ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ដែលកម្មកររោងចក្រកាត់ដេរឈ្មោះ យ៉ុន ជា អាយុ១៧ឆ្នាំបានជាប់ក្នុងពន្ធនាគារនោះ គាត់បានចំណាយពេលរាប់ម៉ោងមើលតាមបង្អួចនៅជញ្ជាំងបេតុងមួយ និងគិតថា គាត់នឹងមិនបានឃើញផ្ទះ និងគ្រួសាររបស់គាត់វិញទេ។
យ៉ុន ជា កម្មកររោងចក្រកាត់ដេរអាយុ១៧ឆ្នាំ ដែលត្រូវបានចាប់ខ្លួនអំឡុងការបង្ក្រាបអ្នកតវ៉ាកាលពីថ្ងៃទី២ និងទី៣ ខែមករា ហើយត្រូវបានដោះលែងកាលពីថ្ងៃសៅរ៍ និយាយនៅផ្ទះរបស់ខ្លួននៅតាមផ្លូវវេងស្រេង កាលពីម្សិលមិញ។ ស៊ីវ ចាន់ណា
គាត់បាននិយាយកាលពីម្សិលមិញនៅពេលអង្គុយលើកម្រាលឥដ្ឋនៃបន្ទប់តូចមួយនៅតាមផ្លូវវេងស្រេងក្នុងខណ្ឌមានជ័យក្រុងភ្នំពេញ ដែលគាត់រស់នៅជាមួយឪពុកម្ដាយ និងបងប្អូនពីរនាក់របស់គាត់ថា “ខ្ញុំមិនដែលគិតថា ខ្ញុំអាចចេញវិញបានទេ។ មានបង្អួចមួយដែលអាចមើលទៅក្រៅបាន។មួយថ្ងៃៗ ខ្ញុំអង្គុយសម្លឹងតាមបង្អួចនោះ”។
កាលពីព្រឹកថ្ងៃសុក្រ សាលាដំបូងរាជធានីភ្នំពេញ បានដោះលែងលោក ជា និងអ្នកជាប់ឃុំម្នាក់ទៀតឈ្មោះ ប៊ូ សារិទ្ធ អាយុ២៧ឆ្នាំ ហើយអ្នកទាំងពីរស្ថិតក្នុងចំណោមសកម្មជនសហជីព និងអ្នកតវ៉ាទាំង២៣នាក់ដែលបានជាប់ឃុំបន្ទាប់ពីមានការបង្ក្រាបយ៉ាងឃោរឃៅទៅលើកម្មកររោងចក្រកាត់ដេរដែលធ្វើកូដកម្មកាលពីថ្ងៃ ទី២ និងទី៣ ខែមករា។ ពួកគេទាំងពីរត្រូវបានដោះលែងកាលពីថ្ងៃសៅរ៍។ មនុស្សជាច្រើននាក់ក្នុងចំណោមមនុស្ស២១នាក់ដែលកំពុងជាប់ឃុំនៅឡើយបានធ្វើកូដកម្មអត់អាហារកាលពីព្រឹកម្សិលមិញ។
លោក គា សុវណ្ណា ប្រធានមណ្ឌលអប់រំកែប្រែទី៣ ដែលអ្នកទោសទាំង២១នាក់ត្រូវបានឃុំខ្លួននោះ បានមានប្រសាសន៍កាលពីម្សិលមិញថា “អ្នកទោស១៦នាក់ក្នុងចំណោមអ្នកទោសទាំង២១នាក់បានធ្វើកូដកម្មអត់អាហារតាំងពីព្រឹកមិញនេះ ពីព្រោះពួកគេចង់បញ្ជូនសារទៅក្រសួងយុត្តិធម៌ឲ្យរកយុត្តិធម៌ឲ្យពួកគេ។
ហើយចំពោះអ្នកទាំងពីរនាក់ដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំហើយក៏ដោយ ក៏ការរស់នៅក្រៅពន្ធនាគារនៅតែមានការលំបាកដែរ។ ឥឡូវនេះ លោក ជា ថ្លង់ត្រចៀកឆ្វេងរបស់គាត់ និងមិនអាចប្រើដៃឆ្វេងបានទេ ដោយសារការវាយដំនៅល្ងាចថ្ងៃទី២ ខែមករា។ គាត់បាននិយាយថា គាត់នៅទីនោះពីព្រោះ គាត់ចង់ថតរូប។
គាត់បាននិយាយថា “ខ្ញុំបានឮការប៉ះទង្គិចគ្នានៅខាងក្រៅ ដូច្នេះខ្ញុំបានយកទូរស័ព្ទដៃរបស់ខ្ញុំទៅថតការប៉ះទង្គិចគ្នានោះ។ នៅពេលខ្ញុំទៅដល់ទីនោះ កងរាជអាវុធហត្ថបានឡោមព័ទ្ធខ្ញុំ។ ពួកគេមិននិយាយទេ ពួកគេបានវាយខ្ញុំតែម្ដង។ ពួកគេវាយខ្ញុំគ្រប់កន្លែងរហូតដល់ខ្ញុំសន្លប់។ នៅពេលខ្ញុំដឹងខ្លួនឡើងខ្ញុំស្ថិតនៅឯស្នងការដ្ឋាននគរបាល”។
លោក ជា ត្រូវបានឃុំខ្លួនពីរថ្ងៃនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលនៅទីនោះ គាត់ត្រូវបានគេបង្ខំឲ្យដោះសម្លៀកបំពាក់ទុកតែខោខ្លី និងដេកនៅលើក្រដាសមួយផ្ទាំងនៅលើកម្រាលឥដ្ឋ។ មន្ត្រីនគរបាលបានសួរគាត់ និងគំរាមគាត់ជាច្រើនម៉ោង។ គាត់និយាយពេលសម្លឹងមើលដៃឆ្វេងរបស់គាត់ដែលមានសភាពហើម និងបាក់នៅក្នុងហេតុការណ៍នេះថា “មន្ត្រីនគរបាលម្នាក់បានប្រាប់ខ្ញុំថា‘ អញនឹងយកដំបងដែករុកមាត់ឯង ប្រសិនបើឯងនៅតែនិយាយទៀត’ ” ។
លោក ជា អះអាងថា បន្ទាប់ពីវាយគាត់សន្លប់ហើយ កងរាជអាវុធហត្ថលួចយកទ្រព្យសម្បត្តិរបស់ខ្ញុំអស់។ គាត់បាននិយាយថា កងរាជអាវុធហត្ថបានយកអ្វីៗទាំងអស់ដែលខ្ញុំមានជាប់ខ្លួន ដូចជាទូរស័ព្ទដៃ កាបូបលុយ និងកាតរោងចក្រ”។ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាម និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈរួចហើយ លោក ជា ត្រូវបាននាំទៅកាន់មណ្ឌលអប់រំកែប្រែទី៣ ដែលអង្គការសិទ្ធិមនុស្សនិយាយថា មានស្ថានភាពមិនល្អ។
គាត់បាននិយាយថា ក្នុងមួយថ្ងៃៗត្រូវឆ្លងកាត់ការលំបាកខ្លាំងណាស់។ គាត់បាននិយាយថា “ជារៀងរាល់ថ្ងៃនៅពេលដែលខ្ញុំភ្ញាក់ដឹងខ្លួនឡើងខ្ញុំចង់តែរត់ចេញ”។ លោក ជា និយាយថា គាត់និងអ្នកទោសដែលនៅក្នុងបន្ទប់ជាមួយគ្នាត្រូវបានហាមឃាត់មិនឲ្យនិយាយគ្នាទេ ក្នុងរយៈពេលពីរបីថ្ងៃដំបូង ប៉ុន្តែក្រោយមកមន្ត្រីនគរបាលបានអនុញ្ញាតឲ្យនិយាយវិញ។ មនុស្សភាគច្រើនដែលជាប់ឃុំជាមួយគាត់គឺជាអ្នកជាប់ទោសពីបទរំលោភ ចោរកម្ម និងជួញដូរគ្រឿងញៀន។
ទោះបីជាពន្ធនាគារនោះ បានព្រមព្រៀងថតមើលដៃរបស់លោក ជា និងឲ្យគាត់លេបថ្នាំបំបាត់ការឈឺចាប់ក៏ដោយ ក៏ពួកគេមិនព្រមធ្វើការវះកាត់ដែរ។ បន្ទាប់ពីជាប់ឃុំអស់រយៈពេល១៨ថ្ងៃនៅមណ្ឌលអប់រំកែប្រែទី៣នេះ លោក ជា ត្រូវបាននាំទៅកាន់ពន្ធនាគារខេត្តកំពង់ចាម ពីព្រោះគាត់គឺជាអនីតិជន។ គាត់បាននិយាយថា “នៅទីនោះវាស្រួលជាង ប៉ុន្តែខ្ញុំនៅតែគ្មានសេរីភាពដដែល”។
បន្ទាប់ពីការចាប់ខ្លួនគាត់ លោក ជា ត្រូវបានបណ្តេញចេញពីការងាររបស់គាត់នៅរោងចក្រ ជាស្រ៊ុន ដែលគាត់បានធ្វើការរយៈពេលមួយឆ្នាំ។ ប៉ុន្តែគាត់បាននិយាយថា ស្នាមរបួសគាត់ និងការភ័យខ្លាចអំពីការចាប់ខ្លួនធ្វើឲ្យគាត់ពិបាកទៅធ្វើការ។ “ខ្ញុំនៅតែភ័យខ្លាច។ ខ្ញុំមិនហ៊ានចាកចេញពីផ្ទះទៀតទេ”។
អ្នកជាប់ឃុំម្នាក់ទៀតដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំនេះដែរ គឺលោក ប៊ូ សារិទ្ធ អាយុ២៧ឆ្នាំបានយល់ស្រប។ គាត់បាននិយាយកាលពីម្សិលមិញនៅពេលមានគ្រួសាររបស់គាត់អង្គុយជុំវិញនៅពីក្រោមផ្ទះឈើរបស់ពួកគេនៅជិតផ្លូវវេងស្រេង និងដៃរបស់គាត់ញ័រនៅពេលគាត់និយាយនោះ បាននិយាយកាលពីម្សិលមិញថា “ខ្ញុំខ្លាចណាស់មិនហ៊ានតវ៉ាទេ”។
ដូចលោក ជា ដែរនោះ លោក សារិទ្ធ បានអះអាងថា គាត់គ្រាន់តែចេញទៅមើលការតវ៉ានោះ ស្រាប់តែគេបានចាប់ខ្លួនគាត់តែម្ដងនៅថ្ងៃទី៣ ខែមករា។ គាត់កំពុងឈរជាមួយមិត្តភក្ដិ និងអ្នកឈរមើលដទៃទៀតនៅខាងក្រៅផ្ទះជួលរបស់កម្មកររោងចក្រកាត់ដេរ ហើយនៅពេលនោះមនុស្សដែលនៅក្បែរគាត់បានស្រែកជេរកងរាជអាវុធហត្ថ។ គាត់និយាយថា “បន្ទាប់មកពួកគេបានចាប់ខ្លួនខ្ញុំ និងវាយដំខ្ញុំ។ កងរាជអាវុធហត្ថម្នាក់បាននិយាយទៅកាន់កងរាជអាវុធហត្ថផ្សេងទៀតថា ‘ បើនៅតែវាយវា វានឹងងាប់’ ” ។
លោក សារិទ្ធ បាននិយាយថា កងរាជអាវុធហត្ថបានវាយគាត់ពេញដងខ្លួន និងក្បាលរហូតដល់បែកឈាម និងហើម។ ចាប់តាំងពីត្រូវបានដោះលែងពីពន្ធនាគារមក លោក សារិទ្ធ និយាយថា គាត់មានការឈឺចាប់ដើមទ្រូង និងកំពុងបាត់បង់ការចងចាំ។ គាត់បាននិយាយថា “ខ្ញុំកំពុងចាប់ផ្ដើមភ្លេចភ្លាំង។ ថ្ងៃណាមួយខ្ញុំគិតថា ខ្ញុំនឹងមានបញ្ហាធំ”។
នៅពេលសួរថា តើការរស់នៅដូចម្ដេចដែរនៅក្នុងមណ្ឌលអប់រំកែប្រែទី៣នោះ លោក សារិទ្ធ និយាយថា “វាមិនដូចផ្ទះទេ” ។ គាត់បាននិយាយបន្ទាប់ពីពិធីសូត្រមន្តនៅផ្ទះរបស់គាត់ថា “[នៅក្នុងពន្ធនាគារ] យើងហូប ដេក អង្គុយ ដើរ ហូប ដេក អង្គុយ ដើរ គឺមានតែប៉ុណ្ណឹង”។
ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះមានការរិះគន់យ៉ាងខ្លាំងចំពោះការប្រព្រឹត្តទៅលើអ្នកជាប់ឃុំទាំង២៣នាក់ ដោយមានការតវ៉ាទាំងនៅក្នុងស្រុក និងនៅបរទេសទាមទារឲ្យមានការដោះលែងពួកគេជាបន្ទាន់។ នៅថ្ងៃនេះ គឺមួយថ្ងៃមុនពេលបើកសវនាការសុំនៅក្រៅឃុំសម្រាប់អ្នកទោសដែលនៅសេសសល់ចំនួន២១នាក់ សហជីពគ្រោងហែក្បួនតាមតីរវិថីព្រះស៊ីសុវត្ថិ ក្នុងទីក្រុងភ្នំពេញ ទៅកាន់ស្ថានទូតបរទេស ដើម្បីតវ៉ាចំពោះការឃុំខ្លួនមនុស្សទាំង២១នាក់ និងតវ៉ាចំពោះការដែលរដ្ឋាភិបាលមិនដោះស្រាយការទាមទាររបស់ខ្លួនសុំដំឡើងប្រាក់ខែគោលរបស់កម្មករ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានមានប្រសាសន៍ថា មនុស្សប្រហែលបីរយនាក់ រួមទាំងសហជីពប្រាំបី នឹងដាក់ញត្តិដែលមានប្រាំពីរចំណុច រួមទាំងការដោះលែងអ្នកទោសទាំង២៣នាក់ផង”។ “យើងមិនបារម្ភអំពីការបង្ក្រាបទេ។ យើងនឹងជួបជុំគ្នាហែក្បួនដោយអហិង្សា យើងធ្វើតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា”។
នៅក្រៅប្រទេសកម្ពុជាឯណោះវិញ សហជីពនៅក្នុងប្រទេសចំនួន២២ក៏នឹងដាក់ញត្តិជូនស្ថានទូតខ្មែរនៅទូទាំងពិភពលោកដែរដើម្បីទាមទារឲ្យដោះលែងអ្នកទោសទាំងនេះ និងឲ្យគោរពសិទ្ធិកម្មករ។ លោក ជា និយាយថា គាត់សង្ឃឹមថា អ្វីដែលបានកើតឡើងចំពោះគាត់កាលពីខែមករា នឹងមិនកើតឡើងម្ដងទៀតទេ។ គាត់បាននិយាយថា “វាជាការរំលោភសិទ្ធិមនុស្ស។ ពួកគេបានវាយដំមនុស្ស និងមិនគោរពច្បាប់ឡើយ”៕គឹមហឿន
© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
សាហាវអ្វីម្លេះវាយមនុស្សទាំងរស់គាត់គ្មានខុសសោះទេវតាមើលចុះ គួរជួយពិចារណារ
នៅឯណាមិនធំក្លិន…..សមត្ថកិច្ចគ្រប់ស្ថាប័ន….ជាសមត្ថកិច្ចដៃរហ័សលើសចោរឆក់…បើមានរឿងឃាត់ខ្លួនជនល្មើសនោះអ្វីដែលគិតមុនគេគឺកាបូបលុយ..ទូរស័ព្ទ…គ្រឿងអល័ង្ការផ្សេងៗ…………….ព្រោះនោះជាជ័យភ័ណ្ឌ
ដើម្បីតែអំណាចមនុស្សហ៊ានសម្លាប់មនុស្សដូចគ្នា ។ តាមធម្មជាតិរបស់សត្វលោក «បើកើតឡើង
ហើយរមែងស្លាប់ទៅវិញជាប្រក្រតី » ។ ហេតុអ្វីមនុស្សសម្លាប់គ្នាធ្វើអ្វី ?
សមត្ថកិច្ច មួយចំនួន គឺ ជា ចោរហារយ ថោកទាប ប៉ះអី យកនឹង ! សមត្ថកិច្ច ដែល វ៉ៃ បាញ់សម្លាប់
កម្មករ កម្មការីនី គ្មានអាវុធ គឺ វា ជាសត្វ តិរិច្ឆាន ត្រូវចាប់ វា យកមកកាត់ទោស !
MP, you’re uneducated and ignorance….instead of professional work you take it as personal. That’s why we think that all the CPP officer, worker, dick sucker, ass kisser are Incompitence of work and leading the country?!? All of you dumb monkey are so proud of 6 bridges, 3 or 4 over bridge road that built for over 30 year, that all you’ve got. All you moron just like a dumb frogs living in the well. All you see is the sky that the size of the well. Your live like a routine…just eat , work, watch Bayon TV, sleep, and die!!! Mother fucker…get your fucking Hemorroids ass out of that well and go to Disneyland with me , you monkey!!!….
this is HUN SEN a jungle Goviala party .they are animal they even can not think who much pain when they break peoples arm , leg, or had. all these animal coming from the killing file. the former KHMER REUGE. CAMBODIA will not have peace if the masters of killing file still be in powers. peace to all CAMBODIAN
មិនដឹងជាឣាចម៍ឣីទេឣាCHEAមេទ័ពមួយនេះ ខ្លាចគេមិនដឹងថាឯងចេះឣង់គ្លេសឬឣី?CHEAតែឈ្មោះតែឣន់ចរិតហ្មងឲ្យតែឈ្មោះCHEA ហើយម្យ៉ាងគឺឌឺចចេសចុយម្រ៉ាយហើយដូរឈ្មោះចេញ
ទៅក្រែងលោមានយីឣ៊ុនខ្លះ បង់ផ្ទះដាច់ហើយឬនៅ? មានជាប់បំណុលក្រេឌិតឬឣត់?។
ប្រយ៏ត្នខ្លួនទៅអាខ្វាក់ អាណា សាងអី នឹងទទួលហ្នឺងវិញមិនខាន កុំបន្ទោសស្រមោចអោយសោះ អាត្រីដ៏ធំមហិមា ទឹកមិនមែនមិនចេះរីងទេវើយ ។
ឣាroach and ant killerទម្រាំស្រមោចបានស៊ីត្រី ស្រមោចក្លាយជាឣាចម៍ត្រីបាត់ហើយឣាឣើយ
ទ្រឹស្តីឣ្ហែងឣន់ឣន់ឣញ្ចឹងចាំតែបានស៊ីត្រធំតើ! ទាល់យូរណោះ!។
ក្នុងគុកគឺអញ្ចឹង! បើជៀសបាន ត្រូវតែជៀស កុំឲ្យបានចូល។
គុក ពុំមែនជាសណ្ឋាគារទេ!
They are the remain of khmer rouge in cambodia. They are happy to suck the blood of cambodia. If there will be a war again; i will not forget such persons in my life.
ខ្ញុំបានឮការប៉ះទង្គិចគ្នានៅខាងក្រៅ ដូច្នេះខ្ញុំបានយកទូរស័ព្ទដៃរបស់ខ្ញុំទៅថតការប៉ះទង្គិចគ្នានោះ។ នៅពេលខ្ញុំទៅដល់ទីនោះ កងរាជអាវុធហត្ថបានឡោមព័ទ្ធខ្ញុំ។ ពួកគេមិននិយាយទេ ពួកគេបានវាយខ្ញុំតែម្ដង។ ពួកគេវាយខ្ញុំគ្រប់កន្លែងរហូតដល់ខ្ញុំសន្លប់។ នៅពេលខ្ញុំដឹងខ្លួនឡើងខ្ញុំស្ថិតនៅឯស្នងការដ្ឋាននគរបាល”
ពាក្យទាំងនេះគឺកម្មករមិនចេះនិយាយទេ
មានអ្នកបង្រៀនឲ្យនិយាយ