
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពេលបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីឆ្នាំ២០១៣។
គង់ សុឋានរិទ្ធ
31 មករា 2014
វីអូអេខ្មែរ
ភ្នំពេញ — មន្ត្រីជាន់ខ្ពស់គណបក្សជំទាស់និងមន្ត្រីសង្គមស៊ីវិលបានបង្ហាញទុទិដ្ឋិនិយមនៅថ្ងៃព្រហស្បតិ៍នេះចំពោះការបង្កើតឲ្យមានក្រុមត្រួតពិនិត្យកិច្ចការនយោបាយរបស់រដ្ឋាភិបាលនៅតាមបណ្តាខេត្ត ខណៈដែលមន្ត្រីរដ្ឋាភិបាលចាត់ទុកថា នេះជាផ្នែកមួយនៃផែនការកែទម្រង់នយោបាយរបស់រដ្ឋ។
កាលពីថ្ងៃពុធ រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារពិសេសជាច្រើនក្រុមដើម្បី ចុះត្រួតពិនិត្យប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីនយោបាយតាមបណ្តាខេត្តនិងរាជធានីទាំង២៥នៅក្នុងរដ្ឋាភិបាលអាណត្តិទី៥ដ៏ប្រទាញប្រទង់នេះ។
ក្រុមការងាររបស់រដ្ឋាភិបាលនីមួយៗមានសមាសភាពមកពីក្រសួងផ្សេងៗគ្នាហើយនឹងត្រូវដឹកនាំដោយរដ្ឋមន្ត្រីមួយរូបឬឧបនាយករដ្ឋមន្ត្រីមួយរូប ទេសរដ្ឋមន្ត្រីឬដឹកនាំដោយឧត្តមសេនីយ៍ជាន់ខ្ពស់យោធាឬនគរបាល។
លោក ខៀវ កាញ៉ារិទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងក្រោយពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញថា ការបង្កើតក្រុមការងារនេះដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាលសម្រាប់តម្រូវចិត្តប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
«គឺរៀបចំក្រុមអន្តរក្រសួងចុះមូលដ្ឋានពីព្រោះបើឲ្យខេត្តធ្វើតែឯងមិនគ្រប់គ្រាន់ទេ។ ដើម្បីពិនិត្យថាតើគោលនយោបាយនោះត្រឹមត្រូវឬទេ ហើយថាតើចំណុចណាគេពេញចិត្តឬមិនពេញចិត្តដោះស្រាយគ្នា។ ដូច្នេះហើយទើបបានដាក់គ្រប់ក្រសួង។»
ក្នុងចំណោមប្រធានក្រុមការងារពិសេសនេះ មានលោកគាត ឈុន ឧបនាយករដ្ឋមន្ត្រីប្រចាំការ នឹងត្រូវដឹកនាំក្រុមពិនិត្យកិច្ចការរដ្ឋប្រចាំរាជធានីភ្នំពេញ។ លោក ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានក្រុមប្រចាំខេត្តព្រៃវែងនិងខេត្តបាត់ដំបង។ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងថាមពលនិងរ៉ែត្រូវដឹកនាំក្រុមប្រចាំខេត្តពោធិ៍សាត់។
សម្រាប់ខេត្តសៀមរាប ក្រុមការងារនេះត្រូវបានដឹកនាំដោយលោក ទៀ បាញ់។ ដោយឡែកអតីតអគ្គមេបញ្ជាការកងទ័ព លោក កែ គឹមយ៉ាន បច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី នឹងដឹកនាំក្រុមការងារត្រួតពិនិត្យកិច្ចការនយោបាយរដ្ឋប្រចាំខេត្តបន្ទាយមានជ័យ ស្របពេលដែលអគ្គមេបញ្ជាការកងទ័ពបច្ចុប្បន្នលោកឧត្តមសេនីយ៍ប៉ុល សារឿន ត្រូវដឹកនាំក្រុមការងារប្រចាំខេត្តព្រះសីហនុ។ រីឯលោកឧបនាយករដ្ឋមន្ត្រី សុខ អាន និងជារដ្ឋមន្ត្រីប្រចាំទីស្តីការគណៈរដ្ឋមន្ត្រីត្រូវឃ្លាំមើលខេត្តតាកែវ និងលោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ប្រចាំខេត្តក្រចេះ ជាដើម។
លោក យ៉ែម ប៉ុញ្ញារិទ្ធ តំណាងរាស្ដ្រនិងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិគិតថា ការបង្កើតក្រុមការងារត្រួតពិនិត្យប្រសិទ្ធភាពនយោបាយរដ្ឋនេះមិនអាចផ្តល់ផ្លែផ្កាបានទេ ពីព្រោះប្រព័ន្ធគ្រប់គ្រងបែបនេះនឹងបង្កើនភាពស្មុគ្រស្មាញនៅក្នុងការដឹកនាំរដ្ឋនិងការិយាល័យនិយម។ លោកផ្តល់យោបល់ថា រដ្ឋាភិបាលគួរតែប្រើប្រាស់ប្រព័ន្ធរដ្ឋបាលដែលមានស្រាប់ទើបមានប្រសិទ្ធភាពជាង។
«ឧទាហរណ៍គណៈអភិបាលខេត្តនិងក្រុមប្រឹក្សាខេត្តត្រូវមើលឲ្យច្បាស់លាស់ពីតួនាទីនិងភារៈកិច្ចរបស់គាត់។ តើគាត់គ្រប់គ្រងបានពេញលេញហើយឬនៅ? តើនៅមានការប្រព្រឹត្តអំពើពុករលួយ បក្ខពួកនៅក្នុងប្រព័ន្ធនេះឬទេ? ទាំងអស់នេះមានខ្សែបណ្តោយដែលអាចត្រួតពិនិត្យមើលបាន។ដល់ពេលយើងរៀបចំចេះតែបន្ថែមដូច្នេះវាបង្កភាពច្របូលច្របល់ទៅវិញទេពីព្រោះស្ថាប័នច្រើនពេកហើយការងារទៅជាជាន់គ្នាទៅវិញ»។
គេសង្កេតឃើញប្រធានក្រុមការងារសម្រាប់ការត្រួតពិនិត្យប្រសិទ្ធភាពនយោបាយរដ្ឋាភិបាលសុទ្ធសឹងជាប្រធានក្រុមការងារពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តនិមួយៗ។ ជាក់ស្តែងដូចជាលោក ស ខេង ជាប្រធានក្រុមការងារបក្សប្រចាំខេត្តព្រៃវែងនិងខេត្តបាត់ដំបង លោក ស៊ុយ សែម ប្រធានក្រុមការងារបក្សប្រចាំខេត្តពោធិ៍សាត់ លោក កែ គឹមយ៉ាន ប្រធានក្រុមការងារបក្សប្រចាំខេត្តបន្ទាយមានជ័យ លោក អ៊ឹម ឈុនលឹម ប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាប្រចាំខេត្តក្រចេះជាដើម។
សមាសភាពក្រុមការងារត្រួតពិនិត្យប្រសិទ្ធភាពការអនុវត្តគោលនយោបាយរបស់រដ្ឋនេះមានចំនួនសរុប៧៧២នាក់។
លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា រចនាសម្ព័ន្ធរបស់រដ្ឋមានគ្រប់គ្រាន់ដល់មូលដ្ឋានរួចទៅហើយ។
«ដូច្នេះខ្ញុំមិនជឿថា នេះគឺជាការងារសម្រាប់ចាត់ចែងការងាររដ្ឋទេ។ ខ្ញុំគិតថាប្រហែលជារៀបចំរចនាសម្ព័ន្ធពង្រឹងគណបក្សច្រើនជាងការរៀបចំពង្រឹងការងាររដ្ឋបាលរបស់រដ្ឋ។ ប្រជាពលរដ្ឋប្រហែលជាគ្មានបានផលអ្វីពីការកែទម្រង់នេះទេ»។
ផ្ទុយទៅវិញលោក ខៀវ កាញ៉ារិទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលបានច្រានចោលសេចក្តីអះអាងដែលថាក្រុមការងារនេះធ្វើកិច្ចការពង្រឹងគណបក្សកាន់អំណាចនោះ។
គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចជាងបីទសវត្សមកហើយបានធ្លាក់សំឡេងគាំទ្រក្នុងការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៣។ គណបក្សនេះបានបាត់បង់អសនៈក្នុងរដ្ឋសភាពី៩០អសនៈមកត្រឹម៦៨អសនៈវិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការកែទម្រង់ស៊ីជម្រៅជាច្រើនក្រោយពីបាត់បង់សំឡេងឆ្នោតនេះ។ ដោយឡែកអ្នកវិភាគឯករាជ្យព្រមានថា ការកែទម្រង់ដែលមិនបានប្រសិទ្ធភាពនឹងជួយទាញទម្លាក់ការគាំទ្រគណបក្សដឹកនាំអំណាចរយៈពេលយូរនេះមួយកម្រិតទៀត៕
អត្ថបទព័ត៌មានទាក់ទង
- រដ្ឋាភិបាលថ្មីឯកបក្សរបស់លោក ហ៊ុន សែនប្តេជ្ញាធ្វើកំណែទម្រង់
- IRI៖ សុទិដ្ឋិនិយមរបស់សាធារណជនអំពីទិសដៅប្រទេសជាតិធ្លាក់ចុះយ៉ាងខ្លាំង
- កំណែទម្រង់រដ្ឋាភិបាលដោយឯកបក្សនឹងគ្មានប្រសិទ្ធិភាព
- សេចក្តីព្រាងច្បាប់ថ្មីដើម្បីឯករាជ្យភាពតុលាការរងការរិះគន់
- គណៈរដ្ឋមន្ត្រីអាណត្តិថ្មីរបស់លោក ហ៊ុន សែនខុសពីអាណត្តិចាស់តិចតួច
- ក្តីលោកឈូក បណ្ឌិតបង្ហាញថាពលរដ្ឋគ្មានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌
ខំប្រឹងកែរទំរង់យ៉ាងណា ក៏វាគ្មានផលប្រយោជន៏ ព្រោះស្អី ការដឹកនាំរបៀបគ្រួសារនិយម បក្សពួកនិយម របបម៉ៅការនិយម រឺក៏តាមមន្ទីកសួង ស្ថាបណ្ណ័ នានា ៕ល៕ ធ្វើអោយមន្ត្រីក្រោមឳវាទ មិនពេញចិត្ត (ឧ នាយកដ្ឋាននរគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចម្នាក់ លោក យិន ប្រសិទ្ធ គាត់មានឋានះជានាយការិយាលយ័ សោះ បន្តែលោកចាត់តាំងចុុះបំពេញបេសកម្ម ៣ខេត្ត រួមមាន សៀមរាប បន្ទាយមានជយ័ នឹង ឧត្តមានជយ័ ឯប្រធានការិយាលយ័ផ្សេងៗទៀត អត់មានកន្លែងចុះទេ៕ សួរថាចាត
តាំងការងាររបៀប វាមានតម្លាភាពដែលរឺទេ ចុះគេផ្សេងទៀតនោះគេមានអារម្យបែបណា បើគេអត់បានចុះធ្វើការនោះ សព្វថ្ងៃនេះលោក យិន ប្រសិទ្ធ ដេកនៅឯផ្ទះ ចាំដល់ខែយកលុយតាមខេត្តទេ បើសិនមិនជឿរក្រសួង អំពើរពុករលួយចុះសុើបអង្កេតមើលដឹងហើយ ទាំងបីខេត្តនឹង៕
គិតសព្វៗទៅ រដ្ឋាភិបាលលែងទុកចិត្តរដ្ឋបាលថ្នាក់ក្រោមខ្លួនហើយ
The rule of law is discriminatory applied in khmer society,
the court is just a political tool of the ruling party,
state institutions do not work independently so as to serve the interest and benefit for the people, and do not care of economic prosperity to all people,
The agriculture ministry does not care about fishes, forests, vegetables growing, allowing the import of all kinds of fishes, vegetables, meats from VN and Thiland etc,
The commercial ministry does not care about market to exporting khmer products,
Khmer peasants, farmers do not have enough credit, technical means for their rice fields, farms and have no market for their product selling!
The ruling party just care of their power losing, just care of how to cling to power forever! Care to eradicating those who challenge their power, not caring the income of people!
Look on the streets, how the rule of law is being enforced and applied by the polices, so corrupted, extorting on the streets, the most streets in the city is so disordered, crowded and congestion, some places the police does not work at all. Who care? The ministry of interior? The ministry of transportation? Or the municipality? What are they doing? Ignoring?
លោក យិន ប្រសិទ្ធ ហ្នឹងបានបេសកម្មពីអគ្គនរគបាលជាតិហើយ ប្រើតែប្រជាជនសិុវិលទេ រឺ ក៏មន្ត្រីក្រៅនាយកដ្ឋានអោយធ្វើការងារកលុយអោយ នឹងមានមន្ត្រីជំនិតម្នាក់ៗ ចាំប្រមូលលុយតាមស្រុក តាមគោលដៅផ្សេងៗក្នុងខេត្ត រួចហើយបានយកអោយគាត់ បើអោយមិនគ្រប់ចំនួនទេ គាត់ចាប់ផ្តើមរករឿងតាមគោើដៅ (មិត្តភក្រ័គាត់តែងហៅថា មេភូមិភាគ កាន់បីខេត្ត ) ៕ពិតជាអស្វារ្យមែនលោក វរះសេនិយ៏ឯក យិន ប្រសិទ្ធ។
ប្រាកដណាស់ អ្នកវិភាគឯករាជ្យ។ ខ្ញុំធ្លាប់ដាក់សេចក្តីសង្ឃឹមលើរដ្ឋាភិបាលដែលដឹកនាំ ដោយសមេ្តចតេជោតាំងពីទស្សវត្ស ៨០ ប៉ុន្តែសេចក្តីសង្ឃឹមនោះពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែរវាទទៅៗ
មន្ត្រីរាជការមិនអាចរស់លើប្រាក់ខែបាន ចូលនិវត្តន៍ទៅអស់សង្ឃឹម ក្មេងរៀនចប់ពិបាករកការធ្វើ អ្នកមានការធ្វើប្រាក់ខែចាយមិនគ្រប់ ធ្វើចំណាកស្រុកស្ងាត់ភូមិ ក្រឡេកមើលធនធានធម្មជាតិត្រូវបាន បំផ្លិចបំផ្លាញ សីលធម៌សង្គមធ្លាក់ចុះ ។ល។ និង។ល។
ខ្ញុំលែងមានសង្ឃឹមលើការបេ្តជាចិត្តក្នុងការធ្វើកំណែទំរង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ សមេ្តចតេជោទៀតហើយ។
ផ្លូវថ្នល់ ផ្លូវលំ ស្ពានលូ ធារាសាស្ត្រ ជនក្រីក្រខ្វះខាតជម្រក ជម្លោះដីធ្លីជាមួយអ្នកកាន់អំណាច
ឫក៏ក្រុមហ៊ុនឯកជនមានសិទ្ធិ នៅតាមមូលដ្ឋានភូមិ ឃុំ ជាបញ្ហាត្រូវការដោះស្រាយ និងស្វែង
រកប្រភពថវិកាយ៉ាងធំដុំ។ ថ្នាក់ដឹកនាំក្រសួងមួយចំនួន មានសមត្ថភាពមិនដល់ ដូច្នេះរាល់ការ
ដោះស្រាយ បានត្រឹមតែការសន្យា ត្រូវរងចាំការសម្រេចរបស់ថ្នាក់ជាតិ។ ចប់ការងារ អ្នកសន្យា
ដាក់មេប្រូច ធ្វើអោយប្រជាពលរដ្ឋ ខឹងសម្បាព្រោះយល់ថា មកភូតកុហកបោកប្រាសពួកគេ។
មានមន្ត្រីជំនួយការ ត្រូវតែចុះទៅតាមមួយចំនួន ទទួលបានប្រាក់ឧបត្ថម្ភបេសកកម្មបន្តិចបន្តួច
ចាំមើលគេ មើលឯង គេឲ្យធ្វើអី ធ្វើតាមគេ ដោយគ្រាន់តែជាអ្នកបានទៅនឹងគេ បានឃើញវាល
ស្រែ និងទេសភាពស្រុកខ្មែរ ក៏ដូចជាបានទៅជិះសេះមើលតែផ្កា។ ពេលរាត្រី អ្នកគ្រាន់ៗ បាននាំ
គ្នាអង្គាសលុយកាក់ ឫដាក់វេនគ្នាម្តងម្នាក់ ចូលទៅច្រៀងរាំឱបស្រីស្អាត តាមហាងការ៉ាអូខេ។
ក្នុងនោះក៏មានមន្ត្រីអ្នកចុះទៅតាមខ្លះទៀត ត្រូវតែដោះស្រាយរកថវិកាចាយវាយដោយខ្លួនឯង
ក៏កើតរឿងមួម៉ៅ ដាក់ទំនាយឲ្យអ្នកដឹកនាំជាន់ខ្ពស់ខាងលើឲ្យរលំរលាយពូជពង្សសវតារ៧០០០
តំណជាតិ។ ការងារនេះ ក៏ល្អម្យ៉ាងផងដែរ តែជាបំណងល្អ គឺចង់ប្រាប់ទៅអ្នកដើមបុណ្យវិញថា
ទាល់តែមានថវិកាដំកល់ទុកចំណាយមានដល់ ១៨០០ លានដុល្លា US ទើបអាចឈ្នះស្រោច
ស្រង់ពិន្ទុបានល្អមកវិញ។ ឥតប្រយោជន៏ សោះ !។
This is nothing new. The CPP has been doing this all along but achieved nothing. Land grabings have continued until now and all know about these…. Still no solutions.
The point is that some critical isues are known to the CPP officials and no need for them to go to the fields…Yet, nothing is done about it…. It is a waste of time and money for all these crooks to go to the fields. This would breed vicious cycle of corruptions for them to recuscitate the ailing party.
១. ហ៊ុនសែនជាមនុស្សស៊ប់និងថ្នាំងងុយដេក ឬ អ្នកខ្លះថា ហ៊ុនសែនអាចញៀនថ្នាំ!!! ដោយសារអារម្មរណ៍របស់ហ៊ុនសែនមានលក្ខណៈរវើរវាយ!!! នៅពេលនិយាយក្នុងកិច្ចសំភាជន៍ម្តងៗ ឬថ្លែងការណ៍ក្នុងទូរទស្សន៍ ហ៊ុនសែននិយាយបាតណាបាតណី ត្រឡប់ត្រឡិន រកមូលបទមិនឃើញ!! ដូចជា ខ្លួនបានប្រជុំបង្កើតបាតដៃទី៣ដែលជាការសំងាត់ ប៉ុន្តែនៅពេលអ្នកកាសែតសំភាសន៍ ហ៊ុនសែនបែរជានិយាយថា៖ ប្រយ័ត្នបាតដៃទី៣ទៅវិញ!!! ពេលខ្លះហ៊ុនសែនស្រក់ទឹកភ្នែកដោយគំនិយតរវើរវាយរបស់ខ្លួន!! មនុស្សប្រភេទគ្រប់គ្រងប្រទេស នាំអោយប្រទេសមានភ័យន្តរាយ ដូចគឹម ជុងអ៊ុន នៅពេលខឹងឪពុកមាទទះជើងអង្គុយយំ រួចហើយសម្លាប់គ្រួសារឪពុកមាចោលទាំងអស់!!!
២. ករណីបង្ក់តក្រុមការងារចុះត្រួតពិនិត្យមូលដ្ឋាននេះក៍គ្មានន័យដែរ គឺបង្កើតឡើងដោយគំនិតរវើរវាយសុទ្ធសាធ!! នេះមិនមែនជាឧបករណ៍កំណែទំរង់ទាល់សោះ!!
៣. បើអោយលោកខៀវ កាញរិទ្ធចុះមូលដ្ឋានទៀត ដូចអោយទៅច្រៀងខារាអូខេនិងលេងស្រីអញ្ចឹង!! ពិបាកដល់មន្រ្តីមូលដ្ឋានតាមហែហម!!
ហ៊ុន សែន មនុស្ស បំរើ នយោបាយ អោយយួន រឿងអី មកជួយប្រជាពលរដ្ឋខ្មែរ ទូរទាំងប្រទេស
អោយមាន ជីវភាព ធូរធារ នោះ ! ( បើ យួនចង់បាន អី ហ៊ុន សែន អោយរហូត ! )