ដោយ៖ ស៊ុន ណារិន
ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com
សមាគមអាដហុក នៅថ្ងៃអង្គារនេះ ថ្កោលទោសការសម្រេចរបស់សាលាឧទ្ធរណ៍ មិនឲ្យអ្នកទាំង២១នាក់នៅក្រៅឃុំ តាមការស្នើសុំរបស់មេធាវី និងជំរុញឲ្យមានដំណើរការស្វែងរកការពិត ដែលធ្វើឡើងដោយគណៈកម្មាធិការស៊ើបអង្កេតUN។
សេចក្តីថ្លែងការណ៍របស់អង្គការអាដហុកចេញផ្សាយនៅថ្ងៃទី១១ខែកុម្ភៈនេះ ឲ្យដឹងថា អង្គការ ជំរុញឲ្យតុលាការ ទម្លាក់បទចោទទាំងឡាយណាប្រឆាំងនឹងអ្នកទាំង២៣នាក់ ដោយផ្តល់នូវសំណងសម្រាប់ពេលវេលា ដែលពួកគេត្រូវបានឃុំដោយខុសច្បាប់។ អង្គការបន្តថា រហូតមកដល់ពេលនេះ មិនទាន់អ្នកណាទទួលខុសត្រូវចំពោះអំពើហិង្សាបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួស ដែលនេះបង្ហាញពីវប្បធម៌និទណ្ឌភាពនៅកម្ពុជា។
អង្គការអាដហុក អំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យលើការប្រើប្រាស់កម្លាំងសន្តិសុខ នៅពេលបង្ក្រាបអ្នកតវ៉ា ដោយការស៊ើបអង្កេតនេះ គួរតែត្រូវបានអនុវត្តដោយគណៈកម្មាធិការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ ហើយសង្គមស៊ីវិលលើផ្នែកសិទិ្ធមនុស្ស ត្រូវតែអនុញ្ញាតចូលរួមក្នុងការស៊ើបអង្កេតនេះ។
បន្ទាប់ពីសវនាការរយៈពេល ៣ម៉ោង នៅព្រឹកថ្ងៃអង្គារនេះ ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង បានសម្រេចតម្កល់សេចក្តីសម្រេចរបស់តុលាការសាលាដំបូង ដែលបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់អ្នកជាប់ឃុំទាំង២១នាក់ ដោយលើកហេតុផលថា សំណុំរឿងមានសហចារីច្រើនអាចប៉ះពាល់ដល់ដំណើរការសវនាការ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងដោយសារសំណុំរឿងកំពុងស្ថិតក្នុងនិតិវិធីស៊ើបអង្កេត។
ទាក់ទងនឹងការសម្រេចនេះ លោក សំ សុគង់ មេធាវីនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាមេធាវីការពារក្តីឲ្យលោកវន់ ពៅ និងកម្មករមួយចំនួនទៀត មានប្រសាសន៍ថា ក្រុមមេធាវី គ្រោងនឹងបន្តដាក់ពាក្យប្តឹងសុំនៅក្រៅឃុំរបស់អ្នកទាំង២១នាក់ ទៅតុលាការកំពូលទៀត នៅក្នុងសប្តាហ៍នេះ។
កាលពីថ្ងៃទី០៧ ខែកុម្ភៈ កន្លងទៅនេះ តុលាការសាលាដំបូង បានសម្រេចឲ្យកម្មករពីរនាក់ ឈ្មោះ ប៊ូ សារិទ្ធ អាយុ ២៧ឆ្នាំ និងឈ្មោះ ផុន សុខជា អាយុ១៧ឆ្នាំ នៅក្រៅឃុំបណ្តោះអាសន្ន។
អ្នកទាំង២៣នាក់នោះ ក្នុងនោះមានលោកវន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ថេង សាវឿន មន្ត្រីសម្របសម្រួលបណ្តាញកសិករ លោក ចាន់ ពុទ្ធីស័ក្ក សកម្មជនបឹងកក់នោះ ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ ដោយឡែកកម្មករម្នាក់ ដែលអាជ្ញាធរចាប់ខ្លួននៅផ្លូវវ៉េងស្រេង ត្រូវបានចោទប្រកាន់ថែមពីរករណីទៀត ពីបទប្រមាថមន្ត្រីសាធារណៈ និងបង្កឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ។ បច្ចុប្បន្ននេះ ពួកគេកំពុងឃុំខ្លួននៅមណ្ឌលអប់រំកែប្រែម៣ ឬពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម។
អ្នកទាំង២៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដោយហិង្សារវាងកម្មករ និងកងកម្លាំងប្រដាប់អាវុធ នៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង និងនៅមុខរោងចក្រយ៉ាកជីង ខណៈដែលពួកគេចូលរួមតវ៉ាទាមទារដំឡើងប្រាក់ខែគោល១៦០ដុល្លារ ដល់កម្មករ៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
it democracy country u have to live with it,
if u,,, don’t like it, u can move to live abroad ,,, better democracy for u
If we do not like the regime, we need to vote for changing. This country was not belong to one person or one party.
បើប្តឹងទៅUNប្រហែលមិនអាច់ដោះស្រាយបានទេមើលទៅពីព្រោះ
UN ខ្លាចអំណាច់ហ៊ុនសែនដូចខ្លាចខ្លាអញ្ចឹង ។ទោះបី បុរស ខ្លាំង ហ៊ុន សែន
សំលាប អស់ មួយរយនាក៉ទៀតកី UN គ្នានលទ្វិភាពជាជួយប្រជារាស្រ្តខ្មែរដែល។
a group of bitches.. creating doggy demo kra sy.. it’s super bad for this country.
នេះជាចំណង់ដៃបែបប្រវត្តិសាស្រ្តមួយទៀតដែលប្រទេសជាតិយើងទទួលបានសំរាប់សហវត្សថ្មី
អាដហុកអ៊ើយ លាងក្តិតខ្លួនឯងអោយជ្រះសិនទៅកុំនិយាយស្មានតែគេមិនដឹងអីនោះ ពួកឯងកំពុលពុករលួយដែរហ្នឹង ។NGOស្រុកខ្មែរNGOមួយណាមិនដឹងថាអាដហុកពុករលួយ ។ បើUNស្រែកខ្ញុំជឿ
សូមកោតសរសើរការដឹកនាំបច្ចុប្បន្នដែលគោរពសិទ្ឋិមនុស្សយ៉ាងពេញលេញ រួមទាំងសិទិ្ឋចាប់ដាក់ខ្នោះ ចាប់ដាក់គុក ជាដើម
UN មិនមានសិទ្ធិមកជ្រៀតជ្រែករំលោភអធិបតេយ្យភាពកម្ពុជា ដែលជារដ្ឋឯករាជ្យ បានទេ។ ពួកមន្ត្រីអាដហុកត្រូវទៅរៀនច្បាប់ម្តងទៀតទៅ។ បើយ៉ាងហោចណាស់ ពួកនេះត្រូវមានស្មារតីគោរពឯករាជ្យ អធិបតេយ្យភាពរបស់ជាតិផង។
ពួកនេះ ដើម្បីប្រាក់ខែ និងដើម្បីអត្ថិភាពរបស់អង្គការ គឺបើមិនតតាំងជាមួយរដ្ឋាភិបាល វាពិតរលាយ ពុំមានជំនួយទេ។ ដូចនេះ ទោះបីជាដឹងថាខុស ក៏ប្រឹងដែរ។
ពួកនេះ មិនខុសពីសុនខ ទេ។