ដោយ៖ ឡាយ សាមាន
ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com
ប្រជាពលរដ្ឋ ព្រះសង្ឃ និងមន្ត្រីសហជីព សម្តែងការខកចិត្ត ចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ដែលបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់អ្នកជាប់ឃុំ ២១នាក់ និងបានព្រមានធ្វើបាតុកម្មតវ៉ាទាមទារឲ្យដោះលែងអ្នកទាំងនោះ។
បន្ទាប់ពីចៅក្រមសាលាឧទ្ធរណ៍ បដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់អ្នកជាប់ឃុំទាំង២១នាក់ នៅព្រឹកថ្ងៃអង្គារនេះ ប្រជាសហគមន៍ដីធ្លី ព្រះសង្ឃ និងមន្ត្រីអង្គការសង្គមស៊ីវិលជាង ២០០នាក់ ដែលប្រមូលផ្តុំនៅខាងក្រៅសាលាឧទ្ធរណ៍ បានសម្តែងការខកចិត្តជាខ្លាំង ចំពោះសេចក្តីសម្រេចនេះ។ ប្រជាសហគមន៍ដីធ្លី បានទ្រហោរយំ បោកក្បាល និងស្រែកខ្លាំងៗ ថា <<អយុត្តិធម៌>> និងទាមទារឲ្យតុលាការដោះលែងអ្នកជាប់ឃុំទាំង២១នាក់នោះ ឲ្យមានសេរីភាពវិញ និងគ្មានលក្ខខណ្ឌ។
ចំណែក បណ្តាញព្រះសង្ឃឯករាជ្យ ក្នុងនោះ ព្រះសង្ឃ ប៊ុត ប៊ុនតេង បានព្រមានបូជាព្រះកាយនៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទាមទារឲ្យដោះលែងអ្នកទាំង២៣នាក់នោះ និងទាមទារឲ្យបញ្ឈប់ការប្រើឥទ្ធិពលនយោបាយទៅលើតុលាការ ដើម្បីឲ្យប្រជាជន ជាជនរងគ្រោះទូទាំងប្រទេស អាចស្វែងរកយុត្តិធម៌តាមរយៈប្រព័ន្ធតុលាការបាន។
ចំណែកលោក សុខ ឈុនអឿង ប្រធានស្តីទីសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានឲ្យដឹងថា លោកនឹងបើកយុទ្ធនាការតវ៉ាជារៀងរាល់ថ្ងៃនៅមុខស្ថាប័នសំខាន់ៗមួយចំនួន ដើម្បីទាមទារឲ្យដោះលែងលោកវន់ ពៅ ប្រធានសមាគម និងអ្នកទាំង២០នាក់ទៀត។
ជាមួយគ្នានោះដែរ លោក រ៉ុង ឈុន ប្រធានសហភាពការងារកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក៏បានព្រមានធ្វើបាតុកម្មធំមួយផងដែរ ទាមទារឲ្យដោះលែងអ្នកទាំង២១នាក់ ដោយលោកថា ពួកគេពុំមានកំហុសដូចការចោទប្រកាន់នោះទេ។
សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃអង្គារនេះ បដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់អ្នកជាប់ឃុំទាំង២១នាក់ ដោយលើកហេតុផលថា សំណុំរឿងមានសហចារីច្រើនអាចប៉ះពាល់ដល់ដំណើរការសវនាការ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងដោយសារសំណុំរឿងកំពុងស្ថិតក្នុងនិតិវិធីស៊ើបអង្កេត។
អ្នកទាំង២៣នាក់នោះ ក្នុងនោះមានលោកវន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ថេង សាវឿន មន្ត្រីសម្របសម្រួលបណ្តាញកសិករ លោក ចាន់ ពុទ្ធីស័ក្ក សកម្មជនបឹងកក់នោះ ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ ដោយឡែកកម្មករម្នាក់ ដែលអាជ្ញាធរចាប់ខ្លួននៅផ្លូវវ៉េងស្រេង ត្រូវបានចោទប្រកាន់ថែមពីរករណីទៀត ពីបទប្រមាថមន្ត្រីសាធារណៈ និងបង្កឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ។ បច្ចុប្បន្ននេះ ពួកគេកំពុងឃុំខ្លួននៅមណ្ឌលអប់រំកែប្រែម៣ ឬពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម។
អ្នកទាំង២៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដោយហិង្សារវាងកម្មករ និងកងកម្លាំងប្រដាប់អាវុធ នៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង និងនៅមុខរោងចក្រយ៉ាកជីង ខណៈដែលពួកគេចូលរួមតវ៉ាទាមទារដំឡើងប្រាក់ខែគោល១៦០ដុល្លារ ដល់កម្មករ៕
សរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
,,,,,,,, សាលា ឧទ្ធរណ៍ មិនហ៊ានដោះលែង ទេ ពី ព្រោះគាត់ខ្លាច ឆ្កែខាំ !
វាត្រូវតែអញ្ចឹង។ ត្រឹមត្រូវណាស់ ! សមត្ថកិច្ចចាប់ឃាត់តែពួកក្រុមអនាធិបតេយ្យ ទេ។ បើមិនចង់ឲ្យគេចាប់ ចូរកុំទៅចូលរួមក្នុងជួរពួកអនាធិបតេយ្យ!
ម៉េចក្នុងក្រុមអនាធិបតេយ្យ ផ្លុំកញ្ចែរបញ្ជាកម្លាំងវាយប្រហារ ដូចឪខ្លាធំ ឬ ? ដល់ចូលគុក បែរជាថា សុទ្ធតែជាកូនឈ្លូស ឬយ៉ាងម៉េច?
កុំដោះខ្លួន
អបអរសាទរយ៉ាងក្រៃលែង! ជ័យោ នីតិរដ្ឋ ! ជ័យោ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា! ចូលរួមទាំងអស់គ្នា លុបបំបាត់និទណ្ឌភាព!
ពួកអានិយាយថាត្រឹមត្រូវសុទ្វតែពួកគ្នានខួរក្បាលគិតទេពួកវាសុខចិត្ត
ធ្វើឆ្កែធ្វើឆ្មាអោយពួកជនផ្តាច់ការជិះជាន់ហើយជាមនុស្សចាំតែហៃអើយទេ។
តុលាការស្រុកខ្មែរពិបាកឲ្យនិយមន័យណាស់??មិនដឹងហៅថាម៉េចទេ??ព្រោះស្ថិតនៅក្រោមឥទ្ធិពលនយោបាយជាពិសេសអ្នកមានអំណាចធ្វើឲ្យប្រជាជន ជាជនរងគ្រោះទូទាំងប្រទេសពុំ អាចស្វែងរកយុត្តិធម៌តាមរយៈប្រព័ន្ធតុលាការបានទេ។
it democracy country u have to live with it,
if u,,, don’t like it, u can move to live abroad ,,, better democracy for u
BOL ! may be you don’t understand the situation of living in our country righ now, all those people just asked them to raising salary because they could not supported their own family you khnow everything like FOODS getting more and more expensive,how about kids go to school
pay for rent, elec bill,water,and some time they getting sick need to go to hospital, how could they get more money to pay for, PLEASE DON’T BLAME ON THEM, IF YOU UNABLE TO
HELP THEM . Please every body except BOL continue to make a peaceful demonstration every
wher accross the country, and another country around the world to pushed the gov.to free all those people, I living in P.Penh will support ALL peaceful demonstrations that created by our people, workers,NGO, CNRP, and RIGH of LIVING people, BRAVO KHMER PEOPLE.
បើដោះលែងមានន័យថាសម រង្ស៊ី កឹម សុខា
ដែលជាអ្នកញុះញង់ឲ្យកម្មករធ្វើបាតុកម្ម ត្រូវបានលាងខ្លួនស្អាតធេង។ឯសម រង្ស៊ី កឹម សុខា
ដាក់ពាក្យប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ(យើងមិនដឹងថាពិតជាប្ដឹងឬអត់ព្រោះគាត់ក្រឡិច
ក្រឡុចពេក)។ដូច្នេះចង់ឬមិនចង់អ្នកទាំង២១នាកត្រូវតែនៅជាចំណាប់ខ្មាំង ដើម្បីជាផ្លូវក្រោយ
សម្រាប់ចាត់ការសម រង្ស៊ី កឹម សុខា និងមេៗដែលជាអ្នកញុះញង់ឲ្យទៅបាតុកម្ម។អ្វីដែលខ្លោចចិត្ត
នោះគឺអ្នកទាំង២១នាក់ដែលបណ្ដោយខ្លួនឲ្យក្លាយទៅជាសន្លឹកបៀររបស់គណបក្សធំទាំង២។
ចំណងនេះនរណាអ្នកចង អ្នកនោះត្រូវចេញមុខស្រាយ។នៅថ្ងៃខាងមុខបើពលរដ្ឋ កម្មករនៅតែគាំ
ទ្រគណបក្សនយោបាយណាដែលធ្វើនយោបាយឆ្លៀតឱកាស យកឈ្នះយកចាញ់ រកខុសរកត្រូវ
ដូចគណបក្សសង្គ្រោះជាតិសព្វថ្ងៃ បងប្អូនងាយនឹងក្លាយទៅជាសន្លឹកបៀររបស់គេយ៉ាងងាយស្រួល
បំផុត។មិនចូលរួមនយោបាយជាកំហុសមួយ ។ចូលរួមទាំងងងិតងងល់ក៏ជាកំហុសមួយដែរ។
សូមពិចារណារកឲ្យឃើញពីគណបក្សនយោបាយណាមួយដែលធ្វើនយោបាយសមស្រប
នឹងស្ថានការណ៍ស្រុកទេសរបស់យើង ហើយចូលរួមទាំងអស់គ្នាទើបយើងអាចនាំជាតិយើង
ទៅដល់គោលដៅបាន៕
,,,, , សូមយល់ស្រប , លោក ក្រាញ់អំណាច និយាយគឺជា ការពិត !