អនុរដ្ឋមន្ត្រីក្រសួងការបរទេសចក្រភពអង់គ្លេស លោក ហ៊ូហ្គូ ស្វៃវអ៍ (Hugo Swire) ដែលកំពុងធ្វើទស្សនកិច្ចនៅកម្ពុជា បានចូលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង នៅព្រឹកថ្ងៃទី៣១ មករា។
ដោយ វិទ្យុអាស៊ីសេរី
2014-01-31

អនុរដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស លោក ហ៊ូហ្គូ ស្វៃវអ៍ (Hugo Swire) (Photo courtesy of GOV.UK)
មន្ត្រីនាំពាក្យនៃក្រសួងការបរទេស លោក កុយ គួង មានប្រសាសន៍ថា ក្នុងជំនួបនោះ លោក ហោ ណាំហុង បានអរគុណប្រទេសចក្រភពអង់គ្លេស ដែលបានផ្តល់ជំនួយដល់ប្រទេសកម្ពុជា កន្លងមក ដែលមានប្រមាណជាង ៦៤លានដុល្លារអាមេរិក ដោយផ្ដោតទៅលើវិស័យចំនួន៣ ដែលទាក់ទងនឹងកម្មវិធីកាត់បន្ថយនូវភាពក្រីក្រ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ និងពង្រឹងលើវិស័យសុខាភិបាល។ លោកបន្តថា លើសពីនេះទៀត ចាប់តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៣ ចក្រភពអង់គ្លេស បានផ្តល់ជំនួយជាទឹកប្រាក់ដល់សាលាក្តីខ្មែរក្រហមប្រមាណជិត ៧លានដុល្លារសហរដ្ឋអាមេរិក។
ទន្ទឹមគ្នានោះដែរ លោក ហោ ណាំហុង បានសុំឲ្យប្រទេសអង់គ្លេស បន្តជួយឧបត្ថម្ភដល់សាលាក្តីខ្មែរក្រហមនោះបន្ថែមទៀត ហើយជាការឆ្លើយតប លោក ហ៊ូហ្គូ ស្វៃវអ៍ សម្ដែងក្តីរីករាយចំពោះការស្នើសុំនេះ ដើម្បីឲ្យសាលាក្តីនេះបានដំណើរការដោយជោគជ័យ។
បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហ៊ូហ្គូ ស្វៃវអ៍ បានបន្តជួបពិភាក្សាការងារមួយចំនួនជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ម៉ោងប្រមាណ ១២ថ្ងៃត្រង់បន្តទៀត។
លោក គុយ គួង បានឲ្យដឹងថា អនុរដ្ឋមន្ត្រីក្រសួងការបរទេសចក្រភពអង់គ្លេស លោក ហ៊ូហ្គូ ស្វៃវអ៍ មានគម្រោងជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម៉ោងប្រមាណ ៤រសៀល នៅវិមានសន្តិភាព។
នៅថ្ងៃសុក្រ ទី៣១ មករា នេះ គឺជាថ្ងៃចុងក្រោយហើយក្នុងដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជា រយៈពេល ២ថ្ងៃ។ ដំណើរទស្សនកិច្ចអនុរដ្ឋមន្ត្រីក្រសួងការបរទេសចក្រភពអង់គ្លេស លោក ហ៊ូហ្គូ ស្វៃវអ៍ នៅពេលនេះ គឺស្របពេលដែលកម្ពុជា កំពុងមានវិបត្តិនយោបាយធ្ងន់ធ្ងរ ចាប់តាំងពីក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក ហ៊ុន សែន នឹងធ្វើទស្សនកិច្ច២ថ្ងៃទៅកាន់ប្រទេសឡាវនាដើមខែកុម្ភៈ
- អនុរដ្ឋមន្ត្រីចក្រភពអង់គ្លេសមកទស្សនកិច្ចកម្ពុជាចុងខែមករា
- លោក ហ៊ុន សែន នឹងទៅទស្សនកិច្ចប្រទេសវៀតណាមនៅសប្ដាហ៍ក្រោយ
- គណៈប្រតិភូជាន់ខ្ពស់សភានៃសហភាពមីយ៉ាន់ម៉ានឹងមកទស្សនកិច្ចនៅកម្ពុជា
- ឯកអគ្គរាជទូតកម្ពុជានៅអង់គ្លេសលោក ហោ ណាំបូរា បញ្ចប់តួនាទី
- នាយករដ្ឋមន្ត្រីជប៉ុនបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា
- ជប៉ុននឹងបង្កើនទំនាក់ទំនងលើវិស័យអប់រំ និងសុខាភិបាលជាមួយកម្ពុជា
- ចិនជួយសង់មន្ទីរពិសោធន៍លើផលិតផលកសិកម្មដល់កម្ពុជា
- នយោបាយការទូតរបស់សម្ដេចព្រះ នរោត្ដម សីហនុ
ភាពចលាចល នៅក្នុងសង្គម មិនព្រមចូលប្រជុំសភា ស្រាយបញ្ហា
(ចេញផ្សាយថ្ងៃទី 31-01-2014, 12:53 pm) | យុវជនខ្មែរ
រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឱ្យដឹងថា បក្សប្រឆាំងបានធ្វើបាតុកម្ម កន្លងមក និងបង្កភាពចលាចល នៅក្នុងសង្គម ដោយគណបក្សសង្គ្រោះជាតិ មិនព្រមចូលប្រជុំសភា ដើម្បីដោះស្រាយ បញ្ហាដែលខ្លួនទាមទារ។ ចំណែកគណបក្សប្រជាជនកម្ពុជា នៅតែបើកទ្វារចំហ ក្នុងការចរចារ ជាមួយគណបក្សសង្គ្រោះជាតិ អំពីការទាមទារ ក្នុងការកែទម្រង់ផ្សេងៗ។
លោក ហោ ណាំហុង ថ្លែងបែបនេះ បានធ្វើឡើងក្នុងជំនួបមួយ រវាងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោកអនុរដ្ឋមន្រ្តី ការបរទេសអង់គ្លេស Hugo Swire ដែលរូបលោកកំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាវេលាម៉ោង ៩ព្រឹកថ្ងៃសុក្រទី ៣១ ខែមករា ឆ្នាំ២០១៤ នាទីស្តីការក្រសួងការបរទេសលោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការទាមទាររបស់គណបក្សសង្គ្រោះជាតិ ឲ្យមានការកែទម្រង់ផ្សេងៗ គឺគណបក្សប្រជាជនកម្ពុជា យល់ស្រប ប៉ុន្តែឲ្យមានការកែទម្រង់ នៅក្នុងសភា ធ្វើការពិភាក្សាគ្នា នៅក្នុងសភា មិនមែនស្រែកតវ៉ាទាមទារ នៅតាមចិញ្ចើមថ្នល់នោះទេ ។
លោកឧបនាយករដ្ឋមន្ត្រី បានជំរាបជូនលោក Hugo Swire ថា គណបក្សសង្គ្រោះជាតិបានប្រកាសមុនពេលបោះឆ្នោត ថា ចូលរួមការបោះឆ្នោត តែមិនទទួលស្គាល់លទ្ធផលបោះឆ្នោត គឺនេះបង្ហាញថា គេចង់ឈ្នះតែមួយប៉ុណ្ណោះ ចំពោះលទ្ធផលដែលបានចាញ់ឆ្នោតគេមិនទទួលស្គាល់នោះទេ។ នេះបានន័យថា អ្វីៗគណបក្សសង្គ្រោះជាតិដឹងជាមុនហើយថា នឹងចាញ់ឆ្នោតជាមិនខាន។
លោកបញ្ជាក់ថា នៅអំឡុងពេលនៃការឃោសនារកសម្លេងឆ្នោត គណបក្សសង្គ្រោះជាតិបានបើកយុទ្ធនាការយ៉ាងស្វាហាប់ និងខ្លាំងក្លា ដោយមិនមានការរារាំងរំខានដល់សិទ្ធិនយោបាយនោះទេ ហើយលទ្ធផលទទួលបានគឺគណបក្សសង្គ្រោះជាតិបានកើនអាសនៈជាច្រើន ឯគណបក្សប្រជាជនកម្ពុជាបានថយអាសនៈ ដែលលទ្ធផលទាំងអស់នេះចេញជាផ្លូវការហើយនៅតែគណបក្សប្រឆាំងមិនព្រមទទួលស្គាល់ទៀត គឺបានធ្វើបាតុកម្មជាច្រើនលើកច្រើនសារ។
លោក ហោ ណាំហុបញ្ជាក់ទៀតថា ការធ្វើបាតុកម្មក្រោយការបោះឆ្នោតរាប់ខែរបស់គណបក្សប្រឆាំងគឺមិនមានការបំបិទសិទ្ធិនោះទេទោះជាមានច្បាប់ ឬអត់ច្បាប់អនុញ្ញាតិក៏ដោយ ប៉ុន្តែអ្វីដែលរាជរដ្ឋាភិបាលធ្វើការទប់ស្កាត់នោះ គឺដោយសារនៅថ្ងៃទី២-៣ ខែមករា គណបក្សប្រឆាំងបានកៀងគរក្រុមកម្មករឲ្យបង្កអំពើហិង្សា ញុះញង់ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជនរហូតដល់មានការស្លាប់បាត់បង់ជីវិត និងរងរបួសមនុស្សទៀតផង ដែលទង្វើទាំងនោះរាជរដ្ឋាភិបាលមានវិធានការទប់ស្កាត់រហូតដល់ស្ថានការណ៍វិវត្តន៍ទៅរកភាពប្រក្រតីឡើងវិញ៕
no need to support ho namhong and hun sen are khmer rouge the same
ថ្នាក់ដឹកនាំរដ្ឋាភិបាលខ្មែរពិតជាមិនចេះខ្មាស់គេមែន សុំសរសើរ។ អោយតែឃើញគេមកលេងផ្ទះរបស់ខ្លួន សុំគេអត់មានរើសមុខ តែបីថាអោយយ៉ាងណាក៏ដោយ។ សុំខ្លាចហ្មង។
ពូជរដ្ឋាភិបាល ហ៊ុន សែន សុំទានវារស់ដោសាកាកទានតែប៉ុណ្ណឹងឯង
ប៉ុន្តែវាវាយឫកឈ្លើយក្អេងក្អាង ខ្លាំងជាងរដ្ឋាភិបាលប្រទេសមហាសេដ្ឋីទៅទៀត ។
បើចង់ឱ្យប្រទេសខ្មែរមានបាន ងើបមុខបំបាត់ភាពក្រីក្ររបស់ប្រជាជន
រដ្ឋាភិបាលមិនត្រូវជំទាស់កម្មករកម្មការិនីធ្វើបាតុកម្មទាឡើងប្រាក់ខែទេ !
បើគ្រាន់តែកម្មករ កម្មការិនីបាតុកម្មទាឡើងខែ ១៦០ ដុល្លា ដេញបាញ់
ដេញវាយគ្នាស្លាប់និងរបួសច្រើនយ៉ាងនេះ ធ្វើម៉េចអាចកាត់បន្ថយភាពក្រីក្រ
របស់ប្រជាជនខ្មែរបាន ?
ប្រទេសអ្នកមានប្រាក់ ១៦០ដុល្លា វាគ្រាន់តែជាប្រាក់ធ្វើការក្នុង១ថ្ងៃរបស់
កម្មករ កម្មការិនីកំរិតមធ្យមនៃសាសន៍គេតែប៉ុណ្ណោះ ។
(cnrp) party ឈប់ដើញុះញុងទៀតទៅអត់មាននណាជឿទៀតទេចាញ់គេហើយដើយុំឲគេជួយយុំឡាំបា៉រហូតដល់(Un) ហើយនិង(us) អោយគេជួយតែគេមិនជួយគេអោយទៅចរចាជាមួយ(cpp)partyទៅតែគាត់អត់យល់ភាសារគេនិយាយ.លោក(Sam Ransey )គាត់បានមកដល់(Khmer )វិញគាត់បែជាទៅធើ(demonstration )ទៅវិញគាត់ធើជារៀងរាល់ងៃអត់មាននណាមួយរារាំងពួកគាត់ទេដល់តែគាត់ធើយូងៃយូខែទៅពួកនាក់ជុំនួយរបស់គាត់ចាប់ចុះអន់ថយទៅៗហើយ(Sam Ransey cnrp party)ក៏មានគុំនិតដើញុះុញុងពួក សហ ជីបដោយមាន រុង ឈុន និង វន់ ពៅ ជា (cnrp party)ដើអុចអាលពួកនាក់ធើការរោងចកអោយចេញមកធើបា៉តុកមពីរឿងឡើងលុយ($160ដុលា)ទៅវិញគាត់យល់ថាធើម៉េចអោយឆេះរដថាភិបាលចង់អោយឆេះជាការងាយសោះចាំ ៥ឆាំទៀតទៅហើយទៅបារាំងវិញរៀន នយោបាយថែមទៀតទៅហើយមកត តាំងនិង(cpp party ទៅអត់មាន នណាហាមខាត់ លោកទេលោក(Sam Ransey អើយ!)ពី Khmer រស់នូវ long beach U.S.A