​អនុសាសន៍​គណបក្ស​សង្គ្រោះ​ជាតិ និង​សង្គម​ស៊ីវិល​ ទៅអនុ​រដ្ឋមន្ត្រីការបរទេស​ចក្រភព​អង់គ្លេស​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃសុក្រ ទី31 ខែមករា ឆ្នាំ2014
http://vodhotnews.com

លោក Hon Hugo Swire អនុរដ្ឋមន្ត្រីការបរទេស​អង់គ្លេស (រូបថតពី flickr)

​សង្គម​ស៊ីវិល និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ផ្តល់​អនុ​ស​សាសន៍​ពី​បញ្ហា​មួយចំនួន​នៅ​កម្ពុជា ទៅលោក Hon Hugo Swire អនុ​រដ្ឋមន្ត្រីការបរទេស​ចក្រភព​អង់គ្លេស ខណៈពេល​លោក​បំពេញ​ទស្សនៈកិច្ច​នៅ​ជា​កម្ពុជា ស្រប​ពេល​វិបត្តិ​នយោបាយ​មិន​ទាន់​មាន​ដំណោះស្រាយ​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់ VOD ថា លោក​នឹង​ផ្តល់​អនុសាសន៍​ទៅ លោក Hon Hugo Swire ពី​មូលហេតុ​នៃ​ការជាប់គាំង​នយោបាយ និង​ដំណោះស្រាយ​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាន់យក​។ លោក​បន្ថែមថា លោក​នឹង​លើក​ពី​បញ្ហា​រំលោភ​សិទ្ធិមនុ្ស​នៅ​កម្ពុជា ដែល​កំពុង​តែ​កើនឡើង​ផងដែរ​។

​កន្លង​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រកាន់​ជំហ​រថា ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ និង​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​។​

​នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិច និង​ជា​អ្នកតាមដាន​បញ្ហា​សង្គម លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា លោក នឹង​ផ្តល់​ជា​អនុសាសន៍​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស បញ្ហាដីធ្លី ឯករាជ្យភាព​របស់​តុលាការ និង​បញ្ហា​បោះឆ្នោត​។ លោក​បន្តថា បញ្ហា​បោះឆ្នោត​ជាដើម​ចម​ នៃ​ការជាប់គាំង​នយោបាយ និង​បញ្ហា​ផ្សេងៗ​នៅ​កម្ពុជា​។

​តាមរយៈ​កាសែត ខេ​ម​បូឌា ដេលី ឲ្យដឹងថា នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចេញ​ដោយ​ស្ថានទូត​អង់គ្លេស លោក Hon Hugo Swire បាន​លើកឡើង​ថា គាត់​មក​ទី​នេះ​ដើម្បី​ស្វែងយល់ឲ្យ​កាន់តែច្បាស់​អំពី​ទិដ្ឋភាព និង​ឧបសគ្គ​នយោបាយ​នាពេល​បច្ចុប្បន្ន ដើម្បី​ឲ្យបាន​នូវ​អនាគត​ប្រកបដោ​យ​សន្តិភាព សុវត្ថិភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​សម្រាប់​កម្ពុជា​។ សេចក្តីថ្លែងការណ៍​បន្ត​ថា ប្រទេស​អង់គ្លេស​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ការប្រើ​កម្លាំង​បង្រា្ក​ប​ហួសហេតុ​ពី​សំណាក់​សន្តិសុខ​។​

​តាម​គម្រោង​ក្នុង​ដំណើរ​ទស្សនៈកិច្ច​នេះ លោក Hon Hugo Swire នឹង​ជួប​ជាមួយ​មេដឹកនាំ​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ រួមមាន លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ពិភាក្សា​ជុំវិញ​ស្ថានការណ៍​នយោបាយ​។​

​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ផ្នែក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូ​ប៊ែ​ឌី ក៏​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ផង​ដែរ បន្ទាប់ពី​ការបោះឆ្នោត ដែល​ជាប់គាំង​នយោបាយ​នៅ​កម្ពុជា ហើយ​ការគោរព​សិទ្ធិមនុស្ស ត្រូវបាន​ក្រុម​សិទ្ធិ​មនុស្ស​កត់សម្គាល់​ថា កាន់តែ​ធ្លាក់​ចុះ​ដុនដាប ដោយសារ​មាន​ការបាញ់​សម្លាប់​បាតុករ​កន្លងមក​៕

អត្ថបទទាក់ទង ៖

អនុរដ្ឋមន្ត្រីការ​បរទេស​​អង់​គ្លេស នឹង​​មក​កម្ពុជា ដើម្បី​​ស្វែងយល់​ពី​ស្ថានភាព​នយោបាយ​​

រដ្ឋាភិបាល​និង​បក្ស​ជំទាស់​យល់​ខុស​គ្នា​ចំពោះ​ទស្សនៈកិច្ច​នៃ​អនុរដ្ឋមន្ត្រី​អង់គ្លេស​មក​កម្ពុជា​​

សូមសរសេរមកកាន់លោក ​ឡាយ សា​មាន​​ តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

3 Responses to "​អនុសាសន៍​គណបក្ស​សង្គ្រោះ​ជាតិ និង​សង្គម​ស៊ីវិល​ ទៅអនុ​រដ្ឋមន្ត្រីការបរទេស​ចក្រភព​អង់គ្លេស​​"

  1. អ្នកធ្វើស្រែ says:

    ក្រុមអាចោលម្សៀតអស់នេះធ្វើឫកកាច់រាងដូចជាខ្លួនអស្ចារ្យណាស់អញ្ចឹង!ហាស្ដីមួយម៉ាត់ៗណាមកគឺ ផ្ដល់អនុសាសន៍,ដាក់សម្ពាធ,ផ្ដល់អនុសាសន៍,ដាក់សម្ពាធ???«អនុសួយកណ្ដាស» «សំប៉ាច់អ៊ាត»!!

  2. អ្នកធ្វើស្រែ says:

    ក្រុមអាចោលម្សៀតអស់នេះធ្វើឫកកាច់រាងដូចជាខ្លួនអស្ចារ្យណាស់អញ្ចឹង!ហាស្ដីមួយម៉ាត់ៗណាមកគឺ ផ្ដល់អនុសាសន៍,ដាក់សម្ពាធ,ផ្ដល់អនុសាសន៍,ដាក់សម្ពាធ???«អនុសួយកណ្ដាស» «សំប៉ាច់អ៊ាត»! គួរឲ្យចង់សើចមែន!!(អ្នកមានឈ្មោះក្នុងបញ្ជីជាប់ឆ្នោតជាតំណាងរាស្ត្រ​ កាត់សំពត់ក្បិននិងអាវកត្រង់ បានរួចរាល់គ្រប់គ្នាហើយឬនៅ???)។

  3. Anonymous says:

    ពពួកឡប់ឡប់សំ ែរង Cambodian National Retarded Party (CNRP) យល់ថាសំ េបឹម ហា៊ន ថា េអាយ
    ម ហា អំណាច ទទួល េយាបល់របស់ខួន. Who do they think they are?