
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថាស្ថាប័នរបស់រដ្ឋនានាកំពុងដំណើរការទៅជាធម្មតា។
ឃួន ធារ៉ា
11 កុម្ភៈ 2014
វីអូអេខ្មែរ
ភ្នំពេញ — លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃច័ន្ទនេះ បានប្តេជ្ញាជំរុញដំណើរការរដ្ឋាភិបាលរបស់ខ្លួនដោយប្រឆាំងនឹងនិន្នាការរារាំងរដ្ឋាភិបាលរបស់លោកបែបណាមួយដែលលោកហៅថាកម្លាំង «ប្រតិកិរិយា»។
លោកនាយករដ្ឋមន្ត្រីបានថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យមួយក្នុងក្រុងភ្នំពេញថា៖ «មិនត្រូវឱ្យអានុភាពប្រតិកិរិយាណាមួយចាប់ប្រទេសជាចំណាប់ខ្មាំងនោះទេ។ អ្នកណាគេថាអីថាទៅ យើងនៅតែប៉ុណ្ណឹង។ គេថាមុខដដែលៗ អើបើមុខអញនៅដដែលឱ្យធ្វើម៉េច។ អាហ្នឹងនិយាយឱ្យវាឡូហ្ស៊ិក បន្តិច។ មុខគាត់ក៏នៅដដែល មុខខ្ញុំក៏នៅដដែល។ ឱ្យដូរទៅឯណាវើយ? មានតែហាងកែសម្ផស្ស»។
លោកហ៊ុន សែន អះអាងថាស្ថាប័នរបស់រដ្ឋនានាកំពុងដំណើរការទៅជាធម្មតា។
ការលើកឡើងនេះ គឺស្របពេលដែលគណបក្សសង្គ្រោះជាតិកំពុងធ្វើពហិកាមិនព្រមចូលរួមប្រជុំសភា ដោយចោទថាការបោះឆ្នោតកន្លងមកមានភាពមិនប្រក្រតីធ្ងន់ធ្ងរ ដែលលម្អៀងទៅកាន់គណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច។ គណបក្សសង្គ្រោះជាតិបានដឹកនាំបាតុកម្មជាបន្តបន្ទាប់ ដោយមានអ្នកចូលរួមជាច្រើនម៉ឺននាក់ ដើម្បីទាមទារឱ្យបោះឆ្នោតឡើងវិញ និងទាមទារឱ្យលោកនាយករដ្ឋមន្ត្រីចុះចេញពីតំណែង ហើយគណបក្សនេះកំពុងស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិសម្រាប់បុព្វហេតុរបស់ខ្លួន។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិថ្លែងថារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺបង្កើតឡើងដោយមិនស្របច្បាប់និងប្រឈមនឹងការមិនទទួលស្គាល់ពីសហគមន៍អន្តរជាតិ។
«ខ្ញុំគិតថាយើងត្រូវគិតពីភាពស្របច្បាប់របស់រដ្ឋាភិបាលបច្ចុប្បន្ន ដោយសារការបង្កើតរដ្ឋាភិបាលនេះកើតឡើងពីសភាឯកបក្ស ហើយសភាឯកបក្សនេះគឺមិនស្របហ្នឹងរដ្ឋធម្មនុញ្ញ ដូចេ្នះវាជាការចាំបាច់មួយដែលយើងត្រូវដោះស្រាយវិបត្តិនយោបាយនិងភាពស្របច្បាប់របស់រដ្ឋាភិបាល»។
លោក យឹម សុវណ្ណ បញ្ជាក់ថាដំណោះស្រាយនយោបាយសម្រាប់គណបក្សសង្ក្រោះជាតិគឺការបោះឆ្នោតឡើងវិញនិងកំណែទម្រង់ប្រព័ន្ធបោះឆ្នោត។
ប៉ុន្តែមកទល់ពេលនេះ គណបក្សទាំងពីរនៅមិនទាន់មានគម្រោងចរចាណាមួយដើម្បីទំលុះទម្លាយភាពជាប់គាំងនយោបាយនេះនៅឡើយទេ។
លោកបណ្ឌិតសុខ ទូច សាកលវិទ្យាធិការសាកលវិទ្យាល័យខេមរៈថ្លែងថាទោះបីជារដ្ឋាភិបាលអាចដំណើរការបាន ប៉ុន្តែមិនទាន់ធានាបាននូវស្ថិរភាពនយោបាយនិងសន្តិសុខសម្រាប់ប្រជាពលរដ្ឋនិងអ្នកវិនិយោគនៅឡើយទេ។
«យើងមើលទិដ្ឋភាពរដ្ឋបាលគឺវាដំណើរការ ប៉ុន្តែបើយើងមើលទិដ្ឋភាពសេដ្ឋកិច្ច យើងមើលឃើញនិងទទួលយកការពិតទាំងអស់គ្នា។ ទីមួយអ្នកវិនិយោគអត់ទាន់ឃើញមកថ្មីដំណើរការទេ ទីពីរអ្នកវិនិយោគក្នុងស្រុកក៏កំពុងពិចារណាមុននឹងវិនិយោគលើអ្វីមួយ។ មួយទៀតយើងឃើញថាការពង្រាយកងកម្លាំងប្រដាប់ដោយខែលនិងអាវក្រោះបង្ហាញពីអស្ថិរភាពសន្តិសុខនៅប្រទេសកម្ពុជា»។
លោកបណ្ឌិត សុខ ទូច ផ្តល់អនុសាសន៍ថាដើម្បីបញ្ចប់ភាពជាប់គាំងនយោបាយដ៏រ៉ាំរ៉ៃនេះ គណបក្សទាំងពីរគប្បីធ្វើសម្បទានទៅវិញទៅមកក្នុងការចរចា ឬក៏ធ្វើប្រជាមតិមួយដើម្បីស្វែងរកយោបល់របស់ប្រជាពលរដ្ឋ៕
អត្ថបទព័ត៌មានទាក់ទង
- មន្ត្រីអាមេរិកជំរុញឲ្យគណបក្សគូជម្លោះនៅកម្ពុជាចូលតុចរចាឡើងវិញ
- បេសកជនអ.ស.បនឹងពិចារណាធ្វើជាអ្នកសម្របសម្រួលនយោបាយ
- អ្នកវិភាគ៖ ការចរចាជាដំណោះស្រាយល្អបំផុតសម្រាប់វិបត្តិនយោបាយកម្ពុជា
- បក្សប្រឆាំងផ្អាកការចរចាជាមួយនឹងគណបក្សកាន់អំណាច
- ជំហរចុងក្រោយរបស់គណបក្សជំទាស់ចំពោះបញ្ហាជាប់គាំងនយោបាយ
- ស.រ.អា.៖ ដំណោះស្រាយនយោបាយត្រូវសម្រេចដោយកម្ពុជាខ្លួនឯង
- កំណែទម្រង់រដ្ឋាភិបាលដោយឯកបក្សនឹងគ្មានប្រសិទ្ធិភាព
- លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀតទោះបីគណបក្សប្រឆាំងធ្វើពហិការ
ស.ម ហ៊ុន សែន ត្រូវ ដំបង អន្តរជាតិ និង ប្រជាពលរដ្ឋខ្មែរ ខ្លាំងឡើងៗ ហើយ !
អីឡូវ នេះ គាត់ ទ្រាំមិនបាន ដើរ ស្រែកគំរាម ប្រជាពលរដ្ឋខ្មែរ ទៀតហើយ !
ចំពោះរឿងអាថ៌កំបាំង ផ្ទៃក្នុងនយោបាយរបស់បក្សនិមួយៗ រឿងមិនអាចដឹងអស់ដែលនាំអោយ
សភាពការណ៍របស់ប្រទេសកម្ពុជាក្លាយជាបែបនេះ។
ប៉ុន្តែបោះឆ្នោតបែបប្រជាធិប្បតេយ្យ បក្សដែលមានសំឡេងលើសត្រូវដឹកនាំរដ្ឋាភិបាល។ឯបក្សមានសំលេងតិចជាង ក្លាយជាបក្សប្រឆាំង ជួួយជាតិតាមនិតិវិធី របស់ច្បាប់ជាតិបានកំណត់។
ឯបក្សប្រឆាំងសព្វថ្ងៃនៅស្រុកយើងមើលទីៅដូចជាប្រឆាំងជ្រុលហូសពីប្រឆាំងកែលំអរគ្នា តែបែជា
ប្រឆាំង បែបនិយាយដេញគេចុះចេញពីផ្ទះ រកវិធីចោទបក្សឈ្នះឆ្នោត រាប់ពាន់បញ្ហា ឯបក្សរបស់ខ្លួនដើរជំពាក់បំណូលគេ ដើរអង្វសុំទានពីអ្នរស់នៅក្រៅប្រទេស ដើរអួតស្រេកក្អេងក្អាង
ដូចក្អាត់ក្នុងក្អម សប្បាយក្នុងទីលានប្រជាធិប្បតេយ្យ ។សរុបទៅសាងកំហុសច្រើនពេកហើយ
ប្រជាជនបង់ខាតច្រើន ប្រជាជនគ្មានអារម្មចង់ទៅបង់បោះឆ្នោតសាជថ្មីឡើយ ដល់ប្រាំឆ្នាំទៀតទើប
ពួកគាត់ឈ្លៀតទៅបោះឆ្នោតជូន រដ្ឋសភាជាទីកន្លែងប្រជែងប្រណាំងគ្នាបញ្ចេញសមត្ថភាពម្តេចមិន
មិននាំគ្នាដោះស្រាយ បែជាចង់អោយរវល់ដល់ប្រជាជនទៅវិញ ។ភាពក្រីក្រនៅលើដីខ្មែរវាបណ្តាលមកពីអ្នកនយោបាយឈ្លោះគ្នា ដណ្តើមកៅអំណាចគ្នា រួចហើយ
ទៅពឹងអាងបរទេសជាទំលាប់ដដែលៗ ពេលចង់បានអំណាច បោះឆ្នោតចាញ់ហើយអួតទឿត។ ចូលគិតថាអស់លោកគង់តែចូលរណ្តៅដូចគ្នាម្តេចមិនខំសាងតែល្អទៅ???
ពាក្យប្រតិកិយានេះ ខ្ញុំធ្លាប់លឺនឹងសរសេរនៅសម័យ១៩៨១ដល់១៩៩០ ដែលសម្ដេចនាយកហៅថា ពួកបនប្រតិកិយា សីហនុ សឺនសាន ដែលបម្រើផលប្រយោជន៍ពួកអនុតរភាពចិនប៉េកាំង និងចក្រពត្តិនិយមអាមេរិក ។ ជយោ!មិត្តភាពវៀតណាម កម្ពុជា ជាអមតៈ ក្រោមការដឹកនាំដ៏ភ្លឺស្វាងនៃសមមិត្តហូ ។
It is communist language when accused those against unlawful execution of officers of RGC. Even in communist theories still promote lobby for progresses of society.
It is important to look into MERITS of any opposite ideas.
The relevance of plan and actual circumstances will lead to appropriate outcome.
សាហាវព្រៃផ្សៃរបស់រដ្ឋាភិបាល ហ៊ុន សែន នៅដើមខែមករា ឆ្នាំ២០១៤ ជាសក្ខីភាពបង្ហាញថា ហ៊ុន សែន កំពុងចាត់ទុកប្រជាពលរដ្ឋដែលមិនគាំទ្រខ្លួនថាជាសត្រូវ ហើយ ហ៊ុន សែន កំពុងធ្វើឱ្យផ្ទៃក្នុងជាតិខ្មែរបែកបាក់ប្រេះស្រាំយ៉ាងច្បាស់ក្រឡែត។ សំឡេងថ្កោលទោស ហ៊ុន សែន និងគណបក្សប្រជាជនកំពុងលាន់ឮគ្រប់ទីកន្លែង ព្រោះគ្រប់បណ្តាប្រទេសដែលមានស្ថានទូតនៃប្រទេសកម្ពុជា គឺសុទ្ធតែមានការតវ៉ាឱ្យរដ្ឋាភិបាល ហ៊ុន សែន ដោះលែងអ្នកជាប់ឃុំក្នុងពន្ធនាគារ ហើយត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សាទៅលើប្រជាពលរដ្ឋស្លូតត្រង់។ អំពើព្រៃផ្សៃដែល ហ៊ុន សែន ប្រព្រឹត្តនៅទីបំផុត ហ៊ុន សែន ជាអ្នកទទួលផលពីអំពើទាំងនោះចៀសមិនផុតឡើយ។
មនុស្សថោកវានៅតែថោករហូតអស់ជីវិតរបស់វាទើបចប់។
សំដី ល្បង ហ៊ុន សែន គឺ ជា ជនពាល ! កូនប្រុស គាត់ ម្នាក់ដែលល្អ ប្រដៅគាត់មិនស្ដាប់សោះ !
( ប៉ាៗ អែង ឈប់សាងអំពើ អាក្រក់ទៀតទៅ លោភលន់ កៅអី ដល់ណាទៀត ! )
មុននឹងដាច់ខ្យល់ត្រូវតែប្រកាច់បន្តិចសិន។
សិស្សធនញ្ជ័យ
February 11, 2014 at 9:37 am
ចំពោះរឿងអាថ៌កំបាំង ផ្ទៃក្នុងនយោបាយរបស់បក្សនិមួយៗ រឿងមិនអាចដឹងអស់ដែលនាំអោយ
សភាពការណ៍របស់ប្រទេសកម្ពុជាក្លាយជាបែបនេះ។
ប៉ុន្តែបោះឆ្នោតបែបប្រជាធិប្បតេយ្យ បក្សដែលមានសំឡេងលើសត្រូវដឹកនាំរដ្ឋាភិបាល។ឯបក្សមានសំលេងតិចជាង ក្លាយជាបក្សប្រឆាំង ជួួយជាតិតាមនិតិវិធី របស់ច្បាប់ជាតិបានកំណត់។
ឯបក្សប្រឆាំងសព្វថ្ងៃនៅស្រុកយើងមើលទីៅដូចជាប្រឆាំងជ្រុលហូសពីប្រឆាំងកែលំអរគ្នា តែបែជា
ប្រឆាំង បែបនិយាយដេញគេចុះចេញពីផ្ទះ រកវិធីចោទបក្សឈ្នះឆ្នោត រាប់ពាន់បញ្ហា ឯបក្សរបស់ខ្លួនដើរជំពាក់បំណូលគេ ដើរអង្វសុំទានពីអ្នរស់នៅក្រៅប្រទេស ដើរអួតស្រេកក្អេងក្អាង
ដូចក្អាត់ក្នុងក្អម សប្បាយក្នុងទីលានប្រជាធិប្បតេយ្យ ។សរុបទៅសាងកំហុសច្រើនពេកហើយ
ប្រជាជនបង់ខាតច្រើន ប្រជាជនគ្មានអារម្មចង់ទៅបង់បោះឆ្នោតសាជថ្មីឡើយ ដល់ប្រាំឆ្នាំទៀតទើប
ពួកគាត់ឈ្លៀតទៅបោះឆ្នោតជូន រដ្ឋសភាជាទីកន្លែងប្រជែងប្រណាំងគ្នាបញ្ចេញសមត្ថភាពម្តេចមិន
មិននាំគ្នាដោះស្រាយ បែជាចង់អោយរវល់ដល់ប្រជាជនទៅវិញ ។ភាពក្រីក្រនៅលើដីខ្មែរវាបណ្តាលមកពីអ្នកនយោបាយឈ្លោះគ្នា ដណ្តើមកៅអំណាចគ្នា រួចហើយ
ទៅពឹងអាងបរទេសជាទំលាប់ដដែលៗ ពេលចង់បានអំណាច បោះឆ្នោតចាញ់ហើយអួតទឿត។ ចូលគិតថាអស់លោកគង់តែចូលរណ្តៅដូចគ្នាម្តេចមិនខំសាងតែល្អទៅ???
—————————————————————————————————————–
តើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនដែលទទួលយកការកែលំអរស្អីខ្លះ!
ទោះបីធ្លាក់ឆ្នោត២០កៅអីក៍ថាខ្លួនត្រូវមិនខុសនេះចារិកអស់លោក។
tasao is CRAZY
បក្សហ្វុន ស៊ីនប៉ិច ចាញ់ល្បិច បក្សប្រជាជន បានជាអស់ កៅអី រលីង ! ដោយសារ បក្សហ្វុន ស៊ីនប៉ិច
ចូលសភា ធ្វើច្បាប់ មានសំណើរ យោបល់ជួយជាតិ ប៉ុន្តែ បក្សប្រជាជនមិនធ្វើតាម ដោយនិយាយថា
ចាំ អ្នកអែង ឈ្នះឆ្នោត ធ្វើច្បាប់ តាមអ្នកអែង ទៅ !
,,,,, នេះ គឺ ជាការពិត , !
i wonder if hun-sen talk to students and let students asked him about one party in parlement,i bet no body dare to ask him.hun-sen have a bad temper if smebody ask him about tral island about democracy in the world ,how many party? he migth blush the head of who ever ask him .
KON MI JO KE JOY A KVAK DOL NA VEA SLAB TOV KHMER THONH NEUNG A JKORT NIS NAS
ចរិកចោរលួចប្លន់គេក៏វាត្រឹមត្រូវតាមច្បាប់ចោរ!!!!
Tasha is youn