ដោយ៖ ជន ស្រីណុច
ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com
ប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ ដាក់លិខិតជាថ្មីទៀត ទៅក្រសួងព័ត៌មាន ដើម្បីសុំជួបជជែកពីការបង្កើតហ្វ្រេកង់ទូរទស្សន៍ ដំឡើងកម្លាំងផ្សាយវិទ្យុ ឡើងវិញ និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀត។
ប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ ធ្លាប់បានស្នើសុំរដ្ឋមន្ត្រីក្រសួងព័ត៌មានច្រើនដងមកហើយ ពីការសុំបង្កើតហ្វ្រេកង់ទូរទស្សន៍ ដំឡើងកម្លាំងផ្សាយវិទ្យុនៅតាមខេត្ត តែត្រូវបានបដិសេធ។
លិខិតប្រធានវិទ្យុសំបុកឃ្មុំ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ចុះថ្ងៃទី១០ ខែកុម្ភៈ នេះឲ្យដឹងថា លោកម៉ម សូណង់ដូ នៅតែស្នើសុំបង្កើតហ្វ្រេកង់ទូរទស្សន៍ ដំឡើងកម្លាំងផ្សាយវិទ្យុនៅតាមខេត្ត ហើយការសុំនេះ មិនមែនសម្រាប់បម្រើនិន្នាការនយោបាយដូចការចោទនោះទេ គឺធ្វើឡើងដោយឆន្ទៈប្រជាពលរដ្ឋជាចម្បង ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកម៉ម សូណង់ដូ សង្ឃឹមថា លោកខៀវ កាញារីទ្ធ នឹងពិចារណាឡើងវិញ និងសម្រួលទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋរាប់លាននាក់ ដែលចង់បានទទួលព័ត៌មានពីវិទ្យុសំបុកឃ្មុំ ជាសំឡេង ក៏ដូចជារូបភាព ទៅតាមរដ្ឋធម្មនុញ្ញ ដែលបានចែង ក៏ដូចជាឆ្លើយតបទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
VOD មិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ បានទេ។ កាលពីរសៀលថ្ងៃអង្គារទី២៨ ខែមករា លោកខៀវ កាញារីទ្ធ បានបកស្រាយនៅលើកញ្ចក់ទូរទស្សន៍ទទក ពីមូលហេតុដែលខ្លួនមិនអាចផ្តល់ហ្វ្រេកង់ទូរទស្សន៍ ទៅស្ថានីយវិទ្យុសំបុកឃ្មុំរបស់លោក ម៉ម សូណង់ដូ បាន ដោយសារតែវិទ្យុមួយនេះ មាននិន្នាការនយោបាយគាំទ្របក្សប្រឆាំង។ ប៉ុន្តែលោកម៉ម សូណង់ដូ បានដាក់ពាក្យសុំពង្រីកការផ្សាយបន្ត និងសុំហ្វ្រេកង់ទូរទស្សន៍ តាំងពីមុនពេលលោកប្រកាសគាំទ្រគណបក្សសង្គ្រោះជាតិ នៅឆ្នាំ២០១៣ ម្ល៉េះ៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
ខៀវកញ្ញារិទ្ធនិយាយដូចមិននិយាយគឺនិយាយដូចពងក្តរ បើទោះបីជាគេសុំបង្កើតទូរទស្សន៍និង តម្លើងកំរិតកំពស់ការផ្សាយវិទ្យុទៅបំរើបក្សណាក៍ដោយក៍រដ្ឋធម្មនុញ្ញមិនបានចែងនោះទេវាទាល់ តែការបង្កើតវិទ្យនិងទូរទស្សន៍សម្រាប់ផ្សព្វផ្សាយបង្ក្រៀនប្រជាជនឲ្យចេះធ្វើភារវះកម្មនិងធ្វើជា ចោរទើបរដ្ឋធម្មនុញ្ញហាមឃាត់។ ចុះបើបង្កើតដើម្បីបំរើឲ្យបក្សមួយនោះក្នុងការប្រកួតប្រជែង ដើម្បីដឹកនាំប្រទេសវាមានទៅខុសអី ចុះទូរទស្សន៍និងវិទ្យុបាយ័ននោះកំពុងតែបំរើឲ្យបក្សប្រជា ជនតើអានុះវាយ៉ាងម៉េចដែរអាមុខស្ពែសដូចយាយចាស់ខៀវកញ្ញារិទ្ធ។ អាអែងនិយាយភ្លីភ្លើៗ អញ្ចឹងអាភ្លើ ហែងស្មានថាប្រជាជនឥឡូវជាប្រជាជនសម័រដ្ឋកម្ពុជាឬអាល្ងង់? ប្រជាជនឥឡូវ មិនល្ងង់ដូចការគិតរបស់ពួកអាបំផ្លាញជាតិឯងនោះទេ។ គេត្រូវការពត៌មានពិតដើម្បីស្តាប់ មិន ស្តាប់ពត៌មានក្លែងក្លាយដូចបណ្តាញផ្សព្វផ្សាយរបស់អាកុំម្មុយនីស្ត៍ឯងទៀតនោះទេ។