Friday, 31 January 2014
មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ឧត្តមសេនីយ៍ផ្កាយពីរនៃក្រសួង មហាផ្ទៃ លោក កឹម សុខុន ដែលត្រូវជាប្អូនប្រុសរបស់មេដឹកនាំគណបក្សប្រឆាំងត្រូវបានដំឡើងឋានៈ ជាអនុរដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម ខណៈពេលដែលគាត់ត្រូវបានតែងតាំងផងដែរ ជាទីប្រឹក្សារដ្ឋាភិបាល របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានឋានៈស្មើរដ្ឋមន្រ្តី។
អ្នកនាំពាក្យក្រសួង ពាណិជ្ជកម្មលោក កែន រដ្ឋា បានបញ្ជាក់កាលពីម្សិលមិញថា លោក កឹម សុខុន ប្អូនប្រុសរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម។ ទោះយ៉ាងណាក្តី លោក រដ្ឋា បានថ្លែងថា លោក សុខុន បានមកធ្វើការនៅក្រសួង ពាណិជ្ជកម្ម រយៈពេលប្រហែលមួយខែហើយ។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក កឹម សុខុន បានឲ្យដឹងថា លោកត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួង ពាណិជ្ជកម្មកាលពីខែមុន ហើយតំណែងរបស់លោកជាឧត្តមសេនីយ៍ទោ អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខនៃក្រសួង មហាផ្ទៃ ត្រូវបានព្យួរ។ លោក សុខុន មិនបានបញ្ជាក់អំពីមូលហេតុនៃការតែងតាំងលោកនោះទេ។ លោកគ្រាន់តែនិយាយថា ការតែងតាំងនេះមិនធ្វើឲ្យលោកភ្ញាក់ផ្អើលទេ ហើយលោកមានអារម្មណ៍ធម្មតាចំពោះការឡើងកាន់តំណែងជាអនុរដ្ឋលេខាធិការ ដែលជាតួនាទីនយោបាយ។ លោក កឹម សុខុន ថ្លែងបន្តថា៖ «ការផ្លាស់ប្តូរការងារគឺធម្មតា។ យើងគ្រាន់តែចូលរួមជួយប្រទេសជាតិ។ ខ្ញុំត្រូវតែព្យាយាមជួយប្រទេសជាតិឲ្យប្រសើរជាងមុន»។ លោកបន្ថែមថា តំណែងរបស់លោកជាទីប្រឹក្សារដ្ឋាភិបាលមិនប៉ះពាល់ជាមួយតំណែងថ្មីនេះទេ ហើយលោកអាចកាន់តួនាទីទាំងពីរសម្រាប់រដ្ឋាភិបាល។
លោក កឹម សុខុន បានចាកចេញពីគណបក្សសង្គ្រោះជាតិរបស់លោក សម រង្ស៊ី និងបងប្រុសរបស់លោក គឺលោក កឹម សុខា ចាប់តាំងពីមុនការបោះឆ្នោតជាតិឆ្នាំមុនដើម្បីចូលរួមជាមួយគណបក្សប្រជាជន របស់លោក ហ៊ុន សែន។ នៅពេលលោកចូលរួមជាមួយគណបក្សប្រជាជន លោកត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋាភិបាល ហើយបន្ទាប់មក លោកតែងតែធ្វើការវាយប្រហារយ៉ាងចាស់ដៃទៅលើគណបក្សសង្គ្រោះជាតិនិងបងប្រុសរបស់លោក ដោយថា កម្មវិធីនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា ដែលសន្យាដំឡើងប្រាក់ខែ ១៥០ ដុល្លារសម្រាប់កម្មករ និង ២៥០ ដុល្លារសម្រាប់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនិងផ្តល់ប្រាក់ចំនួន ៤០ ០០០ រៀលក្នុងមួយខែ សម្រាប់មនុស្សចាស់ដែលមានអាយុពី ៦៥ ឆ្នាំឡើងទៅគឺជាកម្មវិធីនយោបាយដែលបោកប្រាស់។
លោក កឹម សុខុន បានថ្លែងថា៖ «ខ្ញុំនៅក្នុងគណបក្សប្រឆាំងខ្ញុំអាចជាតំណាងរាស្រ្ត។ តំណែងទីមួយរបស់ខ្ញុំនៅក្នុងគណបក្សប្រឆាំងគឺអគ្គលេខាធិការរង ហើយខ្ញុំជាប្អូនប្រុសរបស់មេបក្ស ហេតុអ្វីខ្ញុំមិនអាចជ្រើសរើសខេត្តល្អ។ កណ្តាល តាកែវ ព្រៃវែង ខ្ញុំអាចឈរលេខ ១ ខ្ញុំអាចជាប់ឆ្នោត ខ្ញុំអាចមានប្រាក់ខែ ២០០០ ដុល្លារ»។ «ប៉ុន្តែយើងត្រូវគិតអំពីអត្ថប្រយោជន៍ជាតិ។ បើខ្ញុំជាតំណាងរាស្រ្ត ខ្ញុំមានប្រាក់ខែ ២០០០ ដុល្លារ ប៉ុន្តែខ្ញុំមកកុហកលោកយាយ លោកតា នោះគ្មានន័យទេ»។
ពាក់ព័ន្ធនឹងការតែងតាំងនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានហៅការតែងតាំងនេះថា ជាទិកនិចនយោបាយរបស់គណបក្សប្រជាជនដើម្បីទាក់ទាញសមាជិក របស់គណបក្សសង្គ្រោះជាតិឲ្យចូលរួមជាមួយពួកគេដែលទិចនិកនេះ បានធ្វើឡើងដោយគណបក្សប្រជាជនតាំងពីឆ្នាំ ១៩៩៣ រហូតមកបច្ចុប្បន្ន។
លោក យ៉ែម បុញ្ញឫទ្ធិ បន្តថា៖ «ប៉ុន្តែយើងជឿជាក់ថា មន្រ្តី និងមេដឹកនាំគណបក្សសង្គ្រោះជាតិ នឹងមិនក្បត់ឧត្តមគតិទេ។ ខ្ញុំគ្រាន់តែសោកស្តាយថា រដ្ឋាភិបាលធ្វើកំណែទម្រង់ កាត់បន្ថយសមាជិករដ្ឋាភិបាល ប៉ុន្តែមិនកាត់បន្ថយបែរជាចំនួនសមាជិកគឺនៅតែច្រើនដដែល»៕ PS
១. តំណែងនេះជា តំណែងបញ្ឍរជើង!!! និងបញ្ជាក់ថា៖ ហ៊ុនសែនមិនទុកចិត្តកឹម សុខុននៅក្នុងជួរបូលីសទេ!! បើនៅក្នុងជួរបូលីស មានកូនបូលីសតិចឬច្រើនគោរព ចំណែកតំណែងអនុរដ្ឋលេខាធិការ បើមានសំណាងបានបន្ទប់មួយអង្គុយហ្នឹងគេ បើគ្មានសំណាងបន្ទប់មួយអង្គុយពីរបីនាក់។ ទោះយ៉ាងណា តួនាទីនេះ គឺជាតួនាទីអង្គុយបករុយតែម្នាក់ឯង!!
២. ក្នុងពេលបោះឆ្នោតកន្លងមក ខូចវិទូបានប្រើប្រាស់វិធីសាស្រ្តខុសច្រើនណាស់!!!ដែលនាំអោយចេញឆ្នោតស្ទើរទាំងស្រុង គ្រាន់កែច្នៃតួលេខទាន់ពេលប៉ុណ្ណោះ!! កំហុសមួយធ្ងន់ធ្ងរគឺប្រើប្រាស់កឹមសុខុននេះឯង ធ្វើអោយក្រុមការងារជួយមូលដ្ឋាន និងបក្សឃុំស្រងាកចិត្ត!!! ពួកគេគ្រវីក្បាល ពីព្រោះប្រជារាស្រ្តមូលដ្ឋានស្តាប់មួយសន្ទុះស្មានតែកឹមសុខា នាំគ្នាភ្ញាក់ថា៖ យីម៉េចបានជាកឹមសុខាអាចនិយាយស្តីក្នុងក្បួនហែគណៈបក្សប្រជាជន??? ទំរាំដឹង គឺបះសក់គ្រប់គ្នា!!
៣. និយាយអោយត្រង់ទៅហ៊ុនសែននេះជាមនុស្សល្ងង់ខ្លៅពីកំណើត ធ្វើផ្តេសផ្តាស និងជាមូលហេតុនៃការចាញ់ឆ្នោតកន្លងមក!! បើដាក់លោកស ខេងឬ ហេងសំរិន នោះប្រជារាស្រ្តនៅតែបោះឆ្នោតអោយគណៈបក្សប្រជាជនដដែល ពីព្រោះប្រជារាស្រ្តយល់ថា៖ គណៈបក្សប្រជាជនត្រឹមត្រូវ!! ចំណែកហ៊ុនសែនជាមនុស្សខូចពាល ប្រើប្រាស់សុទ្ធវិធីពាល ដែលធ្វើអោយប្រជារាស្រ្តស្អប់ខ្ពើមនៅពេលឃោសនាបោះឆ្នោត!!
ការបកស្រាយខាងលើនេះ គឺមិនសរបញ្ជាក់អំពីអ្នកចេះដឹងខាងនយោបាយសោះ
ដូចម្តេចដែលហៅថា នយោបាយ?
ដូងមួយធ្លាយតែងមានតក់មាននាឡិវាជារឿងធម្មតា។នៅស្រុកខ្មែរសេរីភាពបែបសេះដាច់បង្ហៀរកើតមាន ឡើងយ៉ាងសំបូរបែប មានគ្រួសារខ្លះបងប្អូនបង្កើតប្រាំនាក់ឪពុកតែមួយ គេបង្កើតបក្សឬចូលរួមក្នុងបក្ស ផ្សេងៗគ្នារៀងៗខ្លួន។កឹមសុខានិងកឹមសុខុនខុសបក្សគ្នា តើមានរឿងអ្វីត្រូវភ្ញាក់ផ្អើល???សំខាន់ស្ថិតនៅ លើបុគ្គលម្នាក់ៗដែលមានអម្បែងក្បាលកើតជាមនុស្ស តើបានធ្វើអ្វីខ្លះដែលជាគុណប្រយោជន៍ដល់ ប្រទេស ជាតិមាតុភូមិដែលមតិភាគច្រើនទទួលស្គាល់ហើយចារិកទុកក្នុងទំព័រប្រវត្តិសាស្ត្រជាតិខ្មែរ។
ល្បិចចាស់ដដែលៗសម្រាប់រំលាយបក្សប្រឆាំង។ ប៉ុន្តែប្រជាពលរដ្ឋខ្មែរនៅពេលនេះ ស្គាល់ក្រយៅជនខិលខូចអស់ទៅហើយ។
ប្រជារាស្រ្តខ្មែរប្រហែល៩៦% បានចាត់ទុកប្រាក់ សុខុន ក៏ដូចជាអ្នកចុះចូលមុនៗ និង អ្នកដែលប្រុងនឹងចុះចូលទាំងនោះថា ពួកគេ គឺគ្រាន់តែជាក្រុមកាកសំណល់សង្គមតែប៉ុណ្ណោះ មិនមានតម្លៃសម្រាប់ខ្មែរយកមកធ្វើជាគតិបានឡើយ។
អូ ផ្កាយរះច្រើនណាស់! នៅអាមេរិក កងទ៏ំព ជើងគោក ទឹក អាកាស រួមគ្នាមានចំនួនជាង ១ លានកន្លះ តែឧត្ដមសេនិយ មានតែជឹត ៥០០ តែប៉ុណ្ណោះ! គួរខ្មាស់គេហើយ!!!
មិនមែន ប្រាក់សុខុនទេ!!!គឺកឹម សុខុន!!!
Shame on him who will trust on person like him even own brother he not get along with. He will toss in trash when they no longer need.
គ្មានអ្វីមហាអាក្រក់ជាងដង្កូវចេញពីសាច់ ទេ។ ដើម្បីលាភសក្ការ: បុណ្យសក្តិ កិត្តិយសផ្ទាល់ខ្លួន មនុស្សអក្តញ្ញូ តែងតែភ្លេចគ្រាកំសត់ រួមសុខរួមទុក្ខក្នុងនាមជាសាច់សារលោហិត បំបាក់កិត្តិយស និងភាពថ្លៃថ្នូររបស់គ្រួសារដូនតារបស់ខ្លួន ។ មនុស្សធន់នេះមិនដែលមានលទ្ឋផលល្អទេ។
គេប្រើអស់ចឹត្តក៍គេរុញទៅកៀនជញ្ជាំង ព្រោះគេយកមកធ្វើជានុយមួយរយះ។
,, លោក គឹម សុខុន គាត់ ជាទ្រូ មុខ ២ ! ឡើង ក៏ ត្រូវ ចុះ ក៏ ត្រូវ !
why everyone spends time to think about this man?- let him be! that is a prize for him that he made untiredless effort to attack his elder brother and the opposition during the 2013 election campaign. that is not NEW in the kingdom of wonder. please, my beloved cambodians! do not spend time to talk about that man. it is of no value to talk about him. let talk about the current political crisis!
គ្រាន់តែជានុយចង់ស្ទូចត្រីធំរបស់ហ៊ុនសែន ធ្វើដើម្បីបង្អួតតំណាងរាស្រ្ត បក្សសង្រ្គោះជាតិតែប៉ុណ្ណោះ
ហើយក៍ជាគោលបំណងធំចង់រំលាយបក្សសង្រ្គោះជាតិដែរ មើលតែតំណាងរាស្រ្តបក្ស ហ្វុនស៊ុនប៉ិច ទៅ
នៅពេល ហ៊ុន សែនរំលាយបាន តើសព្វថ្ងៃមានឈ្មោះប៉ុន្មាននាក់ជាប់ជាតំណាងរាស្រ្ត ?
បោះឆ្នោតលើកមុនបែប ០ ០ ទេ . ហាស់ ហាស់ ហាស់ ហាស់ ហាស់ ហាស់ ហាស់
និយាយត្រូវទាំងអស់ តែកុំស្មានថាលោក ហ៊ុន សែនល្ងង់ គាត់មានប្រពន្ធកាត់យួន សេ្តចគឹតិប្រឌឺត ដែលអានអក្សរខែ្មស្ទើមិនរួច ជាជំនួយលោភលន់ ពេជ្រ មាស ដុល្លារ ជាប្រមុខនិងខ្សែស្រឡាយកូនកាត់ច្រើនទៀត។ ប្រយ័ត្នរលាយពូជខែ្មរ
when all of us had said like this, what is benefit of citizens of Cambidia? most of us never thinks about own the nation. Everythings had just only by the power, money, and yourself. So in our country no develop more and will be countinue for the next generation. Remember commitment to exellent to anybody and everythings will return for u and me. join together no money, no power, no yourself but for our nation.
ជយោ!ជយោ!ជយោ! ដល់ចាស់ទៅជរា ហើយចេតរ៉ូយដូចមនុស្សដ៏ទែទៀតដែរ!!!