Tuesday, 11 February 2014
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ការចេញទៅសម្តែងលើទឹកដីអាមេរិក របស់តារាសម្តែង នី មុនីនាថ ក៏ត្រូវបានគេគិតថា ជាឱកាសដែលធ្វើឲ្យស្នេហារបស់នាង ជាមួយអតីតតារាសម្តែងជើងចាស់ លោក កែវ កុសល នឹងឈានទៅរកការយល់ចិត្តយល់ថ្លើមគ្នាកាន់តែខ្លាំង។ ដូចការគិត នៅក្នុងគណនីហ្វេសប៊ុកនាង នី មុនីនាថ និងហ្វេសប៊ុកលោក កែវ កុសល សុទ្ធតែមានបង្ហោះរូបថត ថតជុំគ្នា ដែលទើបបង្ហោះក្នុងពេលថ្មីៗ។
តែយ៉ាងណាអ្នកស្រីសុភាលី បានអះអាងថា៖«ច្រើនឆ្នាំហើយ ដែលម្ចាស់ស្ពន់ស័រ និងកូននាថ ចង់ទៅសម្តែងនៅទឹកដីអាមេរិក មិនមែនហេតុផលទៅជួបមុខ លោក កែវ កុសល ទេ គឺបងប្អូនខ្មែរនៅទីនោះចង់ឃើញការសម្តែងរបស់នាថផ្ទាល់»។
អ្នកស្រីសុភាលី បានបញ្ជាក់ថា៖«កូននាថទៅសម្តែងមែន តាមការស្នើសុំរបស់ខាងស្ពន់ស័រ មិនមែនចេតនា ចង់ជួបលោកកែវ កុសល ដូចគេថា នោះទេ»។
ទោះបីជាអ្នកស្រីប្រាប់ ភ្នំពេញ ប៉ុស្តិ៍ យ៉ាងដូច្នេះក្តី ក៏ចំណងមេត្រីភាពរវាងលោក កែវ កុសល និង នី មុនីនាថ ស្ថិតនៅក្នុងមន្ទិលសង្ស័យនៅឡើយថា ពួកគេជាសង្សារនឹងគ្នា ហើយចម្ងល់ទាំងនោះ ត្រូវបានមហាជនដឹង ខណៈមុននេះ ពួកគេលេចធ្លាយនូវរូបភាពថតរូបកៀកកើយគ្នាយ៉ាងស្អិតល្មួត។
ដើម្បី បញ្ចប់លើកឡើងនោះ អ្នកស្រីសុភាលី ក៏ហ៊ាន ស្បថដាក់ជីវិតផងដែរ ដើម្បីបញ្ជាក់ការពិត ជំនួសកូនស្រី។ លើសពីនេះ អ្នកស្រីបាននិយាយថា នី មុនីនាថ មិនមែនជាសង្សារលោក កែវ កុសល ដូចគេសន្និដ្ឋានទេ គ្រាន់តែជាមនុស្សស្គាល់គ្នាធម្មតាៗ ប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងការសង្ស័យលើសម្ព័ន្ធភាពរវាងលោក កែវ កុសល និងនី មុន្នីនាថ អ្នកស្រីសុភាលីបាននិយាយប្រាប់ថា៖«ខាងយើងកូនស្រី យើងមិនដឹងថា លោក កែវ កុសល ស្រឡាញ់យើងពិតដូចគេថា នោះទេ ហើយយើងក៏មិនអាចហ៊ានសួរគេដែរ។ លុះណាខាងគាត់ប្រាប់យើងមុន»។ ជាមួយគ្នានោះអ្នកស្រី សុភាលី បែរជាសារភាពថា ក្រៅពីរាប់អានគ្នានោះ វាក៏ជាឱកាសពួកគេទាំងពីរស្វែងយល់ចិត្តគ្នាដែរ។
អ្នកស្រី សុភាលី ក៏បានបញ្ជាក់ដែរថា៖«រឿងស្នេហាទៅរួច ឬមិនរួច ក៏វាអាស្រ័យលើលោក កែវ កុសល ដែរ ទាល់តែគាត់លែងលះប្រពន្ធដើមគាត់ដាច់ស្រេចមានលិខិតស្នាមពី តុលាការត្រឹមត្រូវដែរ»។
អ្នកស្រីបន្ថែមថា៖ «គាត់ធ្លាប់មានប្រពន្ធ និងកូនប្រុសម្នាក់អាយុ៨ឆ្នាំ។ តែនៅពេលនេះ ចំណងស្នេហ៍ប្តីប្រពន្ធពួកគេ កំពុងតតាំងក្តីគ្នានៅតុលាការដើម្បីលែងលះគ្នា។ ខ្ញុំក៏មិនដឹងថា ពួកគេដាច់ស្រេចហើយ ឬយ៉ាងណាទេ រឿងគេខ្ញុំក៏មិនសូវដឹងដែរ»៕

She must ask Mi Ny Mollika in Dalla, TX about how to Fuck with Men! This is about Kdet & Kdor?
Corection: Dallas
រូបថតនេះនៅក្នុងភោជនីយដ្ឋាន”ហុងកុងរ៉ូយ៉ាល់ ការ៉ុលតុន” ខាងជើងដាឡាស់ ថិចសាស់ ប្រហែល១៥គ.ម …………..រួមជាមួយក្រុមវង់ភ្លេងនៅដាឡាស់។
I Approve those 2 comments above.
That’s Right, Ny Mollika & Ny Monineath Pou Ke Chos Proy :::::> Pou Ke Choy Pr………! Anyone can add the last word!
Let me add: Choy Pros. So, they Pou Ke Chos Proy or they Pou Ke Choy Pros!!!!!! That’s right for these type of Girls!