កម្ពុជា-វៀតណាម​នឹង​ពន្លឿន​លើ​ការ​បោះ​បង្គោល​ព្រំដែន

ដោយ យាង សុជាមេត្តា
2014-02-11
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ចុះ​ហត្ថលេខា​កម្ពុជា​វៀតណាម ៦១០
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក ហោ ណាំហុង (ស្ដាំ) និង​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ផាម ប៊ិញ មិញ (Pham Binh Minh) ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា-វៀតណាម លើក​ទី​១៣ នា​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៤។ RFA/Yeang Socheametta

កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា-វៀតណាម លើក​ទី​១៣ ស្ដីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​រយៈពេល ២​ថ្ងៃ ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ។ ជា​លទ្ធផល ភាគី​ទាំង​ពីរ​បាន​បន្ត​ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ អគ្គិសនី ពាណិជ្ជកម្ម និង​ការ​ពន្លឿន​លើ​ការ​បោះ​បង្គោល​ព្រំដែន ជាដើម។

កិច្ច​ប្រជុំ​បិទ​ទ្វារ​រវាង​គណៈកម្មការ​ចម្រុះ​កម្ពុជា-វៀតណាម លើក​ទី​១៣ បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រោម​ការ​ដឹក​នាំ​របស់ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា និង​លោក ផាម ប៊ិញ មិញ (Pham Binh Minh) រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម។ បន្ទាប់​ពី​កិច្ច​ប្រជុំ​នោះ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ បាន​ចុះ​ហត្ថលេខា​លើ​កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​នេះ តែ​មិន​បាន​ធ្វើ​សន្និសីទ​កាសែត ឬ​ផ្តល់​បទ​សម្ភាសន៍​ឲ្យ​អ្នក​សារព័ត៌មាន​ឡើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក កុយ គួង បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​នោះ​ថា រដ្ឋាភិបាល​វៀតណាម បាន​យល់​ព្រម​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា សរុប​ចំនួន ៥៥០​កន្លែង ឲ្យ​ទៅ​សិក្សា​ក្នុង​ប្រទេស​វៀតណាម សម្រាប់​ឆ្នាំ​សិក្សា​២០១៤ ក្នុង​នោះ​អាហារូបករណ៍​រយៈពេល​វែង​មាន​ចំនួន ១០០​កន្លែង និង​រយៈពេល​ខ្លី​ចំនួន ៤៥០​កន្លែង។ ហើយ​ចំណែក​កម្ពុជា ក៏​បាន​ផ្តល់​អាហារូបករណ៍​មួយ​ចំនួន​ឲ្យ​និស្សិត​វៀតណាម មក​សិក្សា​នៅ​កម្ពុជា ផង​ដែរ តែ លោក កុយ គួង មិន​បាន​បញ្ជាក់​ថា មាន​ចំនួន​ប៉ុន្មាន​កន្លែង​នោះ​ទេ។

បើ​តាម លោក កុយ គួង ដដែល ប្រទេស​វៀតណាម ក៏​បាន​យល់​ព្រម​លក់​ចរន្ត​អគ្គិសនី​ចំនួន ២០០​មេហ្គាវ៉ាត់ (Megawatts) មក​ឲ្យ​កម្ពុជា ចំណែក​កម្ពុជា ក៏​នឹង​លក់​ចរន្ត​អគ្គិសនី​ទៅ​ឲ្យ​ភាគី​វៀតណាម ចំនួន ១០០​មេហ្គាវ៉ាត់​វិញ ជាពិសេស​នៅ​ក្នុង​រដូវ​វស្សា៖ «ដោយសារ​កម្ពុជា យើង​មាន​វារីអគ្គិសនី​ច្រើន​កន្លែង ដូច្នេះ​នៅ​ពេល​រដូវ​វស្សា​នោះ​មាន​ទឹក​ច្រើន ដូច្នេះ​ស្ថានីយ​វារីអគ្គិសនី​ទាំងអស់​មាន​ដំណើរ​ការ។ ដូច្នេះ យើង​អាច​លក់​ចរន្ត​ដែល​ប្រើប្រាស់​សល់ អាច​ចំនួន ១០០​មេហ្គាវ៉ាត់ ទៅ​ភាគី​វៀតណាម វិញ»

ទាក់ទង​នឹង​ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​វិញ កម្ពុជា-វៀតណាម បាន​ប្ដេជ្ញា​ថា​នឹង​ខិតខំ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​២​ឲ្យ​ដល់ ៥​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៥ ខាង​មុខ។

លោក កុយ គួង៖ «ហើយ​យើង​គិត​ថា ៥​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៥ មិន​ពិបាក​ទេ ដោយសារ​យើង​ពិនិត្យ​មើល​នៅ​ឆ្នាំ​២០១២-២០១៣ គឺ​ថា​កំណើន​ពាណិជ្ជកម្ម​ប្រទេស​ទាំង​២ មាន​ការ​កើន​ឡើង​ច្រើន​ណាស់ ទំហំ​ពាណិជ្ជកម្ម​២០១៣ កន្លង​មក​នេះ មាន​ជាង ៣​ពាន់​លាន​ដុល្លារ ហើយ​ដូច្នេះ​នៅ​ឆ្នាំ​២០១៥ យើង​គិត​ថា មិន​ពិបាក​ទេ ដើម្បី​ឲ្យ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​២ ឈាន​ដល់ ៥​ពាន់​លាន​ដុល្លារ នោះ​បាទ»

ជុំវិញ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​នេះ​ដដែល ភាគី​នៃ​កិច្ច​ប្រជុំ​ទាំង​ពីរ​ក៏​បាន​សម្រេច​ប្រគល់​ការងារ​ឲ្យ​ក្រសួង​ដឹក​ជញ្ជូន​នៃ​ប្រទេស​ទាំង​២ បង្កើត​ផែន​ការ​មេ​ដើម្បី​កសាង​បណ្ដាញ​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​បណ្ដាញ​ដឹក​ជញ្ជូន​នៅ​តាម​បណ្តោយ​ព្រំដែន ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ចរាចរ​ទំនិញ​រវាង​ប្រទេស​ជិត​ខាង​ទាំង​២។ លើស​ពី​នេះ ប្រទេស​វៀតណាម ក៏​បាន​សន្យា​ថា ក្នុង​ឆ្នាំ​២០១៤ នេះ គេ​នឹង​សាងសង់​ផ្សារ​គំរូ​មួយ​ឲ្យ​កម្ពុជា។ ផ្សារ​គំរូ​នេះ​នឹង​ត្រូវ​សាងសង់​នៅ​ក្នុង​ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ ខេត្ត​ដែល​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទើប​តែ​ពុះ​បំបែក​ចេញ​ពី​ខេត្ត​កំពង់ចាម បង្កើត​ជា​ខេត្ត​ថ្មី​មួយ​បន្ថែម​ទៀត។

លោក កុយ គួង ក៏​បាន​ថ្លែង​ថា ភាគី​កម្ពុជា និង​វៀតណាម ប្ដេជ្ញា​ថា​នឹង​ពន្លឿន​ការ​បោះ​បង្គោល​ព្រំដែន​ដែល​នៅ​សេសសល់​ឲ្យ​បាន​ចប់​សព្វគ្រប់​ក្នុង​ពេល​ដ៏​ខ្លី ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​ណា​នោះ​ទេ៖ «ព្រំដែន​កម្ពុជា-វៀតណាម មាន​បណ្តោយ ១.២៧០​គីឡូម៉ែត្រ ហើយ​យើង​បាន​កំណត់​នៃ​ការ​បោះ​បង្គោល​ហ្នឹង​បាន​ចំនួន ៩២២​គីឡូម៉ែត្រ​ហើយ ហើយ​ក្នុង​ចំណោម​បង្គោល ៣១៤​ហ្នឹង យើង​បាន​កំណត់​នៃ​ការ​បោះ​បង្គោល​ហ្នឹង ២៧៨ ស្មើ​នឹង ៧៦%។ យើង​កំណត់​បាន​នៅ​កន្លែង​ចំនួន​ប៉ុណ្ណឹង ប៉ុន្តែ​យើង​បាន​បោះ​បង្គោល​ជាក់ស្តែង​ហ្នឹង​បាន​ចំនួន ២១៧​បង្គោល។ អា​ហ្នឹង​ការ​បោះ​បង្គោល​រួច​ចំនួន ២១៧​ហ្នឹង គឺ​ស្មើ​នឹង ៦៩% បាទ»

ជុំវិញ​រឿង​ព្រំដែន​នេះ​ដែរ ភាគី​កម្ពុជា-វៀតណាម ក៏​បាន​ប្រគល់​ការងារ​ឲ្យ​ក្រុម​ជំនាញ​ការ​នៃ​ប្រទេស​ទាំង​២ ជួប​ប្រជុំ​គ្នា​ឲ្យ​បាន​ឆាប់ ដើម្បី​ពិភាក្សា​អំពី​ការ​ប្រើប្រាស់​ទឹក​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-វៀតណាម។ បើ​តាម លោក កុយ គួង ការងារ​នេះ​អាច​អនុញ្ញាត​ឲ្យ​កសិករ​ខ្មែរ​ដែល​មាន​ដី​ស្រែ​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម ទាញ​យក​ទឹក​ពី​ខាង​វៀតណាម មក​ប្រើប្រាស់​លើ​ដី​ស្រែ​របស់​ពួក​គេ។

ទាក់ទង​បញ្ហា​ទឹក​នៅ​តាម​ព្រំដែន​នេះ ប្រជា​កសិករ​ខ្មែរ​នៅ​ភូមិ​ជាឫស្សី ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង កាល​ពី​ចុង​ឆ្នាំ​២០១៣ បាន​ត្អូញត្អែរ​ថា ពួក​គាត់​មិន​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​យក​ទឹក​ព្រែក​ជាឫស្សី ដែល​នៅ​ជាប់​ព្រំដែន​វៀតណាម បង្ហូរ​ដាក់​ស្រែ​នោះ​ទេ ដោយសារ​តែ​អាជ្ញាធរ​វៀតណាម មិន​អនុញ្ញាត​ឲ្យ​ជីក​ដី​ព្រែក​នៅ​ជាប់​ស្រែ​ពួក​គាត់​នោះ​បង្ហូរ​ចូល​ស្រែ បើ​ទោះ​ជា​ព្រែក​នោះ​នៅ​ខាង​ដី​របស់​កម្ពុជា ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

7 Responses to "កម្ពុជា-វៀតណាម​នឹង​ពន្លឿន​លើ​ការ​បោះ​បង្គោល​ព្រំដែន"

  1. វាសនាខ្ញុំ អនាគតខ្ញុំ says:

    រំលឹក​ដល់​ការ​អួតអាង​របស់លោក ហ៊ុន សែន អំពី​ការកែទម្រង់​ស៊ីជម្រៅ​ស្អី​គេ​នោះ គ្មាន​នរណា​មាន​ជំនឿ​ទេ ព្រោះ​អំពើពុករលួយ​និង​ភាព​អសកម្ម​ជ្រៅ​ដល់​ឆ្អឹង​ហើយ បើ​កែទម្រង់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​មិនដឹង​ជា​ធ្លាយ​ដល់​ណា​ទៀត​ទេ ទោះជា​លោក ហ៊ុន សែន អួតអាង​ថា​ខ្លួន​ធ្វើ​អ​ញ្ចេះ​ធ្វើ​អ​ញ្ចុះ​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយចិត្ត ប៉ុន្តែ​រឿង​ពិត ប្រជាពលរដ្ឋ​ស្គាល់​ក្រយៅ​យ៉ាងច្បាស់​រួចមកហើយ ថា​រយៈពេល​៣០​ឆ្នាំ​កន្លងមកនេះ ពោរពេញ​ដោយ​អំពើអាក្រក់​គំរាមកំហែង​ធ្វើបាប​ប្រជារាស្ត្រ​ហើយ​ប្រសិនបើ​លោក ហ៊ុន សែន មាន​ឆន្ទៈ​កសាង​អំពើ​ល្អ​ពិតប្រាកដ​មែន​នោះ រយៈពេល​៣០​ឆ្នាំ​មកហើយ គាត់​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ធ្វើអំពើ​ល្អ បែរជា​គាត់​មិន​ធ្វើ ហើយ​ដំណាក់កាល​ចុងក្រោយ​ពេល​ទឹក​ចូលដល់​ច្រមុះ គាត់​តាំង​អួតអាង ស៊ីជម្រៅ ឬ​សន្យា​ធ្វើ​នេះ​ធ្វើ​នោះ​ដើម្បី​កែខ្លួន ខណៈដែល​ប្រជារាស្ត្រ​ខ្មែរ​រាប់លាន​នាក់​យល់ឃើញថា វា​ហួសពេល​ទៅហើយ និយាយ​អ្វី​ក៏​គ្មាន​នរណា​ជឿ​ដែរ​។​

  2. CHEA says:

    no need to have border just bring your peoples come in it free. CABODIAN government HUN SEN well come all of your peoples. right now some CAMBODIAN have gone and some just about to die. be cause they have no land to crow rice and they have no house to live. peace to all CAMBODIAN

  3. បើចង់ពន្លឿន សូមមើលមាត្រដ្ឋាន និងក្រឡាផ្ទៃប្រទេសខ្មែរឲ្យបានត្រឹមត្រូវ។ ផែនទីសម្តេចឪ

    សីហនុ បាន និងកំពុងតែដំកល់ទុកនៅឯអង្គការសហប្រជាជាតិ។ ប្រយ័ត្នមានរឿងរាសីស្រុត

    ចុះមួយព្យុះថែមទៀត សូមមើលឲ្យមែនទែន។ កំពុងតែមានរឿងស្រាប់ផង។

  4. khmer angkor says:

    veitnames the nation that really aggrasive never stop.from generation to genaration cambodia land become smaler and smaler ,and they cheng the name of the city and place step by step and inside cambodia government alot of veit try to twis evrything.history never toucth only tell young who born after1979 veitnames and cambodia like brother&sisters 10southan years but istead secretly kill cambodian and took land and island.i hope our cambodia get to real democracy and have aproper law so that the neibought country have to respect us.this veit-nation want to take all indochina in their hand,so all our young brothers&sisters please learn moor about history.we have to struggle for the justic for the law properly under democracy and the international.may GOD protect our homland and protect our cambodian people.

  5. មហាស្តាយ says:

    តាហុងនិងយួនគ្នាគាត់ធ្វើការជុំគ្នាដើម្បីអោយខ្មែរលាយបន្តិចម្ដងៗ​

    ខេត្តបង្កើតកាន់តែច្រើន​​ ប្រទេសយើងកាន់តែរួញតូចទៅៗ។

  6. អ្នកដឹកនាំប្រទេសយួន ហាក់បីដូចជាភ័យខ្លាច អំពីឥទ្ធិពលរបស់បក្សសង្គ្រោះជាតិ។ ពួកគេ

    កំពុងប្រញ៉ាប់ប្រញ៉ាល់ បោះបង្គោលព្រំដែន ជាគោលបំណង កេងចំណេញ ទឹកដីនៅតាម

    ព្រំដែន ក្នុងការប៉ុនប៉ងកាត់យកដែនដីខ្មែរមួយចំនួន។ ប្រហែលជាអាចផ្ទុះរឿងដ៏ធំមួយទៀត។

  7. សែនសែន says:

    មានតែសេដ្ឋកិច្ចយួនទេដែលមានកំណើនរីកចំរើនខ្ពស់
    ព្រោះវានាំផលិតផលមកលក់កើបលុយពីស្រុកខ្មែរ
    ចំណែកខ្មែរគ្មានស្អីរីកចំរើនទេ មើលការអភិវឌ្ឍន៍ប្រទេសយួនមានអគារខ្ពស់ៗល្អៗរាប់រយ ។
    ចំណែកការអភិវឌ្ឍន៍រដ្ឋាភិបាលអាប៉ិកញ្ចាស់ ហ៊ុន សែន មានអគារខ្ពស់ល្អពីរបី
    អន់ចុយម្រ៉ាយវាតាម៉ង់ហើយ !