បណ្តឹង​ប្រឆាំង​លោក​ ហ៊ុន សែន ​ទៅ​ដល់​ ICC នៅ​ដំណាច់​ខែ​មករា

ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ធ្វើ​បាតុកម្ម​នៅ​មុខ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដោយ​កាន់​បដា​ដែល​​ទាមទារ​ឲ្យ​មាន​ការ​នាំ​ខ្លួន​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។ (ម៉ែន គឹមសេង VOA)

ម៉ែន គឹមសេង
31 មករា 2014
វីអូអេខ្មែរ

វ៉ាស៊ីនតោន — មេធាវីអាមេរិកាំង​ម្នាក់​នឹង​ដាក់​ពាក្យ​បណ្តឹង​ព្រហ្មទណ្ឌ​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នៅ​ដំណាច់​ខែ​មករា​នេះ​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​និង​មន្ត្រី​ជាន់​ខ្ពស់​របស់​លោកទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​រារាំង​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ដោយ​របប​ខ្មែរ​ក្រហម។

លោក​ ម័រតុន សក្លា (Morton Sklar)​ មេធាវី​តំណាង​ឱ្យ​ក្រុម​សម្ព័ន្ធ​នៃ​អ្នក​តស៊ូ​មតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​សម្រាប់​ពលរដ្ឋ​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា ក្រុម​របស់​លោក​បាន​ប្រមូល​ភស្តុតាង​ជាយូរឆ្នាំ​មក​ហើយ​ទាក់​ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នានា​នៅ​កម្ពុជានិង​រង់ចាំ​លែងបាន​ទៀត​ហើយ​ដោយ​ខ្លាច​ក្រែង​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​អាក្រក់​ជាងនេះ​ទៀត។​

លោក​ម័រតុន សក្លា​បាន​បន្ថែម​ទៀត​ថា៖​ «អ្វី​ដែល​នាំ​ឱ្យ​យើង​សម្រេច​ចិត្ត​ថា​ត្រូវ​តែ​ធ្វើ​ដោយ​សារ​តែ​ព្រឹត្តិការណ៍​នាពេល​ថ្មីៗ​នេះ​ទាក់​ទង​នឹង​ការ​បោះឆ្នោត​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៣ ​គឺ​ដើម្បី​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា​ការ​ចូលរួម​ពាក់​ព័ន្ធ​របស់​លោក​ហ៊ុន សែន ​ក្នុង​បញ្ហា​ប្រល័យ​ពូជសាសន៍​និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​សម​នឹង​ត្រូវ​គេ​យក​មក​កាត់​ទោស​នៅ​ចំពោះ​មុខ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ក្នុង​ពេល​ឥឡូវ​នេះ។ សកម្មភាព​របស់​លោក​ទាក់​ទិន​នឹង​ការ​បោះឆ្នោត​គឺ​ជា​សកម្មភាព​ចុងក្រោយ​មួយ​ដែល​ទាមទារ​ឱ្យ​មាន​ចំណាត់​ការ​ជា​បន្ទាន់»។

ក្រុម​សម្ព័ន្ធ​នៃ​អ្នកតស៊ូ​មតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​សម្រាប់​ពលរដ្ឋ​កម្ពុជា​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ពួកគេ​កាល​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន​ថា​ក្នុង​ចំណោម​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​រួម​មាន​សកម្មភាព​ដែល​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ប្រព្រឹត្ត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​កន្លងមក​នេះ​ដូច​ជា ​ការវាយប្រហារ​លើ​ក្រុមបាតុករ​និង​ការតវ៉ា​របស់​កម្មករ​នៅ​ទីលាន​ប្រជាធិបតេយ្យ ​ការហាមឃាត់​មិន​ឱ្យ​មាន​ការ​ជួបជុំ​សាធារណៈ​ដែល​មាន​មនុស្ស​១០​នាក់​ឡើង​ទៅ ​និង​ការវាយ​ប្រហារ​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ​និង​ការ​ចាប់​ខ្លួន​បាតុករ​ដោយ​ក្រុម​កងកុម្មង់ដូ​ពិសេស​៩១១។

ការ​ចោទ​ប្រកាន់​ថា​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​រារាំង​ដល់​ដំណើរការ​សាលាក្តី​ខ្មែរ​ក្រហម​ក៏​នឹង​បញ្ចូល​នៅ​ក្នុង​ពាក្យ​បណ្តឹ​ង​នោះ​ដែរ ​ដោយ​ចាត់​ទុក​ថា​សកម្មភាព​របស់​លោក​កន្លង​មក​ក្នុង​ការ​រារាំង​ដំណើរការ​សាលាក្តី​ខ្មែរ​ក្រហម​គឺ​បាន​ដាក់​ខ្លួន​ទៅ​ជា​អ្នក​សម​គំនិត​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍។

លោក​ម័រតុន សក្លា ​បាន​បន្ថែម​ថា៖​ «អ្វី​ដែល​លោក​ហ៊ុន សែន​បាន​ធ្វើ​ដើម្បី​បញ្ឈប់​សកម្មភាព​នៃ​សាលាក្តី​ខ្មែរ​ក្រហមនៅ​ប្រទេស​កម្ពុជា​គឺ​ជា​ការ​សម​គំនិត​នៅ​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​ដែល​តុលាការ​ខ្មែរ​ក្រហម​ព្យាយាម​កាត់​ក្តី ​ដូច្នេះ​យើង​ជឿជាក់​ថា​លោក​បាន​ក្លាយ​ជា​អ្នក​សម​គំនិត​ក្នុង​ការ​រំលោភ​ដល់​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​និង​គួរ​តែ​យក​មក​កាត់​ទោស​នៅ ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ»។​

ប្រទេស​កម្ពុជា​កំពុង​តែ​ជាប់​គាំង​នយោបាយ​ក្រោយ​ពី​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​ដោយ​គណបក្ស​សង្គ្រោះជាតិ​មិន​ទទួល​ស្គាល់​លទ្ធផល​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ដែលប្រកាស​ថា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ទទួល​បាន​អាសនៈ​ចំនួន​៦៨​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​តែ​៥៥​ពី​ក្នុង​សភា​ដែលមាន​អាសនៈ​ចំនួន​១២៣។​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​បាតុកម្ម​អស់​រយៈ​ពេល​ជា​យូរ​មុន​នឹង​រង​ការ​បណ្តេញ​ដោយ​ហិង្សា​ពី​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​៤​ខែ​មករា​នេះ។​

បណ្តឹង​នេះ​ជួន​ គ្នា​នឹង​បណ្តឹង​មួយ​ទៀត​ទៅ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។ រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ប្រកាស​កន្លង​មក​ថា​ពួកគេ​មិន​ខ្វាយខ្វល់​នឹង​បណ្តឹង​ទាំងនោះ​ទេ។

យ៉ាង​ណា​ក៏ដោយ​ លោក​ម៉ក់ សម្បត្តិ ​អនុប្រធាន​នៃ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​ដល់​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​កាលពី​ថ្ងៃ​អង្គារ​ថា​រដ្ឋាភិបាល​មិន​ដែល​លូកដៃ​ចូល​កិច្ច​ការ​របស់​តុលាការ​ខ្មែរ​ក្រហម​ទេ៖​

«រដ្ឋាភិបាល​គោរព​តាម​នីតិវិធី​របស់​តុលាការ​ខ្មែរ​ក្រហម​បាន​ន័យ​ថា​គោរព​តាម​ច្បាប់​ស្តី​ពី​ការ​បង្កើត​របស់​តុលាការ​ខ្មែរ​ក្រហម​ កិច្ច​ព្រម​ព្រៀង​រវាង​រដ្ឋាភិបាល​និង​អង្គការ​សហប្រជាជាតិ​ វិធាន​ផ្ទៃ​ក្នុង​របស់​តុលាការ​និង​ទីបួន​អង្គ​បុរេ​ជំនុំ​ជម្រះ​របស់​សាលាក្តី​ខ្មែរ​ក្រហម។ រាជរដ្ឋាភិបាលកម្ពុជា​មិន​ដែល​លូកដៃ​ចូល​ទៅក្នុង​ផ្ទៃក្នុង​របស់​តុលាការ​ខ្មែរ​ក្រហម​ទេ»។

ហើយ​ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​លើ​ការ​រំលោភ​សិទ្ធិ​មនុស្សនៅ​កម្ពុជា​ ជា​ពិសេស​បាតុកម្ម​របស់​កម្មករ​រោងចក្រ​កាត់​ដេរ​ លោក​ម៉ក់ សម្បត្តិបាន​ស្តី​បន្ទោស​ដល់​ក្រុ​មបាតុករ​ថា​ជា​អ្នក​បាន​បង្ក​ហិង្សាមុន​ទេ​ដែល​ឈាន​នាំ​ឱ្យ​រដ្ឋាភិបាល​បង្រ្កាប៖

«បាតុកម្ម​ធ្វើ​ចុះ ធ្វើ​ឡើង​រហូត​ដល់​ម៉ោង​ពីរ​យប់។ ម៉ោង​ពីរ​កណ្តាល​អាធ្រាត​ហើយ​បាន​បង្ក​ទៅ​ជា​បញ្ហា​មាន​ដុំ​ថ្ម​មាន​ដំបង​ទៅ​មាន​ការ​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​ដូច្នេះ​សមត្ថកិច្ច​កាល​ណា​ប៉ះទង្គិច​មាន​ទាំង​សង​ខាង​បញ្ហា​កកើត​មាន​ឡើង​ ក៏​ប៉ុន្តែ​យើង​ក៏​មិន​ធ្វើ​អ្វី ​ដែរ​បញ្ហា​ដែល​បាន​កើត​មាន​ឡើង​នៅ​ពេល​ហ្នឹង។ អញ្ចឹង​បាន​ថា​យើង​ផ្តល់​សិទ្ធិ​ប៉ុន្តែ​ធ្វើ​ម៉េច​កុំ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ ​របស់​ប្រជាពលរដ្ឋ»។

យ៉ាង​ណា​ក៏ដោយ ​ដំណើរ​រឿង​ក្តី ​នេះ​នឹង​ត្រូវ​ការ​ពេល​វេលា​ប្រហែល​ពីរ​ខែ​សម្រាប់​តុលាការ​នេះ​ធ្វើ​ការ​ស៊ើប​អង្កេត​បឋម​ដោយ​ការ​មើល​លើ​ការចោទ​ប្រកាន់​ដែល​បាន​ដាក់​ទៅ​តុលាការ​ហើយ​ទើប​សម្រេច​ថា​តើ​បទល្មើស​នេះ​ស្ថិត​នៅ​ក្រោម​យុត្ថាធិការ​របស់​តុលាការ​ឬ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ម័រតុន សក្លា ​ដោយ​បន្ថែម​ថា​ប្រសិន​បើ​រក​ឃើញ​ថា​បទល្មើស​នោះ ស្ថិត​ក្រោម​យុត្ថាធិការ​របស់​ខ្លួន​គឺ​តុលាការ​នេះ​នឹង​ចេញ​ដីការ​កោះហៅ​ជន​សង្ស័យ៕



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង


What Next?

Recent Articles

20 Responses to "បណ្តឹង​ប្រឆាំង​លោក​ ហ៊ុន សែន ​ទៅ​ដល់​ ICC នៅ​ដំណាច់​ខែ​មករា"

  1. I,Khmer says:

    Mr. Hun Sen, please choose how you want to die Sir…..by hanging like Saddam Hussen or one shot on the chest like Momar Kadafi??? Sorry sir, you have no other choice!!!

  2. ស្ថានភាព ការរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា កំពុងតែរសើប ដល់បុគ្គលដឹកនាំ

    ប្រទេសខ្មែរដែលពាក់ព័ន្ធ។ ខាងលើនេះ គឺជាការវាយសំពង ដាក់សម្ពាធមួយបែប ស្របគ្នា

    ជាមួយនឹងដំណើរចូលមកទស្សន:កិច្ចនៅក្នុងប្រទេសកម្ពុជា របស់លោកអនុរដ្ឋមន្ត្រីក្រសួង

    ការបរទេស នៃចក្រភព អង់គ្លេស។ ក៏ប៉ុន្តែ ពាក្យពេចន៏របស់ខ្មែរយើង ការសំពងមានន័យថា

    ការធ្វើឲ្យស្លាប់ ឯការដាក់សម្ពាធមានន័យថា ការបង្ខិតបង្ខំឲ្យធ្វើតែមិនឲ្យស្លាប់។ នៅក្នុងគ្រា

    នេះ ពាក្យថា សំពង និងសម្ពាធ កំពុងដើរទន្ទឹមជាមួយនឹងគ្នា។ កុំគិតថា ការធ្វើជាអ្នកដឹកនាំ

    ជាការងាយស្រួល។ សូមកុំឲ្យចិត្តលោភ មានចំណងជាប់នឹងខ្លួន ដែលនាំឲ្យកើតក្តីវិនាស

    អន្តរាយ ដល់អាយុជីវិតខ្លួនឯង។

  3. Banh Bev says:

    ឈប់ឈ្លោះគ្នាទៅ បិរយត្នអស់ដី!!!មានបច្ចុប្បន្ន មិនប្រាកដ ចៅទួតអ្នកមានដូចនាក់ទេ!!!ចេតរ៉ូយក៏មិនដឹង!!!កូនចៅជ័យជេដ្ធាទី២ នៅឯណា?????

  4. ស្រមោលលង្វែក says:

    លោក Banh Bev កុំបារម្មណ៍បើរើពីអាសត្វតិរិច្ឆានយួនបានពេលណាទឹកដីខ្មែរ

    និងលែងបាត់បង់ហើយ ! ព្រោះអាមេរិចមិនដែលយកប្រទេសជិតខាងខ្មែរអោយមកគ្រប់គ្រង

    ខ្មែរជំនួសអាមេរិចសំរាប់ប្រឆាំងចិនក្រៅពីអាមេរិចខ្លួនឯងនោះទេ ! អាស្រ័យហេតុនេះសូម

    លោកកុំទៅជឿរអ្នកវិភាគក្រៅស្រុក១ចំនួនដែលចោតថាអាមិចនិងគាំទ្រយួនគ្រប់គ្រងខ្មែរ

    បន្ត ទោះបីជាគ្មានCPPរលាយបាត់ក៏ដោយ ! សំខាន់គឺយើងជានិស្សិត បញ្ញាវន័ ត្រូវសិក្សាស្វែក

    យល់ពីនយោបាយក្រៅប្រទេសរបស់អាមិចអោយច្បាស់សិនចាំជឿរគេ និយាយ ។

  5. ស្រមោលលង្វែក says:

    គ្មានជំរើសណាល្អក្រៅតែពីសំក្តីមេត្តាពី ពួកលោកសេរី អោយមកជួខ្មែរ ដ៏កំសត់១នេះរី
    ឯចិនគ្រាន់តែជាមហាអំណាចក្នុងតំបន់១ដែលមិនអាចចោលបាន សំរាប់ទំនាក់ទំនងការទូត
    សំរាប់ពាណោជ្ជកម្មតែប៉ុណ្តោះ។

  6. ស្រមោលលង្វែក says:

    ចាំមើលពួកអាមឹងអាថោងវាព្រុសដាក់ទូរទស្សន៏យ៉ាងម៉េចវិញ ដូចជា អាទំពែកបុស្ត៌ CNC អាជ្រិម

    មិនភារម្យ អាជំអកុល បុស្ត៌បាយួន និង កៃលឿងnet របស់ នារីគំនិតឆ្កែ យុងខេមរា នោះ ?

  7. ស្រមោលលង្វែក says:

    ខ្ញុំមិនប្រើពាក្រថា បាយន័ និងអប្សរាព្រោះបុស្ត៌ទាំងនោះផ្សាយតែពត៌មានមិនពិត ភូតកុហក់

    ចោតប្រកាន់ និយាយលើកតែជើងគាំទ្រពួកឃាតករសំលាប់ជាតិឯង យ៉ាងព្រៃផ្សៃជាទីបំផុត
    បន្ទាប់ពីពួកខ្មែរក្រហម ចឹងវាមិនសមប្រើឈ្មោះដ៏ល្អផូផង់របស់ខ្មែរនេះបានឡើយ ។

  8. sarika says:

    It is time to make the water clear to see the fish or otherwise all the fish will die because of the muddy

  9. បរិមី ព្រ:វិហារ says:

    I, Khmer! You make absolute wrong decision by willing to kill Hun Sen with different means. Hun Sen will continue to lead this nation and people and no ways that you can easily catch him and kill him. If you are brave and want to try, please reveal yourself and having face to face confrontation with one or few Hun Sen’s followers, I strongly believe that you will be completely defeated on the ground.

  10. ស្រមោលលង្វែក says:

    ចៅជ័យជេដ្ធាទី២ នៅឯណា ?
    ……………………………………………..
    ចម្លើយ ៈ គឺ ពញា (អង្គ) ចតុមុខមង្គល

  11. បរិមី ព្រ:វិហារ says:

    By the way what Sam Rainsy’s saying and doing, he will be caught by himself because he planned to make this ICC complaint since beginning, therefore he is trying to build up civilian social unrest which he believes that Hun Sen then will bring the armed forces to confront with civilians, and if Hun Sen orders the Armed Forces to clash and kill civilians, thus he has a chance to bring the case to ICC. Sam Rainsy may see a few countries use this mean to overthrow the government and he wishes to follow the same strategy. Unfortunately, this is very unfortunate case for him and Sam Rainsy has to take a full responsibility by creating social unrest thus he must face justice in Cambodia. Sam Rainsy’s move is deepening his political situation in Cambodia and he will completely lost his chance for future. Hun Sen did nothing wrong, but to bring social orders and the rule of law returning to normal. Bad luck man! You sought you are smart to bring this ICC and I strongly believe that ICC cannot make any moves!

  12. ។។ says:

    អាចម៌ តើអាណាហ៊ានធើអីកយ?អត់ពីឪ នៅកូនបន្ត។តើអាណាហ៊ានក្អកជាមួយកយ?

  13. Sen says:

    អាប្រកាច់ព្រះវិហារក្តិតម៉ែអាងាប់ហែងចុយស្រួលណាស់វើយមីងាប់នឹងវាចេះបឺតជញ្ជក់ពងក្តអញស្រួលណាស់លឺទេអាប្រកាច់

  14. Love Khmer. says:

    We are living oversea support CNRP so ICC is good for Khmer that love nation.

  15. born in 1975 says:

    Hun Sen is a killer: hun sen and khmer rouge reguim is only one group

    – khmer rouge reguim 3 more million cambodia people was killed by this group
    – since 1979 until now hun sen continue to kill khmer people whos are not support him
    enought for ICC tacke action on hun sen ( tomorrow and after tomorrow no hun sen )
    cambodia people have full of peace , democracy, human right …..ect..
    we are cambodia people do not need hun sen any more and forever….forever….

  16. អ្នកធ្វើស្រែ says:

    សូមជួយអូសក្បាលICCមកឲ្យបានឆាប់ៗណា!!!ប្រយ័ត្នក្រុងវ៉ាស៊ិនតោនមិនផេះមិនខ្មេះមិនខ្មោច ខ្ញុំយកពាក្យទៅប្ដឹងនៅក្រុងឡុដ៍ឲ្យអង្គការនិរទោសកម្មអន្តរជាតិដោះលែងខៀវ សំផន, នួន ជារួចខ្លួន បានមុនវីវរហើយ!!!

  17. Banh Bev says:

    មិនដឹងបំផ្លាញគ្នាដល់ណាទេ!!!ល្មម សម រង្សី និង​តេជោសែនចាប់ដៃគ្នាសាងប្រទេសហើយ!!!ធុញសង្គ្រាមណាស់វើយ!!!

  18. ថាចអុង says:

    ICCនិយាយដុចមែនទែន

  19. Anonymous says:

    ធុង អាចម៏ Sam Rainsy រំពឹង ដល់ ICC ៃង េនះ
    វា កំពុង ជិតងាប់ េហឹយ

  20. Anonymous says:

    I, Khmer I think you should ask yourself how do you want to die?
    To be eaten by the Crocodile or the Tiger? Remember you only have one choice អានរក!!!
    េម យម រាជ