សាលាឧទ្ធរណ៍​បដិសេធ​ការសុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ទាំង​២១​នាក់​​

ដោយ៖​ តាំង វីដា​
ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

រូបថតសកម្មជន​សិទ្ធិមនុស្ស ដីធ្លី និង​កម្មករ ដែល​ជាប់ឃុំ (រូបថត តាត ឧត្តម)

​អង្គជំនុំជម្រះ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​អង្គារ​នេះ បាន​បដិសេធ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ទាំង​២១​នាក់ ដោយ​សម្រេច​តម្កល់​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ថា​ទុកជា​បានការ​។​

​ក្រោយ​សវនការ​រយៈពេល​ជាង ៣​ម៉ោង នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ប្រធាន​ក្រុមប្រឹក្សា​អង្គជំនុំជម្រះ​សាលាឧទ្ធរណ៍ លោក ឃុន លាង​ម៉េង បានសម្រេច​តម្កល់​សេចក្តីសម្រេច​របស់​តុលាការ​សាលាដំបូង ដោយ​បដិសេធ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​ របស់​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់ ដោយ​លើក​ហេតុផល​ថា ការដោះលែង​នៅ​ពេល​នេះ អាច​នាំឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារ​ណៈ ប៉ះពាល់​ដំណើរការ​សវន​ការ និង​ដោយសារ​សំណុំរឿង​នេះ កំពុង​ស្ថិត​ក្នុង​នីតិវិធី​ស៊ើបអង្កេត​នៅឡើយ​។​

ក្រោយ​ការសម្រេចសេចក្តី អ្នកស្រី ប្រាក់ សុ​វណ្ណា​រី ភរិយា​លោក វ​ន់ ពៅ បាន​ស្រែក​ទ្រហោយំ​ជាមួយនឹង​កូនៗ ខាង​មុខ​សវនាការ ដោយ​អំពាវនាវ​ដល់​រដ្ឋាភិបាល និង​តុលាការ ពិចារណា​ស្ថានភាព​ជំងឺ​ប្រចាំកាយ​ប្តី​របស់​អ្នកស្រី ដើម្បី​អាច​ឲ្យ​គាត់​ទទួល​ការព្យាបាល តាម​ពេល​កំណត់​ «រងការឈឺចុកចាប់ខ្លាំងមែនទែន ហើយស្ថានភាពរបស់គាត់ ចាប់ពីមួយថ្ងៃទៅមួយថ្ងៃ គឺមានសភាពធ្ងន់ធ្ងរមែនទែន ហើយណាមួយ គាត់ជិតដល់ថ្ងៃ ត្រូវទៅពិនិត្យសុខភាពនៅប្រទេសថៃ ថ្ងៃ១៨ ខែពីរនេះ នៅពេលតុលាការ មិនអនុញ្ញាតគាត់នៅក្រៅឃុំ មានន័យថា តុលាការ យង់ខ្នងមែនទែន ដែលធ្វើប្រជាពលរដ្ឋខ្លួនឯង»។

​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ លោក អំ សំអាត ខកចិត្ត​ចំពោះ​សេចក្តីសម្រេច​នេះ ដោយ​យល់ថា តុលាការ ហាក់​មិន​បាន​ពិចារណា​ពី​បញ្ហា​សុខភាព​របស់​ជន​ជាប់ឃុំ និង​កាតព្វកិច្ច ផ្គត់ផ្គង់​គ្រួសារ ក៏ដូចជា​ការប្តេជ្ញាចិត្ត​របស់​ជន​ត្រូវ​ចោទ​ឡើយ​។ លោក​ថា តាម​នីតិវិធី ផ្អែក​លើ​បទ​ចោទ តុលាការ គប្បី​ជ្រើសរើស​ការឲ្យ​នៅ​ក្រៅ​ឃុំ ជាជាង​ការឃុំខ្លួន​បណ្តោះអាសន្ន​ «បទល្មើសមជ្ឈឹម ចឹងទោសកម្រិតដែលល្មម ដែលគួរតែអនុញ្ញាតឲ្យនៅក្រៅឃុំ ដែលជាជម្រើស សេរីភាពរបស់ពលរដ្ឋ ជាជាងការឃុំខ្លួនបណ្តោះអាសន្ន»។

​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា យល់ថា សេចក្តីសម្រេច​នេះ ហាក់​រង​ឥទ្ធិពល​ពី​ស្ថាប័ន​រដ្ឋាភិបាល ហើយ​អាច​ជា​យុទ្ធសាស្ត្រ​មួយ​របស់​រដ្ឋាភិបាល ផ្សាភ្ជាប់​ជន​ត្រូវ​ចោទ​ទាំង​២៣​នាក់ ជា​ចំណាប់ខ្មាំង​នយោបាយ ដើម្បី​ឈានដល់​ការដោះស្រាយ​បញ្ហា​ជាប់គាំង​នយោបាយ​នៅពេលនេះ ដោយសារ​ពួកគេ កន្លងមក ធ្លាប់បាន​បង្ហាញ​ជំហរ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ «ក្នុងប្រទេសកម្ពុជា មិនឲ្យមានការឃុំខ្លួនអ្នកទោសនយោបាយ ប្រសិនបើចេតនា យកអ្នកទាំង២១នេះ ឃុំខ្លួនដើម្បីដោះស្រាយវិបត្តិនយោបាយ មានន័យថា ប្រទេសយើងនៅអនុវត្តអ្នកទោសនយោបាយ ដែលខុសពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាតិ»។

សម្រាប់​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​ចុះផ្សាយ​រសៀល​ថ្ងៃ​នេះ​ថា ការសម្រេចសេចក្តី​របស់​តុលាការ គឺជា​ចេតនា បំបាត់​សំឡេង​ប្រជាពលរដ្ឋ ដែល​ហ៊ាន​ចេញមុខ​តវ៉ា និង​ឆ្លុះបញ្ចាំង​ពី​ភាព​មិន​ឯករាជ្យ​នៃ​ប្រព័ន្ធតុលាការ លើ​ករណី​នេះ​។

​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​សវន​ការ​នេះ ក៏បាន​លើកឡើង​ដែលថា ការ​មិន​មាន​វត្តមាន​របស់​ជន​ត្រូវ​ចោទ​ទាំង​២១​នាក់ ក្នុង​ស​នវ​ការ​សាលាឧទ្ធរណ៍​នេះ គឺជា​ភាពខ្វះ​ចន្លោះ​មួយ ដែល​នាំ​ឲ្យ​ដំណើរការ មិន​មាន​ភាពយុត្តិធម៌​។​

VOD មិនទាន់​អាច​សុំ​ការឆ្លើយតប​ពី ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម លោក ឃុន លាង​ម៉េង ដែល​កាន់​សំណុំរឿង​នេះ​បាន​នៅឡើយ​ទេ​។

តែ​ទាក់ទិន​នឹង​ការសម្រេច​នេះ លោក សំ សុគ​ង់ មេធាវី​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក វ​ន់ ពៅ និង​កម្មករ​មួយ​ចំនួន​ទៀត មានប្រសាសន៍ថា ក្រុម​មេធាវី នឹង​ពិភាក្សាគ្នា​លើ​ករណី​ទាំងនេះ ហើយ​គ្រោង​នឹង​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល ចំពោះ​ការស្នើសុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ទាំង​២១​នាក់ នៅក្នុង​សប្តាហ៍​នេះ​ «ក្រុមមេធាវីយើងខ្ញុំ មិនអាចទទួលយកបានទេ ដោយសារការសម្រេចនេះ មិនមានលក្ខណៈត្រឹមត្រូវ ទៅតាមមាត្រា ក្នុងការសំអាងហេតុ មិនសមស្រប»។

កាលពី​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ កន្លងទៅនេះ តុលាការ​សាលាដំបូង បាន​សម្រេច​ឲ្យ​កម្មករ​ពីរ​នាក់ ឈ្មោះ ប៊ូ សារិទ្ធ អាយុ ២៧​ឆ្នាំ និង​ឈ្មោះ ផុន សុខ​ជា អាយុ​១៧​ឆ្នាំ នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។ អ្នក​ទាំង​២១​នាក់ ដែល​នៅ​សេសសល់​នោះ រួមមាន លោក​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ថេង សាវឿន មន្ត្រី​សម្របសម្រួល​បណ្តាញ​កសិក​រ លោក ចាន់ ពុទ្ធីស័​ក្ក សកម្មជន​បឹងកក់​នោះ និង​កម្មករ​១៧​នាក់ ត្រូវបាន​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។ ដោយឡែក សម្រាប់​កម្មករ​ម្នាក់ទៀត និង​ពីរ​នាក់ ដែល​ត្រូវបាន​ដោះលែង​នៅ​ក្រៅ​ឃុំ ករណី​នៅ​ផ្លូវ​វ៉េងស្រេង ត្រូវបាន​ចោទប្រកាន់​ថែម​ពីរ​ករណី​ទៀត ពី​បទ​ប្រមាថ​មន្ត្រី​សាធារណៈ និង​បង្ក​ឲ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ​។ បច្ចុប្បន្ននេះ ពួកគេ ទាំង​២១​នាក់ កំពុង​ជាប់​ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ម​៣ ឬ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​កំពង់ចាម​៕​

សរសេរមកកាន់​លោក តាំង វីដា តាមរយៈ vida@vodhotnews.com

What Next?

Recent Articles

13 Responses to "សាលាឧទ្ធរណ៍​បដិសេធ​ការសុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ទាំង​២១​នាក់​​"

  1. អបអរសាទរយ៉ាងក្រៃលែង! ជ័យោ នីតិរដ្ឋ ! ជ័យោ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា!

  2. អបអរសាទរយ៉ាងក្រៃលែង! ជ័យោ នីតិរដ្ឋ ! ជ័យោ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា! ចូលរួមទាំងអស់គ្នាលុបបំបាត់និទណ្ឌភាព!

  3. ព្រែសម្បទាន​99ឆំា្ន says:

    ក1/- នេះជាជោគជ័យដ៌ត្រចេះត្រចង់សំរាប់ប្រវត្តិសាស្ត្រព្រះរាជាណាច​ក្រអច្ចិរិយ ដ៌មហិមារបស់យើង
    ក2/- ប្រទេសយើងសព្វថ្ងែមានការអភិវឌ្ឍន៌រាប់មិនអស់ ដូចការកាប់ព្រែដំា កៅស៌ូ
    ក3/- ការរីកចំរើនដូចផ្សិត ការាអូខេ មាស្ស៉ា
    ក4/-​ ប្រពន្ឋ័យុត្តិធម៌ មហាមហិមា ​មហា​​ មហា យុត្តិធម៌
    ក5/-​ឈ្លោះគ្នាក្នុងគ្រួសារដូចស្រាតកិរិយាបង្ហាញ ញាតិ​ ឈ្លោះគ្នាក្នុងសង្គមជាតិដូចបានលាភបង្ហាញចោរ​។

  4. កម្មករ កសិករ says:

    ុ​ , សាលា ឧទ្ធរណ៍ មិនហ៊ាន ដោះលែង ទេ ពី ព្រោះគាត់ខ្លាច ឆ្កែខាំ , !

  5. អ្នកធ្វើស្រែ says:

    That’s all right.This decision is honest.Thanks to Mr.KHUN LEANG MENG.

  6. bol says:

    វាត្រូវតែអញ្ចឹង។ ត្រឹមត្រូវណាស់ ! សមត្ថកិច្ចចាប់ឃាត់តែពួកក្រុមអនាធិបតេយ្យ ទេ។ បើមិនចង់ឲ្យគេចាប់ ចូរកុំទៅចូលរួមក្នុងជួរពួកអនាធិបតេយ្យ!
    ម៉េចក្នុងក្រុមអនាធិបតេយ្យ ផ្លុំកញ្ចែរបញ្ជាកម្លាំងវាយប្រហារ ដូចឪខ្លាធំ ឬ ? ដល់ចូលគុក បែរជាថា សុទ្ធតែជាកូនឈ្លូស ឬយ៉ាងម៉េច?
    កុំដោះខ្លួន!

  7. ក្រាញ់អំណាច says:

    កុំជោរជាមួយតុលាកាហ៊ុនសែនអោយសោះបើហ៊ុយសែនប្រាបថាដោះលែងគឺដោះលែង
    បើហ៊ុនសែនបញ្ជាអោយឃុំគឺឃុំស្រុកខ្មែរច្បាប់ថិតលើជនផ្តាច់តែមួយគត់គឺជនផ្តាច់ការហ៊ុនសែន
    នេះឯង។

  8. បរិមី ព្រ:វិហារ says:

    ខែ្មរសំលាប់ខែ្មរមានច្រើនលើកច្រើនសារណាស់ ដូចករណីក្រុុមប្រតិកិរិយានិយមប៉ុល ពត សម្លាប់ប្រជាជនស្លូតត្រង់អស់ជាង 3,000,000 លាននាក់ ហើយបើយកសាកសពមកដាក់គលើគ្នាគឺប្រៀបបាននឹងភ្នំដ៏ធំមួយ បើគិតជាឈាមម្នាក់តែ 20លីត ក៏ស្មើនឹង 60លានលីត្រជាឈាមខែ្មរ ដែលចំនួយននេះអាចក្លាយទន្លេឈាម បើគិតជាឆ្អឹងសាច់មានទំងន់មធ្យមម្នាក់40គីឡូក្រាម ក៏មានទំងន់សរុប 120,000,000 គីឡូក្រាមដែរ។ អ្វីដែលចង់ជំរាបនោះគឺថា ទាហ៊ានមានភារកិច្ជការពារខ្លាំងឈ្លានពានពីក្រៅ និងទប់ស្កាត់ព្រមទាំងកំទេច ខ្លាំងខាងក្នុងដែលមានមហ្ឆិតាបំផ្លាញ ជាតិ សាសនា និងព្រះមហាក្សត្យ ព្រមទាំងបំពានរដ្ឋធមនុញ្ញ ដូចនេះពេលសភាពការណ៍ចាំបាច់កំលាំងកងយោធពលខេមរភូមិន្ទដ៍ថៃ្លថ្លាត្រូវតែប្រើដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្យ និងរដ្ឋធមុញ្ញ ។ យើងបានដឹងនិងឃើញ ពួកប្រតិកិរិយា ជ្រុលនិយមបានជេរប្រមាត ព្រះមហាក្សត្យ សម្តេចសង្ឃគ្រប់ឋានានុក្រម និងមានមហិ្ឆតាបង្កសង្គ្រាមជាមួយប្រទេសជិតខាង ប្រកាន់ពូជសាសន៍ បង្កើនការស្អប់ខ្ពើមវណ្ណះក្នុងសង្គមរវាងអ្នកមាននិងអ្នកក្រ ដែលបញ្ហាទាំងនេះសុទ្ធតែជាប្រភពដើមដែលនាំមកនូវបទប្រល័យពូជសាសន៍កន្លងៗមក ។ ជាក់ស្តែងបាតុកម្ម កូដកម្មហង្សាកន្លងមកវាគ្រាន់តែវាកំទេចភ្លើងដ៍តូចបំផុតមួយប៉ុណ្ណោះ តែបើមិនពន្លត់ វាទាន់ពេលវេលាទេ វាអាចបណ្តាឱយឆេះរាលដាលទូទាំងប្រទេស ហើយអ្វីៗនឹងហួសពេលត្រូវពន្លត់ទាំងស្រុង ហើយនេះជាយុទ្ធសាស្ត្រចុងក្រោយរបស់ សម រង្សីុ និង កឹម សុខា ចង់បាន ដូចនេះការប្រើកំលាំងទព័ពិតជាត្រឹមត្រូវតាមកាលះទេសះ ក្នុងការរក្សាសន្តិសុខសង្គម ។

  9. khmer angkor says:

    court in cambodia? no way cant be justic only come out of hun-sen mouth.i wonder if mr chhuk bundit in the jail or not yet? come on judge be fair .but anyway phi c porm said you have money you win .king dom of cambodia ha ha funny.

  10. ឯកឧត្តមំ សមំ រង្សំ says:

    ខានចូលរួមមតិយូរព្រោះរវល់ការងាររកស៊ី។
    .
    និយាយដល់រឿងតុលាការ ខ្ញុំសូមនិយាយបន្តិចទៅចុះ! ……. ព្រះរាជាណាចក្រអច្ចះរិយៈគឺយ៉ាងដូច្នេះ៖
    ១. ពិធីករប៉ុស្តិបាយ័នម្នាក់នោះ គាត់ថាគ្មានយួនម្នាក់រកនៅក្នុងស្រុកខ្មែរ។
    ត្រឹមត្រូវរបស់គាត់តើ! កុំខឹង! ព្រោះបើសង្កេតមើលទៅ មិនមែនម្នាកឯណា? គឺរាប់សែន រាប់លានបាត់
    ទៅហើយ។ គាត់និយាយត្រូវមែន!
    ២. ឯកឧត្តមម្នាក់ និយាយថា “មានលុយ មានយុត្តិធម៏”!។ មួយណ្នឹងក៏ត្រូវដែរ អត់ខុសអីសូម្បីបន្តិច។
    កាលអាម្សៀរឈូកបណ្ឌិតបាញ់កម្មការិនីរបួស តុលាការធ្វើថ្លង់ ធ្វើខ្វាក់ ធ្វើភ្លើរបានសមឥតខ្ចោះ។
    សូមសរសើរ។
    នេះបង្ហាញថា! អ្នកក្រីក្រទុនខ្សោយគឺចាំតែទទួលរងនូវភាពឈឺចាប់ ល្វីងជូរចត់ ព្រោះតែយុត្តិធម៏របស់
    អស់លោកកាន់អំណាចនោះហើយ។
    គិតៗទៅ ព្រះរាជាណាចក្រអច្ចះរិយៈរបស់លោកហ៊ុន សែន ពិតជាឡូយមែន។
    .
    ដូចករណីមួយនេះចឹងដែរ! ឲ្យសាលាឧទរណ៍ដោះលែងមនុស្សទាំង២១នាក់ម៉េចបាន បើអត់មាន
    លុយផង! ម្យ៉ាងទៀត តុលាការកំពូល “កំពូលពុករលួយ និង អយុត្តិធម៍” គឺជាក្បាលម៉ាស៊ីនដឹកនាំ
    ពួកមន្ត្រីក្រសួងអយុត្តិធម៍របស់កម្ពុជាព្រះរាជាណាចក្រអច្ចះរិយៈ ក្រោមការដឹកនាំរបស់លោក
    ហ៊ុន សែន គឺជាអគ្គមគុទេសនាំផ្លូវឲ្យមន្ត្រីទាំងអស់សហការគ្នាពុករលួយ ហើយជិះជាន់សង្កត់ ក
    រាស្រ្តខ្មែរដើម្បីប្រយោជន៏ផ្ទាល់ខ្លួនទៅហើយនោះ!
    ក្រៅពីនេះ គឺហេតុផលនយោបាយ ទើបមិនដោះលែងនោះ!។
    .
    បើថាប្រទេសយោធាភូមាពុករលួយខ្លាំងជាងខ្មែរ ក៏ត្រឹមត្រូវដែរ! តែបើថាខ្មែរពុករលួយសាហាវជាង
    ភូមា នោះគឺកាន់តែត្រឹមត្រូវទៅទៀត។
    ព្រោះថា ពណ៍សសោះ ពួកតុលាការអយុត្តិធម៍ខ្មែរ លាបពណ៍ឲ្យទៅជាខ្មៅបានយ៉ាងស្រួល ដូច
    លេចគូទកណ្តាលវាល គ្មានខ្មាស់អ្នកណាសូម្បីបន្តិច។
    .
    គិតយូរៗទៅ ចង់ឆ្ងល់ខ្លាំងឡើង!ៗ ឆ្ងល់ត្រង់ថាពួកអស់នោះមានខួរក្បាលដូចមនុស្សធម្មតាដែរ ឬ
    អត់ទៅណ៎! ប្រហែលជាអត់ទេមើលទៅ!! គួរឲ្យអាណិតណាស់ មិនគួរណានាំគ្នាវង្វេងឆ្កួតលក់
    ឧត្តមគតិ និង កិត្តិយសចោល ដោយឥតអៀនខ្មាស់យ៉ាងនេះសោះ។
    .
    ខ្ជិលនិយាយច្រើន! ព្រោះពួកមន្រ្តីអយុត្តិធម៍អស់នោះ អត់ខួរគិតផង! បានអីនឹងឈឺចាប់ទៅ!! ដូច
    សត្វតិរិច្ចានទៅហើយណ្នឹង!។

  11. ហុង(LDP) says:

    បើដោះលែងមានន័យថាសម រង្ស៊ី កឹម សុខា
    ដែលជាអ្នកញុះញង់ឲ្យកម្មករធ្វើបាតុកម្ម ត្រូវបានលាងខ្លួនស្អាតធេង។ឯសម រង្ស៊ី កឹម សុខា
    ដាក់ពាក្យប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ(យើងមិនដឹងថាពិតជាប្ដឹងឬអត់ព្រោះគាត់ក្រឡិច
    ក្រឡុចពេក)។ដូច្នេះចង់ឬមិនចង់អ្នកទាំង២១នាកត្រូវតែនៅជាចំណាប់ខ្មាំង ដើម្បីជាផ្លូវក្រោយ
    សម្រាប់ចាត់ការសម រង្ស៊ី កឹម សុខា និងមេៗដែលជាអ្នកញុះញង់ឲ្យទៅបាតុកម្ម។អ្វីដែលខ្លោចចិត្ត
    នោះគឺអ្នកទាំង២១នាក់ដែលបណ្ដោយខ្លួនឲ្យក្លាយទៅជាសន្លឹកបៀររបស់គណបក្សធំទាំង២។
    ចំណងនេះនរណាអ្នកចង អ្នកនោះត្រូវចេញមុខស្រាយ។នៅថ្ងៃខាងមុខបើពលរដ្ឋ កម្មករនៅតែគាំ
    ទ្រគណបក្សនយោបាយណាដែលធ្វើនយោបាយឆ្លៀតឱកាស យកឈ្នះយកចាញ់ រកខុសរកត្រូវ
    ដូចគណបក្សសង្គ្រោះជាតិសព្វថ្ងៃ បងប្អូនងាយនឹងក្លាយទៅជាសន្លឹកបៀររបស់គេយ៉ាងងាយស្រួល
    បំផុត។មិនចូលរួមនយោបាយជាកំហុសមួយ ។ចូលរួមទាំងងងិតងងល់ក៏ជាកំហុសមួយដែរ។
    សូមពិចារណារកឲ្យឃើញពីគណបក្សនយោបាយណាមួយដែលធ្វើនយោបាយសមស្រប
    នឹងស្ថានការណ៍ស្រុកទេសរបស់យើង ហើយចូលរួមទាំងអស់គ្នាទើបយើងអាចនាំជាតិយើង
    ទៅដល់គោលដៅបាន៕

  12. ប្រជាពលរដ្ឋ says:

    ,,,, សូមយល់ស្រប លោក អែកឧត្តម សម៉ រង្ស៉ និយាយ គឺជា ការពិត !

  13. BaBaBoo says:

    គ្មានអំណាចណាធំជាងអំណាចប្រាក់ទេ បើគ្មានប្រាក់ហើយអ្វីៗដូចងងឹតឈឹង ។ ការបដិសេធហ្នឹង គឺជាលេសមួយដោះដូរអ្វីស្ងាត់ៗ កុំគេឃើញ ឬលបលួចផ្លូវក្រោយដូចឆ្មាដេញកណ្តុរ មាយាតអន់នៃគំនិតពួកអ្នក ច្បាប់ចេញពីសាលាហាណូយវាតែប៉ុណ្ណឹង!!! ។