សហជីពកម្មករ និងអ្នកការពារសិទ្ធិមនុស្សនៃអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន សោកស្ដាយនៅពេលដែលអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ សម្រេចបដិសេធសំណើរបស់ពួកគេ ដែលសុំចូលទៅសួរសុខទុក្ខ លោក វន់ ពៅ និងមនុស្ស ៦នាក់ទៀត ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង។ ក្នុងគោលបំណងដដែលនេះ ពួកគេបានដាក់សំណើមួយទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ដោយ សុ ជីវី
2014-01-31
វិទ្យុអាស៊ីសេរី

ក្រុមសមត្ថកិច្ចត្រូវគេដាក់ពង្រាយនៅរោងចក្រ យ៉ាក ជីន (Yak Jin) ក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃ២ មករា ឆ្នាំ២០១៤។ RFA/Yang Socheametta
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងសហភាពការងារកម្ពុជា ស្នើលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិចារណាសំណើសុំជួបសួរសុខទុក្ខសកម្មជនសិទ្ធិមនុស្ស និងកម្មករចំនួន ៧នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ចាម។
លិខិតចុះថ្ងៃទី២៩ ខែមករា ដែលមានចុះហត្ថលេខាដោយអ្នកសម្របសម្រួលគម្រោងគាំទ្រអ្នកការពារសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កញ្ញា ឆាយ ឈុនលី និងប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានលើកឡើងថា សំណើនេះបានធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធនាគារ បានបដិសេធសំណើរបស់ស្ថាប័នទាំង២នេះ ដែលចង់ចូលទៅសួរសុខទុក្ខមនុស្សចំនួន ៧នាក់ ក្នុងចំណោម ២៣នាក់ ដែលកំពុងជាប់ឃុំ ក្នុងនោះក៏មាន លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធផង។
លិខិតដដែលបញ្ជាក់ថា ការសុំចូលសួរសុខទុក្ខអ្នកជាប់ឃុំទាំងនោះ គឺពុំមានបំណងទៅរារាំង ឬជ្រៀតជ្រែកដល់ដំណើរការនៃការស៊ើបសួរដ៏ត្រឹមត្រូវរបស់តុលាការ ចំពោះសំណុំរឿងឡើយ។ ម្យ៉ាង ករណីនេះ គឺពុំត្រូវបានហាមឃាត់ដោយចៅក្រមដែរ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា អគ្គនាយកដ្ឋានពន្ធនាគារ គួរតែអនុញ្ញាតអោយក្រុមលោក និងមិត្តភក្ដិដទៃទៀត បានចូលសួរសុខទុក្ខ លោក វន់ ពៅ និងអ្នកជាប់ឃុំទាំងអស់តាមពេលវេលាសមរម្យណាមួយ។
«សំឡេង»
វិទ្យុអាស៊ីសេរី ពុំអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាននៅឡើយទេ កាលពីល្ងាចថ្ងៃទី៣១ ខែមករា។
មេធាវីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក ហួន ជុនឌី មានប្រសាសន៍ថា ជាទូទៅ គឺមានតែចៅក្រមស៊ើបសួរ ឬព្រះរាជអាជ្ញា ដែលអាចកំណត់ថា តើជនសង្ស័យក្នុងសំណុំរឿងណាមួយពុំអាចអោយសាច់ញាតិ ឬមិត្តភក្ដិចូលសួរសុខទុក្ខ។
«សំឡេង»
កាលពីថ្ងៃទី២៤ ខែមករា អគ្គនាយកដ្ឋានពន្ធនាគារ បានបដិសេធសំណើរបស់ក្រុមសហជីព និងអ្នកការពារសិទ្ធិមនុស្ស ដែលបានសុំទៅសួរសុខទុក្ខ លោក វន់ ពៅ និងមនុស្សមួយចំនួនទៀត ដែលត្រូវអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី២ ខែមករា នៅរោងចក្រ យ៉ាក ជីន (Yak Jin) ពេលទៅតវ៉ាទាមទារដំឡើងប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរ និងដេរស្បែកជើងអោយបាន ១៦០ដុល្លារក្នុង១ខែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តើមានយុទ្ធសាស្ត្រទប់ស្កាត់ការធ្វើចំណាកស្រុករបស់យុវជនដែរឬទេ?
- តំណាងរាស្ត្របក្សប្រឆាំងគ្រោងទៅជួបពលរដ្ឋ២៣នាក់ជាប់ឃុំនៅកំពង់ចាមថ្ងៃទី៤
- CCHR៖ កម្ពុជាជាប្រទេសដែលគ្រោះថ្នាក់ក្នុងការធ្វើជាអ្នកដឹកនាំសហជីព
- មេសហជីពសេរីកម្មករប្ដឹងស្នងការខេត្តកំពង់ស្ពឺពីបទធ្វើឲ្យខូចទ្រព្យសម្បត្តិសហជីព
- ពលរដ្ឋនៅព្រំដែនជ្រៃធំត្អូញត្អែរថាជនជាតិវៀតណាមចូលមកដណ្ដើមការងារធ្វើ
- អង្គការសមាគមជិត២០០បន្តដាក់ញត្តិទាមទារដោះលែងមនុស្ស២៣នាក់
- មន្ត្រីរដ្ឋាភិបាលប្រាប់អ.ស.ប.ថាកម្ពុជាគោរពសិទ្ធិមនុស្សពេញលេញ
- សមាគមអ្នកកាសែតស្នើឲ្យសមត្ថកិច្ចបញ្ឈប់ការប្រើហិង្សាលើអ្នកសារព័ត៌មាន
- CCHR៖ តើអ្វីទៅជា ប្រទេសកម្ពុជាឋិតក្រោមការពិនិត្យជាសាកលតាមពេលវេលាកំណត់?
ប្រើទ័ពសម្តេច សម្លាប់ពួករាស្រ្តខ្មែរដ៏ល្ងង់អស់និងអោយស្លាប់អស់ទៅសម្តេច! បើវានៅតែប្រឆាំង!
បើសម្តេចខ្វាស់រាស្រ្ត គាំទ្រសម្តេចប្រាប់មួយមាត់មក(រាស្រ្តយួនច្រើនណាស់ និង ចូលមកស្រុកខ្មែរ
ចាំគាំទ្រួសម្តេចជានិរន្តន៍ ) ។ បើអាចោរសៀម ចង់ចូលមកឈ្លានពានយកថ្មសម្តេចទៀត ខាងទ័ពវៀត
ណាមចាំគាំទ្រួជួយសម្តេចទាំងប្រជាជនទាំងកងទ័ព។