដ្ឋសភាពី​៩០​អសនៈ​មក​ត្រឹម​៦៨​អសនៈ​វិញ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ពី​ការ​កែ​ទម្រង់​ស៊ីជម្រៅ​ជាច្រើនក្រោយ​ពីបាត់បង់​សំឡេង​ឆ្នោត​នេះ។ ដោយ​ឡែក​អ្នកវិភាគ​ឯករាជ្យ​ព្រមាន​ថា ការ​កែទម្រង់​ដែល​មិន​បាន​ប្រសិទ្ធភាព​នឹង​ជួយ​ទាញ​ទម្លាក់​ការ​គាំទ្រ​គណបក្ស​ដឹក​នាំ​អំណាច​រយៈ​ពេល​យូរ​នេះ​មួយ​កម្រិត​ទៀត៕



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង


What Next?

Recent Articles

9 Responses to "ក្រុម​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ត្រូវ​មើល​ឃើញ​ថា​​មិន​ចាំបាច់"

  1. ស្រីនោ says:

    ខំប្រឹងកែរទំរង់យ៉ាងណា ក៏វាគ្មានផលប្រយោជន៏ ព្រោះស្អី ការដឹកនាំរបៀបគ្រួសារនិយម បក្សពួកនិយម របបម៉ៅការនិយម រឺក៏តាមមន្ទីកសួង ស្ថាបណ្ណ័ នានា ៕ល៕ ធ្វើអោយមន្ត្រីក្រោមឳវាទ មិនពេញចិត្ត (ឧ នាយកដ្ឋាននរគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចម្នាក់ លោក យិន ប្រសិទ្ធ គាត់មានឋានះជានាយការិយាលយ័ សោះ បន្តែលោកចាត់តាំងចុុះបំពេញបេសកម្ម ៣ខេត្ត រួមមាន សៀមរាប បន្ទាយមានជយ័ នឹង ឧត្តមានជយ័ ឯប្រធានការិយាលយ័ផ្សេងៗទៀត អត់មានកន្លែងចុះទេ៕ សួរថាចាត
    តាំងការងាររបៀប វាមានតម្លាភាពដែលរឺទេ ចុះគេផ្សេងទៀតនោះគេមានអារម្យបែបណា បើគេអត់បានចុះធ្វើការនោះ សព្វថ្ងៃនេះលោក យិន ប្រសិទ្ធ ដេកនៅឯផ្ទះ ចាំដល់ខែយកលុយតាមខេត្តទេ បើសិនមិនជឿរក្រសួង អំពើរពុករលួយចុះសុើបអង្កេតមើលដឹងហើយ ទាំងបីខេត្តនឹង៕

  2. កូនខ្មែ says:

    គិតសព្វៗទៅ រដ្ឋាភិបាល​លែងទុកចិត្តរដ្ឋបាលថ្នាក់ក្រោមខ្លួនហើយ

  3. David jame says:

    The rule of law is discriminatory applied in khmer society,
    the court is just a political tool of the ruling party,
    state institutions do not work independently so as to serve the interest and benefit for the people, and do not care of economic prosperity to all people,
    The agriculture ministry does not care about fishes, forests, vegetables growing, allowing the import of all kinds of fishes, vegetables, meats from VN and Thiland etc,
    The commercial ministry does not care about market to exporting khmer products,
    Khmer peasants, farmers do not have enough credit, technical means for their rice fields, farms and have no market for their product selling!
    The ruling party just care of their power losing, just care of how to cling to power forever! Care to eradicating those who challenge their power, not caring the income of people!
    Look on the streets, how the rule of law is being enforced and applied by the polices, so corrupted, extorting on the streets, the most streets in the city is so disordered, crowded and congestion, some places the police does not work at all. Who care? The ministry of interior? The ministry of transportation? Or the municipality? What are they doing? Ignoring?

  4. ស្រីនោ says:

    លោក យិន​ ប្រសិទ្ធ ហ្នឹងបានបេសកម្មពីអគ្គនរគបាលជាតិហើយ ប្រើតែប្រជាជនសិុវិលទេ រឺ ក៏មន្ត្រីក្រៅនាយកដ្ឋានអោយធ្វើការងារកលុយអោយ នឹងមានមន្ត្រីជំនិតម្នាក់ៗ ចាំប្រមូលលុយតាមស្រុក តាមគោលដៅផ្សេងៗក្នុងខេត្ត រួចហើយបានយកអោយគាត់ បើអោយមិនគ្រប់ចំនួនទេ គាត់ចាប់ផ្តើមរករឿងតាមគោើដៅ (មិត្តភក្រ័គាត់តែងហៅថា មេភូមិភាគ កាន់បីខេត្ត ) ៕ពិតជាអស្វារ្យមែនលោក វរះសេនិយ៏ឯក យិន ប្រសិទ្ធ។

  5. មន្រ្តីរាជការអស់សង្ឍឹម says:

    ប្រាកដណាស់ អ្នកវិភាគឯករាជ្យ។ ខ្ញុំធ្លាប់ដាក់សេចក្តីសង្ឃឹមលើរដ្ឋាភិបាលដែលដឹកនាំ ដោយសមេ្តចតេជោតាំងពីទស្សវត្ស ៨០ ប៉ុន្តែសេចក្តីសង្ឃឹមនោះពីមួយឆ្នាំទៅមួយឆ្នាំ​ កាន់តែរវាទទៅៗ
    មន្ត្រីរាជការមិនអាចរស់លើប្រាក់ខែបាន ចូលនិវត្តន៍ទៅអស់សង្ឃឹម ក្មេងរៀនចប់ពិបាករកការធ្វើ អ្នកមានការធ្វើប្រាក់ខែចាយមិនគ្រប់ ធ្វើចំណាកស្រុកស្ងាត់ភូមិ ក្រឡេកមើលធនធានធម្មជាតិត្រូវបាន បំផ្លិចបំផ្លាញ សីលធម៌សង្គមធ្លាក់ចុះ ។ល។ និង។ល។
    ខ្ញុំលែងមានសង្ឃឹមលើការបេ្តជាចិត្តក្នុងការធ្វើកំណែទំរង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ សមេ្តចតេជោទៀតហើយ។

  6. ផ្លូវថ្នល់ ផ្លូវលំ ស្ពានលូ ធារាសាស្ត្រ ជនក្រីក្រខ្វះខាតជម្រក ជម្លោះដីធ្លីជាមួយអ្នកកាន់អំណាច

    ឫក៏ក្រុមហ៊ុនឯកជនមានសិទ្ធិ នៅតាមមូលដ្ឋានភូមិ ឃុំ ជាបញ្ហាត្រូវការដោះស្រាយ និងស្វែង

    រកប្រភពថវិកាយ៉ាងធំដុំ។ ថ្នាក់ដឹកនាំក្រសួងមួយចំនួន មានសមត្ថភាពមិនដល់ ដូច្នេះរាល់ការ

    ដោះស្រាយ បានត្រឹមតែការសន្យា ត្រូវរងចាំការសម្រេចរបស់ថ្នាក់ជាតិ។ ចប់ការងារ អ្នកសន្យា

    ដាក់មេប្រូច ធ្វើអោយប្រជាពលរដ្ឋ ខឹងសម្បាព្រោះយល់ថា មកភូតកុហកបោកប្រាសពួកគេ។

    មានមន្ត្រីជំនួយការ ត្រូវតែចុះទៅតាមមួយចំនួន ទទួលបានប្រាក់ឧបត្ថម្ភបេសកកម្មបន្តិចបន្តួច

    ចាំមើលគេ មើលឯង គេឲ្យធ្វើអី ធ្វើតាមគេ ដោយគ្រាន់តែជាអ្នកបានទៅនឹងគេ បានឃើញវាល

    ស្រែ និងទេសភាពស្រុកខ្មែរ ក៏ដូចជាបានទៅជិះសេះមើលតែផ្កា។ ពេលរាត្រី អ្នកគ្រាន់ៗ បាននាំ

    គ្នាអង្គាសលុយកាក់ ឫដាក់វេនគ្នាម្តងម្នាក់ ចូលទៅច្រៀងរាំឱបស្រីស្អាត តាមហាងការ៉ាអូខេ។

    ក្នុងនោះក៏មានមន្ត្រីអ្នកចុះទៅតាមខ្លះទៀត ត្រូវតែដោះស្រាយរកថវិកាចាយវាយដោយខ្លួនឯង

    ក៏កើតរឿងមួម៉ៅ ដាក់ទំនាយឲ្យអ្នកដឹកនាំជាន់ខ្ពស់ខាងលើឲ្យរលំរលាយពូជពង្សសវតារ៧០០០

    តំណជាតិ។ ការងារនេះ ក៏ល្អម្យ៉ាងផងដែរ តែជាបំណងល្អ គឺចង់ប្រាប់ទៅអ្នកដើមបុណ្យវិញថា

    ទាល់តែមានថវិកាដំកល់ទុកចំណាយមានដល់ ១៨០០ លានដុល្លា US ទើបអាចឈ្នះស្រោច

    ស្រង់ពិន្ទុបានល្អមកវិញ។ ឥតប្រយោជន៏ សោះ !។

  7. Lethi Cheat says:

    This is nothing new. The CPP has been doing this all along but achieved nothing. Land grabings have continued until now and all know about these…. Still no solutions.

    The point is that some critical isues are known to the CPP officials and no need for them to go to the fields…Yet, nothing is done about it…. It is a waste of time and money for all these crooks to go to the fields. This would breed vicious cycle of corruptions for them to recuscitate the ailing party.

  8. pingpong says:

    ១. ហ៊ុនសែនជាមនុស្សស៊ប់និងថ្នាំងងុយដេក ឬ អ្នកខ្លះថា ហ៊ុនសែនអាចញៀនថ្នាំ!!! ដោយសារអារម្មរណ៍របស់ហ៊ុនសែនមានលក្ខណៈរវើរវាយ!!! នៅពេលនិយាយក្នុងកិច្ចសំភាជន៍ម្តងៗ ឬថ្លែងការណ៍ក្នុងទូរទស្សន៍ ហ៊ុនសែននិយាយបាតណាបាតណី ត្រឡប់ត្រឡិន រកមូលបទមិនឃើញ!! ដូចជា ខ្លួនបានប្រជុំបង្កើតបាតដៃទី៣ដែលជាការសំងាត់ ប៉ុន្តែនៅពេលអ្នកកាសែតសំភាសន៍ ហ៊ុនសែនបែរជានិយាយថា៖ ប្រយ័ត្នបាតដៃទី៣ទៅវិញ!!! ពេលខ្លះហ៊ុនសែនស្រក់ទឹកភ្នែកដោយគំនិយតរវើរវាយរបស់ខ្លួន!! មនុស្សប្រភេទគ្រប់គ្រងប្រទេស​ នាំអោយប្រទេសមានភ័យន្តរាយ ដូចគឹម ជុងអ៊ុន នៅពេលខឹងឪពុកមាទទះជើងអង្គុយយំ រួចហើយសម្លាប់គ្រួសារឪពុកមាចោលទាំងអស់!!!
    ២. ករណីបង្ក់តក្រុមការងារចុះត្រួតពិនិត្យមូលដ្ឋាននេះក៍គ្មានន័យដែរ គឺបង្កើតឡើងដោយគំនិតរវើរវាយសុទ្ធសាធ!! នេះមិនមែនជាឧបករណ៍កំណែទំរង់ទាល់សោះ!!
    ៣. បើអោយលោកខៀវ កាញរិទ្ធចុះមូលដ្ឋានទៀត ដូចអោយទៅច្រៀងខារាអូខេនិងលេងស្រីអញ្ចឹង!! ពិបាកដល់មន្រ្តីមូលដ្ឋានតាមហែហម!!

  9. ប្រជាពលរដ្ឋ says:

    ហ៊ុន សែន មនុស្ស បំរើ នយោបាយ អោយយួន ​ រឿងអី មកជួយប្រជាពលរដ្ឋខ្មែរ ទូរទាំងប្រទេស

    អោយមាន ជីវភាព ធូរធារ នោះ ! ( បើ យួនចង់បាន អី ហ៊ុន សែន អោយរហូត ! )