ដោយ វោហារ ជាតិ
2014-02-10
RFA

ប៉ូលិសប្រោះទឹកលើបាតុករដែលត្រូវបានចាប់ខ្លួនក្នុងពេលបង្ក្រាបការតវ៉ានៅផ្លូវវ៉េងស្រេង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ RFA/Sek Bandith
សេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយរបស់ យូមែន រ៉ៃត៍ វ៉ច្ឆ ចេញផ្សាយនៅថ្ងៃទី១០ កុម្ភៈ បានស្រង់សម្ដីអនុប្រធាន យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) ថា សកម្មភាពគាបសង្កត់របស់រដ្ឋាភិបាលកម្ពុជា លើសិទ្ធិសេរីភាពប្រជាពលរដ្ឋ រួមទាំងអ្នកគាំទ្របក្សប្រឆាំងធ្វើបាតុកម្ម និងប្រមូលផ្ដុំជាសាធារណៈកន្លងមក ធ្វើឲ្យមតិសាធារណជនលើពិភពលោកព្រួយបារម្ភយ៉ាងខ្លាំង។
មិនត្រឹមតែប៉ុណ្ណោះ លោកថា ការគាបសង្កត់របស់រដ្ឋាភិបាលនេះ មិនត្រឹមតែបំពានច្បាប់ក្នុងប្រទេសទេ តែថែមទាំងបំពានលើច្បាប់អន្តរជាតិទៀតផង៖ «ការឃុំខ្លួនសកម្មជន និងការហាមធ្វើការតវ៉ារបស់រដ្ឋាភិបាលបានបង្កើតឲ្យមានបរិយាកាសព្រួយបារម្ភយ៉ាងខ្លាំង មិនត្រឹមតែនៅកម្ពុជាទេ តែនៅលើសកលលោកទាំងមូល។ រដ្ឋាភិបាលនានាព្រួយបារម្ភអំពីសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជា ដែលការទាមទារសិទ្ធិរបស់ពួកគេគួរតែត្រូវបានគេដឹងឮ»។
ការទាមទារនេះធ្វើឡើងចំពេលតុលាការកម្ពុជា គ្រោងជំនុំជម្រះក្ដីអ្នក ២១នាក់ នៅថ្ងៃទី១១ កុម្ភៈ នេះ។
សេចក្ដីប្រកាសព័ត៌មានដដែលឲ្យដឹងថា អង្គការការពារសិទ្ធិមនុស្សអន្តរជាតិ រួមទាំងសហជីពអន្តរជាតិការពារសិទ្ធិកម្មករមានចំនួនទាំងអស់ ១២អង្គភាព បានផ្ញើលិខិតចំហទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែសុំឲ្យដោះលែងសកម្មជន និងកម្មករ ២១នាក់ជាបន្ទាន់ ដោយឥតលក្ខខណ្ឌនោះទេ តែសុំឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់បន្ទាន់ចំពោះការហាមឃាត់ ការប្រមូលផ្ដុំគ្នាជាសាធារណៈដែលរដ្ឋាភិបាលបានបិទមិនឲ្យកម្មករ និងអ្នកគាំទ្របក្សប្រឆាំងធ្វើបាតុកម្ម ឬប្រមូលផ្ដុំគ្នាតាមទីសាធារណៈ ចាប់តាំងពីដើមឆ្នាំ២០១៤ មក។
ទាក់ទងការទាមទារឲ្យរដ្ឋាភិបាលកម្ពុជា បញ្ចប់ការរឹតត្បិតលើសេរីភាពបញ្ចេញមតិ និងសិទ្ធិធ្វើបាតុកម្មនេះដែរ នៅថ្ងៃទី១០ ខែកុម្ភៈ នេះ អង្គការអន្តរជាតិឃ្លាំមើលសិទ្ធិស្ត្រីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា អ៊ីរ៉ាវ អេស៊ា ប៉ាស៊ីហ្វិក (IWRAW Asia Pacific) បានចូលរួមសំឡេងរបស់ខ្លួនជាមួយអង្គការនានា ដើម្បីថ្កោលទោសជាអន្តរជាតិ ចំពោះការបង្ក្រាបដោយហិង្សារបស់រដ្ឋាភិបាលកម្ពុជា លើសិទ្ធិសេរីភាព និងសិទ្ធិធ្វើបាតុកម្ម ជាពិសេសថ្កោលទោសចំពោះការបង្ក្រាបមិនបន្ធូរដៃរបស់អាជ្ញាធរមានសមត្ថកិច្ចទៅលើក្រុមអ្នកតវ៉ាជាស្ត្រីភេទ និងកម្មការិនីកន្លងមក។
វិទ្យុអាស៊ីសេរីមិនអាចសុំប្រតិកម្មពីរដ្ឋាភិបាលភ្លាមៗទេ ដើម្បីឆ្លើយតបទៅនឹងការទាមទាររបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ នៅថ្ងៃទី១០ កុម្ភៈនេះ។ ក៏ប៉ុន្តែអគ្គព្រះរាជអាជ្ញាសាលឧទ្ធរណ៍ លោក អ៊ុក សាវុធ បានមានប្រសាសន៍ថា ការដោះលែងអ្នកជាប់ឃុំទាំងនោះ គឺអាស្រ័យលើការសម្រេចរបស់ចៅក្រមកាន់ក្ដីនេះ ដែលធ្វើការផ្អែកទៅលើច្បាប់កម្ពុជា។
រដ្ឋាភិបាលកម្ពុជា បានចាប់ខ្លួនកម្មករ សកម្មជនដីធ្លី និងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលចំនួន ២៣នាក់ ដាក់គុក កាលពីដើមខែមករា កន្លងទៅ ហើយតុលាការបានចោទពីបទញុះញង់ឲ្យមានអំពើហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈជាដើម។ ប៉ុន្តែកាលពីថ្ងៃទី៧ ខែកុម្ភៈ កន្លងទៅនេះ តុលាការបានប្រកាសដោះលែងកម្មករពីរនាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក ហ៊ុន សែន បន្តព្រមានអ្នកដែលចង់យកកម្ពុជាធ្វើជាចំណាប់ខ្មាំង
- លីកាដូ៖ រដ្ឋាភិបាលរឹតត្បិតសេរីភាពនៃការជួបជុំរបស់ពលរដ្ឋ
- លោក សម រង្ស៊ី នឹងត្រឡប់មកកម្ពុជាវិញនៅថ្ងៃ១០ កុម្ភៈ
- គុណសម្បត្តិនិងគុណវិបត្តិពីការគ្រប់គ្រងរបស់អតីតអភិបាលខេត្តបាត់ដំបង
- ពលរដ្ឋនៅកំពង់ស្ពឺព្រមានធ្វើបាតុកម្មឲ្យដកមេភូមិដែលពលរដ្ឋមិនគាំទ្រ
- ប្រធានពន្ធនាគារខេត្តបាត់ដំបងរងការចោទថារារាំងមេធាវីចូលជួបកូនក្ដី
- សង្គមស៊ីវិលបួងសួងនៅព្រះអង្គដងកើសុំឲ្យដោះលែងមនុស្ស២៣នាក់
- អង្គការអន្តរជាតិរិះគន់កម្ពុជាចំពោះការដំឡើងតំណែងយោធានិងប៉ូលិសច្រើនហួសហេតុ
- អង្គការសហប្រជាជាតិព្រួយបារម្ភចំពោះសេរីភាពក្នុងការប្រមូលផ្តុំនៅកម្ពុជា
Phil Robertson, can not make the city safe & organized from lawless peoples.,
he can not protect Khmer citizen’s life also … for daily living .. from lawless peoples.,
——–
only Khmer authority, do protect all Khmers life… making the city safe & organized
——–
plz re-consider ur request,,, u will not let this situations occur in ur country as well.,
This problem was that the Khmer authority did not respect human right and constitutional Khmer or International law. Does Khmer authority use armed forces to be balance with the protesters or not?
This news is not right. There are just a few people, this news called them “អន្តរជាតិ”.
ឲ្យតែចូលគុក គឺសុទ្ធមនុស្សល្អទាំងអស់របស់ពួកប្រតិកិរិយា។
សួរថា កាលពួកនេះ ធ្វើសកម្មភាព ត្រូវគេចាប់ខ្លួន នោះ តើពួកអ្នកជួយស្រែកនេះនៅឯណា ម្តេចមិនទាញដៃកុំឲ្យល្មើសផង?
តុលាកា ត្រូវតេដោះស្រាយសំណុំរឿងនេះឲ្យបានយុត្តិធម៌ជូនដល់ជាតិទាំងមូល។
កងកម្លាំងប្រដាប់អាវុធនិងមន្ត្រីរាជការខំប្រឹងបម្រើនិងការពារអំណាចរបស់ ហ៊ុន សែន ដោយខ្វះការពិចារណា ព្រោះតាមរយៈជួយការពារអំណាចរបស់ ហ៊ុន សែន ពួកគេមានឱកាសប្រព្រឹត្តអំពើពុករលួយ លួចជាតិបំផ្លាញជាតិស្រេចតែអំពើចិត្តហើយ បានអនុវត្តន៍ខុសតួនាទីរបស់ខ្លួនទាំងស្រុង ដោយប្រើកាំភ្លើងបាញ់សម្លាប់ពលរដ្ឋស្លូតត្រង់ដើម្បីការពារអំណាច ហ៊ុន សែន។
អា Bol អ្ហែង កុំ ចេះតែ មូលបង្កាច់ កម្មករ . ប្រយ័ត្ន បាបកម្ម ធ្លាក់ដល់អ្ហែង ដោយមិនដឹងខ្លួន !
ខ្ញុំសូមសួរបង bolមួយ អ្នកដែលបំផ្លាញទ្រព្យសម្បត្តិសាធារណះ ត្រូទទួល
ទោស និង វៃដំដោយសេរី គឺពួនេះប្រព្រិតខុសនឹងច្បាប់ ដោយហេតុ
វៃបំផ្លាញមន្ទីពេទ្យមួយនៅស្ទឹងមានជយ័ ដែលច្បាប់ចោទថាបំផ្លាញ
ទ្រព្យសម្បត្តិជាតិ នងិ សាធារណះ ចុះបើច្បាប់នៅក្នុងរដ្ធធម្មនុញ នងិ
សភាជាតិចែងថា ដីសម្បទានមិនអោយលើសពី ១មុឺហិតា តែឥឡូវ
ដីសម្បទានវាទៅលានហិតា សួរថានណាអ្នកទទួលខុសចំពោះកាផ្តល់
ដីសម្បទានខុសច្បាប់នេះ ឬមួយដីរាប់លានហិតានេះមិនស្មើនឹង
មន្ទីពេទ្យផង សុំទោខុំ្ញមិនសូវយលឮតែគេនិយាយ សូមបងBol
ជួយប្រាប់ប្អូនផងណាព្រោះកុំអោយគេចេះតែនិយាយ ដើម្បី
ទុកត្បកក្បាលអ្នកនិយាយវិញសូមអគុណផង