មន្ត្រី​រដ្ឋាភិបាល​៖ កម្ពុជាមិន​ចាប់​អារម្មណ៍​នឹង​ការប្តឹង​លោកនាយក​រដ្ឋមន្ត្រីទៅ ICC នោះទេ

ដោយ៖​ កាន់ វិច្ឆិកា​
ថ្ងៃសុក្រ ទី31 ខែមករា ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មន្ត្រី​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា មិន​ចាប់​អារម្មណ៍​នឹង​ការប្តឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC)​ ទេ ដោយ​ចាត់ទុកថា ជា​បណ្តឹង​ដែល​គ្មាន​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ​។​

​ប្រតិកម្ម​តប​នេះ បាន​ធ្វើឡើង​ខណៈ​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី បាន​សរសេរ Status នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា មេធាវី​ជនជាតិ​អាមេរិកាំង តំណាង​ឲ្យ​ក្រុម​សម្ព័ន្ធ​នៃ​អ្នកតស៊ូ​មតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​សម្រាប់​ពលរដ្ឋ​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក លោក ម័រតុ​ន ស​ក្លា (Morton Sklar) នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅថ្ងៃនេះ ប្រឆាំងនឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រីជាន់ខ្ពស់​របស់​លោក​មួយចំនួន ទាក់ទង​នឹង​ការរំលោភ​សិទ្ធិមនុស្ស និង​រារាំង​ការស្វែងរក​យុត្តិធម៌​ សម្រាប់​ជនរងគ្រោះ​ដោយ​របប​ខ្មែរក្រហម​។ ក្នុង Status របស់លោក សម រង្ស៊ី ដដែល​លើកឡើង​ពី​សំដី​ដែល​លោក ម័រតុ​ន ស​ក្លា បញ្ជាក់ថា ក្រុម​របស់​លោក​បាន​ប្រមូល​ភស្តុតាង​ជា​យូរ​ឆ្នាំ​មក​ហើយ ​ទាក់ទង​នឹង​ការរំលោភ​សិទ្ធិ​មនុស្ស​នា​នា​នៅ​កម្ពុជា និង​មិន​អាច​រង​ចាំបាន​តទៅទៀត ដោយ​ខ្លាចក្រែង​ស្ថានភាព​សិទ្ធិមនុស្ស​ កាន់តែ​អាក្រក់​ជាង​នេះ​។​

​លោក ទិត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា រដ្ឋាភិបាល​មិន​ខ្វល់​នឹង​ពាក្យបណ្តឹង​នេះ​ទេ ព្រោះ​ថា​កម្ពុជា​មានច្បាប់​ក្នុងប្រទេស ហើយ​រាល់​ការចោទប្រកាន់​ណាមួយ ត្រូវ​ទាមទារ​ឲ្យមាន​ភស្តុតាង​ពិតប្រាកដ បើ​មិន​ដូច្នោះ​ទេ​វា​ជា​រឿង​ខុសច្បាប់​ «​ការ​ប្រកូក​ប្រកាស​នេះ ហាក់ដូចជា​មិន​មាន​ឥទ្ធិពល​ណាមួយ​សម្រាប់ឲ្យ​រាជរដ្ឋាភិបាលឬក៏ស​ម្តេច ហ៊ុន សែន ខ្វល់​ពី​បញ្ហា​ហ្នឹង​ទេ ពី​ព្រោះនេះ​ជា​សិទ្ធិ​នៃ​អ្នកប្តឹង ក៏ប៉ុន្តែ​យើង​គិត​ពី​តម្លៃ​នៃ​ការអនុវត្ត​ច្បាប់​នៅក្នុង​ប្រទេស គឺ​គេ​ផ្តល់​អាទិភាព​ទៅ​លើ​អំណាចតុលាការ​នៅក្នុង​ប្រទេស ដូច្នេះ​ប្រសិនជា​រឿង​ណាមួយ​ដែល​មិន​មាន​ការចោទប្រកាន់​ធ្ងន់ធ្ងរ ឬ​មួយ​ទំហំ​នៃ​រឿងនេះ​មិន​ឆ្លងកាត់​តុលាការ​នៅក្នុង​ប្រទេស​ទេ ហើយ​ពង្រីក​វិសាលភាព​ទៅ​អន្តរជាតិ ខ្ញុំ​យល់​ថា​នីតិវិធី​នេះ ខុសច្បាប់​»។​

​មេធាវី​របស់​រដ្ឋាភិបាល លោក គី តិច មានប្រសាសន៍​ថា​ប្រាប់ VOD នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា លោក​មិន​ទាន់​អាច​ឆ្លើយតប​នឹង​ព័ត៌មាន​នេះ​បានទេ ដោយ​លោក​ត្រូវ​សិក្សា​ឲ្យឃើញថា ពិតជា​មាន​ករណី​ដូច​ការលើកឡើង​ពិតមែន ឬ​យ៉ាងណា​ ​«ខ្ញុំ​អត់​ទាន់​ឆ្លើយ​កើត ព្រោះ​អត់​ដឹង​ព័ត៌មាន​ពិត តែ​បើ​តាម​ច្បាប់ចឹង​វា​មិន​អាច​និយាយ ទាល់តែ​យើង​សិក្សា​ឲ្យ​ច្បាស់​ថា​មាន​មែន អី​មែន​ចឹង​ទើបបានអាច​និយាយ​កើត​»។​​

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម លោក កែម ឡី យល់ថា ក្នុង​ករណី​ទាំងនេះ លោក​មិន​អាច​បកស្រាយបានទេ មាន​តែ​តុលាការ ICC ទើប​អាច​វិនិច្ឆ័យ​បាន​។ លោក​បន្ថែមថា ប្រសិនបើ​ករណី​ធ្ងន់ធ្ងរ ហើយ​តុលាការ​ក្នុង​ប្រទេស​មិន​អាច​ដោះស្រាយបាន នោះ​តុលាការ​អន្តរជាតិ​អាច​នឹង​ត្រូវ​មាន​វិធានការ ពេល​ដែល​មាន​ការប្រមូលផ្តុំ​ភស្តុតាង​គ្រប់គ្រាន់​ ​«មាន​តែ​តុលាការ ICC ទេ​ដែល​គាត់​ដឹង ក៏ប៉ុន្តែ​ការជម្លៀស​ប្រជាជន​ដោយ​បង្ខំ ការសម្លាប់​ប្រជាជន​ក្រៅច្បាប់ ការធ្វើ​ទារុណកម្ម​ទៅលើ​អ្នកណា​ម្នាក់​ក្រៅច្បាប់ វា​សុទ្ធតែ​ជា​បទឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្សជាតិ​ប្រសិនបើ​មាន​អ្នកបញ្ជា អញ្ចឹង​បើ​កាលណា​តុលាការ​ក្នុង​ស្រុក​មិនដែល​ចាត់វិធានការ​មិនមាន​ប្រសិទ្ធភាព សំណុំរឿង​ទាំងអស់​ដែល​កើតឡើង អាច​គេ​ប្រមូលផ្តុំ​គ្នា​ដើម្បី​យក​ទៅ​ពិភាក្សា​នៅក្នុង ICC ដែរ​»។​​

​បើតាម​គេហទំព័រ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC)  បានបញ្ជាក់​ថា នៅ ICC មាន​បទល្មើស​៤ គឺ​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​ជន​ណាមួយ ឬ​ក្រុម​ណាមួយ ​ដែល​បាន​ប្រព្រឹត្ត​យ៉ាងធ្ងន់ធ្ងរ ទៅលើ​ជន​ស៊ីវិល​ដែល​គ្មាន​អាវុធ​ឆ្លើយតប​។ ទោះជា​យ៉ាងណា​ក៏ដោយ មិនទាន់​មាន​អ្នក​ច្បាប់​ក្នុង​ស្រុក​ណា​ម្នាក់​អាច​បកស្រាយ​បាន​ថា សំណុំរឿង​ដែល​នឹង​ដាក់​ទៅ ICC ជា​ប្រភេទ​នៃ​បទល្មើស​ណាមួយ​នៅឡើយ​ទេ​៕

សូមសរសេរមកកញ្ញា កាន់ វិច្ឆិកា​ តាមរយៈ vicheika@vodhotnews.com

What Next?

Recent Articles

10 Responses to "មន្ត្រី​រដ្ឋាភិបាល​៖ កម្ពុជាមិន​ចាប់​អារម្មណ៍​នឹង​ការប្តឹង​លោកនាយក​រដ្ឋមន្ត្រីទៅ ICC នោះទេ"

  1. លឹង្គនាគរាជ says:

    មិនភ៌យទេ គ្រាន់តែព្រួយ…។

  2. Uk Kim San says:

    La compétence de la ICC n’est pas rétroactive : les crimes doivent avoir été commis après l’entrée en vigueur de son statut (1er juillet 2002). Sa compétence matérielle concerne :
    1) les crimes de guerre : infractions graves aux Conventions de Genève de 1949 et aux Protocoles de 1977, commises en période de conflit armé (art. 8 du Statut).
    2) les crimes contre l’humanité : actes graves commis contre une population civile dans le cadre d’une attaque généralisée ou systématique pour des motifs d’ordre politique, racial, national, ethnique ou religieux. (art. 7)
    3) le crime de génocide : il est une forme particulière du crime contre l’humanité et s’en distingue par l’intention de détruire, en tout ou en partie, un groupe national, ethnique ou religieux, comme tel (art.6).
    4) les crimes d’agression ont été définis lors de la Conférence de Kampala et ajoutés aux crimes relevant de la compétence de la Cour. Cependant, sa compétence en ce domaine prendra effet au plus tôt en 2017.

  3. លោកសេរី says:

    ត្រូវចាប់អាសមរង្ស៊ី,កឹមសុខានិងអ្នកចូលរួមសកម្មភាពធ្វើកុប្បកម្មប្រឆាំងជនជាតិវៀតណាមនិងជាតិ សាសន៍ខ្មែរគ្នាឯង ព្រោះក្រុមអានេះមានគំនិតពូជសាសន៍និយម។

  4. Blackberry says:

    Khmer governments, needs to sue cnrp back, they were handled incorrect cases

  5. Anonymous says:

    Sam Rainsy’s desperate attempt to bring Hun Sen to ICC is not gonna happen.
    Sam Rainsy had organized mass demonstrations everyday hoping that the government would bloody crackdown on protesters and kill a lot of them so that he can make a strong case against Hun Sen!!!but only a few deads !disappointed Rainsy?you wish a lot of people to die so that you can win!!! You are doing a dirty job. This dirty job will bring you to self destruction.
    Hun Sen did nothing wrong.

  6. Banh Bev says:

    មិនចាប់អារម្មណ៏ តែវាខ្មាស់គេ !!! ឃិញតែប្រកាប់ប្រចាក់គ្នាដូចមនុស្សព្រៃ!!! ខ្មាស់គេណាស់លោកអើយ!!!ចេញទៅលេងបរទេសម៉្ដងៗ លាក់មុខដូចពង្រូ!!!

  7. sarika says:

    គ្មានមូលដ្ឋានច្បាប់រឺមាន វាមិនមែនស្រេចតែលើក្រុមប្រតិកម្មរហ័សដែលការពារមេខ្លួនឯងបកស្រាយ នោះទេ តែវាឋិតនៅលើICCឯណោះទេ។ មិនភ័យទេ តែយកអាស្គត់ចូលក្រុង?

  8. ប្រជាពលរដ្ឋ says:

    ពួក អ្នកមានអំណាច សម្លាប់មនុស្ស មានភ័យ អី នៅស្រុកខ្មែរ ! ប៉ុន្តែនៅលើឆាកអន្តរជាតិ មេដឹកនាំ

    ខ្មែរ មានឈ្មោះ ស្អុយគគ្រុក , តុលាការ អន្តរជាតិប្រមូល សំណុំរឿង ជាបន្តបន្ទាប់ ពីការ រំលោភ

    សិទ្ធិមនុស្ស សម្លាប់មនុស្ស ដែល គ្មាន អាវុធ !

    ( បើ កុំតែពួកឃាតករ មានអំណាច គំរាម ដកមុខតំណែង និងសម្លាប់ តុលាការ ស្រុកខ្មែរ ,

    ម្លេះ ត្រូវតុលាការកាត់ទោស ពួកឃាតករបាត់ទៅហើយ ! )

  9. PoiPet says:

    មិនភ័យទេ!!!​តែដេកព្រួយរាល់ថ្ងៃ ថាជិតដល់ពេលហើយអញ……..ហាហា

  10. Anonymous says:

    ពពួកសារិកាថាតាម េមវាអាសមរងសឹុ ចាញ់េគ េធឹ អឹ េគមិន េកឹត យុំឡាបា៉ ពឹ UN ដល់ US េហឹយមកដល់ICC ទៀត
    អារRainsy វាមានពុតជាងយួនទៅទៀត ពពួកអា េចារហារយឡប់ឡប់ Cambodian National Retarded Party (CNRP)
    ចង់កំ េទច Cambodia. ពពួក អាមមាច ឯងតិច ទៀត េទា់ នរកជាមួយអារងសឹុ

    េមយមរាជ