​នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ឡាវនៅ​សប្តាហ៍​ក្រោយ

ដោយ៖​ ពេជ្រ សុធារី​
ថ្ងៃសុក្រ ទី31 ខែមករា ឆ្នាំ2014
http://vodhotnews.com

លោក ហ៊ុន សែន នារយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីខួប៣៥ឆ្នាំថ្ងៃ៧មករា (រូបភាពដោយ តាត ឧត្តម)

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ នៅ​សប្តាហ៍​ក្រោយ ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ និង​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​៧​។​

​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស ចុះ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៤ ឲ្យដឹងថា តប​តាម​ការអញ្ជើញ​របស់​លោក ថង​ស៊ី​ង ថាំ​ម៉ា​វង្ស នាយករដ្ឋមន្ត្រី​ឡាវ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​អមដំណើរ រួមមាន លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និង​សមាជិក​ដទៃ​ទៀត នៃ​រាជរដ្ឋាភិបាល​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ រយៈពេល​ពីរ​ថ្ងៃ នៅ​សប្តាហ៍​ក្រោយ​។​

​សេចក្តី​ជូន​ព័ត៌មាន​ដដែល បន្តថា អំឡុងពេល​ទស្សនកិច្ច​ផ្លូវការ​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួបពិភាក្សា​ការងារ​ផ្លូវការ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឡាវ លោក ថង​ស៊ី​ង ថាំ​ម៉ា​វង្ស ហើយ​នឹង​ធ្វើជា​អធិបតីភាព ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន៧ ក្នុងនោះ​មាន អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ច្បាប់ និង​យុត្តិធម៌ អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ និង​សិល្បៈ​សម្រាប់​ឆ្នាំ​២០១៤-២០១៧ កិច្ចព្រមព្រៀង ស្តីពី វិស័យ​អប់រំ សម្រាប់​ឆ្នាំ​២០១៤-២០១៨ ផែនការ​កិច្ចសហប្រតិបត្តិការ សម្រាប់​ឆ្នាំ​២០១៤ រវាង​ក្រ​សួ​មហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី ការបង្កើត​អគ្គ​កុងស៊ុល​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​កិច្ចព្រមព្រៀង​ស្តីពី ការបង្កើត​ចំណង​សម្ព័ន្ធ​មេត្រីភាព រវាង​រាជធានី​ភ្នំពេញ និង​រដ្ឋធានី​វៀង​ច័ន្ទ​។​

​សេចក្តី​ជូន​ព័ត៌មាន​ដដែល ឲ្យដឹងទៀតថា ក្រៅពីនោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ​លោក ជួ​ម​ម៉ាលី សៃ​ញ៉ាសន ប្រធាន​រដ្ឋ​ឡាវ និង​លោកស្រី ប៉ានី យ៉ាថ​រទូ ប្រធាន​សភាជាតិ​ឡាវ​៕

សូមសរសេរមកកញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com

What Next?

Recent Articles

11 Responses to "​នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ឡាវនៅ​សប្តាហ៍​ក្រោយ"

  1. 18 Mina says:

    កុំភ្លេចចាក់សាំងកប៉ាល់ហោះ ….បណ្តាសាររាស្រ្តច្រើនណាស់។

  2. Terminator III says:

    Only communist nations are Hun Kwang’s best friends. Beside from Vietnam, Laos, China, Cuba and North Korea, has this ferocious dictator ever got invitation to the western free world for the state visit ?

  3. PNH says:

    die with aircraft accident hun sen this is blessing from khmer poeple ( sha tou .. )

  4. Banh Bev says:

    កុំប្រមាទជីវឹតអ្នកដ៏ទៃ ប្រយត្នបាបណា!!!គាត់នាំវៀតណាមមកសង្រ្គោះយើងពី ប៉ុល ពត!!!កុំរមិលគុណណា!!!

  5. ខ្មែរស្នេហាជាតិ says:

    អើហើយហែង​ គេធ្វើគុណចង់ដឹងគុណគេមួយជីវិតឬ??????

  6. ប្រវត្តិសាស្ត្រ says:

    អ្នកជួយ ចេញ ពី របប ប៉ុល ពត គឺ លោក ប៉ែន សុវណ្ណ ! ក្រោយមក ដោយសារ លោក

    ប៉ែន សុវណ្ណ មិន ធ្វើតាម យួន អោយខ្មែរទៅស្លាប់នៅ ក 5 , ប្រឆាំងមិនអោយ បញ្ជូន ជនជាតិ

    យួនមក នៅ ដីខ្មែរ យ៉ាង សន្ធឹកសន្ធាប់ , មិនអោយយួន ជញ្ជូន ជ័យភ័ណ្ឌ ជាតិ​​ ,

    ទ្រព្យសម្បត្តិជាតិខ្មែរ ទៅប្រទេសយួន លះ !

    លោក ប៉ែន សុវណ្ណ ក៏ ត្រូវយួន ចាប់ដាក់គុក ! លោក ចាន់ ស៊ី , លោក រស់ សម័យ ក៏ ត្រូវយួន

    សម្លាប់ លះ !

    ចំណែក ហ៊ុន សែន ធ្វើតាមយួន ក្បត់ជាតិខ្លួនអែង ដោយសារខ្លាច យួន សម្លាប់ !

    ,, សូមមើលប្រវត្តិសាស្ត្រ តាមអិនធីណេត !

  7. ប្រវត្តិសាស្ត្រ says:

    កាពិត បើកុំបាន សម្តេចឪ មានកងទ័ពត្រីភាគី និង មានការ គាំទ្រ ពីសហគមន៍ អន្តរជាតិ ជួយ

    បណ្តេញ កងទ័ពយួនឈ្លានពាន ( យួនមកកាន់កាប់ដីខ្មែរ​ មិនចង់ទៅវិញ ) អោយចេញពីដី ខ្មែរ !

    រួច ក៏ មានកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ថ្ងៃ 23 តុលា ឆ្នាំ 1991 ទើបបានប្រជាពលរដ្ឋខ្មែរ

    យើងបានសុខមួយរយះ ធំ ប៉ុន្តែត្រូវ រលាយ ទ្រព្យសម្បត្តិធម្មជាតិ អស់ជាច្រើន ដោយសារយួននៅ

    មាន បង្កប់ចារកិច្ច របស់វា ធ្វើនយោបាយ តាមរយះ អំពើពុករលួយ មកដល់សព្វថ្ងៃ នេះ !

  8. លឹង្គនាគរាជ says:

    នាំយួនមកយកដីខ្មែរ គុណល្មមចប់ហើយ៣០ឆ្នាំបានកន្លងទៅទាំងទឹកភ្នែក។

  9. ផ្កាយមាស៥ថោកទាបផុតលេខ says:

    ធ្លាក់យន្ដហោះងាប់នៅប្រទេសឡាវឱ្យសាឡះទៅ កុំឱ្យនៅសល់សាកសពសម្រាប់ធ្វើបុណ្យ
    ទមិឡថោកទាបអញ្ចឹងងាប់ឆាប់ៗទៅចុះ !

  10. លឹង្គនាគរាជ says:

    ងាប់អង្កាល់ព្រោះកង់ឡានចាស់ៗសល់ច្រើនណាស់។

  11. អាចារ្យអេ says:

    ទេាលាវរាបកលយុទ្ធទ្រាមប្រយុទ្ធព្រេាះលាវជាបព្រំដែនស្ទឹងត្រែង