អង្គការសមាគម និងសហជីព ព្រមទាំងក្រុមអ្នកតស៊ូមតិរឿងដីធ្លីជាង ៥០ស្ថាប័ន បានរៀបចំយុទ្ធនាការក្នុងថ្ងៃតែមួយ ដើម្បីទទូចសុំឲ្យរដ្ឋាភិបាលបន្តដោះលែងអ្នកជាប់ឃុំទាំង ២១នាក់ ដោយគ្មានលក្ខខណ្ឌ។ កន្លងមករដ្ឋាភិបាលចាប់មនុស្ស ២៣នាក់ ដាក់ឃុំ តែក្រោយមកបានដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ២នាក់។
ដោយ វោហារ ជាតិ
2014-02-10
RFA

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដឹកនាំក្បួនដង្ហែតាមផ្លូវមាត់ទន្លេ ឆ្ពោះមកព្រះអង្គដងកើ ទាមទារឲ្យដោះលែងមនុស្ស ២១នាក់ជាប់ឃុំនៅគុកត្រពាំងផ្លុង កាលពីព្រឹកថ្ងៃ១០ កុម្ភៈ ឆ្នាំ២០១៤។ RFA/Morm Moniroth
ចំណែកមេដឹកនាំសហជីពធំៗជាង ១០ បានព្រមានថា បើថ្ងៃសវនាការក្នុងថ្ងៃទី១១ អ្នកទាំង ២១នាក់ នៅតែត្រូវបានតុលាការចោទប្រកាន់បន្ត មហាបាតុកម្មនឹងផ្ទុះឡើងប្រឆាំងចំណាត់ការនេះនៅទូទាំងប្រទេស។
«សំឡេងស្រែករបស់ក្រុមមេដឹកនាំសហជីពឲ្យដោះលែងអ្នកជាប់ឃុំ»៖ នេះជាសំឡេងស្រែកទាមទាររបស់មេដឹកនាំសហជីព ដែលសុំឲ្យតុលាការ និងរដ្ឋាភិបាលបន្តដោះលែងអ្នកជាប់ពន្ធនាគារទាំង ២១នាក់ ដោយគ្មានលក្ខខណ្ឌ ហើយយុទ្ធនាការនេះ ក៏ធ្វើឡើងនៅចំពេលដែលទិវាសកម្មភាពពិភពលោករបស់សម្ព័ន្ធសហជីពអន្តរជាតិ ដ៏មានឥទ្ធិពលក៏កំពុងធ្វើសកម្មភាពដូចគ្នានេះដែរ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ព្រមានថា ប្រសិនបើសេចក្ដីរបស់សាលាឧទ្ធរណ៍នៅថ្ងៃទី១១ កុម្ភៈ នេះ នៅបន្តចោទប្រកាន់ប្រឆាំងមនុស្សទាំង ២១នាក់ បន្តទៀត នោះមហាបាតុកម្មប្រឆាំងចំណាត់ការនេះ នឹងផ្ទុះព្រមៗគ្នានៅទាំងទូទាំងប្រទេស។
អង្គការសង្គមស៊ីវិល និងសហគមន៍ចំនួន ៥៨ បានបង្ហោះប៉េងប៉ោង ក្នុងពេលតែមួយ នៅទូទាំងប្រទេស។ ដោយឡែកសម្រាប់រាជធានីភ្នំពេញ មាន ៤២ទីតាំង ដែលធ្វើយុទ្ធនាការដូចគ្នានេះ ជាអាទិ៍សហជីពចំនួន ១៦ និងសម្ព័ន្ធអង្គការសង្គមស៊ីវិល ដែលបណ្ដុំទៅដោយអង្គការជាង ១៩០ស្ថាប័ន ព្រមទាំងសហគមន៍ដីធ្លីផង។
ទន្ទឹមនឹងនេះ របាយការណ៍របស់អង្គការលីកាដូ បានចេញផ្សាយនៅថ្ងៃទី១០ កុម្ភៈ ថា មានសហជីពអន្តរជាតិដ៏មានឥទ្ធិពលនៅលើពិភពលោក រួមមាន Industry All សហជីព Global Union និង ITUC ជាដើម បានប្រមូលផ្ដុំកម្មករជាច្រើននៅបណ្ដាប្រទេសមួយចំនួន ដើម្បីតវ៉ានៅតាមទីក្រុងធំៗនៃបណ្ដាប្រទេសដែលមានស្ថានទូតខ្មែរនៅទីនោះ ដូចជាទីក្រុងបាងកក ហ្សឺណែវ កូឡាឡាំពួរ ខេនប៊ើរ៉ា ប៊ែរឡាំង ព្រូសែល ហុងកុង ម៉ានីល ហ្សាកាតា ទីក្រុងឡុងដ៍ និងសេអ៊ូល។
ចំណែកលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (CCAWDU) ថ្លែងនៅក្បែរព្រះអង្គដងកើ ជាទីដែលសហជីព អង្គការសមាគម និងសហគមន៍ដីធ្លីជួបជុំគ្នាថា នេះជាពេលវេលាដែលរដ្ឋាភិបាលគប្បីស្តារមុខមាត់ឡើងវិញនៅលើឆាកអន្តរជាតិ។ លោកបន្តថា បើរដ្ឋាភិបាលនៅបន្តចរន្តនយោបាយដូចសព្វថ្ងៃទៀត នោះកម្ពុជាប្រឈមនឹងការរិះគន់ថា ជាប្រទេសមិនល្អ។
អគ្គព្រះរាជអាជ្ញានៃសាលាឧទ្ធរណ៍ លោក អ៊ុក សាវុធ មានប្រសាសន៍ថា ទោះជាបែបណាគេនៅមិនទាន់ដឹងពីជោគវាសនារបស់អ្នកទាំង ២១នាក់នោះយ៉ាងណានៅឡើយទេ ព្រោះសេចក្ដីសម្រេចស្ថិតនៅលើឆន្ទានុសិទ្ធិរបស់ចៅក្រមជម្រះក្ដី។
យ៉ាងណាការបង្ក្រាបពុំមានឡើយសម្រាប់យុទ្ធនាការនៅថ្ងៃទី១០ កុម្ភៈ ប្រឆាំងក្រុមអ្នកការពារសិទ្ធិមនុស្ស និងសហជីពពីសំណាក់ក្រុមមានសមត្ថកិច្ចរបស់រដ្ឋាភិបាល។ ក្រៅតែត្រូវគេដាក់ពង្រាយក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះនោះ។
ក្រៅពីនេះ ក្រុមសហជីពក៏នៅទាមទារសុំឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែគោលដល់កម្មករ ១៦០ដុល្លារដដែល។
លោក ណៃ វង់ដា មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់សមាគមអាដហុក ចាត់ទុកថា ការសម្រេចចិត្តដូច្នេះរបស់រដ្ឋាភិបាល គឺជារឿងត្រឹមត្រូវ។
នៅថ្ងៃទី១១ កុម្ភៈ សាលាឧទ្ធរណ៍នឹងបើកសវនាការជាលើកដំបូងរបស់ខ្លួនក្នុងសំណុំរឿងអ្នកទាំង ២១នាក់។ ក្រុមសហជីពបានបញ្ជាក់ថា បើតុលាការមិនទម្លាក់ការចោទប្រកាន់ ហើយដោះលែងអ្នកទាំងនោះឲ្យមានសេរីភាពទេ នោះបាតុកម្មប្រឆាំងចំណាត់ការនេះនឹងផ្ទុះឡើងមិនសំចៃដៃឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តំណាងកសិករនៅស្វាយរៀងដាក់ញត្តិទាមទារឲ្យដោះលែងអ្នកជាប់ឃុំ២១នាក់
- សហជីពធំ៣លើពិភពលោកគ្រោងជួបគ្នានៅតាមបណ្ដាស្ថានទូតខ្មែរ
- កម្មករ២នាក់ក្នុងចំណោម២៣នាក់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន
- សមត្ថកិច្ចកម្ពុជាបដិសេធសហការជាមួយមេធាវីអន្តរជាតិករណីនៅផ្លូវវ៉េងស្រេង
- តុលាការក្រុងភ្នំពេញដោះលែងកម្មករ២នាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន
- សង្គមស៊ីវិលបួងសួងនៅព្រះអង្គដងកើសុំឲ្យដោះលែងមនុស្ស២៣នាក់
- មេធាវីរបស់បក្សប្រឆាំងត្រូវការភស្តុតាងបន្ថែមពីការបាញ់សម្លាប់កម្មករដើម្បីប្ដឹងទៅICC
- សហជីពចំនួន១១គ្រោងដាក់ញត្តិតាមស្ថាប័នពាក់ព័ន្ធឲ្យដោះស្រាយបញ្ហា៧ចំណុច
- តុលាការកំពង់ស្ពឺសម្រេចឲ្យថ្នាក់ដឹកនាំសហជីពកម្មករ៥នាក់នៅក្រៅឃុំបណ្ដោះអាសន្ន
ពួកអាថោកទាំងឡាយនេះ !កាលទាមទារសុំឡើងប្រាកខែ១៦០ដុល្លា មិនត្រឹមតែមិនបាននោះទេ
តែថែមទាំងមានស្លាប់ របួស ជាប់គុក បាត់ខ្លួនខ្លះទៀត។តើប៉ុណ្ណេះនៅមិនទាន់គ្រប់ មិនទាន់សម
ចិត្តពួកអាថោកឯងទេឬ?ថ្វីត្បិតតែប្រាក់ខែ១៦០ដុល្លាវាតិចតួច តែនៅលើពិភពលោកនេះគ្មាននរណា
អាចឡើងប្រាក់ខែ១០០%បានភ្លាមៗទេ ហើយពួកអាថោកឯងដឹងច្បាស់ណាស់។តើហេតុដូចម្ដេចបានពួកអាថោកឯងនៅតែនាំមនុស្សទៅធ្វើរឿងដែលមិនអាចទៅរួចទៀត?នាំមនុស្ស
ទៅទាមទារ ដល់មិនបានសម្រេចមិនទទួលខុស ត្រូវ។ដោយឈរលើភាពត្រឹមត្រូវវាគួរតែអាថោក
ឯងសុំទោសជាសាធារណ ហើយលាលែងពីតំណែង ព្រោះពួកអាថោកអស់ឯងនេះដឹកនាំធ្វើមិន
សម្រេចទេ។វាទៅជាមិនទទួលខុសត្រូវ ហើយប្រុងនាំមនុស្សទៅស្លាប់ទៀត។បើនរណានៅតែ
ទៅជាមួយអាមេធុននេះទៀត ឲ្យវាបោកទៅងាប់ទៀត ពួកនេះសមមុខហើយ ងាប់ឲ្យស្រឡះទៅចុះ៕
ចង់ទាមទារឲ្យពួក២១នាក់នោះចេញពីគុក ត្រូវចាំរួចសវនាកាថ្ងៃទី ១១ នេះ សិន។
ធ្វើយ៉ាងម៉េច បានជាដឹងថាពួក ២១នាក់នោះជាមនុស្សស្លូតត្រង់? បានន័យថា កាលដែលសមត្ថកិច្ចទៅចាប់ខ្លួនពួកនេះ ក្រុមបឹងកក់នេះ ក៏កំពុងចូលរួមក្នុងសកម្មភាពអនាធិបតេយ្យដែរមែនទេ?