បទ​វិភាគ៖ តើ​ការ​ប្រើ​ទាហាន​ឬ​ជន​ស្លៀកពាក់​ទាហាន​បង្ក្រាប​អ្នក​តវ៉ា​ត្រឹមត្រូវ​ឬ​ទេ?

រដ្ឋាភិបាល​បាន​ប្រើ​ទាហាន​បង្ក្រាប​បាតុកម្ម​កម្មករ​រោងចក្រ​កាត់ដេរ តវ៉ា​ឡើង​ប្រាក់ខែ​គោល​កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ មករា នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤ និង​ផ្លូវ​វ៉េងស្រេង ធ្វើ​ឲ្យ​ការ​តវ៉ា​នានា បាន​បញ្ចប់​ទៅ​ដោយ​ប្រសិទ្ធភាព​នៅ​ពេល​នេះ។

ដោយ កែវ និមល
2014-02-10
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ទាហាន វ៉េងស្រេង ៦១០
៤-មករា-២០១៤៖ ទាហាន​យាម​ល្បាត​នៅ​ផ្លូវ​វ៉េងស្រេង បន្ទាប់​ពី​មាន​ការ​​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​បាតុករ​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​តិច ៤​នាក់​ស្លាប់​កាល​ពី​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១៤។ RFA/Mom Sophon

ការ​ប្រើ​កម្លាំង​ទាហាន ឬ​ជន​ស្លៀក​ពាក់​ទាហាន​បង្ក្រាប​ការ​តវ៉ា​របស់​មហាជន​ស៊ីវិល អាច​ក្លាយ​ទៅ​ជា​គំរូ​មួយ​សម្រាប់​ការ​បង្ក្រាប​ក្រោយៗ​មក​ទៀត​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទៅ​លើ​ការ​តវ៉ា ឬ​ការ​ជួប​ប្រជុំ​សម្ដែង​មតិ​នានា។ តើ​ការ​ប្រើ​ទាហាន ឬ​ជន​ស្លៀកពាក់​ទាហាន​ដើម្បី​បង្ក្រាប​ការ​តវ៉ា​នានា​របស់​ជន​ស៊ីវិល​នោះ ជា​ការ​ត្រឹមត្រូវ​ឬ​ទេ?

ទាហាន​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​កើត​ចេញ​ពី​ប្រជាពលរដ្ឋ និង​សម្រាប់​ការពារ​ប្រជាពលរដ្ឋ ជួយ​ប្រជាពលរដ្ឋ​រៀបចំ​សណ្ដាប់ធ្នាប់​សង្គម​ក្នុង​ករណី​ចាំបាច់ និង​សម្រាប់​ការពារ​ទឹក​ដី​ប្រឆាំង​ការ​ឈ្លាន​ពាន​រំលោភ​នានា​ពី​បរទេស។ ប៉ុន្តែ​នៅ​ប្រទេស​កម្ពុជា ការ​ប្រើ​កម្លាំង​ទាហាន​មាន​ច្រើន មាន​សភាព​ប្លែក​ជាង​នៅ​ប្រទេស​នានា ដោយ​មាន​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ដែល​មាន​តែ​បាតដៃ​ទទេ ក៏​រដ្ឋាភិបាល​ប្រើ​កម្លាំង​ទាហាន​មាន​អាវុធ​មក​បង្ក្រាប​តវ៉ា​ដែរ។

ការ​ដែល​រដ្ឋាភិបាល​ប្រើ​កម្លាំង​ទាហាន​ប្រដាប់​អាវុធ​បង្ក្រាប​បាតុកម្ម​តវ៉ា​របស់​កម្មករ​សុំ​ឡើង​ប្រាក់​ខែ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​ប្រឆាំង ហើយ​ជា​ពិសេស​ទៅ​ទៀត​នោះ គឺ​ប្រជាពលរដ្ឋ​ដែល​មាន​តែ​ដៃ​ទទេ ដុំ​ថ្ម និង​ដប​ទឹក​សុទ្ធ​ជាដើម​នោះ ទទួល​រង​ការ​រិះគន់​ជា​ខ្លាំង​ពី​សាធារណៈ​មតិ​ជាតិ និង​អន្តរជាតិ ពីព្រោះ​ជម្លោះ​នោះ​ត្រូវ​អ្នក​នយោបាយ​ទាញ​ចូល​ឲ្យ​ពាក់ព័ន្ធ។

ការ​ប្រើ​កម្លាំង​ទាហាន​មាន​អាវុធ​បង្ក្រាប​បាតុកម្ម​តវ៉ា​នានា​នោះ វា​មុខ​ជា​មាន​មនុស្ស​ស្លាប់ របួស ដោយសារ​ការ​បាញ់​កាំភ្លើង​ជា​មិន​ខាន។ ដូច្នេះ​ហើយ​បាន​ជា​សាធារណៈ​មតិ និង​មន្រ្តី​សង្គម​ស៊ីវិល​បាន​លើក​ឡើង​ថា ការ​ប្រើ​កម្លាំង​ទាហាន​មាន​អាវុធ​ធ្វើ​សកម្មភាព​បង្ក្រាប​ការ​តវ៉ា​របស់​មហាជន​ស៊ីវិល​នោះ អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​ណា​តែ​ស្ថានភាព​ជាក់ស្ដែង​នៃ​ការ​តវ៉ា​នោះ​បង្ហាញ​ថា ការ​បង្ក្រាប​នោះ​មាន​ភាព​ចាំបាច់​ទាក់ទង​ជាមួយ​អ្នក​តវ៉ា​នោះ​មាន​អាវុធ ត្រូវ​មាន​សមតុល្យ​កម្លាំង និង​ប៉ះពាល់​ជាមួយ​សន្តិសុខ​ប្រទេស​ជាតិ​ទាំង​មូល​តែម្ដង។

ដោយសារ​ការ​ប្រើ​កម្លាំង​ទាហាន​បង្ក្រាប​បាតុកម្ម​តវ៉ា​មាន​ប្រសិទ្ធភាព​នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៤ និង​ផ្លូវ​វ៉េងស្រេង និង​ធ្វើ​ឲ្យ​អ្នក​តវ៉ា​មាន​ការ​ភ័យ​ខ្លាច​នោះ អ្នក​សង្កេតការណ៍​កត់​សម្គាល់​ឃើញ​ថា ក្រោយៗ​មក​ទៀត រាល់​ការ​តវ៉ា​នានា អាជ្ញាធរ​មាន​សមត្ថកិច្ច​តែងតែ​ប្រើ​រូបភាព​ទាហាន ឬ​ជន​ស្លៀក​ពាក់​ទាហាន ដើម្បី​ទៅ​បង្ហាញ​ខ្លួន​នៅ​កន្លែង​តវ៉ា​នានា ឬ​កន្លែង​មាន​ការ​ប្រមូល​ផ្តុំ​មនុស្ស​ដើម្បី​គាំទ្រ​គណបក្ស​ប្រឆាំង។

ជា​ឧទាហរណ៍​បញ្ជាក់​ចំពោះ​ការ​លើក​ឡើង​ខាង​លើ​នេះ ប្រជាពលរដ្ឋ​នៅ​ចាំ​បាន​ថា ក្រោយ​ការ​ប្រើ​កម្លាំង​ទាហាន​បង្ក្រាប និង​ចាប់​កម្មករ​នៅ​ផ្លូវ​ជាតិ​លេខ​៤ មក រដ្ឋាភិបាល​បាន​ប្រើ​ទាហាន​ប្រដាប់​អាវុធ​បង្ក្រាប​ការ​តវ៉ា​របស់​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង និង​យាម​ល្បាត​នៅ​តំបន់​នោះ ដោយ​មាន​រថយន្ត​បំពាក់​កាំភ្លើង​យន្ត​បើក​ល្បាត​ទៅ​មក​ទៀត​ផង។

ក្រោយ​ព្រឹត្តិការណ៍​នៅ​ផ្លូវ​វ៉េងស្រេង នោះ​បន្តិច ការ​បង្ក្រាប​ការ​ជួបជុំ​របស់​ប្រជាពលរដ្ឋ និង​សមាជិក​គណបក្ស​ប្រឆាំង​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដោយ​កម្លាំង​ចម្រុះ​ស្លៀក​ពាក់​ឯកសណ្ឋាន និង​ស្លៀក​ពាក់​ស៊ីវិល​នោះ ក៏​មាន​ការ​ប្រើ​ឧទ្ធម្ភាគចក្រ​យោធា​ត្រួត​ពិនិត្យ​សកម្មភាព​បង្ក្រាប​ពី​លើ​អាកាស​ផង​ដែរ។

បន្ទាប់​ពី​ការ​បង្ក្រាប​នៅ​ទីលាន​ប្រជាធិបតេយ្យ​នា​រាជធានី​ភ្នំពេញ​នោះ ការ​ប្រើ​កម្លាំង​ទាហាន ឬ​ជន​ស្លៀក​ពាក់​ទាហាន​ដោយ​មាន​អាវុធ និង​ប្រើ​រថយន្ត​កង​ទ័ព ក៏​បាន​បង្ហាញ​រូប​រាង​ឡើង ជា​សញ្ញា​គំរាម​នៅ​ពេល​លោក កឹម សុខា ចុះ​ទៅ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​ប្រឆាំង និង​សមាជិក​គណបក្ស​នៅ​ខេត្ត​កំពង់ចាម និង​កំពង់ធំ​ដែរ។

ការ​និយម​ប្រើ​កម្លាំង​ស្លៀកពាក់​ទាហាន​មាន​អាវុធ​ប្រុង​បង្ក្រាប​នេះ បាន​បន្ត​ប្រើ​ក្នុង​ទី​សាធារណៈ​នានា ដើម្បី​សម្លុត​និង​បំភ័យ បង្ហាញ​ប្រជាពលរដ្ឋ​ក្នុង​ការ​បដិសេធ​មិន​ឲ្យ​សមាជិក​គណបក្ស​ប្រឆាំង មន្ត្រី​សង្គម​ស៊ីវិល សាច់ញាតិ​បាន​ជួប​ជាមួយ​សាច់​ញាតិ មិត្តភ័ក្ដិ​របស់​គេ​នៅ​គុក​ត្រពាំងផ្លុង ម្តង​ទៀត។

នៅ​តំបន់​គុក​ត្រពាំងផ្លុង នា​ខេត្ត​កំពង់ចាម​នោះ អ្នក​សង្កេតការណ៍​ពី​សង្គម​ស៊ីវិល​បាន​រក​ឃើញ​ថា អាជ្ញាធរ​ភូមិ​ដែល​ជា​ជន​ស៊ីវិល​នោះ និង​កម្លាំង​ប្រជា​ការពារ ពុំ​មែន​ជា​កង​ឯកភាព​ប្រដាប់​អាវុធ​នោះ ក៏​ស្លៀក​ពាក់​ស្រដៀង​ទាហាន​ដែរ ហើយ​មនុស្ស​មួយ​ចំនួន​ទៀត​បាន​ស្លៀក​ពាក់​ទាហាន ដោយ​ក្នុង​ដៃ​មាន​កាន់​ព្រនង់​ឫស្សី ត្រៀម​វាយ​សំពង​ការ​ប្រមូល​ផ្តុំ​តវ៉ា​ទាំង​ឡាយ​ទៀត​ផង។

តើ​ការ​បំពាក់​ឲ្យ​កង​សេនាជន​ប្រជា​ការពារ​ស្លៀក​ពាក់​ឯក​សណ្ឋាន​ទាហាន​នេះ​មាន​ទោស​ឬ​ទេ?

តាម​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​របស់​ប្រទេស​កម្ពុជា បើ​សិន​ជា​ជន​ណា​ប្រើ​ប្រាស់​នូវ​ឯកសណ្ឋាន​ជាអាទិ៍​ដែល​មាន​សភាព​ប្រហាក់ប្រហែល​គ្នា​នគរបាល ឬ​យោធា ដែល​នាំ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​ក្នុង​ស្មារតី​នៃ​សាធារណជន គឺ​ត្រូវ​ប្រឈម​មុខ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ទៅ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល (១០០.០០០) ទៅ ១​លាន​រៀល (១.០០០.០០០)។

ប៉ុន្តែ​គេ​មិន​បាន​ឃើញ​ថា ប្រជា​ការពារ​ស្លៀក​ពាក់​ឯកសណ្ឋាន​ទាហាន​នៅ​ខេត្ត​កំពង់ចាម​នោះ មាន​ទោស​ដូច​ច្បាប់​ព្រហ្មទណ្ឌ​នៅ​ប្រទេស​កម្ពុជា បាន​ចែង​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួកគេ​បាន​ទទួល​ការ​ឧបត្ថម្ភ​បាយ​ទឹក និង​លើក​ទឹក​ចិត្ត​ឲ្យ​ត្រៀម​បង្ក្រាប​សាច់​ញាតិ​អ្នក​ជាប់​ឃុំ សមាជិក​គណបក្ស​ប្រឆាំង មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន បើ​សិន​ជា​ហ៊ាន​រំលោភ​ការ​ហាម​ឃាត់​របស់​មន្ត្រី​ពន្ធនាគារ​ទៀត​ផង។

ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​មាន​មាត្រា​ណា​មួយ​ចែង​ថា សមាជិក​គណបក្ស​នយោបាយ​កាន់​អំណាច​អាច​ស្លៀក​ពាក់​ឯកសណ្ឋាន​ទាហាន​ដោយ​គ្មាន​ទោសពៃរ៍​នោះ​ឡើយ។ ដូច្នេះ​មាន​ន័យ​ថា ការ​ហាម​ប្រើ​ប្រាស់​ឯកសណ្ឋាន​ទាហាន​នេះ មិន​មាន​ប្រកាន់​គណបក្ស​ណា​មួយ​ឡើយ គឺ​ទោះ​ប្រជាពលរដ្ឋ​រូប​ណា ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ឬ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ កាល​ណា​អ្នក​ណា​មួយ​ស្លៀក​ពាក់​ខោអាវ​ទាហាន ឬ​ខោអាវ​ដែល​មាន​សភាព​ប្រហាក់ប្រហែល​អាច​នាំ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​ថា ទាហាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​គឺ​ត្រូវ​មាន​ទោស​ហើយ។

ទាក់ទង​ជាមួយ​រឿង​ទាហាន​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​៣ មករា ក្រសួង​ការពារ​ជាតិ ឬ​ហៅ​ថា ក្រសួង​ទាហាន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​អះអាង​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ទាហាន​ក្នុង​ការ​ការពារ រក្សា​ការពារ​សណ្ដាប់ធ្នាប់​សន្តិសុខ​ជាតិ ការពារ​ជាតិ​សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​លទ្ធផល​បោះ​ឆ្នោត និង​ជាពិសេស ការពារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ទី​៥​នេះ បើ​ទោះ​បី​ជា​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ទាមទារ​ឲ្យ​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ឡើង​វិញ​ក៏ដោយ។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ​នោះ បាន​សម្ដែង​ការ​សោកស្ដាយ និង​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ញុះញង់​របស់​គណបក្ស​នយោបាយ ក្រុម​ជន​ឱកាស​និយម​មួយ​ចំនួន រួម​ទាំង​ព្រះសង្ឃ​មួយ​ចំនួន ប៉ះពាល់​ដល់​សេចក្ដី​សុខសាន្ត​របស់​ប្រជាពលរដ្ឋ និង​បាន​បំភ័ន្ត​មតិ​សាធារណៈ វាយ​ប្រហារ​ទៅ​លើ​ទាហាន ហើយ​ក្រសួង​ការពារ​ជាតិ មិន​អាច​ទទួល​យក​បាន​ឡើយ។

ទោះ​ជា​យ៉ាង​ណា អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មាន​ជំនឿ​ថា សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ​នោះ ហាក់​មាន​ភាព​លម្អៀង ពីព្រោះ​កងទ័ព​ត្រូវ​មាន​ភាព​អព្យាក្រឹត ឯករាជ្យ ពី​គណបក្ស​នយោបាយ​នានា ហើយ​ទាំង​នាយ​ទាហាន និង​នាយ​ប៉ូលិស ត្រូវ​តែ​ប្រកាស​ថា មិន​ប្រើ​មុខ​ងារ តួនាទី តំណែង​របស់​ខ្លួន គាំទ្រ​គណបក្ស​នយោបាយ​ណា​មួយ​ដែល​ខ្លួន​ជា​សមាជិក ឬ​ខ្លួន​គាំទ្រ​នោះ​ទេ។ ហើយ​បើ​សិន​ជា​កងទ័ព​មិន​មាន​ភាព​ឯករាជ្យ​ពិត​ប្រាកដ​នោះ សេចក្ដី​ថ្លែងការណ៍​របៀប​គាំទ្រ​គណបក្ស​នយោបាយ​របស់​កង​ទ័ព​អាច​ចេញ​ម្ដង​ហើយ​ម្ដង​ទៀត​ជា​មិន​ខាន បើ​ទោះ​បី​ជា​គណបក្ស​ដែល​នាយ​ទាហាន​គាំទ្រ​នោះ​ចាញ់​ឆ្នោត​ក៏ដោយ។

ប្រជាពលរដ្ឋ​ជា​សាច់ញាតិ​របស់​ទាហាន និង​គ្រួសារ​ដែល​បាន​បញ្ជូន​កូន​ចៅ​របស់​ខ្លួន​ទៅ​ធ្វើ​ទាហាន គឺ​ចង់​បាន​កិត្តិយស ហើយ​ទាហាន​ខ្លួន​ឯង​ក៏​មិន​ចង់​មាន​ឈ្មោះ​ថា ជា​កងទ័ព​ដែល​ធ្វើ​បាប​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ដែរ។ ដូច្នេះ​ការ​ប្រើ​ទាហាន និង​ជន​ស្លៀក​ពាក់​ឯក​សណ្ឋាន​ទាហាន​ទៅ​បង្ក្រាប​កម្មករ​កាត់ដេរ ដែល​ភាគ​ច្រើន​ជា​នារី​ភេទ​នោះ ឬ​មួយ​ក្នុង​ចំណោម​អ្នក​តវ៉ា​ទាំង​នោះ​ជា​សាច់​ញាតិ​ខ្លួន​ឯង អ្នក​មាន​ស្រុក​កំណើត​ជាមួយ​គ្នា​នោះ អាច​មិន​មែន​ជា​ចំណង់​របស់​ទាហាន​មួយ​ចំនួន​ដែរ។ ប៉ុន្តែ​ទាហាន​គឺ​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​គោរព​តាម​បញ្ជា​ការ​មេ​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​ទី​៣០ មករា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​ស្នើ​ដំឡើង​ឋានន្តរសក្ដិ​ឲ្យ​នាយ​ទាហាន​ជាន់​ខ្ពស់​ចំនួន ២៩​នាក់ ពី​ផ្កាយ ៣ ទៅ​ផ្កាយ​៤។ មួយ​ថ្ងៃ​ក្រោយ​ការ​ស្នើ​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចារ​ថា យល់​ព្រម​លើ​សំណើ​សុំ​ឡើង​សក្ដិ​នោះ រួច​បញ្ជូន​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​សម្រេច និង​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង។ ការ​ស្នើ​សុំ​ដំឡើង​សក្ដិ​នេះ ធ្វើ​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល​គិត​ថា នេះ​ជា​កាយវិការ​បង្ហាញ​ជា​សាធារណៈ​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​លើក​ទឹក​ចិត្ត​នាយ​ទាហាន​ដែល​បាន​អនុវត្ត​តាម​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​ក្នុង​ការ​បង្ក្រាប​សកម្មភាព​ប្រជាពលរដ្ឋ​ទាមទារ​តវ៉ា​ទាំង​ឡាយ ដែល​កើត​មាន​ក្រោយ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ កក្កដា កន្លង​ទៅ។

តែ​ទោះ​បី​ជា​ទាហាន​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​ឋិត​នៅ​ក្រោម​បញ្ជា​របស់​មេ​ខ្លួន​ក៏ដោយ ក៏​ទាហាន​មួយ​ចំនួន​គេ​អាច​ប្រកែក​មិន​អនុវត្ត​បញ្ជា​របស់​មេ​ខ្លួន​ឡើយ កាល​ណា​មេ​របស់​ខ្លួន​បញ្ជា​ឲ្យ​ទៅ​បាញ់​សម្លាប់ ឬ​វាយ​ធ្វើ​បាប​ប្រជាពលរដ្ឋ​ដែល​គ្រាន់​តែ​មាន​ទស្សនៈ និង​ការ​គាំទ្រ​គណបក្ស​នយោបាយ​ខុស​ពី​មេ​របស់​ខ្លួន ហើយ​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ប៉ះពាល់​ធ្វើ​ឲ្យ​ក្រឡាប់​ចាក់​ស្ថានការណ៍​សន្តិសុខ​នយោបាយ​នោះ។

ប្រវត្តិសាស្ត្រ​ជាតិ និង​អន្តរជាតិ​បាន​បង្ហាញ​ថា បើ​ទោះ​បី​ជា​កងទ័ព​មាន​ចំនួន​ច្រើន មាន​អាវុធ​ទំនើបៗ​ក៏ដោយ បើ​សិន​ជា​ប្រជាពលរដ្ឋ​មិន​គាំទ្រ​ទេ កងទ័ព​នោះ​មិន​បាន​បំពេញ​ការងារ​ដែល​ប្រទេស​ជាតិ​របស់​គេ​ចង់​ឲ្យ​គេ​ធ្វើ​ឡើយ ហើយ​កងទ័ព​នោះ​នឹង​ក្លាយ​ទៅ​ជា​ក្រុម​ប្រដាប់​អាវុធ​មួយ​ដែល​ប្រជាពលរដ្ឋ​ខ្លួន​ឯង​មិន​ចូល​ចិត្ត ឬ​អាច​សម្លាប់​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ទៀត​ផង ហើយ​កងទ័ព​នោះ​នឹង​មាន​កេរ្តិ៍​ឈ្មោះ​អាក្រក់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ដូចជា​កងទ័ព​របស់​ខ្មែរ​ក្រហម​អ៊ីចឹង​ដែរ។

នៅ​ប្រទេស​កាន់​ខ្ជាប់​លទ្ធិប្រជាធិបតេយ្យ និង​គោរព​ច្បាប់ នាយ​ទាហាន​និង​មេបញ្ជាការ​ដែល​បាន​បញ្ជា​ឲ្យ​ទាហាន​នៅ​ក្រោម​បង្គាប់​របស់​ខ្លួន​ទៅ​ធ្វើ​សកម្មភាព​រំលោភ​ច្បាប់​ជាតិ អន្តរជាតិ និង​កតិកា​សញ្ញា​អន្តរជាតិ​នានា គឺ​មិន​អាច​គេច​ផុត​ពី​ការ​កាត់​ទោស​បាន​ឡើយ បើ​ទោះ​ជា​សកម្មភាព​ល្មើស​ច្បាប់​នោះ​បាន​កន្លង​ផុត​ហើយ​ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

20 Responses to "បទ​វិភាគ៖ តើ​ការ​ប្រើ​ទាហាន​ឬ​ជន​ស្លៀកពាក់​ទាហាន​បង្ក្រាប​អ្នក​តវ៉ា​ត្រឹមត្រូវ​ឬ​ទេ?"

  1. CHEA says:

    every country they use military to protect their border . and also to help peoples when the country is in natural disaster. that applies to an even that happen suddenly. for example flooding, any disaster that causes intense suffering, but for HUN SEN government was very strange he use military for every thing ,like crack down the protesters , protecting millionaire that they ripe off peoples land, protect millionaire to do illegal logging, ext, as same as CHINA and VIETNAME investors .the main thing he take military to taking care for his powers. every thing in government sector are belong to CPP HUN SEN party. this group of evils still shucking peoples blood every day. peace to all CAMBODIAN

  2. ហុង(LDP) says:

    មិនដឹងថាអ្នកវិភាគនេះភ្លើមែនទែនឬធ្វើជាភ្លើ?បានជាខ្ញុំសួរដូច្នេះព្រោះ៖
    ស្រុកខ្មែរអំណាចប្រមូលផ្ដុំមកលើបុគ្គលតែម្នាក់គាត់គឺជានាយករដ្ឋមន្ត្រី
    នេះឯង។នាយករដ្ឋមន្ត្រីតែងតាំងប៉ូលីស ទាហាន អង្គរក្ស។តើមានប៉ូលីស
    ទាហានណាដែលមិនហ៊ានស្ដាប់បញ្ជាគាត់?ក្នុងច្បាប់រដ្ឋធម្មនុញ្ញមានចែងថា
    ស្ថាប័នទាំងនេះឯករាជ្យ តែស្ថានភាពជាក់ស្ដែងពួកនេះឯករាជ្យមិនកើតទេ។
    បើមេទាហាន មេប៉ូលីស មេអង្គរក្ស សុទ្ធតែកូន ក្មួយ ដន្លង ក្រុមគ្រួសារសាច់ញាតិ
    នាយករដ្ឋមន្ត្រីទាំងអស់ ហើយយកឈ្មោះនាយករដ្ឋមន្ត្រីទៅដើររកស៊ីយ៉ាងស្រួល
    គ្រប់កន្លែងទាំងអស់ តើរឿងអីដែលនាយករដ្ឋមន្ត្រីប្រើពួកគាត់មិនបាន?ខ្ញុំថាបើប្រើ
    មិនបានទើបជារឿងចម្លែក។ឯកូនចៅប៉ូលីស ទាហានទាំងនោះ តើនរណាអាចប្រកែក
    នឹងបញ្ជាបាន?បើហ៊ានប្រឆាំង អាចបាត់តំណែង ឬមានគ្រោះថ្នាក់មួយរំពេច។នៅពេល
    អ្នកវិភាគខាងលើមិនព្រមទទួលស្គាល់ពីស្ថានភាពជាក់ស្ដែងរបស់ប្រទេសយើងចេះតែវិភាគ
    ឲ្យតែបានវិភាគ ចេះតែសរសេរឲ្យតែបានសរសេរ ហ្នឹងហើយហៅថាភ្លើសុទ្ធនោះ៕

  3. ថាចអុង says:

    គេចងធ្វេិដូចទានអានមែន។។ដូចនេាប្រទេសចិន

  4. រន្ទះ says:

    ប្រហែលជាអាមួយហ្នុងវាយល់ឃើញថាមានខ្មាំងឈ្លានពានទឹកដី

    មកដល់ភ្នំពេញហើយទេដឹង បានជាវាប្រើពួកត្មាតទាំងនេះអោយមក

    ធ្វើសកម្មភាព!

  5. បរិមី ព្រ:វិហារ says:

    ខែ្មរសំលាប់ខែ្មរមានច្រើនលើកច្រើនសារណាស់ ដូចករណីក្រុុមប្រតិកិរិយានិយមប៉ុល ពត សម្លាប់ប្រជាជនស្លូតត្រង់អស់ជាង 3,000,000 លាននាក់ ហើយបើយកសាកសពមកដាក់គលើគ្នាគឺប្រៀបបាននឹងភ្នំដ៏ធំមួយ បើគិតជាឈាមម្នាក់តែ 20លីត ក៏ស្មើនឹង 60លានលីត្រជាឈាមខែ្មរ ដែលចំនួយននេះអាចក្លាយទន្លេឈាម បើគិតជាឆ្អឹងសាច់មានទំងន់មធ្យមម្នាក់40គីឡូក្រាម ក៏មានទំងន់សរុប 120,000,000 គីឡូក្រាមដែរ។ អ្វីដែលចង់ជំរាបនោះគឺថា ទាហ៊ានមានភារកិច្ជការពារខ្លាំងឈ្លានពានពីក្រៅ និងទប់ស្កាត់ព្រមទាំងកំទេច ខ្លាំងខាងក្នុងដែលមានមហ្ឆិតាបំផ្លាញ ជាតិ សាសនា និងព្រះមហាក្សត្យ ព្រមទាំងបំពានរដ្ឋធមនុញ្ញ ដូចនេះពេលសភាពការណ៍ចាំបាច់កំលាំងកងយោធពលខេមរភូមិន្ទដ៍ថៃ្លថ្លាត្រូវតែប្រើដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្យ និងរដ្ឋធមុញ្ញ ។ យើងបានដឹងនិងឃើញ ពួកប្រតិកិរិយា ជ្រុលនិយមបានជេរប្រមាត ព្រះមហាក្សត្យ សម្តេចសង្ឃគ្រប់ឋានានុក្រម និងមានមហិ្ឆតាបង្កសង្គ្រាមជាមួយប្រទេសជិតខាង ប្រកាន់ពូជសាសន៍ បង្កើនការស្អប់ខ្ពើមវណ្ណះក្នុងសង្គមរវាងអ្នកមាននិងអ្នកក្រ ដែលបញ្ហាទាំងនេះសុទ្ធតែជាប្រភពដើមដែលនាំមកនូវបទប្រល័យពូជសាសន៍កន្លងៗមក ។ ជាក់ស្តែងបាតុកម្ម កូដកម្មហង្សាកន្លងមកវាគ្រាន់តែវាកំទេចភ្លើងដ៍តូចបំផុតមួយប៉ុណ្ណោះ តែបើមិនពន្លត់ វាទាន់ពេលវេលាទេ វាអាចបណ្តាឱយឆេះរាលដាលទូទាំងប្រទេស ហើយអ្វីៗនឹងហួសពេលត្រូវពន្លត់ទាំងស្រុង ហើយនេះជាយុទ្ធសាស្ត្រចុងក្រោយរបស់ សម រង្សីុ និង កឹម សុខា ចង់បាន ដូចនេះការប្រើកំលាំងទព័ពិតជាត្រឹមត្រូវតាមកាលះទេសះ ក្នុងការរក្សាសន្តិសុខសង្គម ។

  6. dxo says:

    តាមពិតទៅកងទព័គ្នាអនុវត្តន៏ការងារតាមបទបញ្ជារបស់មេបញ្ចាការតែប៉ុណ្ណោះ។នៅក្នុង
    កាលះទេសះណាមួយដែលគេយល់ឃើញថាបទបញ្ជារនោះមិនត្រឹមត្រូវដូចជាការបញ្ជាឲ្យសម្លាប់
    ប្រជាជនខ្លួនឯងដែលមិនមានកំហុសអ្វីនោះៗកងទព័ក៏ចាប់ផ្តើមមានការរាររែកក្នុងចិត្តផង
    ដែរហើយប្រសិនបើរឿងនេះវាចេះតែកើតមានជាបន្តរបន្តាប់នោះក្នុងជួរកងទព័នឹងមានការ
    បែកបាក់គ្នាជាមិនខានគឺមានអ្នករត់ចូលជួយប្រជាជនស្លូតត្រង់និងអ្នកបន្តរនោះគាំទ្រ
    រដ្ឋាភិបាលដល់ពេលនោះសង្រ្គាមផ្ទៃក្នុងប្រទេសនឹងកើតឡើង។នៅបណ្តាប្រទេសមួយចំនួន
    ដោយសារតែអ្នកដឹកនាំប្រទេសលែងសូវទុកចិត្តទាហានខ្លួនឯងទៀតពួកគេក៏ចាប់ផ្តើមជួល
    ពួកអ្នកស៊ីឈ្នួលច្បាំងពីប្រទេសក្រៅមកជួយដើម្បីបន្តរសម្លាប់ប្រជាពលរដ្ឋខ្លួនឯងឲ្យមានប្រ
    សិទ្ធភាពខ្ពស់។

  7. Anonymous says:

    ពិតជាត្រឹមត្រូវសំរាប់រដ្ឋាភិបាលក្រោមការគ្រប់របស់លោកហ៊ុនសែន ។ ប៉ុន្តែសំរាប់ពិភពលោកពិសេស
    ប្រទេសដែលស្រលាញ់លិទ្វិប្រជាធិបតេយ្យពិតប្រាកដមិនមានទាល់តែសោះការប្រើប្រាស់កំលាំង
    បែបនេះ ។ និយាយអោយត្រង់ទៅមានតែប្រទេសដែលដឹកនាំដោយជំពូកមនុស្សផ្តាច់ការ
    សំណល់ពីកុំម្មុយនីសទេដែលប្រព្រឹត្តិអំពើបែបនេះ ដើម្បីរក្សាអំណាច-ទ្រព្យសម្បត្តិដែល
    ពួកគេប្រមូលបានក្នុងពេលគេកាន់អំណាចដោយការកិបគេង-បំផ្លិចបំផ្លាញធនធានធម្មជាតិ
    គ្រប់យ៉ាងរបស់ដូនតា

  8. .. says:

    មិនដឹងជាឣាចម៍ឣីទេឣាCHEAមេទ័ពមួយនេះ ខ្លាចគេមិនដឹងថាឯងចេះឣង់គ្លេសឬឣី?CHEAតែឈ្មោះតែឣន់ចរិតហ្មងឲ្យតែឈ្មោះCHEA ហើយម្យ៉ាងគឺឌឺចចេសចុយម្រ៉ាយហើយដូរឈ្មោះចេញ
    ទៅក្រែងលោមានយីឣ៊ុនខ្លះ បង់ផ្ទះដាច់ហើយឬនៅ មានជាប់បំណុលក្រេឌិតឬឣត់។

  9. .. says:

    មិនដឹងជាឣាចម៍ឣីទេឣាCHEAមេទ័ពមួយនេះ ខ្លាចគេមិនដឹងថាឯងចេះឣង់គ្លេសឬឣី?CHEAតែឈ្មោះតែឣន់ចរិតហ្មងឲ្យតែឈ្មោះCHEA ហើយម្យ៉ាងគឺឌឺចចេសចុយម្រ៉ាយហើយដូរឈ្មោះចេញ
    ទៅក្រែងលោមានយីឣ៊ុនខ្លះ បង់ផ្ទះដាច់ហើយឬនៅ? មានជាប់បំណុលក្រេឌិតឬឣត់?។

  10. Bol says:

    កឹម សុខា សមរង្ស៊ីនេះហើយ ដែលកំពុងយកតម្រា ក្បួន គម្ពីររបស់ខ្មែរក្រហមមកអនុវត្ត។
    លោក ហ៊ុន សែន កំពុងធ្វើអ្វីដើម្បីផលប្រយោជន៍ជាតិខ្មែរទាំងមូល គឺត្រឹមត្រូវហើយ។
    សូមលោកហ៊ុនសែនបន្តទៀត។
    សុំកុំបណ្តោយឲ្យពួកប្រតិកិរិយាមួយក្តាប់តូចនេះ នាំជាតិទៅរកមហន្តរាយដូចឆ្នាំ ១៩៧០។

    កុំឆ្ងល់នឹងអារឿងសម្លៀកបំពាក់ស៊ីវីល។ នេះជា យុទ្ធវិធីរបស់អង្គភាពមានសមត្ថកិច្ចបង្ក្រាប គឺអញ្ចឹង។ ក្បួនកម្លាំងបង្ក្រាបទាំងនោះ គេមិនអាចចែងក្នុងច្បាប់អីទេ។ បើចង់ដឹងច្បាស់ សុំចូលធ្វើទ័ព ឬនគរបាលទៅ ចាំគេបង្រៀន។

  11. អាអ្នកវិភាគនេះដូចអត់ដឹងខ្យល់អី បើមិនយកកំលាំងប្រដាប់អាវុធមកបង្រ្កាបពួកបះបោរ ពួកប្រព្រឹត្តិអំពើហឹង្សារ ដែលមានដុំថ្ម កាំបិត ដំបង ពូថៅ តើយកស្អីមកបង្រ្កាបវិញ អាឡប់ រឺទុកអោយគេកាប់ងាប់សិនចាំបង្រ្កាបឬ? ហែងម៉េចមិនសួរថៃ មជ្ឈឹមបូពារ ឬអឺរ៉ុបខាងកើតមើល៏

  12. ខ្មែរជាន់ក្រោយ says:

    លោក (បរិមី ព្រ:វិហារ) ហៅប្រតិកិរិយា ប៉ុល ពត ធ្វើខ្ញុំចាំថាកាល១៩៨០ ដល់១៩៩០ សម្ដេចនាយកអោយខ្មែរ រៀននិងទន្ទិញចាំមាត់ ថា ប្រឆាំដាច់ខាត បនប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី ខៀវ សំផន និង បនប្រតិកិរិយា សីហនុ (បីតា ព្រះមហាក្សត្រ បច្ចុប្បន្ន ) នាំអោយ ព្រះមហាក្សត្រ ក៏ជាពួកប្រតិកិរិយាដែរ sic. ៕

  13. វាសនាខ្ញុំ អនាគតខ្ញុំ says:

    កងកម្លាំងប្រដាប់អាវុធនិងមន្ត្រីរាជការ​​ខំប្រឹង​បម្រើ​និង​ការពារ​អំណាច​របស់ ហ៊ុន សែន ដោយ​ខ្វះ​ការពិចារណា ព្រោះ​តាមរយៈ​ជួយ​ការពារ​អំណាច​របស់ ហ៊ុន សែន ពួកគេ​មាន​ឱ​កាស​ប្រព្រឹត្ត​អំពើ​ពុករលួយ លួចជាតិ​បំផ្លាញ​ជាតិ​ស្រេច​តែ​អំពើ​ចិត្ត​ហើយ បាន​អនុវត្តន៍​ខុស​តួនាទី​របស់ខ្លួន​ទាំង​ស្រុង ដោយ​ប្រើ​កាំភ្លើង​បាញ់​សម្លាប់​ពលរដ្ឋ​ស្លូតត្រង់​ដើម្បី​ការពារ​អំណាច ហ៊ុន សែន​។​

    .

  14. ការ​ប្រើ​កម្លាំង​ទាហាន ឬ​ជន​ស្លៀក​ពាក់​ទាហាន​បង្ក្រាប​ការ​តវ៉ា​របស់​មហាជន​ស៊ីវិល

    បានន័យថានម៉េចអា កែវ និមល

  15. អាអ្នកវិភាគនេះដូចអត់ដឹងខ្យល់អី បើមិនយកកំលាំងប្រដាប់អាវុធមកបង្រ្កាបពួកបះបោរ ពួកប្រព្រឹត្តិអំពើហឹង្សារ ដែលមានដុំថ្ម កាំបិត ដំបង ពូថៅ តើយកស្អីមកបង្រ្កាបវិញ អាឡប់ រឺទុកអោយគេកាប់ងាប់សិនចាំបង្រ្កាបឬ? ហែងម៉េចមិនសួរថៃ មជ្ឈឹមបូពារ ឬអឺរ៉ុបខាងកើតមើល៏

  16. អាឡេវ says:

    មើលទៅដូចជាមិនមែនទាហ៊ាន បើថាពួកចោរទើបត្រូវ។

  17. អ្នកចូលចិត្តប្រើពាក្យសម្តី បង្ក្រាប មានន័យ ជាអ្នកមិនព្រមអនុវត្តការដោះស្រាយឲ្យបានត្រឹមត្រូវ។

  18. តាសៅ says:

    មិនមែនគេមិនដឹង​ទេតែវាទាល់ច្រក!

  19. ។។ says:

    អើអាឡេវអើយ មុខពួកអញដូចចោរចឹងឯង។តែមុខពួកអញដូច
    មុខឪអាអែងដែរ។

  20. Communist says:

    ខ្ញុំថាត្រឹមត្រូវ!!!មិនថាទាហាន ប៉ូលីសប៉េអឹម ឬជនសុីវិលទេ មានសិទ្ឋិ
    កំទេចរាល់អ្វីៗដែលនាំមកនូវ អសន្តិសុខ ចលាចល អស្ថិរភាពសង្គម
    ធ្វើអោយប្រទេសជាតិជួបគ្រោះមហន្តរាយ…តែក្នុងក្របខណ្ឌច្បាប់ នេះ
    គេហៅថាកម្លាំងសរុប មធ្យោបាយសរុប…កាលជំនាន់វ៉ៃខ្មែរក្រហម គ្រូ
    ពេទ្យ មន្រ្តីរាជការ ប្រជាជន គេកាន់អាវុធត្រៀមប្រយុទ្ឋតទល់ខ្មាំង ការ
    ពារមាតុភូមិគ្រប់ពេលវេលា…នរណាកដោយ មិនត្រូវអោបដៃឈរមើល
    គេបំផ្លិចបំផ្លាញសុខសន្តិភាពមាតុភូមិខ្លួននោះទេ…លើកលែងតែបក្ស
    ពួកអាបំផ្លាញជាតិមួយក្រុមនោះចេញ វាប្រឆាំង វាជំទាស់ទាំងអស់នូវ
    អ្វីៗដែលមិនត្រូវចិត្តពួកវា សូម្បីកោដដាក់បរមសរីរិកធាតុដែលទើបរក
    ឃើញមកវិញ វានាំគ្នាថាអញ្ចេះអញ្ចុះមិនចេះចប់មិនចេះហើយ ទោះ
    ទង្វើពួកវា ដែលវាយល់ថាមិនត្រូវកដោយ វានៅតែនាំគ្នាធ្វើ…..