ផលិតករ​​ភាពយន្ត​​ខ្មែរ​​ម្នាក់ បាន​​ជាប់​ឈ្មោះ​​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​​ពានរង្វាន់​ OSCARS​

ដោយ៖​ សុទ្ធ គឹមសឿន​
ថ្ងៃសុក្រ ទី31 ខែមករា ឆ្នាំ2014
http://vodhotnews.com

រូបភាពនៃខ្សែភាពយន្តរឿង ការ​បាត់​បង់​រូបភាព ដែលជា​ស្នា​ដៃ​របស់​លោក ប៉ាន់ រិទ្ធី (រូបថត​ courtesy of the BFI London Film Festival)

ផលិតករ​ខ្សែភាពយន្ត​ខ្មែរ  ឈ្មោះ ប៉ាន់ រិទ្ធី បាន​ជាប់​ឈ្មោះ​ជា​​បេក្ខជន​ម្នាក់ ក្នុងចំណោម​បេក្ខជន ៥​នាក់ ដែល​នឹង​ត្រូវ​ចូលរួម​ប្រកួតប្រជែង​វគ្គ​ផ្តាច់​ព្រ័ត្រ​​ដណ្តើម​​ពាន​រង្វាន់​​អូ​ស្កា (OSCARS) ជា «​អ្នក​ផលិត​ភាពយន្ត​ល្អ​» នៅ​សហរដ្ឋអាមេរិក​។

​លោក សុន ដា​រ៉ា បុគ្គលិក​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ភាពយន្ត​កម្ពុជា មានប្រសាសន៍ថា ខណៈនេះ លោក ប៉ាន់ រិទ្ធី ហើយផលិតករ​ខ្សែភាពយន្ត​ខ្មែរ​ដ៏​ល្បីល្បាញ​រូប​នេះ កំពុង​ឋិត​នៅសហ​រដ្ឋ​អាមេរិក ហើយលោក​នឹង​ធ្វើ​ដំណើរ​កាន់​ទីក្រុងឡូអេនជឺលេស(LA) សហ​រដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​០២​ខែ​កុម្ភៈ ខាង​មុខ​នេះ ដើម្បី​ចូលរួម​នៅ​ក្នុង​ការប្រកួតប្រជែង និង​រង​ចាំ​ស្តាប់​លទ្ធផល​នៃ​ការ​ជ្រើស​រើស សម្រាប់​ទទួលពាន​រង្វាន់​អូ​ស្កា «​អ្នក​ផលិត​ភាពយន្ត​ល្អ​» ។ លោក សុន ដា​រ៉ា ឲ្យដឹងថា ពិធី​ចែក​ពានរង្វាន់​អូ​ស្កា ដល់​អ្នក​ផលិត​ភាពយន្ត​ល្អ នឹង​ធ្វើ​ឡើង​​នៅ​ថ្ងៃ​០៣ ខែ​មីនា ឆ្នាំ​២០១៤​។​

លោក ប៉ាន់ រិទ្ធី នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន​បរទេស​មួយ

(រូបថត Yuan-Kwan Chan / Meniscus Magazine)

លោក​ប៉ាន់ រិទ្ធី បាន​ប្រាប់​កាសែត​​ញូវយ៉ក​ថា​ម​ថា លោក​បាន​ជ្រើស​រើស​ខ្សែភាពយន្ត​មួយ ដែល​លោក​បាន​ផលិត​នាពេល​ចុង​ក្រោយ​​នេះ មាន​ចំណង​ជើង​​​ថា​«​ការបាត់បង់​រូបភាព​» ដែល​ភាសា​អង់គ្លេស​ហៅថា «the missing picture» សម្រាប់​ប្រកួតប្រជែង​យក​​ពានរង្វាន់​អូ​ស្កា​នេះ​។ ខ្សែភាពយន្ត​នេះ ចង់​រម្លឹក​ឡើងវិញ ពី​ការ​ឈឺចាប់​នៃ​ការបាត់បង់​សាច់ញាត្តិ​របស់​ប្រជា​ពលរដ្ឋ​​ក្នុង​របប​​ខ្មែរក្រហម និង​បង្ហាញ​ពី​រូបភាព​នៃ​ការសម្លាប់​រង្គៀល និង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​សម័យ​នោះ​ផង​ដែរ​។ លោក​ប៉ាន់ រិទ្ធី បាន​ចូលរួម​ប្រកួតប្រជែង​ចំនួន​បី​វគ្គ​កន្លងមកហើយ​។​

វគ្គ​​ចុង​ក្រោយ​សម្រាប់​ទទួលពាន​រង្វាន់​អូ​ស្កា​នេះ មាន​ខ្សែភាពយន្ត​ចំនួន​៥ ក្នុងនោះ​មាន​ស្នាដៃ​លោក ប៉ាន់ រិទ្ធី មួយ​រឿង​ដែរនោះ នឹង​ត្រូវ​ដាក់​ប្រកួត​ប្រជែង ដើម្បី​​ជម្រុះ​​យក​ខ្សែភាពយន្ត​មួយ សម្រាប់​ទទួលពាន​រង្វាន់​នេះ​។​

លោក ប៉ាន់ រិទ្ធី ជា​ជនជាតិ​ខ្មែរ សញ្ជាតិ​បារាំង ហើយ​ស្នាដៃ​ផលិត​ភាពយន្ដ​របស់លោក​ភាគច្រើន​ត្រូវបាន​ចាក់​បញ្ចាំង​នៅ​រោងកុន​អន្តរជាតិ​៕

សរសេរ​មកកាន់​លោក សុទ្ធ គឹម​សឿន តាមរយៈ keomsoeunsoth@gmail.com

What Next?

Recent Articles

4 Responses to "ផលិតករ​​ភាពយន្ត​​ខ្មែរ​​ម្នាក់ បាន​​ជាប់​ឈ្មោះ​​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​​ពានរង្វាន់​ OSCARS​"

  1. Banh Bev says:

    អត់បាយស៊ី មិនគិត ទៅគិតអារឿងកុនមិនបានការអី!!!!ចំជាឡប់មែន!!!!

  2. Hatieng says:

    អក្សរសិល្ប៍ គឺជាកញ្ចក់ឆ្លុះបញ្ចាំង នូវតថៈភាពសង្គម។ បេី លោកមិន យល់សូមមេត្តា កំុអធិប្បាយ ដូចពាក្យថា មិន ជួយ ចូក ចែវ កំុយកជេីងរាទឹក

  3. Anonymous says:

    That’s Right, At least he’s better of than Pon Puong Vophorm (Me Yem), a 7th grade producer in Phnom Penh! I’ve never watched her movie because she wrote a junk movies.

  4. Bol says:

    នេះជារឿងត្រឹមត្រូវ ដែលយើងត្រូវតែឲ្យតម្លៃទៅលើស្នាដៃរបស់អ្នកដែលមានសមត្ថភាព ដូចជា លោក ប៉ាន់ រិទ្ធី នេះ, ព្រោះគាត់ត្រូវបានមហោស្រពភាពយន្តទទួលស្គាល់គាត់ យ៉ាងនេះ។
    យើងក៏ទទួលស្គាល់ និងក៏លើកទឹកចិត្តផងដែរ ដល់ការខិតខំរបស់អ្នកនិពន្ធ អ្នកដឹកនាំរឿងខ្មែរ ដោយការខិតខំចំណាយលុយកាក់ថវិកា ធនធាន ដើម្បីផលិតបានជាខ្សែភាពយន្ត ដាក់បញ្ចាំងតាមទូរទស្សន៍ និងបញ្ចាំងយកលុយតាមរោងកុននានា ក្នុងប្រទេស ។ ក៏ប៉ុន្តែអ្វីដែលយើងកត់សំគាល់ឃើញ គឺខ្សែភាពយន្តទាំងនោះ វាគ្រាន់តែជាផលិតផលរបស់មនុស្សដែលគ្មានមូលដ្ឋានសិល្បៈបន្តិចសោះ ហើយចេះតែធ្វើៗ ឲ្យបានដើម្បីការរកស៊ីតែប៉ុណ្ណោះ។
    យើងក៏ឃើញថា អ្នកទាំងនោះ ដូចជាពុំមានចិត្តខ្មាស់អៀនខ្លួនឯង លើអ្វីដែលជាផលិតផលរបស់ខ្លួន នោះឡើយ។
    ដូចជាខ្សែភាពយន្តរបស់លោកស្រី ពាន់ ភួងបុប្ផា ឬហ្វៃសំអាង ជាដើម។ អ្នកទាំងអស់នេះ ពុំមានអៀនខ្មាស់នឹងអំនួត ដែលគាត់តាំងខ្លួនជាអ្នកនិពន្ធ « ប៉ាកាមាស » ឲ្យមហាជន គេទទួលស្គាល់។
    យើងទទួលស្គាល់ថា ប្រទេសកម្ពុជាពិតជានៅក្មេងខ្ចីណាស់ក្នុងវិស័យសិល្បៈភាពយន្ត មែន ។ ដូចនេះហើយ យើងគ្រាន់សុំថា ឲ្យគាត់ប្រឹងទៅទៀតទៅ តែកុំឲ្យគាត់ចង់តាំងខ្លួនជាគ្រូ ឬជាព្រឹទ្ធាចារ្យ ជាអ្នកអស្ចារ្យ ឲ្យសោះ ព្រោះកុនរបស់គាត់ គ្មាននរណាគេទស្សនាទេ គឺមានតែក្មេង ៗ។
    ព្រោះ វាអន់ពេក, អន់នោះ គឺអន់ណាស់!! តើយើងដឹងទេថា តួសម្តែង ជា « ឆាវឆាវ» ក្នុងរឿងសាមកុក មានសមត្ថភាពប៉ុណ្ណាទេ? តួនោះ គឺលោក Chen Jianbin បច្ចុប្បន្ន មានវ័យ ៤៣ឆ្នាំ ជាតួសម្ដែង អ្នកដឹកនាំរឿង និងជាសាស្ត្រាចារ្យផ្នែកភាពយន្ត។ លោកបានសិក្សាផ្នែកភាពយន្តពីសាលាបណ្ឌិតសភាភាពយន្តមជ្ឈិម ចិន (Central Academy of Drama) ដោយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញនេះនៅឆ្នាំ១៩៩៤ និងថ្នាក់អនុបណ្ឌិតពីសាលាដដែលនៅឆ្នាំ១៩៩៨។ លោកបានបំពេញតួនាទីជាតារាសម្ដែងផង ជាសាស្ត្រាផ្នែកភាពយន្តផង និងជាអ្នកដឹកនាំរឿងផង។
    ត្រង់នេះហើយ ដែលយើងថា បើធ្វើ ចេះតែធ្វើទៅ តែកុំតាំងខ្លួន!

    ពួកគាត់តែងតែអួតខ្លួនឯងថា គាត់មានឧបនិស្ស័យពីកមណើត ចេះដោយគ្មានគ្រូ។ រឿងទាំងអស់នេះហើយ ទើបវិស័យសិល្បៈខ្មែរទាំងចម្រៀង ភ្លេង របស់ប្អូនសម័យឥឡូវ គ្មានតម្លៃ ព្រោះតែគាត់ថា គាត់ចេះដោយគ្មានគ្រូ។ យូរទៅវាចាញ់ទាំងភាពយន្តកំប្លែងរបស់នាយក្រឹម ឬភាពយន្តអប់រំរបស់មជ្ឈមណ្ឌលពត៌មានស្ត្រី ផង។
    តើយើងមានបានសំគាល់ឃើញទេថា អ្នករបាំ អ្នកភ្លេងខ្មែរ ឬតួសម្តែងដែលបានសិក្សានៅមហាវិទ្យាល័យ តូរ្យតន្រ្តី និងវិចិត្រសិល្បៈគេមានទេព្យកោសល្យខ្ពស់ជាងអ្នកសម្តែងឥតសាលា ដែរឬទេ? ស្តាយណាស់ ពីការអួតអាងខ្លះរបស់ក្រុមតារាខ្មែរ ដែលអួតថា របាំនេះ (ដូចជារបាំមហោរី ឬព្រះរាជទ្រព្យ ក៏ដូចជាយីកេ ល្ខោនបាសាក់) គាត់ហាត់ហ្វឹកហ្វឺនតែ ៣ថ្ងៃទេ គឺគាត់អាចសម្តែងបាន។ ផ្តូយទៅវិញ នៅមហាវិទ្យាល័យវិចិត្រសិល្បៈគេត្រូវចំណាយពេល ពី៤ ឆ្នាំ ទៅ១០ ឆ្នាំ ឯណោះ។ នេះជាការមាក់ងាយវប្បធម៌ខ្មែរតែម្តង។
    ស្តាយណាស់ សព្វថ្ងៃនេះ ដែលយើងឃើញថា តាមកញ្ចក់ទូរទស្សន៍ គេបានបង្ហាញពីតារាមួយចំនួន ដោយចាត់ទុកថាជាគ្រូ ទៅហើយ ដូចជា ស្អី ណុប បញ្ញារិទ្ធ ស្អី ស្រីៗប៉ុន្មាននាក់ទៀតនោះ។
    យើងងាកទៅមើលស្នាដៃលោក ប៉ាន់ រិទ្ធី វិញ ដោយសួរថាហេតុអ្វីបានជាគាត់ទទួលបានពានរង្វាន់?
    សំរាប់ខ្ញុំ ខ្ញុំសូមសរសើរមែន ដោយខ្ញុំបានទស្សនាភាពយន្តមួយរឿងរបស់គាត់តាមកញ្ចក់ទូរទស្សន៍ TV 5 បារាំង ឈ្មោះរឿង « សត្វប្រមាញ់ដែលគេចិញ្ចឹម » ។ នេះជារឿងខ្មែរមួយ ដែលដែលគេបង្ហាញពីអាកាសយានិកអាមេរិកម្នាក់បានធ្លាក់ពេលប្រយុទ្ធក្នុងតំបន់រំដោះខ្មែរក្រហម នៅមុនឆ្នាំ ១៩៧៥។ ល្អណាស់ មានន័យខ្លឹមសារ និងទស្សនីយភាពគួរឲ្យសរសើរមែន។
    ខ្ញុំចាប់អារម្មណ៍ ថា ខ្សែភាពយន្តនេះល្អណាស់ គឺល្អទាំងអស់ វាខុសពីស្នាដៃលោកស្រីពាន់ ភួងបុប្ផា និង ហ្វៃ សំអាងជាដើម។
    យើងបានមើលឈុតខ្លះនៃរឿង «តេជោយ៉ត» គឺគួរឲ្យអាម៉ាស ណាស់។ ឧទាហរណ៍ថា គ្រាន់ឈុតមួយដែលបង្ហាញពីការហ្វឹកហ្វឺនទ័ព ក៏អន់ណាស់ទៅហើយ។ ខ្ញុំមិនដឹងថា គេធ្វើយ៉ាងម៉េចខ្លះ ហើយម៉េចក៏មិនមើលរបៀបសម្តែងរបស់កុនចិន អាមេរិក ឬបើអន់ណាស់ ក៏មើលកុនថៃទៅ។
    យើងសុំឲ្យអ្នកនិពន្ធ អ្នកដឹកនាំរឿង រួមទាំងតួសម្តែងផង សូមដាក់ខ្លួនបន្តិចទៅ និងត្រូវស្វែងរកគ្រូ រកអ្នកណែនាំ រកអ្នកកែតម្រូវ ដោយត្រូវធ្វើយ៉ាងណា ដើម្បីយើងអាចលើកកំពស់តម្លៃសិល្បៈភាពយន្តខ្មែរ ឲ្យបាន។
    ដូចនេះ គួរតែអស់លោក លោកស្រីនាំគ្នាទៅសុំការណែនាំពីលោក ប៉ាន់ រិទ្ធី និងក៏ត្រូវសុំការជួយពីក្រសួងវប្បធម៌ ផង។
    ម្យ៉ាង ដូចជាថា បើយើងសម្តែងពីឈុតប្រយុទ្ធ ឬក៏ការហ្វឹកហ្វឺនកងទ័ព គួរតែអស់លោកទៅរកខាងអ្នកជំនាញរបស់កងទ័ពឲ្យគាត់ជួយរៀបក្បួនប្រយុទ្ធ ឬ ក្បួនហ្វឹកហ្វឺនទ័ពទៅ។ សូមកុំធ្វើដូចរឿង « តេជោយ៉ត» ក្នុងក្បួនដំណើរកងទ័ពទៅប្រយុទ្ធ មើលទៅឃើញដូចក្រុមបងធំ អញ្ចឹង។ គេឃើញទាហានដើរកាន់តែដាវមួយ ច្រងេងច្រងាងគ្មានក្បួនខ្នាត គ្មានវិន័យះហើយ គ្មានសំលៀកបំពាក់បែបកងទ័ព គ្មានខែល គ្មានមួកការពារ គ្មានក្បួនដើរ សក្តិសមជាកងទ័ពរបស់រាជការសោះឡើយ។