​លោក​ សម​ រង្ស៊ី៖​ បណ្តឹង​ប្រឆាំង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ទៅ​ដល់ ICC នៅថ្ងៃនេះ​

ដោយ៖​ នួន បូរិន​
ថ្ងៃសុក្រ ទី31 ខែមករា ឆ្នាំ2014
http://vodhotnews.com

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (រូបភាពដោយ តាំង វីដា)

​លោក ​សម ​រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បានឲ្យដឹងថា​ មេធាវី​ជនជាតិ​អាមេរិក​ម្នាក់ នឹង​ដាក់​ពាក្យបណ្តឹង​ព្រហ្មទណ្ឌ​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ​នៅ​ដំណាច់​ខែ​មករា​នេះ​ប្រឆាំងនឹង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​និង​មន្ត្រីជាន់ខ្ពស់​របស់​លោក​ទាក់ទង​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ និង​រារាំង​ការស្វែងរក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ ​ដោយ​របបខ្មែរក្រហម​។​

​ប្រធាន​គណបក្ស​ប្រឆាំង​នេះ បញ្ជាក់​នៅក្នុង​គេហទំព័រ​បណ្ដាញ​សង្គម​របស់​លោក​ថា លោក ម័រតុ​ន ស​ក្លា (Morton Sklar) មេធាវី​តំណាងឱ្យ​ក្រុម​សម្ព័ន្ធ​នៃ​អ្នកតស៊ូ​មតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​សម្រាប់​ពលរដ្ឋ​កម្ពុជា​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​បញ្ជាក់​ប្រាប់​ VOA​ វិទ្យុសំឡេង​សហរដ្ឋអាមេរិកថា ក្រុម​របស់​លោក​មេធាវី​អន្តរជាតិ​នេះ ​បាន​ប្រមូល​ភស្តុតាង​ជា​យូរ​ឆ្នាំ​មក​ហើយ​ ទាក់ទង​នឹង​ការរំលោភ​សិទ្ធិ​មនុស្ស​នា​នា​នៅ​កម្ពុជា​ ហើយ​ថា​រង់ចាំ​លែង​បាន​ទៀត​ហើយ​ ដោយ​ខ្លាចក្រែង​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា ​កាន់តែ​អាក្រក់​ជាងនេះទៀត​។​

​លោក ​ម័រតុ​ន ស​ក្លា​ បាន​ប្រាប់​វិទ្យុ​អន្តរជាតិ​នេះ​បន្ថែម​ទៀត​ថា​៖ «​អ្វី​ដែល​នាំឱ្យ​មាន​ការសម្រេច​ចិត្ត​ថា​ត្រូវតែ​ធ្វើ​ គឺ​ដោយសារ​តែ​ព្រឹត្តិការណ៍​នា​ពេល​ថ្មីៗ​នេះ ​ទាក់ទង​នឹង​ការបោះឆ្នោត​កាលពី​ខែ​កក្កដា ​ឆ្នាំ​២០១៣ គឺ​ដើម្បី​បញ្ជាក់​ឱ្យបាន​ច្បាស់​ថា ​ការចូលរួម​ពាក់ព័ន្ធ​របស់​លោក​ហ៊ុន សែន ក្នុង​បញ្ហា​ប្រល័យពូជសាសន៍​និង​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​ សម​នឹងត្រូវ​គេ​យកមក​កាត់ទោស​ នៅ​ចំពោះមុខ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ក្នុង​ពេល​ឥឡូវនេះ​»។​

VOD  មិនទាន់អាចសុំប្រតិកម្មពីអ្នកនាំពាក្យរដ្ឋាភិបាល បាននៅឡើយទេ។ ប៉ុន្តែជារឿយៗ អ្នកនាំពាក្យ របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រាប់ថា រដ្ឋាភិបាលមិនចាប់អារម្មណ៍នឹងបណ្ដឹងនេះព្រោះថា មិនមានមូលដ្ឋានច្បាប់ និងភស្តុតាងជាលាក់ឡើយ។

​បើ​តាម​គណបក្សសង្គ្រោះ​ជាតិ  ករណីការប៉ះទង្គិច​នៅ​ផ្លូវ​វែង ដែល​បណ្ដាលឲ្យ​មនុស្ស ៥​នាក់​ស្លាប់​ និងជិត៤០​នាក់ នៅ​ផ្លូវ​វ៉េង​ស្រេង​កាលពី​ថ្ងៃ​ទី៣ ​ខែកុម្ភៈ តាម​ព័ត៌មាន​ថា គណបក្ស​នេះ ក៏​កំពុងស្នើ​មេធាវី​អន្តរជាតិ​ម្នាក់ សិក្សាដើម្បី​ប្ដឹង​ទៅ​កាន់តុលាការអន្តជាតិ​នេះដែរ​៕

អត្ថបទទាក់ទង ៖

គណបក្ស​សង្គ្រោះ​ជាតិ ត្រៀម​​ថវិកា ៣៥០០០​​ដុ​លា្ល​រ​ សម្រាប់​​ផ្តល់​ឲ្យ​មេធាវី​អន្តរជាតិស៊ើបអង្កេត​ករណីហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង​

លោក​កឹម សុខា​៖ មេធាវី​​អន្តរជាតិ កំពុង​បន្ត​ស៊ើបអង្កេត និង​ស្រាវ​ជ្រាវ​ករណី​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង​​

សូមសរសេរមកលោក នួន បូរិន តាមរយៈ narinnun@vodhotnews.com

What Next?

Recent Articles

13 Responses to "​លោក​ សម​ រង្ស៊ី៖​ បណ្តឹង​ប្រឆាំង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ទៅ​ដល់ ICC នៅថ្ងៃនេះ​"

  1. ស្រមោលលង្វែក says:

    អោយតែគេមានឆន្ទៈពិតប្រាកដ ជនល្មោចអំណាចនិងបក្សពួកពិតជាមិនរួចខ្លួនទេ តែវាមានបញ្ហា
    ត្រង់ថា ចំណាត់ការតាមច្បាប់របស់តុលាICCវាមានរយៈពេលយូរបង្គួរដែរ ទំលាប់តែចេញដីការ
    ចាប់ខ្លួននោះ ចឹងរាស្រ្តក៏នៅតែត្រូូវតស៑ូដោយអហឹង្សាទៅតាមហ្នឹងដែរ !

  2. ស្រមោលលង្វែក says:

    ទំលាប់ = > ទំរាំ !

  3. លោកសេរី says:

    This is a stratagem of the artificial political crisis of Mr.Sam rainsy.He does everything to humiliate lawful PM Hun Sen.

  4. ។។ says:

    ប្រហែលអាស្វាឯងមកប្ដឹងហ៊ុន សែន?អត់ចេះប្រមាណខ្លួនអានេះវើយ។តិចគ្មានដីដើរស្រុកខ្មែរ។!

  5. Love Khmer. says:

    We are living oversea support CNRP that love Khmer nation so ICC is good for Khmer

  6. Uk Kim San says:

    Je n’y comprends rien. Quel est le chef d’accusation ?

  7. CPP says:

    good job E.H .Sam rainsy , we are cambodia people support u as well as CNRP

  8. Kay says:

    We are living in oversea support Cnrp . Long live khmer country long live khmer people ,we are khmer stay together fight for our generation .fight for our country,get lost ccp Hun sen

  9. ។។=គង់ហ៊ាន(ទាហ៊ានដែលខ្លាំងជាមួយជនគ្មានអាវុធ)។បើពី៧៩ដល់៩៥វិញងាប់ដូចខ្មោចឆ្កែបាត់

  10. បរិមី ព្រ:វិហារ says:

    Since beginning we know that Sam Rainsy has a clear plan to incite social unrest where he believes that if the armed forces clashed with civilians then he can bring this case to ICC and this is one of strategies that can overthrow the Government. Sam Rainsy has to face justice in Cambodia,

  11. ប្រវត្តិសាស្ត្រ says:

    ពួក អាហៃអើ អាជ័យធ្លាក់ទឹក អាក្បត់ជាតិ ក្បត់ប្រជាពលរដ្ឋ ស្រុកខ្មែរ ជារបស់ពួកអាឆ្កែ អែង ឬ !

  12. ។។ says:

    វាមិនផ្ដាច់មុខផស់នរណាមួយមែនស្រុកខ្មែរ។ប៉ុន្ដែវាតូចចង្អៀតសម្រាប់​អាខ្លះ។នេះគ្រាន់ជាសារមួយផ្ញើទៅអាខ្លះដែលធ្លាប់ស៊ីអាចម៌
    គេឲ្យតែបានចូលស្រុក។ឥឡូវវាចង់ភ្លេចកិច្ចសន្យារបស់វា​ ដែលមិនទាន់ទាំងស្ងួតផង។

  13. Anonymous says:

    Sam Rainsy is using all kind of tactics for the past 6 months to bring Hun Sen down after the election:
    1-Demanding the NEC to open the packages and recount the ballots.
    2-Demanding the government to create the Independent Committee by including his allies COMFREL , NDI, NGO as the team members to investigate the voting irregularity.
    3-Sending the petitions with fingerprints of his supporters to the Royal Palace asking His Majesty the king to get involved.
    4- Traveling abroad asking the European Community to put pressure on the CPP ruling party. But they told him to go back and negotiate with CPP.
    5-Traveling to the UN head quater in New York asking the UN to get involved but the UN said the same thing go back and talk.
    6-Requesting the UN not to recognize the curent government and suspending the Cambodia Mission to the UN.
    7- Traveling to The US State Department head quarter asking the US to get involved. They said the same thing go back and talk.
    8- Appealing to the International Community and the Investors to stop doing business in Cambodia.
    9-Back from a broad , Sam Rainsy and his supporters had delivered petitions to 18 Embassies who are the Signatories of the 1991 Paris Peace Accord to put pressure on the Ruling Party.
    10- Organized Mass Demonstrations everyday hoping that the Government would bloody crackdown on the protestors and kill a lot of them so that he can make his case to ICC, but only a few deads. My point of view is Sam Rainsy ‘s case against Hun Sen is weak. Personally speaking I don’t think the ICC will prosecute Hun Sen because he did nothing wrong!
    Sam Rainsy must understand that Mr Hun Sen is The Heavy Weight Champion that earned his nickname from the world Tittle (Mr Strong Man of Cambodia) to knock him down is not an easy job. Besides even if the court ruling on your behalf ( for example) do you think millions of the Khmer People who are the voters of the Majority will allow Hun Sen go to jail?
    I bet there will be a lot of blood baths all over Cambodia and I don’t think you get out of the country a live either!!!
    From: បង ជាទន់សាយ Long Beach CA USA