ប្រធាន​ពន្ធនាគារ​ត្រពាំង​ផ្លុង​៖ អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់ នៅ​បន្ត​ធ្វើ​កូដកម្ម​បង្អត់អាហារ​នៅថ្ងៃនេះ​​

ដោយ៖​ កាន់ វិច្ឆិកា​
ថ្ងៃចន្ទ ទី10 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​ប្រធាន​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម ឲ្យដឹងថា អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់ បាន​បន្ត​ធ្វើ​កូដ កម្ម​បង្អត់អាហារ​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ពួកគេ ដោយ​គ្មាន​លក្ខខណ្ឌ​។​

លោក គា សុវណ្ណ ប្រធាន​ពន្ធនាគារ​ត្រពាំង​ផ្លុង មានប្រសាសន៍​ប្រាប់​វី​អូ​ឌី​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា អ្នក​ជាប់​ឃុំ​ទាំង ២១​នាក់​នោះ បាន​ធ្វើ​កូដកម្ម​អត់​អាហារ​តាំងពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដោយ​ពួកគេ​ទទួលទាន​តែ​ទឹក​ប៉ុណ្ណោះ​។ លោក​បន្តថា លោក​បាន​អប់រំ​ដល់​អ្នក​ទាំង​២១​នាក់​នោះ ឲ្យ​ពួកគេ​ទទួល​ទាន​​អាហារ​វិញ កុំ​ស្តាប់​តាម​ការ​ញុះញង់​របស់​មនុស្ស​មួយចំនួន ប៉ុន្តែ​ពួកគេ​ពុំ​ព្រម​ «​យើង​បាន​អប់រំ​គាត់ ឲ្យ​គាត់​ហូប​បាយ​ទឹក នេះ​រឿង​របស់​គាត់ ព្រោះ​ខ្ញុំ​បញ្ជាក់​ប្រាប់​គាត់​ថា ធំ​បំផុត​គឺ​សុខភាព​ខ្លួនឯង គ្មាន​អ្នកណា​ជួយ​ខ្លួនឯង​ជាង​ខ្លួន​ឯង ជួយ​ខ្លួនឯង​នោះទេ គិត​ពី​រឿង​សុខភាព​ខ្លួនឯង កុំ​តាម​ការ​ញ៉ុះ​ញ៉​ង់​របស់គេ នេះ​ជា​ការអប់រំ និង​រាយការណ៍​ទៅ​ព្រះរាជអាជ្ញា តាមរយៈ​ព្រះរាជអាជ្ញា​កំពង់ចាម អគ្គ​ពន្ធនាគារ​។ ខ្ញុំ​មិន​ទាន់​ទទួលបាន​វិធានការ​ម៉េច​ទេ គ្រាន់តែ​រាយការណ៍​ជូន​គាត់​»​។​

​តែ​ទោះជា​យ៉ាងណា លោក គា សុវណ្ណ ឲ្យដឹងថា លោក​បាន​រាយការណ៍​ព័ត៌មាន​នេះ ទៅ​ក្រសួង​មហាផ្ទៃ និង​តុលាការ​ហើយ ដើម្បី​​រក​វិធី​ដោះ​ស្រាយ ប៉ុន្តែ​​នៅ​ពុំទាន់​មាន​ការឆ្លើយតប​យ៉ាងណា​នៅឡើយ​ទេ​។​

​ទាក់ទង​នឹង​ករណី​នេះ វី​អូ​ឌី មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បានទេ ដោយ​ទូរស័ព្ទ​ចូល​ពុំមាន​អ្នកទទួល​។​
​ការធ្វើ​កូដកម្ម​បង្អត់អាហារ​របស់​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់ បន្ទាប់​ពី​អ្នក​ជាប់​ឃុំ​២​នាក់ ក្នុង​ចំណោម​ទាំង​២៣​នាក់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ថ្ងៃ​សៅរ៍​។​

​អ្នកស្រី ប្រាក់ សុ​វណ្ណា​រី ភរិយា​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ​ន់ ពៅ អះអាងថា មូលហេតុ ដែល​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់ ធ្វើ​កូដកម្ម​បង្អត់អាហារ​ក្នុង​ពន្ធនាគារ ទាំង​រាងកាយ​កំពុង​ទ្រុឌទ្រោម​ផង​នោះ ដោយសារ​ពួក​គេ​ចង់​បង្ហាញ​សារ​ទៅ​រដ្ឋាភិបាល និង​តុលាការ​​ថា ពួកគេ​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​នោះ​ទេ​។ តែ​ទោះជា​យ៉ាងណា បន្ទាប់​ពី​ការ​កូដកម្ម​អត់​អាហារ​របស់​អ្នក​ទាំង​២១​នាក់ ចាប់ពី​ថ្ងៃ​ម្សិលមិញ រហូត​មកដល់​ថ្ងៃ​ចន្ទ​នេះ អ្នកស្រី​នូវ​ពុំទាន់​ដឹង​ពី​ស្ថានភាព​សុខភាព​របស់​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់​នេះ នៅឡើយ​ទេ​ «​ខ្ញុំ​អត់​ដឹងថា គាត់​អត់​អាហារ តាំងពី​ថ្ងៃ​ម្សិលមិញ រហូត​ដល់​ថ្ងៃនេះ តែ​គ្រាន់​និយាយថា​ពី​ស្ថានភាព ពេល​ដែល​គាត់​អត់​អាហារ​នោះ វា​យ៉ាង​ម៉េច ខ្ញុំ​មិន​បាន​ទទួលដំណឹង​។ តាម​ការពិត ខ្ញុំ​ក៏​ចង់​ទៅ​ដែរ ដោយសារ​តែ​នឹកឃើញ​ថា​គាត់​មិន​ញ៉ាំ​អាហារ ហើយ​ចង់​ទិញ​ទឹក​ណា​ដែល​ប៉ូវៗ តែ​ខ្ញុំ​មិន​មាន​ពេល ខ្ញុំ​រវល់ ដោយសារ​តែ​ថ្ងៃ​នេះ គេ​មាន​កម្មវិធី​បង្ហោះ​ប៉ោង​ប៉ោង ច្រើន​កន្លែង ហើយ​ស្អែក​នេះ​ត្រូវ​យើង​ចាំ​សវនាការ​របស់គាត់​ទៀត​»​។​

​ប្រធាន​សហជីព​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ប្រសិនបើការ​ធ្វើ​​​កូដកម្ម​បង្អត់​អាហារ​ក្នុង​រយៈពេល​ខ្លី គឺជា​រឿង​ល្អ ព្រោះ​ពួក​គាត់​​អាច​បង្ហាញ​ពី​ឆន្ទៈ​​មួយ​​ក្នុងការ​ទាមទារ​រក​យុត្តិធម៌ ប៉ុន្តែ​លោក​ថា ពួកគាត់​គួរតែ​រក​វិធីសាស្ត្រ​ផ្សេង ក្នុងការ​ទាមទារ​រក​យុត្តិធម៌ ព្រោះ​ការ​បង្អត់​អាហារ​​នេះ អាច​ផ្តល់​ផលប៉ះពាល់​ដល់​សុខភាព​ «​បើសិនជា​ការធ្វើ​កូដកម្ម​នោះ​ហើយ នៅតែ​មិន​មាន​ការដោះលែង រយៈពេល​ខ្លី​ទេ គួរតែ​បន្ត​ហូប​អាហារ​វិញ ហើយ​យើង​រក​វិធី​អ្វី​យុទ្ធនាការ​បន្ត​ទៅ​វិញ កុំឲ្យ​រាងកា​យរបស់​ហើយ​ចុះខ្សោយ នៅពេលដែល​យើង​ធ្វើ​បែប​ហ្នឹង​ទៅ យើង​ឈឺ​អាច​មាន​បញ្ហា​ទៅ គឺ​អ្នក​ដែល​ជួយ​ពី​ខាងក្រៅ​ក៏​ពិបាក​ដែរ​។ អ៊ីចឹង​យោបល់​ខ្ញុំ អ្នក​នៅ​ខាងក្នុង គួរតែ​ហូប​អាហារ​ឲ្យបាន​គ្រប់គ្រាន់ ហើយ​បន្ត​ពង្រឹង​គោលជំហរ ដើម្បី​ឲ្យ​អ្នក​ខាង​ក្រៅ​គេ​ជួយ មានសង្ឃឹម មាន​ប្រយោជន៍​ជាង​»​។​​

តាម​ការ​ឲ្យដឹង​ពី​ក្រុម​មេធាវីកា​រពា​រជន​ត្រូវ​ចោទ​ទាំង​២៣​នាក់ បានឲ្យដឹងថា សាលាឧទ្ធរណ៍ នឹង​បើក​សវនាការ​ជំនុំជម្រះ បណ្តឹង​ប្រឆាំង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ របស់​អ្នក​ទាំង​២១​នាក់ នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ខាងមុខនេះ​៕

សរសេរមកកាន់​កញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com

What Next?

Recent Articles

4 Responses to "ប្រធាន​ពន្ធនាគារ​ត្រពាំង​ផ្លុង​៖ អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់ នៅ​បន្ត​ធ្វើ​កូដកម្ម​បង្អត់អាហារ​នៅថ្ងៃនេះ​​"

  1. Bol says:

    ឲ្យតែចូលគុក គឺសុទ្ធមនុស្សល្អទាំងអស់របស់ពួកប្រតិកិរិយា។
    សួរថា កាលពួកនេះ ធ្វើសកម្មភាព ត្រូវគេចាប់ខ្លួន នោះ តើពួកអ្នកជួយស្រែកនេះនៅឯណា ម្តេចមិនទាញដៃកុំឲ្យល្មើសផង?
    តុលាកា ត្រូវតេដោះស្រាយសំណុំរឿងនេះឲ្យបានយុត្តិធម៌ជូនដល់ជាតិទាំងមូល។
    កុំភ័យរឿងអត់បាយខ្លួនឯងនោះ! កុំឲ្យតែយើងបង្អត់បាយគេ!

  2. !!! says:

    ah sen be careful 21 die , ah sen face ICC

  3. Communist says:

    គេសុីមិនសុីអាហីទៅ ធើម៉េចកុំអោយបាត់របបគេ ប្រយត្ន
    គេចោទថាពុករលួយ ទុកអោយផ្អូមចោលទីនោះហើយ
    កុំស្រណោះឆ្កែ ស្រណោះជ្រូកធើអី ។

  4. forcam says:

    kom si , a na hean si chke!!!